នារីកម្សត់ម្ល៉េះ ព្យាយាមយ៉ាងមុតមាំថានាងនិងចាកចេញពីតំបន់ព្រៃភ្នំដើម្បីចាកចេញទៅទីក្រុងដើម្បីស្វែងរកការងារមួយចំនួនដើម្បីផ្គត់ផ្គង់អ្នកផ្ទះដែលខ្វះខាត មុននិងចាកចេញឡើងឡាននាងងាកមកសម្លឹងទៅកាន់ផ្ទះតូចមួយដែលមានបងប្អូនចំនួន៥នាក់តូចៗរង់ចាំការសង្រ្គោះរបស់នាង ។
នាងញញឹមខ្សោះៗដាក់ពួកគេដោយគ្រវីដៃលាប្អូនៗមុននិងឡើងឡាន រីឯម្ដាយឪពុកតឹងទ្រូងស្ទើរធ្លោយដែលមិនអាចហាមឃាត់នាងចាកចេញទៅបាន ប៉ុន្ដែដោយហេតុផលមួយរបស់នាងគឺដើម្បីគ្រួសារទើបយល់ស្របឲ្យនាងចាកចេញទៅ ។
អាស្ទាឡារី អារ៉ាចន ជាកូនស្រីច្បងក្នុងគ្រួសារ នាងមានអាយុត្រឹម១៨ឆ្នាំប៉ុណ្ណោះ ដៃជើងនិងរូបរាងពណ៍សម្បុររបស់នាងមិនចាញ់នារីនៅឯទីក្រុងប៉ុន្មានទេ ដៃបន្លាក្រូចហាក់មិនដែលកាន់និងធ្វើអ្វីធ្ងន់ៗសោះ ទាំងតាមពិតនាងធ្វើវាស្ទើរប្រៀបដូចនិងមនុស្សប្រុសទៅហើយ ឯកម្ពស់របស់នាងតាមស្ដង់ដា ខ្ពស់ស្រឡាស់ស្អាត បបូរមាត់ពណ៍ស៊ីជម្ពូ ចិញ្ចើមកោងក្រាស់ស្អាតសាកសមនិងទម្រង់មុខតូចក្រមិច ច្រមុះស្រួច ភ្នែកមូលធំៗស្អាត សរសៃសក់ពណ៍លឿង ហាក់ដូចនាងជាកូនស្រីជនបរទេសទៅទៀត ប៉ុន្ដែតាមពិតនាងគ្រាន់ជាកូនស្រីអ្នកក្រីក្រនៅតំបន់ដាច់ស្រយោលប៉ុណ្នឹង ។
រថយន្ដរំកិលចាកចេញពីភូមិដែលនាងធ្លាប់រស់នៅទីនោះអស់រយះពេល១៨ឆ្នាំ ចាកផុតឆ្ងាយសម្លឹងទៅលែងឃើញនាងក្រសោបអោបកាតាបមួយជាប់ក្នុងទ្រូងទាំងភិតភ័យក្នុងចិត្ដ តែវាមិនអាំចរលុបការតាំងចិត្ដយ៉ាងមួតមុតរបស់នាងឡើយ ។
" កូននិងយកប្រាក់ដើម្បីបន្ធូរបន្ទុករបស់អ្នកទាំងពីរ!! "
" កូននិងប្រឹងប្រែងរកវាប្រគល់ឲ្យអ្នកទាំងពីរ!!មិនឲ្យលំបាកទេរង់ចាំកូនណាលោកទាំងពីរ!! " ក្បាលរបស់នាងផ្អឹបនិងកញ្ចក់ឡាន សញ្ជឹងគិតថាទៅដល់ទីក្រុងតើនាងគួរធ្វើអ្វីមុនគេ ចំណែកប្រាក់កករបស់នាងវាតិចតួចទៀត តើសង្ឈឹមថាអាចនិងជួលផ្ទះមួយសម្រាប់ស្នាក់នៅដែរទេ ហ៊ើយ!!គិតដល់ចំនុចហ្នឹងភ្លាម អាស្ទាឡារី ដកដង្ហើមធំភ្លែតតែម្ដង ។
" តើសង្ឈឹមអ្វីអាស្ទាអើយអាស្ទា!! " នាងរអ៊ូក្នុងចិត្ដ តើនាងរំពឹងអ្វីទៀតទៅ ។
តើពេលនាងទៅដល់ទីក្រុង ជីវិតនាងបណ្ដោយទៅតាមព្រេងវាសនាមែនទេ ??
