ត្រឹមជាមិត្ត|ភាគ២

87 16 2
                                    

ចាស់ៗគាត់បានពោលថាស្នេហាគឺជាកម្មម៉្យាងដែលមនុស្សត្រូវតែមានត្រូវតែជួប មិនថា ប្រៃ ផ្អែម ជូរ នោះទេ។ ស្នេហាក៏ត្រូវការមនុស្សពីរនាក់ដែលចេះយល់ដឹងពីគ្នាទៅវិញទៅមកឈ្លោះគ្នាត្រូវតែមានម្នាក់ភ្លើងម្នាក់ជាទឹក។
@នៅក្នុងផ្ទះបាយអំបាញ់មិញ
«បងមិនដឹងបងត្រឹមតែដឹងថាបងស្រឡាញ់គេខ្លាំង»ជេយ៍ ទឹកភ្នែក កូនប្រុសដើមទ្រូងប្រាំហត្ថបានហូរចុះពីភ្នែក។
«យំធ្វើអី?ជូតទឹកភ្នែកបងនឹងសម្រួលអារម្មណ៍របស់បងហើយចាំទៅក្រៅ»ជុងវ៉ុន ប្រាប់ជេយ៍ហើយរាងតូចស្រែកហៅរីគីជួយយកម្ហូបចេញក្រៅ។
«យើងចាំឯងធ្វើម្ហូបឡើងលែងឃ្លានហើយ...ហេសចុះបងជេយ៍នៅឯណា?»ស៊ុននូ ឃ្លានចង់ស្លាប់ហើយធ្វើយូរនោះយូរគេក៏សួររកជេយ៍ដែលព្រោះនៅក្នុងផ្ទះបាយទាំងពីរនាក់ចេញមកតែមួយ។
«មកហើយបាទមិញជាប់ចូលបន្ទប់ទឹកតោះចឹងញ៉ាំបាយទៅ»ជេយ៍
«ញ៉ាំបាយខ្ញុំឃ្លានណាស់»រីគី និយាយរួចក៏ចាប់ផ្តើុមញាំុបាយទាំងអស់គ្នា។ ញ៉ាំហើយរួចត្រូវលាងចានចូលគេងតែមានមនុស្សម្នាក់ក្នុងចំណោមនោះគឺមិនបានគេងទេកំពុងលួចយំបន្តិចក្រោយមកគេក៏ងើបចេញទៅក្រៅសួនច្បារបាត់ទៅ។
@សួរច្បារ (11:30យប់)
«ហេតុអ្វីស្រឡាញ់គេ?ហេតុអ្វីមិនមែនជាខ្ញុំ?»
«គេល្អដល់កម្រិតណាទៅបានជាស្រឡាញ់គេខ្លាំងយ៉ាងនេះ»
«ខ្ញុំក៏ស្រឡាញ់គេដែរណាគេសាកបើកចិត្តមើលខ្ញុំបន្តិចក៏បាន»ពាក្យដែលឮជាពាក្យដែលរាងតូចជុងវ៉ុនគិតនៅក្នុងចិត្តមនុស្សគេស្រឡាញ់មិនដែលមានគេក្នុងកែវភ្នែកសោះ ហើយតែងនិយាយអំពើអ្នកផ្សេងប្រាប់គេមិនគិតពីអារម្មណ៍របស់ខ្លួន។
«ជុងវ៉ុងអង្គុយតែម្នាក់ឯងទេ?»លីយ៉ុន ដើរកាត់ក៏ឃើញរាងតូចអង្គុយនៅសួរច្បារតែម្នាក់ឯងក៏ចូលខ្លួនទៅសួរនាំជាក្នុងនាមជាអ្នកស្គាល់គ្នា នេះគឺ ហ្វាង លីយ៉ុន រៀនឆ្នាំទី5ហើយក៏ជាអ្នកលេងបាល់បោះដូចគ្នា។ គេជាមនុស្សមាំមួនណាស់ ចរិតគេគឺមិនចូលមនុស្សណា ញ៉េះញ៉ោះ ធ្វើជាម្ចាស់ការលើខ្លួននោះទេ។ ហេតុដែរពួកគេស្គាល់គ្នាដោយសារតែប៉ាម៉ាក់របស់ពួកគេស្គាល់គ្នាប៉ារបស់លីយ៉ុននឹងប៉ាជុងវ៉ុនជាមិត្តល្អនឹងគ្នា។
«ប..បាទបងលី»ជុងវ៉ុន រាងភ័យបន្តិចព្រោះគេកំពុងយំហើយមានអ្នកមកសួរបែបនេះធ្វើចិត្តមិនទាន់នោះទេ។
«ឯងយំមែនទេ? ហេតុអ្វីបានជាឯងយំហាក?»លីយ៉ុន
«មិនបានយំទេបងមើលច្រឡំហើយ»ជុងវ៉ុន ប្រញាប់ជូតទឹកភ្នែកចេញកុំឲ្យគេមើលដឹង។
«កុំប្រកែកនឹងបងប្រាប់បងមកថាមានរឿងអ្វីបានជាឯងយំ»លីយ៉ុន គេចង់ដឹងណាស់តើមានរឿងអ្វីកើតឡើង?ហេតុអ្វីរាងតូចយំ?
