ព្រឹក🌅
«អាឡូ..»ជុងវ៉ុន
[អាឡូយើងយ៉េជីនណា..]
«ចាំថ្ងៃទៅយើងជួយទៅបានហើយយើងដេកបន្តិចទៀត»ជុងវ៉ុន និយាយកាត់យ៉េជីនព្រោះដឹងពាក្យក្រោយជាពាក្យអ្វីហើយ។
[អឺៗបានហើយចឹង] ខ្សែទូរស័ព្ទត្រូវបានដាច់
[….]
«ចូលមកសិនមកជុងវ៉ុនហើយបងជេយ៍នៅដេកទេ»ស៊ុននូ
«ស្អីម៉ោងដប់មួយឥឡូវហើយនៅដេកដល់ណាទៀតអញ»យ៉េជីន
«មិនដឹងទេយប់មិញជិតកណ្តាលយប់បានមកវិញដឹងទៅដល់ណាខ្លះ»ស៊ុននូ
«ន៎ែក្រោកឡើងនៅដេកដល់ណាទៀត»យ៉េជីន ដើរទៅដាចជុងវ៉ុន ឯងជុងវ៉ុនក៏ងើបទៅងូតរៀបចំខ្លួនហើយក៏ដើរទៅដាចជេយ៍ឲ្យងើបដែរ។
«ជេយ៍ៗងើបមកម៉ោងដប់មួយហើយ»ជុងវ៉ុន ដាចក៏រួចជេយ៍ក៏ងើបដែល ហើយជុងវ៉ុនឃើញអ៊ីចឹងក៏ដើរទៅអង្គុយលេងជាមួយបីនាក់ទៀត។
«ជុងវ៉ុនឯងលូវហ៊ានម្ល៉េះហ៊ានដាស់គាត់»យ៉េជីន
«ម៉េចក៏មិនហ៊ានគ្រាន់តែប៉ិននឹងសោះ»ជុងវ៉ុន ឆ្លើយតបទៅវិញយ៉ាងប្រងើយ បើពីមុនឲ្យទៅដាស់វិញដូចឲ្យទៅចុះនរកតែលូវដាស់ហើយវាយទៀត។
«តោះរួចរាល់ហើយ»ជេយ៍ ដើរមកកាត់ការសន្ទនារបស់ជុងវ៉ុននឹងយ៉េជីន ព្រោះប្រញាប់ទៅទិញនឹងអានមកវិញ។
«តោះៗ»រីគី ពួកគេទាំងប្រាំក៏បណ្តើរគ្នាទៅទិញខោអាវអស់ពេលជាយូរហើយក៏ញ៉ាំុបាយនៅហាងដែលនៅជិតៗកន្លែងខោអាវ។
[….]
បិទភ្នែកបើកៗសោះថ្ងៃដែលទៅដើរលេងនៅសហរដ្ឋអាមេរិកក៏មកដល់ ពួកគេទាំងប្រាំក៏មកជុំគ្នានៅប្រលានយន្តហោះ មើលទៅពួកគេសប្បាយចិត្តណាស់ម្នាក់ៗមានស្នាមញញឹមជាប់រហូតតែម្តង។
«ហ៉ើយភ័យអរៗម៉េចទេយើងមិនដែលចេញក្រៅប្រទេសផង»ស៊ុននូ
«យើងដូចគ្នាយើងមិនដែលមានលុយដើរទេ អគុណជុងវ៉ុន រីគី នឹងបងជេយ័ហើយដែលចេញប្រាក់ឲ្យខ្ញុំ»យ៉េជីន និយាយហើយក៏អោនគោរពតាមទំម្លាប់ប្រទេសកូរ៉េ។
«មិនអីទេយ៉េជីនខ្ញុំគ្រាន់ចង់ឲ្យដើរលេងជុំគ្នាប៉ុណ្ណោះ ព្រោះបើអត់មួយច្បាស់ណាស់វាមិនសប្បាយនោះទេ»ជេយ៍
«ស្តាយណាស់ទៅសហរដ្ឋអាមេរិកមុនបើទៅប្រទេសជប៉ុនមុនច្បាល់ជាល្អបាត់»រីគី
