ក្រោយពីឈ្លោះប្រកែកមួយស្របក់ស៊ុននូបានចាប់ជុងវ៉ុនឲ្យទៅសុំទោសជេយ៍ ឯរីគីនឹងយ៉េជីនបាននិយាយជាមួយជេយ៍ឲ្យសម្រួលជាមួយជុងវ៉ុន
«សុំទោសខ្ញុំមិនគួរស្រែកដាក់បង»ជុងវ៉ុន
«យើងមិនប្រកាន់នឹងឯងទេឯងកំពុងតែហត់នឿយយើងដឹង»ជេយ៍ សើចដាក់ជុងវ៉ុននឹងវាយខ្នងជុងវ៉ុនតិចៗ
«អគុណបងហើយ»ជុងវ៉ុន
«មកបានហើយទៅញ៉ាំការ៉េមហាងបើកថ្មីនៅជិតសាលាយើងតែម្តង»ស៊ុននូ
«តោះ!ហឹមស៊ុននូជុងវ៉ុនឯងស្អែកទំនេរអត់ទៅទិញខោអាវជាមួយគ្នាយើងអស់ខោអាវស្លៀកពាក់ហើយ»យ៉េជីន
«ទៅទាំងអស់គ្នាទៅខ្ញុំរកទិញអាវដែរ»រីគី
«ជេយ៍បងឯងទៅអត់»ស៊ុននូ
«ទៅមិនទៅម៉េចនឹងកើតបងភ្លេចប្រាប់គ្រួសារបងក៏នៅសហរដ្ឋអាមេរិកដែលចាំបងឲ្យម៉ាក់បងរៀបចំកន្លែងគេង»ជេយ៍
«អ៊ីចឹងក៏ល្អបើគេងផ្ទះពូធំរបស់ខ្ញុំប្រហែលជាមិនបានដើរលេងទេ»ជុងវ៉ុន
«ថីបានជាមិនបានដើរលេង»យ៉េជីន
«គាត់មានវិន័យហើយគាត់ការពារ សុវត្ថិភាពពួកយើង»ជុងវ៉ុន គ្រួសារត្រូវមានវិន័យបែបនេះហើយបានជាកូនចៅមានសុវត្ថិភាព
«អ៊ីចឹងយើងទៅបន្ទប់មុនហើយអត់ស្រួលខ្លួន»យ៉េជីន
«ស៊ុននូបងចង់ញ៉ាំការ៉េមទេ»រីគី ដើរទៅជិតស៊ុននូហើយប្រាប់ទៅស៊ុននូតិចៗ
«អឹមចង់ផេយ៍មែនចាំយើងហៅជុងវ៉ុនទៅដែរ»ស៊ុននូ និយាយហើយក៏រកដើរទៅហៅជុងវ៉ុន ប៉ុន្តែរីគីចាប់ដៃគេហើយនិយាយថា
«កុំអីទុកឲ្យពួកគាត់និយាយគ្នាទៅពួកគាត់ទឹមនឹងឈ្លោះគ្នា»រីគី
«អឺៗយើងមិនហៅគេទេ»ស៊ុននូ
«បងជុងវ៉ុនបងជេយ៍ខ្ញុំទៅជាមួយបងស៊ុននូសិនហើយពួកបងនៅនិយាយគ្នាចុះ»រីគី ងាកទៅប្រាប់ជុងវ៉ុននឹងជេយ៍បញ្ចាក់
«អេសទៅណាទៅដែរ»ជុងវ៉ុន
«មានធូរ:ទៅបានតែពីរនាក់ទេ»រីគី ស្រែកប្រាប់នៅពេលគេទាញដៃស៊ុននូរត់
«ដើរលេងអត់បងជួយទៅ»ជេយ៍ ដាក់ដៃលើក៎ជុងវ៉ុន
«ទៅតែថាម៉េចក៏បងមកវិញគ្រែងប្រាប់ថាទៅញ៉ាំអីមួយសង្សារបង»ជុងវ៉ុន
«កុំនិយាយអីបងបែកគ្នាហើយបែកមែនហើយ»ជេយ៍
«ពិតមែនបែកលើកនេះមុខបងស្រស់ម្ល៉េះមិនដូចពីមុនសោះ»ជុងវ៉ុន សើចដាក់ជេយ៍ដោយពីមុនឲ្យតែបែកគ្នាដឹងតែទឹកភ្នែកពេញបន្ទប់ហើយ
«បងអស់ទ្រាំនឹងនាងហើយឯងក៏ដឹងច្បាស់ដែលបងមិនចូលមនុស្សស្រីណានិយាយអាក្រក់ពីម្តាយនោះទេ»ជេយ៍
