Ep:8 មើលអី..😟

246 22 2
                                    

#ល្ងាច

នាពេលល្ងាចម៉ោង5ជុងគុកបានត្រឡប់មកពីធ្វើការវិញ ថ្ងៃនេះនាយមកផ្ទះលឿនដោយសារប្រញាប់រៀបចំខ្លួនទៅកម្មពិធីផ្ទះមិត្តនាយ......

<កូនស្រីប៉ាតែងខ្លួនរួចហើយមែនទេ...>ជុងគុកចូលមកដល់បន្ទប់ក៏ឃើញនាងតូចអង្គុយលើពូកម្នាក់ឯងដោយនាងតូចគ្រងឈុតជារ៉ូបកូនក្មេងពណ៍ទឹកសមុទ្រក្រងសក់ពាក់បូហើយយ៉ាងស្អាតតែមិនទាន់ពាក់ស្បែកជើងព្រោះនេះនៅក្នុងបន្ទប់

<ច៎ាស..>

<ឯណាពូថេយ៍>jk

<ពូថេយ៍នៅក្នុងបន្ទប់ទឹក>

តែភ្លាមៗនោះថេយ៉ុងបានចេញពីបន្ទប់ទឹកដោយពាក់អាវឃ្លុំពណ៍សរួចជាស្រេច

<អុះ....លោក>ថេយ៉ុងភ្ញាក់ព្រឺតពេលដែលចេញមកជុងគុកកំពុងតែសម្លឹងមើលគេពីចុងជើងដល់ក្បាលដោយក្រសែភ្នែកព្រាន

<នេះសម្លៀកបំពាក់ យើងទិញវាឲ្យឯង>jkបានហុចថង់មួយពណ៍លឿងឲ្យទៅថេយ៍

<លោកមិនបាច់ទិញឲ្យខ្ញុំក៏បាន ខ្ញុំក៏អាចមានខោអាវស្លៀកដែរ>taeនិយាយស្របពេលដែលលូកដៃទៅយករបស់

<ខោអាវឯងមិនសមជាមួយកម្មពិធីគេទេ ឆាប់រៀបចំខ្លួនទៅ  យើងទៅរៀបចំខ្លួនដែរហើយ..>jkនិយាយរួចក៏ដើរចេញពីបន្ទប់បាត់ទៅរីឯថេយ៉ុងក៏បានរៀបចំតែងខ្លួនបន្តទៀត.....

ក្រោយពីរៀបចំតែងខ្លួនរួចអស់ហើយថេយ៉ុងក៏បានចុះមកក្រោមដោយដៃនាយកាន់ដៃនាងតូចលីយ៉ា រីឯជុងគុកនៅអង្គុយចាំគេនៅសាឡុងខាងក្រោម..មិនដឹងថាតែងខ្លួនរួចតាំងពីពេលណាទេបានមកអង្គុយចាំគេដោយទឹកមុខក្រម៉ូវចឹង

<រួចហើយហេ៎ស....>ជុងគុក

<បាទរួចហើយ>ថេយ៉ុង

<តែងខ្លួនស្អីក៏យូម្លេះយើងអង្គុយចាំរាប់ម៉ោង ឃើញរៀបចំតាំងពីមុនយើងឡូវដល់យើងអង្គុយចាំសិងកន្លះម៉ោងហើយទឹមតែរួច>ជុងគុក

<ណាដឹងបើវាយូ>ថេយ៉ុង

<ប៉ាៗ មើលពូថេយ៍មើលស្អាតអត់>លីយ៉ា

<តោះពួកយើងឆាប់ទៅ រាងយប់ដែរហើយ>ជុងគុកមិនតបនឹងលីយាព្រោះមិនចង់សរសើថេយ៉ុងទេ គេប្រាប់ក្នុងចិត្តគេរួចហើយថាថេយ៉ុងស្អាតខ្លាំង តែការគិតនេះមិនអាចនិយាយចេញមកក្រៅបានទេ......

កុងត្រាផ្តើមស្នេហ៍Where stories live. Discover now