♡ភាគ20♡ ពេលណាកូនរកកូនប្រសារឲ្យម៉ាក់មួយនឹងគេ?

492 32 5
                                    

#ព្រឹកថ្ងៃថ្មី☀️

ព្រឹកនេះជុងគុករៀបចំជាស្រេចដើម្បីទៅធ្វើការ នាយចុះមកដល់ខាងក្រោមក៏ចូលមកអង្គុយញាំបាយជាមួយម្តាយនឹងក្មួយសំណប់ចិត្ត។រីឯងថេយ៉ុងក៏បានរួមតុជាមួយដូចរាល់ដងដែរ

<ដួសអារហារមក>អ្នកស្រីបញ្ជាឲ្យអ្នកបម្រើដួសអារហារឲ្យពួកគេ ឯអ្នកបម្រើមិនចាំយូក៏ប្រញាប់ដួសដាក់ចានតាមចៅហ្វាយបញ្ជា

<ជុង..ម៉ាក់មានរឿងចង់សួកូន>ខណ:ដែលជុងគុកកំពុងញាំបាយបានមួយម៉ាត់អ្នកស្រីចនក៏និយាយកាត់ ធ្វើឲ្យជុងគុកងាកមកសម្លឹងមុខអ្នកជាម្តាយចំៗ

<បាទម៉ាក់>ជុងគុកឆ្លើយតបទៅម្តាយទាំងញញឹម នឹងចាំស្តាប់គាត់និយាយ

<កូនពេលណារកកូនប្រសាឲ្យម៉ាក់មួយនឹងគេ>អ្នកស្រីចននិយាយចំណុចនេះធ្វើហើយជុងគុកភ័យបុកពោះហើយមើលមុខថេហ្យុងឆ្លាស់ជាមួយម្តាយហើយក៏និយាយឡើង

<កូនមិនទាន់ចង់បានទេមាក់>ទឹកមុខជុងគុកកាន់តែភ័យហើយ ភ័យណាស់ខ្លាចតែម៉ាក់គេបង្ខំឲ្យរៀបការទេព្រោះបើខ្លួនស្រឡាញ់មនុស្សម្នាក់ហើយនឹងតើឲ្យទៅរៀបការជាមួយនរណាទៀត

<វ័យកូននេះពេញរៀបការហើយ ម៉ាក់ចង់បានចៅ>អ្នកស្រីចន គាត់ចំណាស់នេះហើយពិតជាចង់បានចៅពរខ្លាំងណាស់ជាពិសេសជាកូនរបស់ប្រុសពៅ

<ម៉ាក់ក៏មានចៅហើយតើ នាងច្រម៉ក់លីយ៉ានោះអី>ជុងគុក

<ពេលបងឯងមកពីបរទេសវិញពេលណាម៉ាក់បបួលបងឯងទៅចូលស្តីដណ្តឹងប្រពន្ធឲ្យឯងហើយ>អ្នកស្រីចននិយាយទាំងផ្តាច់ការ មែនហើយអាយុប៉ុនណឹងហើយនៅចង់សប្បាយដល់ពេលណាទៀតបើកូនគេវិញកូន2_3អស់ហើយ

<កូនទៅធ្វើការសិនហើយ>ដោយខ្ជិលនៅស្តាប់គាត់និយាយច្រើនទៀតជុងគុកក៏សម្រេចចិត្តទៅធ្វើការបាត់ទៅ

ក្រោយពីញាំអាហារពេលព្រឹករួចហើយថេហ្យុងក៏ទៅធ្វើការងារគេបន្តចំណែកនាងច្រមក់លីយ៉ានៅលេងជាមួយលោកយាយគេ ពេលដែលថេហ្យុងធ្វើការងារខ្លូនរួចក៏រៀបចំខ្លួនទៅផ្សារដើម្បីទិញរបស់របផ្ទះបាយខ្លះព្រោះមើលទីផ្ទះបាយអស់អីប្រើហើយ