ទីក្រុងឆើតឆាយដែលសំបូរទៅដោយទីកន្លែងទំនើបៗនិងស៊ីវីល័យសម្រាប់មនុស្សស្រីបុរសដែលនិយមចង់បាន ទីនោះសំបូរសប្បាយទីកន្លែងហាងផ្សេងៗប្លែកឃើញ រីឯភ្លើងពន្លឺក៏រំលេចផុតឡើងមកចម្លែកភ្នែកដែល ប៉ុន្ដែបរិយាកាសអស់ហ្នឹងវាមិនបានធ្វើឲ្យបុរសម្នាក់នេះ ញាប់ញ័រនិងជ្រួលជ្រើមដេញតាមឡើយ គឺគេហ្នឹងថ្មឹង ភ្នែកខ្មៅក្រិបសម្លឹងទៅកាន់នាឡិកាដែលតម្រៀបជាជួរៗសម្រាប់ជ្រើសរើស គេសម្លឹងអស់យូរទើបសម្រេចចិត្ដចង្អុលប្រាប់បុគ្គលិកឲ្យយកវាមក ឲ្យគេលរវាសកមើលសិន តើសាកសមនិងដៃរបស់គេដែរទេ ??
បុរសម្នាក់នោះ គឺឈ្មោះ ហ៊ូស៊ុក ប្រាស្ទាយ៍គ្រីហ្វា ឬ ជេហ៊ូប ជុងគ្រីហ្វា អាយុរបស់គេគឺទើប ២៤ឆ្នាំប៉ុណ្ណោះ កម្ពស់ 1.78 សព្វថ្ងៃគេជាម្ចាស់នាវាមួយក្នុងប្រទេស សព្វថ្ងៃគេតែងតែចំណាយពេលលើគំនូសម៉ូតនាវាដែលត្រៀមសម្រាប់ចេញលក់និងដឹកជញ្ជូលទំនិញរបស់គេខ្លះៗក្នុងនោះវាសំបូរដោយ ស្រាក្រហមនិងឡានដែលប្អូនប្រុសពៅរបស់គេជាអ្នកស្នើរសុំឲ្យដឹកជញ្ជូលតាមផ្លូវទឹក ។
" តើបងប្រុសរើសយូរប៉ុណ្ណាទៀតទើបត្រូវចិត្ដ!! " ម្នាក់នោះគឺ ណាមជូន ប្រាស្ទាយ៍គ្រីហ្វា ឬ ណាមជូន ជុងគ្រីហ្វា អាយុ២១ឆ្នាំ ជាម្ចាស់ផលិតឡាននាំចេញនាំចូលទៅខាងក្រៅ ។
គេមកទីនេះជួយរើសនាឡិកានិងសម្លៀលបំពាក់ថ្មីដើម្បីទុកសម្រាប់ចូលរួមកម្មវិធីនា២ថ្ងៃខាងមុខទៀត ការទន្ទឹងរង់ចាំដល់សែនធុញថប់របស់នាយ ។
" ជិតរួចហើយ!!កុំរអ៊ូច្រើនទៅមើល " ជេហ៊ូបគ្រវីក្បាលមិនយល់ពីលោកប្អូនគេសម្លឹងមើលរួចចង្អុលមួយថែមទៀតឲ្យគេយកមកទុកទទឹមគ្នានិងអាមុនអម្បាញ់មិញគេលរវាលើដៃ ឃើញសាកសមទាំងពីរក៏ទិញយកទុក រួចជូនកំពូលប្អូនទៅកាន់ក្លឹបដើម្បីកាត់ស្រ្ដេសខ្លះ បងប្អូនរបស់គេស្មើដៃស្មើជើងគ្នាហើយលាក់លៀមគ្មានឲ្យអ្នកផ្ទះដឹងថាពួកគេខូចខិនហ៊ានចូលក្លឹបនោះទេ ។
