EP 01 : យើងស្រឡាញ់ឯង ប៉ុន្តែ...

608 32 2
                                    

រីករាយក្នុងការអាន♡︎

" ផឹប! " រាងកាយមាំទាំទទេស្អាតគ្មានសម្លៀកបំពាក់ទម្លាក់ទៅលើពូកមួយទំហឹង ញើសហូរពេញទាំងខ្លួនក្រោយពីបញ្ចប់សង្រ្គាមស្នេហ៍ដែលចាប់ផ្តើមតាំងពីព្រឹកមក ពេលនេះក៏ថ្ងៃត្រង់ទៅហើយ

« ឆាប់ងើបឡើង » ថេហ្យុងងាកទៅមើលរាងតូចដែលគេផ្កាប់មុខទាំងអាក្រាតកាយនៅលើពូកក្បែរខ្លួនព្រមទាំងបន្លឺតិចៗ ប៉ុន្តែក៏មិនបានទទួលចម្លើយមកវិញ ទើបនាយកម្លោះងើបអង្គុយឡើង

« ជុងហ្គុក... ឆាប់ងើបឡើង ពួកយើងត្រូវទៅសាលាណា » សំឡេងខ្លាំងៗរបស់ថេហ្យុង ក៏មិនបានធ្វើឲ្យជុងហ្គុកព្រមងើបនោះដែរ តែបែរជាធ្វើជាមិនអើពើនឹងថេហ្យុងទៅវិញ

« ជុងហ្គុក! »

« ហើយវាស្អីឯង? » សំឡេងស្អកៗក៏តបតរមកថេហ្យុងវិញទាំងធុញទ្រាន់ នៅមកឲ្យគេទៅសាលាទៀត ទាំងដែលចាត់ការគេឡើងទ្រោមខ្លួនទៅហើយ ពេលនេះសូម្បីតែកម្រើកខ្លួនក៏គេកម្រើកមិនបានផង

« បើឯងមិនទៅ យើងទៅតែឯងក៏បាន » ថេហ្យុងចុះពីលើពូក ដើរសំដៅទៅបន្ទប់ទឹកដោយមិនខ្វល់ពីក្រសែភ្នែកសំឡក់សំឡឹងពីអ្នកដែលកំពុងគេងនៅលើពូក ។

« គីម ថេហ្យុង! » ជុងហ្គុកងើបអង្គុយលើពូកព្រមទាំងស្រែកឡើង ក្រោយពីឃើញថេហ្យុងចេញពីបន្ទប់ទឹកមកវិញដោយមានត្រឹមតែកន្សែងរុំល្វែងខាងក្រោម សក់ក្បាលនៅសើមនៅឡើុយ

« យ៉ាងម៉េច? » ថេហ្យុងសួរត្បកទៅវិញ រួចក៏បើកទូសម្លៀកបំពាក់ យកសម្លៀកបំពាក់មកស្លៀកដោយមិនមើលមុខជុងហ្គុក

« ឯងមិនស្រឡាញ់យើងទេឬ? » សំណួរសួរស្រាលៗក៏ធ្វើឲ្យថេហ្យុងដែលស្លៀកពាក់រួចដើរទៅរកម្ចាស់សំណួរ អោនមុខចុះសំឡឹងមុខជុងហ្គុកចំៗ

« យើងស្រឡាញ់ឯង ប៉ុន្តែក្នុងនាមជាមិត្ត ឯងជាមិត្តរបស់យើងនោះអី » ថេហ្យុងយកដៃញីសក់ជុងហ្គុកលេង រួចក៏យកកាតាបរបស់ខ្លួនមកកាន់ មុននឹងដើរចេញទៅ តែក៏មិនភ្លេចផ្តាំផ្ញើដល់ជុងហ្គុកនោះដែរ

« យប់នេះយើងមិនបានមក យើងមានណាត់ជាមួយជីមីននៅក្លឹប ហើយក៏គេងនៅខុនដូរជីមីនតែម្តង » ជុងហ្គុកដកដង្ហើមធំតាមមើលផែនខ្នងថេហ្យុងរហូតដល់ថេហ្យុងចាកចេញទៅបាត់ស្រមោល ទើបទម្លាក់ខ្លួនគេងបន្តទៀត ព្រោះថ្ងៃនេះគេគ្មានអារម្មណ៍ទៅសាលានោះទេ ។

FRIENDS WITH BENEFITSWhere stories live. Discover now