«គ្មានរឿងអីធំទេគ្រាន់មួយសប្តាហ៍នេះធុញរៀនមិនចូលក៏ចេញមកក្រៅហើយជិតដល់ថ្ងៃប្រឡងបញ្ចប់ឆ្នាំទៀត»ជុងវ៉ុន រាងតូចជ្រើសរើសការកំហុសក៏ព្រោះមិនចង់ឲ្យមានអ្នកណាដឹង ព្រោះគេមិនទាន់យល់ពីអារម្មណ៍ខ្លួនឯងដូចគ្នា។
«កុំគិតច្រើនពេកមានបងនៅឯងមិនធ្លាក់នោះទេជឿបង»លីយ៉ុន ព្រះស្មានមានរឿងធំរឿងចឹងៗមករកហ្វាង លីយ៉ុនចុះដឹងរៀនពូកែវិញហើយ
«មនុស្សរៀនពូកែដូចបងមិនអាចធ្លាក់នោះទេតែខ្ញុំអាច មនុស្សខំរៀនហើយបានតិចនឹងទេបងស្រួលណាស់រៀនពូកែហើយស្រីតាមច្រើនទៀតតែចាញ់សិស្សច្បងជេយ៍ដែរនៅបន្ទប់ខ្ញុំបន្តិច»ជុងវ៉ុន
«ហេតុអ្វីបានជាបងត្រូវចាញ់គេ?»លីយ៉ុន
«ជេយ៍គាត់សង្ហារស្រីតាមច្រើនជាង ប៉ុន្តែគាត់អន់តិចស្រីបោកគាត់»ជុងវ៉ុន
«តែបងមិនដែលគ្មានស្រីឲ្យមកបោកបងទេអាក្មេងទៅបន្ទប់វិញទៅយប់ត្រជាក់ណាស់បងទៅវិញហើយ»លីយ៉ុន យ៉ាប់ណាស់ថាឯងចាញ់អាមួយមុខដូច ឥន្រ្ទិយនឹងទៅវិញ។
«ចឹងខ្ងុំលាសិនហើយបងលីរាត្រីសួស្តីបាទ»ជុងវ៉ុន អោនគោរពហើយក៏ចាកចេញទៅបន្ទប់បាត់ទៅ។បន្ទាប់ពីដើរអស់ប៉ុន្មាននាទីគេក៏មកដល់បន្ទប់មុនចូលគេងគេក៏ងូតទឹកសម្អាតខ្លួនរួចក៏ចូលគេបាត់ទៅ។
@ពេលព្រឹក
ទាំងចាស់ទាំងក្មេងបានក្រោករៀបចំខ្លួនទៅធ្វើការងារឯក្មេងៗក៏ទៅរៀនដូចគ្នា ដូចជាក្មេងស្រីម្នាក់នេះចឹងកំពុងតែរៀបចំនឹងមិនភ្លេចមានស្នាមញញឹមជាប់នឹងមុខនោះទេព្រោះគេកំពុងសប្បាយចិត្តនិងសាលារៀនថ្មីរបស់នាងយ៉ាងខ្លាំង។
«យ៉េជីនហាចុះមកញាំុបាយនឹងបានទៅសាលាកូន»អ្នកស្រីអាន សព្វថ្ងៃគាត់រស់នៅតែពីកូនស្រីពៅរបស់គាត់តែម្នាក់ប៉ុណ្ណោះព្រោះគាត់បានបែកបាក់ជាមួយស្វាមីរបស់គាត់ដោយសារស្វាមីរបស់អ្នកស្រីមានប្រពន្ធថ្មី ហេតុនេះហើយអ្នកស្រីអានសុខចិត្តលែងលះនឹងចុះចេញពីផ្ទះដោយយកយ៉េជីនមកជាមួយ ដោយទុកបងស្រីភ្លោះរបស់យ៉េជីននៅជាមួយអតីតស្វាមីនឹងប្រពន្ធក្រោយ។តាំងពីអ្នកស្រីគាត់ចុះចេញមកគាត់ មិនដែរជួបកូនស្រីច្បងរបស់គាត់នោះទេធ្លាប់តែឮកូនស្រីពៅថាបងស្រីនាងមានចរិកមិនល្អ។