ត្រឹមរយះពេលពីរថ្ងៃប៉ុណ្ណោះ អាស្ទាបានមករស់នៅទីក្រុងនេះនាងមកដល់ទម្រាំរកបន្ទប់ជួលស្នាក់នៅលំបាកបន្ដិចទើបរកឃើញ ហើយនៅការងារថ្មីដែលគេគិតប្រាក់នាងឲ្យជាថ្ងៃ ដូច្នេះនាងមិនខ្លាចដាច់ពោះទៀត ។
ថ្ងៃនេះនាងបានមកបម្រើម្ហូបនិងលើកស្រាក្នុងកម្មវិធីមួយដែលគេគិតឲ្យនាងចូលជិត១០០ដុល្លារឯណោះ នាងរៀបចំនិងលើកទឹកក្រូចមួយចំនួចឲ្យភ្ញៀវនារីៗ កំពុងបំពេញការងារស្រាប់លឺអ្នកបម្រើក្នុងវិមាននោះ ពឹងពាក់ឲ្យនាងជួយខ្លួន ។
" សូមមេត្ដាជួយលើកវាឲ្យលោកប្រុសធំផង!! " នាងពិតជាទល់តំរះហើយនាងចុកពោះពេញមិនអាចទៅណាបានទេ សូមជំនួយពីកាយស្ដើង ។
" លោកប្រុសធំណា!!ខ្ញុំមិនស្គាល់នោះទេ "
" នាងឃើញរូបរបស់គាត់ទេ!! " នាងចង្អុលរូបដែលភ្ជាប់នៅជាប់ជញ្ជាំងនោះឲ្យអាស្ទាបានស្គាល់ ។
" ចាឃើញ!! "
" បុរសនោះហើយជាលោកម្ចាស់ធំ!!សម្រាប់បន្ទប់របស់គឺគឺទី៣គ្រាន់តែនាងដើរទៅដល់ជាន់ខាងលើឃើញហើយ ខ្ញុំគ្មានអ្វីរៀបរាប់ច្រើនទេទៅហើយ!! " នាងរត់ចាកចេញយ៉ាងលឿន ដើម្បីរកថ្នាំនិងអ្វីមកស្នំពោះរបស់ខ្លួនវាចុកស្ទើរផុតដង្ហើមម្ដងៗ ។
" អេ!!អុញលឿនម្ល៉េះ ធ្វើយ៉ាងម៉េចទៅ អាស្ទា!! " នាងតូចរៀងស្ទាក់ស្ទើរមិនដឹងថាគួរឡើងទៅខាងលើឬអត់ទេ ។
" ហ៊ើយ!!សម្រេចការងារសិនទៅ ចាំគិតបន្ដទៀត " អាស្ទាមិនគិតច្រើនឡើងទៅតាមសម្ដីរបស់នារីមុនហ្នឹងហុចឲ្យខ្លួន នាងកាន់ថាសអាហារនិងទឹកក្រូចមួយកែវសម្ដៅមកកាន់បន្ទប់លេខរៀងទី៣ នាងស្វែងរកឃើញអ៊ីចឹង លើកដៃគោះទ្វាបន្ទប់សម្លេងគោះត្រឹមបីដងប៉ុណ្ណោះ ក៏លេចចេញមនុស្សប្រុសម្នាក់លេចមុខចេញមក ម្នាក់នោះគឺ ហ៊ូស៊ុក
ជុងគ្រីហ្វា ។
" ចូលមក!!នាងអ្នកបម្រើថ្មីមែនទេ "
" ចា!! "
" ទុកទីហ្នឹងហើយ!!រួចចេញទៅ "