«ចាំលើកក្រោយទៅចាំឯងរៀនចប់សល់ពីរឆ្នាំទៀត មិនទាន់ហួសពេលទេ»ជេយ៍
និយាយបានបន្តិចយន្តហោះក៏ចាប់ផ្តើមរៀបហោះទៅពួកគេទាំងអស់ក៏ស្ងាត់មាត់រៀងៗខ្លួន។ ជុងវ៉ុនជេយ៍ ពួកឡេអង្គុយកៅអីជិតគ្នា ឯរីគីស៊ុននូអង្គុយជិតគ្នា ចំណែកយ៉េជីនអង្គុយនៅខានស្តាំជាប់នឹងផ្លូវដើរ។ បន្ទាប់ពីអង្គុយអស់រយ:ពេលយូរម៉ោហដែល យន្តហោះក៏ចាប់ចុះចត។
«ឡូយៗណាស់ប្រលានយន្តហោះគេស្អាតណាស់»យ៉េជីន
«មានកន្លែងដែលស្អាតជាងនឹងច្រើនណាស់យ៉េជីន! អេនោះជាជេគនឹងបងស៊ុងហុងតើ»ជុងវ៉ុន រាងតូចនិយាយបានបន្តិចក៏ឈប់ដំណើរហើយក៏ចង្អុលទៅមនុស្សពីរនាក់កំពុងនិយាយគ្នា។
«អ្នកណាគេ»ជេយ៍ ជ្រួលចិញ្ចើមហើយក៏ងាកទៅសួរជុងវ៉ុន។
«អ្នកស្គាល់គ្នា! ជេគ!»ជុងវ៉ុន ឆ្លើយតបនឹងជេយ៍រួចក៏ស្រែកហៅមនុស្សដែលគេស្គាល់ ដែលនៅមិនឆ្ងាយពីគេមួយម៉ែតផង។
«ជុងវ៉ុន???»ជេគ បើកភ្នែកធំភ្ងាក់ផ្អើលយ៉ាងខ្លាំងពេលគេឃើញមិត្តសម្លាញ់ដែលបែកគ្នាយូរឆ្នាំឈរនៅពីមុនខ្លួន។ ជេគក៏រត់ទៅរកជុងវ៉ុន ឯជុងវ៉ុក៏ដូចគ្នាពួកគេរត់អោបគ្នាដោយក្តីនឹករលឹកយ៉ាងខ្លាំង។
«ជុងវ៉ុនឥឡូវឯងធំខ្លាំងណាស់ហើយថែមទាំងស្អាតទៀត»ជេគ ចាប់បង្វិលជុងវ៉ុនមួយជុំ។
«ឯងក៏ដូចគ្នាស្អាត់ណាស់!មានម្ចាស់បេះដូងនៅហា៎ និយាយអ៊ីចឹងជេគឯងមកប្រលានយន្តហោះចាំនរណាគេមែនទេ»ជុងវ៉ុន
«គ្មានម្ចាស់បេះត្នោតស្អីទេ! មិនដឹងទេបងស៊ុងហុងឲ្យមកជាមួយគាត់ៗថាគាត់មានអារម្មណ៍ណាគេមក ហើយក៏ចេះតែមកទៅមិនអស់លុយផង»ជេគ
«ជេគឃើញទេបងថាមានអ្នកមកហើយមិនជឿបងថែមទាំងថាបងឆ្កួតទៀត»ស៊ុងហុង
«បងស៊ុងហុងនៅដដែលនៅតែឆ្កួតនឹងរឿងចឹងៗ»ជុងវ៉ុន
«ជុងវ៉ុនឡានមកដល់ហើយ»ជេយ៍ មកដល់ចាប់ទាញដៃជុងវ៉ុនទៅមិនឲ្យជុងវ៉ុននិយាយលាជេគនឹងស៊ុងហុង។
«អេសបងធ្វើអីនឹងអូនមិនទាន់នឹងនិយាយលាពួកគេផង»ជុងវ៉ុន
