#Min Groups<Jiminទៅញាំបាយថ្ងៃត្រង់ជាមួយគ្នាទេ>យ៉ុនហ្គីដែលទឹមតែចេញមកពីអូហ្វីសក៏ឃើញជីមីននៅខាងក្រៅក៏បបួលទៅញាំបាយជាមួយគ្នាតែម្តងទៅ ណាមួយធ្វើការជាមួយគ្នាបើទៅញាំបាយជាមួយគ្នាក៏មិនខុសអ្វីដែរ...
<ចុះជុងគុកគេមិនទៅញាំបាយជាមួយទេឬ?>ជីមីនិយាយស្របពេលដែលសម្លឹងរកមើលជុងគុក
<គេទៅញាំនៅផ្ទះបាត់ហើយ...>យ៉ុនហ្គី
<អ៎បាទ...>
<ឯងទៅជាមួយយើងឬទេ>យ៉ុនហ្គី
<លោកប្រធានទៅចុះ ខ្ញុំទៅជាមួយបុលិកក៏បាន>ជីមីន
<បើចឹងមិនអីទេ> យ៉ុនហ្គីដើរទៅទាំងទឹមមុខបែបអន់ចិត្ត...មែនហើយគេអន់ចិត្តដែលបបួលជីមីនលើកណាក៏គេមិនដែលទៅជាមួយបើសិនជាគ្មានជុងគុកជីមីនមិនដែលទៅទេ រាល់ថ្ងៃខំណាស់ខំលួចស្រឡាញ់គេតែម្នាក់ឯងទាំងដែលដឹងច្បាស់ថាគេគ្មានថ្ងៃស្រឡាញ់ខ្លួនវិញក៏ដោយ....
ជីមីនដោយឃើញទឹកមុខយ៉ុនហ្គីបែបអាក់អន់ចិត្តគេក៏ប្រញាប់រៀបចំឯកសាររួចក៏រត់សំដៅទៅរកយ៉ុហ្គី
<លោកប្រធានខ្ញុំទៅដែរ>ជីមីនមកដល់ទន្ទឹមនាយ
<ចុះក្រែងមិញឯងថាមិនមក ហើយឡូវមកធ្វើអី>យ៉ុនហ្គី
<ដំបូងថាមិនមកជាតែឃ្លានពេកទ្រាំមិនបានក៏មកដែរម៉ងទៅ>
យ៉ុនមីនក៏បណ្តើគ្នាចូលហាងបាយមួយកន្លែងដែលនៅជិតក្រុមហ៑ុន
<ហួចម្ចាស់ក្រុមហ៑ុនបណ្តើគ្នាមកញាំបាយជាមួយបុលិកអន់ៗ គួឲ្យចង់សើចណាស់>សម្លេងស្រួយស្រាវស្រទន់តែបែបមានអំណាចម្នាក់មកនិយាយបញ្ឆិតបញ្ឆៀងដាក់ពួកគេ....។នាងមានឈ្មោះថាវ៉ារីជាកូនស្រីរបស់ក្រុមហ៑ុនលីដែលសហការណ៍ជាមួយក្រុមហ៑ុមMin Goups ប៉ុន្តែយ៉ុនហ្គីមិនចូលចិត្តចរិកនាងសោះឡើយ
<ទោះជាខ្ញុំជាបុលិកគេប៉ុនតែខ្ញុំចរិកថ្លៃថ្នូល្អណាស់ មិនដូចជាកូនម្ចាស់ក្រុមហ៑ុនមួយចំនួនទេរៀនសុតតែឆ្លងប្រទេសតែខ្វះសិល្ប៍ធម៌>ហួចគិតថាផាកជីមីនក្លាចមែនទេ...មែនហើយទោះជាគេរៀនបានទាបធ្វើការជាបុលិកគេមែនគេក៏មានសិល្ប៍ធម៌ក្នុងការនិយាយស្តីដែរ
<បើឯងថាយើងមែនទេ...>នាងសួទាំងច្រឡោត