" ចាលោក!! " គ្រាន់នាងចូលបានពាក់កណ្ដាលស្រាប់តែជើងនាងហាក់ជាន់អ្វីមួយធ្វើឲ្យរអិលដៃ ធ្វើឲ្យថាសអាហារត្រូវពេញមួយផែនខ្នងរបស់រាងក្រាស់ ។
" ហេតុអ្វីក៏ធ្វើការងារស្លាកសស្លើតម្ល៉េះ!! "
" ខ្ញុំសូមទោសលោក!! " អាស្ទាអោនសូមទោសជេហ៊ូបញ័របបូរមាត់ នាងទើបធ្វើការពីរថ្ងៃទីស្រាប់មកចួបរឿងរ៉ាវអ៊ីចឹងទៀតនាងពិតជាខ្លាចណាស់ ។
" សូមទោស!! " ហ៊ូស៊ុកចងចិញ្ចើមភ្លាមៗ បុកគេប្រឡាក់ផ្នែកខាងក្រោយអស់ហើយមកសូមទោស តើការសូមទោសមួយហ្នឹងអាចធ្វើឲ្យសម្លៀកបំពាក់របស់នាយប្រែមកល្អដូចដើមដែរទេ??
" ចា!!ឲ្យនាងខ្ញុំសូមទោសផងលោក " អាស្ទាអោនមុខចុះ មិនហ៊ានសម្លឹងកែវភ្នែកមួយហ្នឹងទេ ក្នុងចិត្ដរបស់នាងមានអារម្មណ៍ថារអានិងសម្លឹងចំៗណាស់ ។
" តើការសូមទោសរបស់នាង!!អាចកែប្រែវាដូចដើមទេ " ហ៊ូស៊ុកស្រដីគំហកភ្លាមៗទាំងជញ្ជក់មាត់ដោយក្ដីម៉ួម៉ៅ ថាយ៉ាងម៉េចសូមទោសមួយម៉ាត់វាចប់រឿងមែនទេនាងដឹងទេថាកម្មវិធីមួយហ្នឹងវារបៀបណាហេតុអ្វីបង្កភាពអាម៉ាស់មកកាន់គេអ៊ីចឹង ។
" ខ្ញុំ...ពិតជា..គ្មានចេតនាបង្កវាឲ្យក្លាយ...ជាបែបហ្នឹងមែនលោក " អាស្ទាញ័របបូរមាត់ ភ្នែកកលរករលើងរលោងបបូរមាត់ពេបរកយំចេញមកខាងក្រៅ កាលលឺសម្លេងគំហករបស់អ្នកដទៃដូច្នេះ តើអាចនិយាយធម្មតាបានទេ ??
" គ្មានចេតនា!!មនុស្សឈរត្រង់ហ្នឹងប៉ុណ្ណាពិនណៃហ្នឹងនាងមិនឃើញមែនទេ!!ឬភ្នែករបស់នាងខ្វាក់ហើយហ្អា!! " ហ៊ូស៊ុកប្រលែងកំហឹងទាំងប៉ុន្មាន ស្ដីឲ្យនាងម៉ាត់ៗ តើដឹងទេកាលធ្វេងប្រហែសរបស់នាង វាធ្វើឲ្យគេខ្មាស់អ្នកដទៃក្នុងកម្មវិធី ។
" ហ៊ឹកៗហ៊ឹកៗ!!ចុះខ្ញុំប្រាប់លោកហើយថាគ្មានចេតនាទេ ហេតុអ្វីស្ដីឲ្យខ្ញុំខ្លាំងៗម្ល៉េះ " អាស្ទាមិនអាចទប់ទឹកភ្នែកនោះបានទេនាងប្រលែងចេញមកខាងក្រៅមក ទឹកនេត្រារមៀលហូរកាត់ថ្ពាស់របស់នាងម៉ាត់ៗស្រក់ចុះមកខាងក្រោម តើពាក្យសមរម្យគេមិនចេះប្រើវាទេឬ ??