«អូន!!!!» គ្រប់គ្នាភ្ងាក់ផ្អើលនៅពេលដែលឮជុងវ៉ុននិយាយជាមួយជេយ៍ពាក្យអូន។
«បងជុងវ៉ុនបងនិយាយថាម៉េចអំម្បាញ់មិញ»រីគី សួរមុនគេមុនឯងទាំងបើកភ្នែកធំ។
«អឺឯងស្តាប់មិនខុសទេយើងជាមួយជុងវ៉ុនទាក់ទងគ្នា»ជេយ៍ កាន់ដៃជុងវ៉ុនលើកឡើងបញ្ចាក់ពីការទំនាក់ទំនងពួកគេ។
«ស្ងាត់ៗសោះទាក់ទងគ្នាអីណា»ស៊ុននូ ពេកមាត់ខ្ពើមនឹងអ្នកមានស្នេហ៍។
«នោះឡានមកដល់ហើយ»ជេយ៍ ចង្អុះទៅឡានដែលជិះសំដៅមករកពួកគេ។ ជិះឡានមិនយូរប៉ុន្មានក៏ដល់កន្លែងរស់នៅ មានអ្នកចាំទទួលជាច្រើននៅមុខផ្ទះ។
«ម៉ាក់!»ជេយ៍ ចុះពីលើឡានឃើញម៉ាក់របស់គេឈរចាំគេនៅមុខផ្ទះ គេក៏ដើរទៅអោបម៉ាក់របស់គេយ៉ាងនឹករលឹក។
«រីករាយដែលមកទីនេះណាក្មួយៗ»អ្នកស្រីផាក ញញឹមស្វាគមន៍ទៅពួកគេយ៉ាងស្រស់ស្អាត់។
«បាទអ្នកស្រី»ជុងវ៉ុន ញញឹមតបទៅវិញ
«ម៉ាក់ថ្ងៃនេះកូនមានរឿងល្អមួយប្រាប់ម៉ាក់»ជេយ៍ កាន់ដៃម៉ាក់របស់គេ ប៉ុន្តែគេមើលមុខជុងវ៉ុន។ រឿងអ្វីដែលធ្វើឲ្យជេយ៍អៀនមិនហ៊ាននិយាយប្រាប់ម៉ាក់របស់គេ
«រឿងអ្វីទៅកូនពៅម៉ាក់»អ្នកស្រីផាត
«គឺ..!មិនអីទេម៉ាក់ចាំយប់ចាំកូននិយាយប្រាប់»ជេយ៍
«អ៊ីចឹងពួកកូនគេងនៅផ្ទះនេះក៏គេនៅផ្ទះមួយទៀត»អ្នកស្រីផាត
«ពួកកូនគេងផ្ទះមួយទៀតម៉ាក់»ជេយ៍ ឆ្លើយតបទៅអ្នកស្រីផាតយ៉ាងលឿន ដោយសារគេចាំសំណួរមួយនេះយូរហើយ រាល់ពេលគេមកផ្ទះអ្នកស្រីផាតឲ្យគេសម្រាកទីនេះជាមួយគាត់គ្រប់ពេល ព្រោះខ្លាចជេយ៍មួយគ្រោះថ្នាក់។
«ចឹងចាំម៉ាក់ឲ្យគេរៀបចំឲ្យ»អ្នកស្រីផាត តបទៅជេយ៍វិញហើយក៏ដើរចូលក្នុង ដើម្បីប្រាប់អ្នកបម្រើរៀបចំនៅផ្ទះនោះនឹងទិញរបស់ញាំុទុកឲ្យជេយ៍ធ្វើអីញ៉ាំ។
Skipp~~
«ជេយ៍បងចង់និយាយអ្វីប្រាប់អ៊ុំស្រី»ជុងវ៉ុន ពេលមកដល់ផ្ទះរៀបចំអីវ៉ាន់ទុករួចជុងវ៉ុនក៏ងាយទៅសួរជេយ៍
«បងចង់និយាយរឿងរនស់ពួកយើងប្រាប់គាត់»ជេយ៍ ដើរទៅអង្គុយជិតជុងវ៉ុន
«បងអូនខ្លាចអ៊ុំស្រីមិនទទួលយកអូនជាប្រុស!»
