រីករាយក្នុងការអាន♡︎
ក្រោយពីជុងហ្គុកសុំទៅបន្ទប់ទឹករយៈពេលកន្លះម៉ោង ហើយក៏មិនឃើញមកវិញ ថេហ្យុងនិងណាមជូនក៏នាំគ្នាទៅតាមរកមើល ក៏ព្រោះតែជីមីននិងជូលីណាបានចាកចេញទៅយូរដែរហើយ ។
« ហេតុអ្វីក៏ទាក់ទងមិនបាន? » ថេហ្យុងបន្លឺតិចៗទាំងអារម្មណ៍មួរម៉ៅ គេខលទៅជុងហ្គុកចង់១០០ដងទៅហើយ ប៉ុន្តែទូរស័ព្ទជុងហ្គុកទាក់ទងមិនបានសោះ
« ប្រហែលជាហ្គុកគីត្រឡប់ទៅវិញមុនហើយ » ណាមជូនក៏និយាយឡើយ ក្រោយពីរកជុងហ្គុកអស់ចិត្តអស់ចង់« កុំហៅជុងហ្គុកថាហ្គុកគី » ណាមជូនលើកស្មាទាំងសងបំណងមិនខ្វល់ពេលត្រូវថេហ្យុងបង្ហាញអារម្មណ៍ហួងហែងចំពោះជុងហ្គុក
« ហេតុអ្វីហៅមិនបាន? » ណាមជូនសួរឡើងធ្វើដូចជាមិនដឹងអ្វី
« ព្រោះតែលោកមិនមែនជាមនុស្សជិតស្និទ្ធជាមួយជុងហ្គុក »
« អញ្ចឹងមានន័យថាលោកជាមនុស្សជិតស្និទ្ធ? »
« ពិតមែនហើយ ពួកយើងស្គាល់គ្នាតាំងពីតូចមកម្ល៉េះ » ថេហ្យុងក៏ឆ្លើយតបទៅវិញ គេចង់បញ្ជាក់ឲ្យនាយកម្លោះម្នាក់នេះដឹងថាគេនិងជុងហ្គុកស្និទ្ធស្នាលនឹងគ្នាកម្រិតណា
« លោកចង់ទៅណា? » ណាមជូនក៏សួរឡើង ពេលឃើញថេហ្យុងដើរសំដៅទៅកន្លែងចតឡាន« មិនមែនជារឿងរបស់លោកទេ » និយាយចប់ថេហ្យុងក៏ចូលឡានរបស់គេហើយក៏បើកចេញទៅបាត់ ដោយទុកឲ្យណាមជូននៅឈរតែម្នាក់ឯង ។
..........
ជុងហ្គុកមិនបានទៅណាឆ្ងាយនោះឡើយ ក្រោយពីចាកចេញពីក្លឹបគេក៏ត្រឡប់មកខុនដូវិញ ហើយក៏អង្គុយមើលទូរទស្សន៍ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ទាំងដែលគេធ្វើគឺដើម្បីបន្លប់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ។« ហេតុអ្វីត្រឡប់មកមិនប្រាប់យើង? » សំឡេងថេហ្យុងក៏បន្លឺឡើងពីក្រោយខ្នង ធ្វើឲ្យជុងហ្គុកប្រញាប់ងាកទៅមើល ឃើញទឹកមុខខឹងសម្បារបស់ថេហ្យុងហើយគេក៏មានអារម្មណ៍ថាខុសដែលចាកចេញដោយមិនប្រាប់
« ព្រោះយើងត្រូវប្រញាប់រៀបចំសម្លៀកបំពាក់? »
« រៀបចំសម្លៀកបំពាក់? ឯងចង់ទៅណា? » អារម្មណ៍មួរម៉ៅក៏ជំនួសដោយការចង់ដឹង អារម្មណ៍ភ័យខ្លាចឃ្លាតក៏រត់ប្រដេញចូលរាងកាយ ធ្វើឲ្យនៅមិនស្ងប់
![](https://img.wattpad.com/cover/339895560-288-k980524.jpg)
YOU ARE READING
FRIENDS WITH BENEFITS
Short Storyជាមិត្តនឹងគ្នាតាំងពីតូច រួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា ចន ជុងហ្គុកមិនគិតថាសម្ព័ន្ធភាពរវាងគេនិងគីម ថេហ្យុងឈានមកដល់ចំនុចនេះនោះទេ សម្ព័ន្ធភាពដែលលើសពីមិត្តប៉ុន្តែក៏មិនមែនស្នេហា តែជាFriends With Benefits ។ « ជួយយើងបន្តិចទៅណា... ណាៗជុងហ្គុក បើយើងញ៉ែនាងប...