«ចា៎សអ្នកម៉ាក់»យ៉េជីន រត់ចុះមកទាំងមិនភ្លេចនិយាយឆ្លើយតបនិងម្តាយខ្លួន។ បន្ទាប់ពីញុាំរួចរាល់ហើយម្តាយរបស់ស្រីតូចក៏នាំទៅសាលារៀនដើម្បីចុះឈ្មោះចូលរៀន។
@សាលារៀន
«ធុញណាស់មិនដឹងធ្វើអីទេនេះ»ស៊ុននូ មិនដឹងធ្វើអីទេបើលំហាត់លោកគ្រូអ្នកគ្រូដាក់ឲ្យធ្វើគឺធ្វើហើយអស់រលីងហើយហ្នឹង។
«មកទៅដើរលេងជាមួយបងប្អូនស្រី» សំឡេងបុរសម្នាក់បងលេចចេញឡើងនៅក្រោយខ្នងរបស់ស៊ុននូ ធ្វើឲ្យស៊ុននូងាកទៅមើល
«ឡប់មកពីណាពីណីនឹងនិយាយដូចគ្មានក្រមសីលធម៌ក្នុងខ្លួនសោះចឹង»ស៊ុននូ គេមិនចូលចិត្តទេអារឿងចឹងៗ ថែមទាំងមិនចូលចិត្តនាក់ហៅគេទៅទៀតចង់ប្រាប់ថាគេអត់ស្អប់ម្នាក់ហ្នឹងណាស់ព្រោះគេដឹងចរិកខូចនឹងអស់ហើយនិយាយរួចក៏ដើរចេញទៅមិនរវល់ជាមួយនាក់ខានទៀត។
«ខំហើយហៅយមកធ្វើចរិក»
@ក្នុងថ្នាក់រៀន
«សួស្តីប្អូនៗទាំងអស់គ្នាថ្ងៃនេះពួកយើងមានសិស្សផ្លាស់ប្តូមកណាកូនសិស្សមកចូលណែនាំខ្លួនបន្តិចទៅ»លោកនាយក ហៅឲ្យសិស្សថ្មីណែនាំហើយលោកនាយកដើរចេញទៅទុកឲ្យលោកគ្រូក្នុងថ្នាក់ចាប់ចាង។
«សួស្តីអ្នកទាំងអស់គ្នាខ្ងុំឈ្មោះ អាន យ៉េជីន ទឹមតែផ្លាស់ប្តូមកសុំណែនាំផង»យ៉េជីន ណែនាំខ្លួនរួចក៏អោនគោរពជាការអរគុណ។
«ច*យជុងវ៉ុនដូចសង្សាររបស់បងជេយ៍ម្លេះ»ស៊ុននូ ចាប់ផ្តើមភ្ងាក់ផ្អើលយ៉ាងខ្លាំងសិស្សថ្មីមុខដូចសង្សាររបស់សិស្សច្បងដែលគេនៅបន្ទប់ជាមួយណាស់។
«ត្រូវហើយឯងនិយាយត្រូវដូចខ្លាំងណាស់»សិស្សក្នុងថ្នាក់ក៏នាំគ្នានិយាយឡើងឡូឡា។លោកគ្រូបានឲ្យគេស្ងាត់ហើយប្រាប់ឲ្យឈប់និយាយបែបមករៀនវិញ។
«ស្ងាត់ប្អូនៗបែរមកមើលមេរៀនវិញលោកគ្រូពន្យល់»លោកគ្រូ ចាប់ផ្តើមពន្យល់មេរៀននិងឲ្យសិស្សធ្វើលំហាត់រួមក្រុមអាទិត្យក្រោយឡើងមកនិយាយឲ្យមិត្តរួមថ្នាក់បានមើលបានស្តាប់ផងសំរាបក្រុមអាចរើសខ្លួនឯងបាន។ចេញទៅញាំុអីចុះអ្នកទាំងអស់គ្នា
"ស៊ុននូពេលចេញទៅផ្ទះទៅញាំុអីមុខសាលាអត់ចាំហៅរីគីហើយបងលីយ៉ុនទៅផង"ជុងវ៉ុន ដើរចេញពីថ្នាក់បណ្តើរប្រាប់មិត្តបណ្តើរតែថាស៊ុននូស្គាល់លីវ៉ុនដែល?