«អរជូរពរបងរកមនុស្សស្រីល្អឆាប់ៗ»ជុងវ៉ុន
«កុំនិយាយច្រើនឯងចង់ទៅណា»ជេយ៍
«ទៅទន្លេហាសទៅកន្លែងសួងកម្សាន្ត»ជុងវ៉ុន
«ល្អបងជួយឯងទៅ»ជេយ៍
«ល្អអាមិត្តដែលជួយយើងទៅ»ជុងវ៉ុន វាយក្បាលពីក្រោយរបស់ជេយ៍ហើយក៏រត់ទៅបាត់ខ្លាចជេយ៍វាយវិញ
«ឈ្លើយម្ល៉េះបើយើងវាយឯងមិនបានកុំហៅយើងថាជេយ៍បុរសសង្ហារឲ្យសោះ»ជេយ៍ រត់ទៅតាមជុងវ៉ុន
«វាយមកខ្ញុំមកដែលខ្លាចបងមែន»ជុងវ៉ុន រត់គេចពីជេយ៍ពេញសាលាមើលទៅសប្បាយណាស់ ប៉ុន្តែក៏ត្រូវគេឈរសម្លឹងមើលទៅពួកគេដែល ថែមទាំងនិយាយថា
«សប្បាយសិនចុះអ្វីដែលជារបស់យើងៗនឹងយកមកវិញ» ហើយក៏ដើរចេញទៅបាត់
«ហ៉ើយហត់ណាស់សុំសម្រាកសិន»ជុងវ៉ុន ដាក់គូទអង្គុយនឹងដី
«បានហើយយើងក៏ហត់ដែរមកងើបទៅយកម៉ូតូ»ជេយ៍ ឲ្យដៃទៅជុងវ៉ុនកាន់ដើម្បីងើបឈរ
«បងដែលស្តាប់បទនេះដែរទេ»ជុងវ៉ុន ដកទូរស័ព្ទបង្ហាញទៅជេយ៍
«មិនដែលទេទឹមចេញថ្មីមែនទេ»ជេយ៍
«ចាំជិះម៉ូតូចាំខ្ញុំច្រៀងឲ្យបងស្តាប់»ជុងវ៉ុន
«ល្អៗយើងខានឃលញឯងច្រៀងយូរហើយ»ជេយ៍ ឈប់បន្តិចពេលដល់កន្លែងម៉ូតូរបស់គេហើយងាកទៅនិយាយជាមួយជុងវ៉ុន
«ខ្ញុំច្រៀងរហូតនឹងមកពីបងមិននៅបន្ទប់សោះ»ជុងវ៉ុន
«ឡើងមកនេះមួកសុវត្ថិភាព»ជេយ៍
«ចង់ជិះម៉ូតូនេះរហូតតតស្អាតណាស់»ជុងវ៉ុន លើដៃឡើងសើចសប្បាយនឹងក្តីសុខមួយនេះ
ជុងវ៉ុន(pov): ប្រសិនបើអាចខ្ញុំសុំនៅជាមួយបងបែបនេះរហូតទៅ។ ខ្ញុំចង់នៅជាមួយបងខ្ងុំចង់ជិះម៉ូតូជាមួយបងដូចជាពេលនេះខ្ញុំសប្បាយចិត្តណាស់ជេយ៍ ខ្ញុំធ្លាប់គិតថាខ្ញុំលែងបាននៅក្បែរបងទៀតហើយបន្ទាប់ពីបងមានស្នេហា។ទោះវាមានរយ:ពេលខ្លីក៏ដោយតែខ្ញុំស្រឡាញ់បែបនេះណាស់ខ្ញុំនឹងចងចាំវា។
«ជិះរហូតម៉ងឯងអត់ឲ្យយើងញ៉ាំបាយទេ»ជេយ៍ សើចក្រវីក្បាលយីអត់ឲ្យឯងស៉ីបាយស៉ីទឹកទអី ចង់សម្លាប់ឯងដោយប្រយោហើយទេតើ។
«ត្រូវហើយជិះរហូតខ្ញុំមិនឲ្យបងសម្រាកទេចាំមើលទៅ»ជុងវ៉ុន អោកនិយាយដាក់ជេយ៍ ធ្វើឲ្យជេយ៍យកក្បាលដែលមានមួកមកប៉ះក្បាលជុងវ៉ុន មើលទៅពិតជាសប្បាយណាស់ដូចជាគូសង្សារមួយអ៊ីចឹង។ ជិះផងលេងផងក៏ដល់ទីកន្លែងដែលជាចង់ទៅ ប៉ុន្តែរៀនល្ងាចបន្តិចទៅហើយ..។