<ពូថេយ៍រៀបទៅណានឹង>នាងតូចលីយ៉ាឃើញថេហ្យុងចុះមកពីខាងលើដោយស្លៀកពាក់ស្អាតបាតក៏សួឡើង

<ពូទៅផ្សារ ទិញរបស់សម្រាប់ប្រើខ្លះៗ>ថេហ្យុង

<អូនសុំទៅដែរផងបានទេ>លីយាសុំថេហ្យុងដោយទឹកមុខអង្វរក៎

<មិនបានទេក្មួយនៅលេងជាមួយលោកយាយទៅណា ពូទៅមួយភ្លេតទេ>ថេហ្យុង

<ចឹងពូថេយ៍កុំទៅយូពេកណា អូនបារម្មណ៍ពីពូថេយ៍>លីយ៉ា

<បាទ..Bye>ថេហ្យុងនិយាយរួចក៏ដើរចេញទៅក្រៅបាត់ ចំណែកនាងតូចវិញដើរទៅជាមួយលោកយាយនាង

#ផ្សារ

មកដល់ផ្សារទំនើបមួយកន្លែងដេយ៉ាងដើរទិញរបស់ដែលត្រូវការ នឹងទិញសម្ភារ:សម្រាប់ខ្លួនផងដែរព្រោះគេខានទិញយូហើយណាមួយគ្រឿងMakeupខ្លះក៏អស់ជ្រុលជាមកហើយទិញឲ្យហើយក៏ល្អមិនចាំបាច់មក2_3ដងទៀត

<ទឹកអប់នេះទើបតែចេញថ្មី គួតែទិញឲ្យជុងគុកបាញ់ទៅធ្វើការ>ថេយ៉ុងរើសទឹកអប់មួយដបមកមើលឃើញថាវាទឹមតែចេញថ្មីទើបនឹកឃើញដល់សង្សារមុនគេ

«ជុងគុកច្បាស់ជាចូលចិត្តខ្លិនបែបនេះច្រើនជាង ព្រោះវាស្រាលល្មមបាញ់ទៅមិនឈួលពេក»ថេយ៉ុងគិតក្នុងចិត្តពីខ្លិនទឹកអប់ប្រេនថ្មីនេះ បើជុងគុកបានបាញ់គេប្រហែលចូលចិត្តមិនខាន។មើលចុះនេះត្រឹមតែជាសង្សារលួចលាក់ទេថេយ៉ុងចេះគិតគួដល់ម្លឹងចុះទំរាំក្លាយជាប្រពន្ធទៀតនោះ....ថេយ៉ុងរើសយកទឹកអប់មួយដបសម្រាប់ជុងគុកចំណែកមួយដបទៀតសម្រាប់ខ្លួនឯងរួចដាក់ចូលក្នុងន្រ្ទកហើយដើរទៅមុខបន្តិចឃើញថាមានបូCute Cuteជាច្រើនស្រាប់តែនឹកឃើញនាងច្រម៉ក់លីយ៉ាភ្លាម

<ពណ៍ផ្ការឈូកសមនឹងនាងច្រើនជាង>ថេយ៉ុងពោលតិចៗញញឹមញញែមនឹកស្រម៉ៃដល់ក្មេងតូចពាក់វាមិនដឹងជាCuteប៉ុនណាទេ

<ដង្គៀបនេះសាកសមនឹងនាងណាស់>ក្រឡែកទៅឃើញដង្គៀបទៀតរឹតតែសប្បាយចិត្តក្នុងការទិញរបស់ទាំងនេះ គេពិតជាស្រឡាញ់នាងតូចខ្លាំងណាស់ថេយ៉ុងតែងតែយកចិត្តទុកដាក់ជាមួយនាងខ្លាំង។ក្រោយពីដើរើសសម្ភារ:ដាក់ពេញកន្រ្ទកហើយទើបថេយ៉ុងយកទៅគិតលុយហើយត្រឡប់មកផ្ទះវិញ។

♡សូមរងចាំទស្សនាភាគបន្ត♡
ក្រោយពីបាត់អស់រយ:ពេលជិតមួយឆ្នាំពេលនេះត្រឡប់មកវិញហើយ🙏💗

កុងត្រាផ្តើមស្នេហ៍Where stories live. Discover now