«អូខេតែលីយ៉ុនជាអ្នកណា?»ស៊ុននូ និយាយមិនចុះខុសគេមិនទាន់ស្គាល់លីវ៉ុនទេ។
«ទៅដល់ដឹងហើយ»ជុងវ៉ុន រៀបនឹងចេញទៅជាស៊ុននូហើយ ប៉ុន្តែមាននរណាម្នាក់ហៅគេ
«សួស្តីខ្ញុំអាចសុំចូលក្រុមរបស់ពួកលោកបានទេ..»យ៉េជីន នាងជាសិស្សថ្មីហើយក៏ដឹងចូលក្រុមជាមួយអ្នកណា ណាមើលនាងមើលទៅជុងវ៉ុននឹងស៊ុននូជាមនុស្សល្អក៏ដាច់ចិត្តមកសុំ។
«បាទបានក្រុមខ្ញុំកំពុងខ្វះគ្នាផងបាននាងមួយទៀតក៏ល្អឆាប់ហើយ»ស៊ុននូ គេកំពុងដើររកគ្នាធ្វើផង
«អគុណ»យ៉េជីន ដើរតាមរាងតូចទាំងពីរទៅកន្លែងញាំុអីបាត់ទៅ
@កន្លែងញាំុបាយ
«សួស្តីប្រុសស្អាតទាំងពីរ»នីគី មិនដឹងចេញពីកន្លែងកន្លែងទេមកស្រែកហើយសិស្សច្បងគេឡើងមីងអ្នកលក់បាយមើលមុខ។
«ហឹមនេះរីគីជាសិស្សប្អូនរួមបន្ទប់គេង» ជុងវ៉ុន រៀបរាប់ប្រាប់តាមសំរួលខ្លាចគេមិនយល់
«សួស្តី» យ៉េជីន
«សង្សារបងមែនស្អាតម្លេះ» រីគី មើលមុខជុងវ៉ុននឹងយ៉េជីនទៅវិញទៅមក
«ឡប់ឆ្កួតស្អីឯងនាងជាសមាជិកធ្វើលំជាមួយយើងទេ» ជុងវ៉ុន
«ញ៉ាំអីយើងទៅហៅឲ្យ» ស៊ុននូ ងើបឡើងសួរទៅបីនាក់ទៀត
«បាយសាច់ជ្រូកមួយ»រីគី ចូលចិត្តសាច់ជ្រូកណាស់ជាពិសេសស្បែកជ្រូកនឹងម៉ងបាយលើណាក៏បាយសាច់ជ្រូកដែរ
«បាយសាច់មាន់» ជុងវ៉ុន
«ចុះនាងយ៉េជីន» ស៊ុននូ ងាកទៅសួរនាងក្រមុំវិញ
«មិនអីទេខ្ញុំទៅខ្លួនវិញ» យ៉េជីន បដិសេធនៅសំណួររបស់ស៊ុននូ ដោយសារខ្លាចចិត្តរបស់ពួកគេ
«មិនអីទេខ្ញុំទៅហើយផ្ញើខ្ញុំទិញទៅនាងនៅពិភាក្សាលំហាត់ជាមួយសិស្សពូកែទៅ»ស៊ុននូ និយាយហើយក៏សំដៅទៅមីងលក់បាយ
«លោកគិតយ៉ាងម៉េចដែលំហាត់នឹងព្រោះខ្ញុំដូរពីសាលាផ្សេងខ្លាចនឹងខ្ញុំមិនចេះធ្វើ»យ៉េជីន
«មិនអីទេលំហាត់នឹងទុកឲ្យខ្ញុំធ្វើចុះនាងហើយស៊ុននូចាំអ្នករៀបចំចុះព្រោះលំហាត់នឹងខ្ញុំធ្វើបានខ្លះហើយ»ជុងវ៉ុន និយាយគ្នាបានបន្តិច ស៊ុននូក៏លើកអាហារជាមួយមីងលក់បានមកដល់តុបាយញាំុបណ្តើរនិយាយគ្នាបណ្តើររីគីអង្គុយចុចទូរស័ព្ទ
«សួស្តីបាទ»ជេយ៍
«សួស្តីបង»
«នេះជាសង្សាររបស់បង»ជេយ៍ មកដល់ក៏ណែនាំសង្សាររបស់គេដែលនៅខាងឆ្វេងឲ្យពួកគេស្គាល់
«*ជាសាណាគាត់ក៏រៀនសាលានឹងដែរហ៉ើយគេចអ្នកណាជួបអ្នកនឹងម៉ង*ខ្ញុំសូមលាទៅមុនហើយណាបាយៗអ្នកទាំងអស់គ្នា»យ៉េជីន គិតម្នាក់ឯងរួចហើយក៏សូមទៅមុន
«គេជាអ្នកណា»ជេយ៍
«មិត្តរួមថ្នាក់»ជុងវ៉ុន ឆ្លើយមួយម៉ាត់យ៉ាងខ្លីហើយក៏និយាយថែមទៀតថា«ខ្ញុំមានការសុំទៅមុនហើយ»
«ហេជុងវ៉ុនចាំយើងផង»ស៊ុននូក៏រត់ទៅតាមជុងវ៉ុនបាត់ទៅរីឯរីគីក៏ញ៉ាំបាយបន្តរួចហើយក៏ងើបចេញបាត់ទុកឲ្យគូរស្នេហ៍សារសងគ្នា។

To be continued

Just Friend (New Version)Where stories live. Discover now