«នេះទឹកផឹកទៅ»ជេយ៍ ឲ្យទឹកទៅជុងវ៉ុនផឹក ព្រោះនៅលើម៉ូតូអំបាញ់មិញស្រែកច្រៀងផងឡើងនិយាយលែងចង់ចេញហើយ។
«អគុណ!ពិតជាអារម្មណ៍ល្អណាស់»ជុងវ៉ុន
«ត្រូវហើយអារម្មណ៍ណាស់យើងមិនដែលមានអារម្មណ៍នេះទេ»ជេយ៍
«ស្តាប់ខ្ញុំច្រៀងទេខ្ញុំច្រៀងឲ្យបងស្តាប់ចង់ស្តាប់បទអី»ជុងវ៉ុន
«ហឹមបទអីច្រៀងមកយើងចាំស្តាប់»ជេយ៍
«បទមនុស្សពិសេស ខ្ញុំច្រៀងហើយណា!»ជុងវ៉ុន
«ច្រៀងមក»ជេយ៍ និយាយហើយជុងវ៉ុមក៏ចាប់ផ្តើមច្រៀង។
~I believe in density you believe forever together ~
~ក្តីស្នេហ៍ដែលយើងឲ្យគ្នាជ្រៅដូចសមុទ្រមិនអាចគណនា ~
~អូរមនុស្សចុងក្រោយកាន់ដៃបងហើយយើងសាងក្តីសុខរួមគ្នា~
~ព្រោះតែស្រឡាញ់មិនអាចបំបែកក្តីស្នេហ៍យើងធំគ្មានអ្វីអាចរ~
«ចេះបានបន្តិចនឹងទេ»ជុងវ៉ុន
«ខានឮឯងច្រៀងប៉ុន្មានថ្ងៃសោះច្រៀងកាន់តែពិរោះហើយទេតើ»ជេយ៍
«ខ្ញុំគ្មានលុយឲ្យថ្លៃសរសើររបស់បងទេ»ជុងវ៉ុន ក្រវីក្បាលសើច អ្វីនឹង?មកសរសើរស្អីដឹងមនុស្សអៀនទេឬយ៉ាងម៉េច?
«យើងខ្ពើមយកលុយឯងណា»ជេយ៍ វាយក្បាលជុងវ៉ុនតិចៗ
«សល់មិនដល់មួយខែទៀតលែងបានជួបបងទៀតហើយបងរៀនចប់ហើយ បើអាយុស្មើបងមិនដឹងល្អម៉េចទេ»ជុងវ៉ុន ធ្វើមិចស្អុតគិតសព្វៗទៅពួកគេជិតបែកគ្នាហើយ។
«និយាយដូចមិនអាចជួយគ្នាចឹងដូចយើងស្លាប់ចោលឯងចឹង»ជេយ៍
«មានរឿងខ្លះដែលខ្ញុំមិនអាចប្រឈមមុខជាមួយបងចឹងជេយ៍ រឿងខ្លះពិបាកនឹងប្រាប់បងណាស់»ជុងវ៉ុន ហូរទឹកភ្នែកតឹកៗ គឺខ្លាចនឹងនិយាយ គេខ្លានិយាយហើយមិត្តភាពដែលមានក៏ត្រូវបាត់បង់។
«ឯងស្រឡាញ់បងមែនទេ?»ជេយ៍ ងាកទៅសួរជុងវ៉ុន ឯងជុងវ៉ុនក៏ងាកទៅមើលជេយ៍វិញយ៉ាងរឿង។
«ជេយ៍បង?!សុំទោសខ្ញុំមិនអាចហាមខ្លួនឯងបាន ខ្ញុំអង្វរបងចង់វាយខ្ញុំយ៉ាងម៉េចក៏កុំបញ្ចប់មិត្តភាពមួយនេះអី»ជុងវ៉ុន ចាប់ផ្តើមយំខ្លាំងទៅខ្លាំងទៅគេខំទប់ណាស់ទៅហើយ ប៉ុន្តែវាមិនស្តាប់សម្តីវាគិតតែហូរមិនឈប់សោះ។ ពួកគេមិននិយាយរាងខ្លួនស្ងាត់អត់មួយសន្ទុះជេយ៍ក៏និយាយ..