<ចុះអ្នកនាងគិតថាខ្ញុំថាឲ្យឆ្កែរមែទេ អ៎មែនហើយខ្ញុំភ្លេចឲ្យឈឹងថាអ្នកនាងមិនគ្រប់ទឹក>ជីមីនក្រោកឈរអស់កម្ពស់ថាឲ្យនាងទាំងមិនខ្លាចអ្វីសោះ ទាំងដែលដឹងហើយថានាងជាអ្នកណាបើសិនជានាងទោប៉ានាងច្បាស់ណាស់គេរឿងធំមិនខាន
<ឯងថាឲ្យយើងឆ្គួតមែនទេ>នាងនិយាយទាំងលើកដៃប្រុងទះថ្ពាល់ជីមីនតែមានដៃមាំក្រាស់មួយចាប់ដៃនាងជាប់ហើយក្រវែងទៅម្ខាងស្ទើតែធ្វើឲ្យនាងដួលទៅហើយ
<កុំមកចង់ធ្វើបាបមនុស្សរបស់ខ្ញុំឲ្យសោះអ្នកនាងលី វ៉ារី>
មីនយ៉ុនហ្គី#នាពេលល្ងាច
នាពេលល្ងាចបានឈានមកដល់ពេលនេះម៉ោង5ទៅហើយ ថេយ៉ុងនឹងលីននាំគ្នាប្រញាប់រៀបចំម្ហូបដាក់លើតុត្រៀមចាំទទួលលោកស្រីចនដែលជាម៉ាក់របស់ជុងគុកដែលមកពីខេត្តមកលេងកូនប្រុសនឹងចៅស្រីសំណប់ចិត្តផងដែរ។ពេលនេះថេយ៉ុងរៀបចំម្ហូបរួចហើយនៅតែលោកស្រីចនទេដែលមិនទាន់មកដល់
ជុងគុកទឹមចេញមកពីធ្វើការដើរចូលផ្ទះ ក៏ងាកទៅឃើញថេយ៉ុងឈរសម្លក់មុខគេដូចខឹងនឹងអ្វីមួយយ៉ាងចឹង
(គេកើតអីចេះថ្ងៃនេះ មុខដូចមិនស្រួលសោះ) ជុងបានត្រឹមគិតហើយសម្លឹងមុខគេទាំងចម្ងល់ចិត្តមួយចង់សួដែរតែខ្ជិលហ៎ាស់<ប៉ាៗមកវិញហើយ ឯណាការ៉េមអូន>នាងតូចរត់មករកជុងគុកហើយនាយក៏លើកគេពរ
<ការ៉េម?ការ៉េមអ្វី>ជុងលើកចញ្ចើមទាំងចម្ងល់ សុខៗមករកការ៉េមអីណា
<ពូថេយ៍ប្រាប់ថានឹងខលប្រាប់ឲ្យទិញការ៉េមឲ្យអូន>
<ពូថេយ៍អត់បានប្រាប់ប៉ាផង>
<ហុឹកៗ...ពូថេយ៍កុហកអូន>សុខស្រាប់តែនាងតូចយំយកៗតែម្តង មើលចុះពូថេយ៍កុហកគេទៀតហើយ
<ពូគ្រាន់តែមិនចង់ឲ្យក្មួយឈឺធ្មេញទេណា ពូសុំទោស>ថេយ៍ចូលមកនិយាយលួងលោមនាងតូចតែគិតមែនទេថាលួងបានងាយៗនោះ
<មែនហើយកូនស្រីប៉ា ពូថេយ៍បារម្មណ៍ពីកូនខ្លាចកូនឈឺធ្មេញទេ>ជុងគុក
<កុំខឹងពូអីណាពូសុំទោស>ថេយ៍
<អូនអត់ខឹងពូថេយ៍ក៏បាន>លីយ៉ា
ភ្លាមៗនោះក៏មានឡានមួយគ្រឿងបើកចូលមកឈប់ចតនៅមុខផ្ទះជុងគុក ហើយឡាននោះគ្មានឡានអ្នកណាក្រៅពីអ្នកស្រីចនម៉ាក់ជុងគុកទេ
......♡សូមរងចាំទស្សនាភាគបន្ត♡...........
❤️ILOVE YOU🤎
សរសេរដោយ:ជុង_វីថេយ៍