EP 04 : យើងស្អប់ឯង!

229 18 0
                                    

រីករាយក្នុងការអាន♡︎

រយៈពេល១សប្តាហ៍កន្លងផុត បន្ទាប់ពីថេហ្យុងនិងជូលីណាទាក់ទងគ្នា ជុងហ្គុកក៏នៅមិនទាន់និយាយរកថេហ្យុងនោះឡើយ ក៏ព្រោះតែនៅមិនទាន់បាត់ខឹងនៅឡើយ ទេ! គួរតែនិយាយថាមិនទាន់បាត់អន់ចិត្តជាមួយថេហ្យុងច្រើនជាង ។

« យើងមិនបានត្រឡប់មកខុនដូទេយប់នេះ ព្រោះយើងទៅដើរលេងជាមួយជូលីណា » ថេហ្យុងនិយាយប្រាប់ជុងហ្គុកតាមទម្លាប់មុនពេលគេចេញទៅណា ប៉ុន្តែគេក៏មិនទទួលបានការឆ្លើយតបពីជុងហ្គុកដែលកំពុងអង្គុយមើលទូរទស្សន៍នៅលើសាឡុងឡើយ

ថេហ្យុងដកដង្ហើមធំមុននឹងដើរចេញទៅ ប៉ុន្តែគ្រាន់តែថេហ្យុងចេញទៅផុត ជុងហ្គុកក៏បិទទូរទស្សន៍ យកទូរស័ព្ទរបស់ខ្លួនដែលទុកនៅលើតុហើយទាញអាវក្រៅយកមកពាក់ មុននឹងចាកចេញពីខុនដូទៅតាមថេហ្យុង ។

« ហេតុអ្វីលើកនេះមិនបបួលយើងទៅជាមួយ? » ជុងហ្គុកឧទានតិចៗតែម្នាក់ឯង ខណៈកំពុងជិតឡានតាក់សីុតាមពីក្រោយឡានរបស់ថេហ្យុង ទោះបីជាគេមិននិយាយជាមួយថេហ្យុងក៏ពិតមែន ប៉ុន្តែរាល់ដងថេហ្យុងតែងតែបបួលគេទៅជាមួយ ដល់ពេលមិនបបួលបែបនេះគឺវាចម្លែក ។

ឃើញគេមិនខ្វល់ជាមួយថេហ្យុង មិនមែនគេចុះចាញ់នោះទេ គេគ្រាន់តែសម្ងំយកកម្លាំងដើម្បីទប់ទល់តែប៉ុណ្ណោះ អ្នកណាទៅឲ្យថេហ្យុងទៅអ្នកផ្សេងងាយៗនោះ ។

..........

ក្រោយពីជិះតាមឡានរបស់ថេហ្យុងមកជាង២០នាទី ឡានរបស់ថេហ្យុងក៏ឈប់នៅមុខក្លឹបរាត្រីមួយកន្លែង ដែលជាក្លឹបល្បីជាងគេនៅក្នុងតំបន់នោះ ។

ជុងហ្គុកចាប់ផ្តើមចងចិញ្ចើម សំឡឹងមើលមាត់ទ្វារក្លឹបទាំងស្ទាក់ស្ទើរ ឃើញមនុស្សម្នាចេញចូលចុះឡើងៗ គេរឹតតែមិនស្រណុកចិត្ត និយាយតាមត្រង់គេមិនដែលចូលកន្លែងបែបនេះទេ រាល់ដងពេលដែលមានគេបបួលក៏ត្រូវថេហ្យុងជាអ្នកអារកាត់ជំនួស ហើយក៏បដិសេធគ្រប់ពេល ដោយយកមូលហេតុថាកន្លែងទាំងនេះគឺមិនល្អសម្រាប់គេនោះទេ ប៉ុន្តែហេតុអ្វីថេហ្យុងចូលទៅក្នុងនោះទៅវិញ ។

គ្រាន់តែចូលមកដល់ក្នុងក្លឹបភ្លាម សំឡេងតន្ត្រីកន្ត្រាក់អារម្មណ៍ សំឡេងស្រែកហ៊ោព្រមជាមួយភ្លើងចម្រុះពណ៌ខ្វាត់ខ្វែងក៏ទទួលស្វាគមន៍ជុងហ្គុកតែម្តង រហូតធ្វើឲ្យគេត្រូវយកដៃខ្ទប់ត្រចៀកហើយបិទភ្នែកមួយសន្ទុះ ទម្រាំតែសាំុនឹងរឿងទាំងនោះ ។

FRIENDS WITH BENEFITSWhere stories live. Discover now