«ហេតុអីឯងចង់ធ្វើមិត្តយើងហ៎?»ជេយ៍ សួរទៅកាន់ជុងវ៉ុន
«ទេមិនដែលសប្បីចង់ធ្វើមិត្តឬប្អូនប្រុសបងជេយ៍»ជុងវ៉ុន យំក្រវីក្បាលមិនឈប់ តើស្រឡាញ់មនុស្សម្នាក់ត្រូវតែចង់បានមនុស្សម្នាក់នោះមកក្បែរខ្លួន?ហេតុអ្វីចាំបាច់ត្រូវយកគេមកក្បែរខ្លួន? ពេលខ្លះយើងយកគេបានតែខ្លួនមិនអាចយកចិត្តគេបានទេ ព្រោះចិត្តគេមិននៅជាមួយគេនោះទេ គេបានឲ្យទៅអ្នកផ្សេងបាត់ហើយក៏ថាបាន។
«ពួកយើងចាប់ផ្តើមពីចំណុចនេះទៅជុងវ៉ុន»ជេយ៍ យកដៃចាប់មុខជុងវ៉ុន ទឹកភ្នែកមួយដំណក់មិនដឹងមកពីណា មិនដឹងហេតុអ្វីត្រូវយំដោយសារឃើញក្មេងប្រុសនេះយំ។
«ជេយ៍បងនិយាយម្តងទៀតបានទេ ខ្ញុំមិនត្រូវការអាណិតរបស់បងមកតបស្នងស្នេហារបស់ខ្ញុំទេ»ជុងវ៉ុន
«បងមិនបានអាណិតឯងបានក៏ដឹងយូរថាឯងស្រឡាញ់បានជុងវ៉ុន»ជេយ៍
«កុំដោយសារបងឈ្លោះគ្នាជាមួយសង្សារបងមកធ្វើបោបបេះដូងដល់បរិសុទ្ធមួយនេះអីជេយ៍បើបែបនេះមែនខ្ញុំមិនហ៊ានទទួលនោះទេ»ជុងវ៉ុន
«បងមិនឲ្យឯងស្តាប់សម្តីបងទេបងឲ្យឯងមើលទង្វើបង បងសន្យាថាមិនទៅណាចោលឯងនោះទេជុងវ៉ុន»ជេយ៍
«ហិហិជេយ៍ខ្ញុំខ្លាចណាស់ខ្លាចខ្ញុំមិនអាចឆ្លងដល់ត្រើយជាមួយបង!»ជុងវ៉ុន អោបជេយ៍យំកាន់តែខ្លាំងៗ
«បងនឹងកាន់ដៃឯងឆ្លងឧបសគ្គបងសន្យាថាមិនអាចលែងដៃឯងកណ្តាលទីនោះទេ»ជេយ៍
«ហិហិ...!ខ្ញុំស្រឡាញ់បងណាស់ដឹងទេខ្ញុំមិនអាចខ្វះបងបានទេ»ជុងវ៉ុន
«បានហើយៗទៅដើរលេងកន្លែងផ្សេងទៀតទៅឯងចង់ទៅសួនកម្សាន្តមែនទេបងជួយទៅ»ជេយ៍ ក៏ងើបឈរឡើងនឹងឲ្យដៃទៅជុងវ៉ុនកាន់ដើម្បងើបឈរ។
«ខ្ញុំនឹងចងចាំថ្ងៃនេះជារាងរហូតថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្ញុំ»ជុងវ៉ុន ញញឹមឡើងទាំងក្តីសុខ ពីមុនគេធ្លាប់គិតថាមិនអាចទៅរួចនោះទេ ប៉ុន្តែគេគិតខុសហើយបុរសដែលដើរក្បែរខ្លួនមិនមែនជាមនុស្សគ្មានបេះដូងឲ្យគេទេ។
«ហេតុអ្វីចងចាំតែថ្ងៃនេះ? ចុះថ្ងៃស្អែក ថ្ងៃខានស្អែកឯងមិនចង់ចងចាំទេឬ?»ជេយ៍
«ចង់ឲ្យតែមានបងនៅជិតខ្ញុំ»ជុងវ៉ុន ឡើងជិះម៉ូតូដើម្បីទៅសួនកម្សាន្តជាមួយសំណព្វចិត្តរបស់គេ។To be continued...