រីករាយក្នុងការអាន♡︎
ជុងហ្គុកមិនដឹងថាគិតត្រូវឬអត់ដែលសម្រេចចិត្តជួយថេហ្យុង ប៉ុន្តែគេក៏ចាប់ផ្តើមសកម្មភាពទៅហើយ ខណៈពេលនេះគេកំពុងណាត់ជួបជូលីណានៅក្នុងហាងកាហ្វេមួយកន្លែង ហើយក៏មានថេហ្យុងមកជាមួយផងដែរ ។
« ខ្ញុំមិនដឹងសោះថាជុងហ្គុកនិងថេហ្យុងជាមិត្តនឹងគ្នាតាំងពីតូច » ពាក្យសំដីរបស់ជូលីណាក៏ធ្វើឲ្យថេហ្យុងញញឹម ស្របពេលជុងហ្គុកសំឡឹងមុខថេហ្យុងភ្លឹសៗ
« ក៏ព្រោះតែជុងហ្គុកគេមិនចូលចិត្តនិយាយអ្វីច្រើន ទើបមិនសូវមានអ្នកដឹង អ្នកដែលបានដឹងគឺសុទ្ធតែមនុស្សសំខាន់ប៉ុណ្ណឹង »
« អញ្ចឹងខ្ញុំជាមនុស្សសំខាន់ហើយ » ជូលីណាញញឹមស្រស់បញ្ចេញថ្ពាល់ខួចឡើងមក ជុងហ្គុកដែលអង្គុយស្តាប់ក៏អត់នឹងមិនគិតមិនបាន ជូលីណាស្រស់ស្អាតយ៉ាងនេះ មិនចម្លែកទេដែលថេហ្យុងចាប់អារម្មណ៍នឹងនាង
« ប្រាកដហើយ » ការសន្ទនាក៏នៅតែបន្តរវាងថេហ្យុងនិងជូលីណា រីឯជុងហ្គុកក៏ចូលរួមសន្ទនាបន្តិចបន្តួចនៅពេលនិយាយពីរឿងគែតែប៉ុណ្ណោះ រហូតដល់ការសន្ទនាដែលធ្វើឲ្យគេមានអារម្មណ៍ថាទើសទាល់
« និយាយអញ្ចឹង ជូលីណាស្អាតយ៉ាងនេះ ប្រហែលមានគូស្នេហ៍ហើយ » ពាក្យសំដីលលេងដែលបង្កប់នូវសំណួរក៏ធ្វើឲ្យនាងក្រមុំក្រហមមុខហើយសើចតិចៗ
« ខ្ញុំមិនទាន់មានទេ ប៉ុន្តែខ្ញុំមានមនុស្សដែលខ្ញុំចាប់អារម្មណ៍ហើយ »
« ពិតមែនឬ? » ថេហ្យុងក៏សួរដោយការចង់ដឹង ខណៈជុងហ្គុកក៏ចាប់ផ្តើមគិត បើគេស្មានមិនខុសម្នាក់នោះគឺជាថេហ្យុងនោះឯង
« ពិតមែនហើយ ចុះចំណែកថេហ្យុងវិញ តើមានមនុស្សក្នុងចិត្តហើយឬនៅ? » ថេហ្យុងងាកទៅសំឡឹងមុខជុងហ្គុកព្រមទាំងព្រិចភ្នែកផ្តល់សញ្ញា ឯជុងហ្គុកក៏ធ្វើអ្វីលែងត្រូវ
« ខ្ញុំក៏មានដូចគ្នា »
« ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច » ថេហ្យុងតាមមើលជុងហ្គុកដែលដើរចេញទៅទាំងចម្ងល់ ស្របពេលជូលីណាក៏តាមមើលដូចគ្នា
YOU ARE READING
FRIENDS WITH BENEFITS
Nouvellesជាមិត្តនឹងគ្នាតាំងពីតូច រួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា ចន ជុងហ្គុកមិនគិតថាសម្ព័ន្ធភាពរវាងគេនិងគីម ថេហ្យុងឈានមកដល់ចំនុចនេះនោះទេ សម្ព័ន្ធភាពដែលលើសពីមិត្តប៉ុន្តែក៏មិនមែនស្នេហា តែជាFriends With Benefits ។ « ជួយយើងបន្តិចទៅណា... ណាៗជុងហ្គុក បើយើងញ៉ែនាងប...