«មិនអីទេអូនកុំបារម្ភម៉ាក់គាត់នឹងអប់អរពួកយើងណា»
«ហឹម!អូនជឿជាក់លើបងណា ប៉ុន្តែប្រសិនបើគាត់មិនពេញចិត្តតើបងគិតយ៉ាងម៉េចបងនឹងតាមគាត់មែនទេ?»ជុងវ៉ុន ងាយចំមុខជេយ៍ហើយបានសំណួរដែលចាក់ដោតធ្វើឲ្យជេយ៍បែបសាច់រឿងទៅផ្សេងវិញ។
«តោះស៊ុននូប្រហែលចាំពួកយើងហើយ»ជេយ៍ ងើបដើរទៅបើកទ្វារចុះទៅក្រោមមុនជុងវ៉ុនបាត់ រាងតូចក៏ចុះទៅតាមក្រោយ។
«យូរនោះៗយើងឃ្លានណាស់ទៅញ៉ាំអី»យ៉េជីន
«ញ៉ាំុអីផ្ទះពូរបស់យើងទៅគាត់រៀបចំហើយៗ»ជុងវ៉ុន និយាយចប់ដើរចេញទៅក្រៅផ្ទះអ្នកផ្សេងទៀតដើរចេញតាមក្រោយរាងតូច
«អ្នកប្រុសសោរឡានលោកម្ចាស់តូច ឲ្យខ្ញុំយកមកជួយអ្នកប្រុស» ឲ្យសោរឡានហើយក៏ដើរទៅជិះឡានមួយទៀតដែលចតក្រោយឡានជុងវ៉ុន។
«ជុងវ៉ុនគ្រួសារឯងជាអ្វីបានជាគេតាមការពារឯងយ៉ាងនេះ»ស៊ុននូ
«តោះទុកឲ្យបងអ្នកបើកឡាន»ជេយ៍ និយាយកាត់នាយតូចពេលរៀបចំឡានខានអ្នកបើក។
«បងមិនស្គាល់ផ្ទះពូរបស់ខ្ញុំទេទុកឲ្យខ្ញុំអ្នកបើកចុះ»ជុងវ៉ុន ញញឹមដាក់ជេយ៍ហើយក៏ចូលឡាន ជេយ៍អង្គុយខានមុខ បីនាក់ទៀតអង្គុយខានក្រោយ។
«បងជុងវ៉ុនពេលមកដល់សហរដ្ឋអាមេរិកចរិកបងដូរចរិកទាំងអស់ឡើងអំណាយពេលបងនិយាយជាមួយកូនចៅរបស់ពូបង»រីគី
«បងធំឡើងនៅទីនេះនៅជាមួយលោកពូធំ លោកពូតូចបងពួកគាត់បង្រៀនច្រើនណាស់អីក៏បងចេះដែរ»ជុងវ៉ុន
«វ៉ោវ!ឯងស្អីក៏ចេះចុះម៉េចនៅប្រទេសកូរ៉េឯងទន្សោយម្ល៉េះ»ស៊ុននូ
«ន៎ែ!មនុស្សយើងបើចេះទាំងអស់គេមិនប្រើយើងរហូតឡប់មែន»ជុងវ៉ុន
«ឯងចេះស្លាប់មនុស្សទេ»យ៉េជីន
«ចេះ!»
«WHAT THE HELL?»
«ពួកអូននិយាយគ្នាចុះបងសុំគេងតិចសិន»ជេយ៍ នាយក៏គេងលក់នាយតូចនឹងបីនាក់ទៀតនៅតែនិយាយគ្នាពីនេះនោះ។ សហរដ្ឋអាមេរិកជាផ្ទះទីមួយរបស់នាយតូចទាំងពីតូចដល់ធំ ពូរបស់គេបានបង្រៀនគេច្រើនណាស់គេជាក្មេងឆ្លាតឆាប់ចាំមិនពិបាកបង្រៀននោះទេ និយាយគ្នារាងយូរដែលក៏មកដល់ផ្ទះរបស់ពូរបស់គេ...
