ភាគបញ្ចប់

973 80 6
                                    

JEON JUNGKOOK X JIMIN PARK

@HIGH SCHOOL 🏫

សិស្សគ្រប់គ្នាកំពុងរូតទះធ្វើដំណើរទៅថ្មាក់រៀនរបស់ពួកគេមិនខុសពីសិស្សដទៃឡើយនាយតូចកំពុងដើរតម្រង់ទៅអគារសិក្សារបស់ខ្លួនតែថាថ្ងៃនេះមានរឿងចម្លែកគ្រប់គ្នានិយាយខ្សឹបខ្សាវនិងមើលមកគេបែបប្លែកៗបានបន្ដិចទើបថេយ៉ុងនិងយ៉ុនហ្គីឈរមករកគេ

«មីនី!!!មិនអីទេហេស»ថេយ៉ុងសួរដោយបង្ហាញពីការព្រួយបារម្ភធ្វើឲ្យជីមីនមានចម្ងល់យ៉ាងខ្លាំង

«នេះ!!មីនីមិនទាន់បានមើលវេបសាយសាលទេហេស»យ៉ុនហ្គីបន្ថែមរឿងល្បីយ៉ាងនេះមិនគួរឡើយដែលជីមីនមិនដឹង

«ហ្យុងមានន័យយ៉ាងមិច-ថេយ៍មានបញ្ហាអីហេស»រាងតូចសួរដោយទឹកមុខភ័យព្រួយតើមានរឿងអីទៅ

«គឺខាងសាលាជ្រើសរើសដោយជុងហ្គុកនិងសារ៉ាជាសិស្សតំណាងឲ្យសាលាពួកគេត្រូវថតរូបនិងផ្ដល់បទសម្ភាស៍ឲ្យខាងបុស្ដិទូរទស្សន៍ណា»ថេយ៉ុងនិយាយបែបតិចៗមិនឲ្យអ្នកផ្សេងបានលឺទេ

«គ្រាន់តែរឿងប៉ុណ្ណឹងទេ!!ថេយ៍និងហ្យុងធ្វើដូចជារឿងធំណាស់»ជីមីននិយាយដោយសើចតិចៗឯថេយ៍និងយ៉ុនហ្គីវិញមិនមានអារម្មណ៍សើចអីទេ

«មីន!!!រឿងនេះមិនលេងសើចទេចុះបើពួកគេមានចិត្តនិងអារម្មណ៍លើគ្នាដូចដើមវិញនោះ!!ឯងគិតបែបណា»សម្ដីរបស់ស៊ូហ្គាធ្វើឲ្យរាងតូចប្រែទឹកមុខបន្ដិចតែគេនៅតែញញឹមបានធម្មតា

«មិនអាចទេហ្យុង!!!រឿងរវាងជុងហ្គុកនិងសារ៉ាមិនអាចកើតឡើងម្ដងទៀតទេ!!ខ្ញុំជឿជាក់លើហ្គុក»រាងតូចនិយាយទាំងក្ដោបដៃតិចៗត្រូវតែប្រាកដថាគេមិនរារែកក្នុងចិត្តឡើយ

«យើងមិនមែនមិនទុកចិត្តជុងហ្គុកទេតែយើងមិនទុកចិត្តនាងនោះ»ថេយ៍និយាយទាំងបារម្ភបន្ដគេមានអារម្មណ៍ថារឿងនេះមិនស្រួលប៉ុន្មានទេស្រីម្នាក់នោះមិនគួរឲ្យទុកចិត្តសោះ

«ប៉ុន្ដែពួកយើងស្គាល់ជុងហ្គុកហើយគេមិនមែនជាមនុស្សដែលមិនច្បាស់លាស់ឡើយចឹងហើយមីននីឯងត្រូវតែតាំងចិត្តឲ្យបានល្អកុំឲ្យស្រីនោះបានចិត្តឲ្យសោះ»ស៊ូហ្គាបន្ថែមទោះមិនធ្លាប់ជួបស្រីម្នាក់ន៉ច្រើនដងមែនប៉ុន្ដែមាយាទលាក់មិនជិតទេ

You've reached the end of published parts.

⏰ Last updated: Jul 08, 2023 ⏰

Add this story to your Library to get notified about new parts!

ᴊᴜsᴛ ᴜ ᴀɴᴅ ᴏɴʟʏ ᴜ[ᴇɴᴅ]Where stories live. Discover now