JUNGKOOK JEON X JIMIN PARK
+ទីលានបាល់បោះ
ការប្រកួតបានចាប់ផ្ដើមសិស្សានុសិស្សនាំគ្នាមើលសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ក្រុមទាំងពីរប្រឹងប្រែលេងតាមទម្រង់របស់ក្រុមរៀងខ្លួនចំណែកជុងហ្គុកនាយចាប់ផ្ដើមលេងបានយ៉ាងល្អដែលអាចទាត់បញ្ជូលកន្រ្ដកបានមុនក្រុមសាលាផ្សេងហើយសម្លេងហ៊ោយ៉ាងសន្ធឹកហើយរាងតូចឯណោះវិញស្រែកហ៊ោទាំងដៃកំពុងកាម់ទូរសព្ទថតជាវីដេអូរួចហើយញញឹមគេគឺមានមោទនភាពជាមួយសង្សារសំណព្វរបស់ខ្លួនបំផុត
«ជុងហ្គុក~~ជុងហ្គុក»សម្លេងស្រែកជាចង្វាក់របស់ក្រុមអ្នកគាំទ្ររួមទាំងជីមីនផងដែលចំណែកឯសារ៉ាវិញគេសែនក្នាញ់និងរាងតូចបំផុតចង់រករឿងមិនកើតព្រោះមានសិស្សច្រើននាក់តាមមើលនាងមិនដឹងភ្នែកសោះឡើងមានអារម្មណ៍ថាធុញថប់
«អា៎~~គុកគី»រាងតូចស្រែកនិងងើបស្ទុះពីកៅអ៉ីអង្គុយព្រោះរាងក្រាស់ត្រូវបានគូប្រកួតរត់បុកស្មានាយបានដួលនិងត្រូវរបួសដៃព្រោះយកមករងច្រត់ការពារកុំឲ្យទង្គិចខ្លាំងប៉ុន្ដែដោយសារការរហ័សរហួនរបស់នាយការប្រកួតនៅតែបន្ដទៅទៀត
ហ៊ោ!!ការទាត់បញ្ចូលកន្រ្ដកកលតឡើងជាបន្ដបន្ទាប់សម្រាប់ក្រុមទាំងពីរគ្រាន់តែថាក្រុមរបស់ជុងហ្គុកនាំមុខបួនពិន្ទុហើយរយៈពេលបានម្ភៃនាទីបានបញ្ចប់ជុំទីមួយកញ្ចៀវបានអាជ្ញាកណ្ដាលបន្លឺឡើង
«សម្រាកជុំទីមួយណាប្អូនៗចំណែកអ្នកមានរបួសអាចឲ្យរុំបង់បានណាយើងមានអ្នកជួយនៅខាងនេះជុងហ្គុកប្អូនធ្វើបានល្អណាស់ចំណែកម្រាមដៃយ៉ាងមិចទៅហើយ»គ្រូបង្វិកចូលមកនិយាយទាំងបារម្ភលាយឡំមោទនភាពទោះប្រកួតមិត្តភាពមែនតែគាត់ជឿជាក់លើសិស្សរបស់គាត់ថាអាចជោគជ័យ
«មិនធ្ងន់ធ្ងរទេ!!លោកគ្រូគ្រាន់តែឈឺបន្ដិចបន្ដួច~មីមីហេតុអ្វីធ្វើមុខចឹង»នាយនិយាយគួរសមនិងលោកគ្រូតែពេលងាកមកមើលជិតខ្លួនវិញឃើញសង្សារសំណ្វពចូលជួយរុំបង់នៅដៃរបស់នាយទាំងមុខរលីងរលោងយ៉ាងមិចមិនដឹងទេគ្រាន់តែរបួសសើស្បែក
«គុកគី!!បងឈឺខ្លាំងទេ~អូនពិតជាចង់ទៅដាល់អាម្សៀនោះណាស់លេងធម្មតាមិនបានចាំបាច់ហិង្សារចឹងធ្វើអី»រាងតូចនិយាយទាំងពេបមាត់ផងទាំងខឹងផងតែដៃរបស់គេនៅរុំបង់ឲ្យរាងក្រាស់នៅឡើយទេ