«វ៉ោវធំណាស់បងជេយ៍ធំជាងផ្ទះបងទៀត»រីគី
«ខ្លួនជាអ្នកមាន ប៉ុន្តែសួរលើកណាក៏ថាគ្មានលុយដែរអញហា៎វាយមិនខុសទេ»ស៊ុននូ
«ជេយ៍ពេលលោកពូធំសួរបងគ្រាន់តបគាត់ទៅកុំសូវនិយាយការពិតពេក»ជុងវ៉ុន
«អូខេអូនបងដឹងហើយ....»ជេយ៍ និយាយមិនទាន់អស់ពាក្យស្រួលបួលផង ក៏មានអ្នកមកកាត់
«អ្នកប្រុសលោកម្ចាស់ចាំសូមអញ្ចើញ»អ្នកបម្រើទីមួយ
«យើងដឹងហើយ»ជុងវ៉ុន
«ជុងវ៉ុន!!នឹកណាស់ថើបមួយមកក្មួយពូតូច» ថេយ៉ុន គីម ជាពូថ្លៃរបស់ជុងវ៉ុនគេជាម្ចាស់ហាងទឹកអប់ទូទាំងពិភពលោកគេក៏មានហាងផ្សេងៗទៀតនៅក្នុងដៃដូចគ្នា។
«សួស្តីលោកម្ចាស់ទាំងពីរ» គ្រប់គ្នាអោនគោរពជាការគួរសម
«មិត្តភក្តិជុងវ៉ុនមែនទេ?ហៅពូធំពូតូចដូចជុងវ៉ុនទៅបានហើយ»ថេយ៉ុន
«ឯង!យើងដូចឃើញឯងនៅណាឯងឈ្មោះអ្វី» ជុងហ្គុក ជុនជាម្ចាស់កាស់ស៉ីណូប្រាំកន្លែងនឹងជាម្ចាស់ផ្សាងទំនើបជាច្រើនទៀត គេរកស៉ីស្របច្បាប់ផងខុសច្បាប់ផង។
«បាទខ្ញុំឈ្មោះជេយ៍ ផាត»ជេយ៍ ណែនាំខ្លួនឲ្យពូថ្លៃ អា៎ពូរបស់មិត្តស្តាប់
«តើធ្លាប់រស់នៅសហរដ្ឋអាមេរិកនេះដែរទេ?»ថេយ៉ុន
«បាទម៉ាក់នឹងលោកតាគាត់នៅទីនេះ ខ្ញុំក៏ធ្លាប់ទៅទិញទឹកអប់នៅហាងលោកពូដែល»ជេយ៍
«ជុង!!អូនរកឃើញក្មេងប្រុសដែលអូនប្រាប់បងនោះឃើញហើយទីបំផុត ពូព្យាយាមដើររកក្មួយចង់មួយពិភពលោកហើយ ពូថាមិនបានជួយក្មួយទៀតទេ»ថេយ៉ុន ដើរទៅដើរមកវាយក្បាលខ្លួនឯងតិច ដើម្បីទាញយកការចងចាំមកវិញ
«មានរឿងអីពូតូច ហេតុអ្វីរ»ជុងវ៉ុន
«កាលនោះពេលក្មួយមកហាង តើមានបាត់អ្វីដែរទេ?»ថេយ៉ុន
«បាទលោកពូគឺបាត់ បាត់ខ្សែក.មានរូបបុរសម្នាក់កំពុងបីក្មេងតូច»ជេយ៍
«ត្រូវហើយអ៊ីចឹង ពូបានរើសវាបានភ្លាមពូក៏ឲ្យជុងរត់យកឲ្យភ្លាមប៉ុន្តែរកមិនឃើញ»ថេយ៉ុន
«ខ្ញុំឲ្យអគុណណាស់ដែលបានទុកវាខ្ញុំស្មានតែបាត់លែងឃើញខ្សែក.នោះទៀតហើយវាសំខាន់សម្រាប់ណាស់ ព្រោះវាជាកាដូចុងក្រោយរបស់ខ្ញុំមុនពេលគាត់ចែកឋានទៅ»ជេយ៍
«...!!ចាំពូយកឲ្យ»ថេយ៉ុន និយាយហើយក៏ប្រញាប់ឡើងទៅយកខ្សែកនោះមក ពួកគេនិយាយគ្នាពីនេះពីនោះដល់ពេលញ៉ាំបាយក៏ញ៉ាំហើយ ក៏និយាយគ្នាទៀតពិសេសគឺថេយ៉ុន នឹងជុងហ្គុកតែម្តងស្វីតឲ្យក្មេងមើល រហូតពួកគេអៀនឡើងក្រហមមុនទាំងអស់គ្នា។To be counting....