" ស្អីគេ!!ឲ្យយើងសម្ដីល្អដាក់នាងរបៀបម៉េច នាងមិនឃើញទេ!!អាវរបស់យើងវាប្រឡាក់ហើយ យើងត្រៀមវាសម្រាប់ថ្ងៃពិសេសហេតុអ្វីនាងមកបំផ្លាញវាដូច្នេះ!!នាង!!ហ៊ើយឆាប់ចេញទៅ " ហ៊ូស៊ុកដកដង្ហើមធំបន្ដិចស្រែកដេញនាងឲ្យចេញពីបន្ទប់របស់គេជាបន្ទាន់ ទាន់គេទប់ចិត្ដទប់អារម្មណ៍បានខ្លះ ។
" ហ៊ឹកៗហ៊ឹក!!ចា " នាងរត់ចេញទាំងទឹកភ្នែកបាត់ ហ៊ូស៊ុកឃើញទ្វាបិទទ្វាគេដោះ
អាវក្រវែសចោលបាត់ ហើយសម្អាតខ្លួនសារថ្មី មកលើកហ្នឹងគេយកអាវសាមីពណ៍សមួយទៀតមកពាក់ និងប្ដូរអាវធំដែលប្រឡាក់នោះចេញចោលអស់ រួចយកនាឡិកានិងខ្សែកមកពាក់ រួចដើរចុះទៅខាងក្រោមទាំងទឹកមុខក្រញ៉ូវជាប់លើផ្ទៃមុខ ។
ចំណែកអាស្ទាក្រោយពីត្រូវមាត់របស់ហ៊ូស៊ុកពេញៗហើយ នាងរត់ទៅយំនៅសួនច្បារខាងក្រោយ នាងយំស្ទើរលែងមានទឹកភ្នែកហូរចេញមកហើយ ហេតុអ្វីទើបនាងមកចួបរឿងហេតុឆ្គួតៗអ៊ីចឹង ។
" ហ៊ឹកៗ ហ៊ឹកៗ!!មនុស្សអាក្រក់ ហេតុអ្វីមិននិយាយឲ្យស្រួល ចាំបាច់សម្លុតខ្ញុំធ្វើអ្វី ហ៊ឹកៗហ៊ឹក ខ្ញុំមនុស្សស្រីណា!! " អាស្ទាយំរៀបរាប់យ៉ាងត្រហឹងទាំងស្អិតទ្រូង មិនគួរណាមកចួបមនុស្សប្រុសមាត់អាក្រក់ដូចជារូបគេទេ នាងពិតជាស៊យណាស់ ។
" ហ៊ឹកៗ ហ៊ឹកៗ!! " សម្លេងយំរបស់នាងលាន់លឺដល់ត្រចៀកមនុស្សម្នាក់ដែលកំពុងសញ្ជឹងគិតសម្លឹងមើលផ្ទៃមេឃរបស់នាយ ។
" នរណាមកយំស្អីស្មានហ្នឹង!! " ណាមជូនចងចិញ្ចើមទាំងម៉ួម៉ៅក្នុងចិត្ដ តើអ្នកណាគេខ្វះពេលមកយំឬ!! មកបំផ្លាញបរិយាកាសស្ងប់ស្ងាត់របស់នាយអស់ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
ដោយ៖ម៉ូ
YOU ARE READING
ទឹកភ្នែកភរិយា
Action( ចាប់តាំងពីស្គាល់បងមកជីវិតខ្ញុំមិនដែលស្គាល់ពាក្យថាមានសេចក្ដីសុខនោះឡើយ គឺវេទនារាល់ថ្ងៃទឹកភ្នែកជោគខ្នើយរាល់យប់ តើពេលណាទើបអូនទទួលបានក្ដីសុខ ) សរសេរដោយ៖ម៉ូឬម៉ូយូអ៊ី