" លោកនេះទឹកផ្លែឈើ!! " វាជួនគ្នាណាស់ដែលអាស្ទាដើរមកក្បែរដោយហុចទឹកផ្លែឈើឲ្យទៅនាង ទាំងផ្ទៃមុខរបស់នាងអោនមុខ ។
" អឹម!!មានអីឆ្ញាញ់ទេតើ " ហ៊ូស៊ុកយកវាមកក្រែបបន្ដិចហើយវាចាមកធ្វើឲ្យកាយស្ដើងស្ដាប់លឺហើយបើកភ្នែកធំៗ សម្លេងមួយនេះជាសម្លេងមនុស្សប្រុសម្នាក់ដែលតែងតែសម្លុតនាងកាលពីកម្មវិធីមុនទេតើ ។
" លោក!! " នាងងើបមុខឡើងឃើញហ៊ូស៊ុកភ្លាមនាងស្រឡាំងកាំងភាំងអស់តើមនុស្សដែលនាងតែងតែបន់កុំឲ្យចួប បែបជាមកចួបគ្នាអ៊ីចឹងឬ ពុទ្ធោអើយ ។
" សួស្ដីនាងច្រម៉ក់!! " ហ៊ូស៊ុកគ្រវីដៃរាក់ទាក់នាងទាំងស្នាមញញឹមចុងមាត់ ។
" លោក...!! " អុះហេតុអ្វីទេវតាលេងសើចនិងនាងម្ល៉េះ មកចួបមនុស្សដែលនាងស្អប់ កាន់តែគេចកាន់តែចួបពុទ្ធោអើយ ។
" នាងហៅយើងពីរដងហើយ!! " ហ៊ូស៊ុកញញឹមហើយលើកដៃបង្ហាញពីរម្រាមឲ្យនាងមើលបញ្ជាក់ច្បាស់ៗថានាងកំពុងឧទានហៅខ្លួនចំនួនពីរដង ។
" ហេតុអ្វីលោកមកទីនេះ!! " ចិញ្ចើមរបស់នាងចងចូលគ្នា តើគេមកទីនេះដើម្បីអ្វីហើយមានអ្នកណាអញ្ជើញគេមកនោះ ??
" មកធ្វើជាភ្ញៀវកិត្ដិយសនោះអី!!ហ៊ឹម គិតសព្វៗទៅមនុស្សដែលធ្វើឲ្យយើងមានបញ្ហាដល់ពីរដងស្រាប់តែចួបមុខគ្នាអ៊ីចឹងតើ គួរនិយាយរបៀបណាទើបសាកសម!! " ហ៊ូស៊ុកញញឹមចុងមាត់ ការចួបលើកហ្នឹងសុទ្ធគម្រោងការរបស់នាយប៉ុន្ដែធ្វើជាចៃដន្យមកចួបនាងបង្ករឿងលេងប៉ុណ្ណោះ ។
" ខ្ញុំគ្មានពេលវេលាសម្រាប់សួរនាំលោកយូរទេ!!លាហើយចា!! " អាស្ទាមិននៅរងចាំពាក្យពេចន៍របស់នាយទេ នាងបែបមកធ្វើការងារយ៉ាងប្រងើយមិនរវល់ជាមួយនិងនាយសូប្បីបន្ដិចសោះ ។
" ចាំមើលនាងខ្លាំងបានប៉ុន្មានទៀត!! " ហ៊ូស៊ុកតាមសម្លឹងមើលគ្រប់សកម្មភាពរបស់នាយ គ្មានព្រិចក្រសែភ្នែកសោះ គេសម្លឹងរហូតថ្នាក់នាងងាកមុខមកសម្លក់មុខគេវិញ ព្រោះនាងដឹងច្បាស់ថាបុរសម្នាក់នេះមិនងាយដោះលែងនាងងាយៗនោះទេ ។
" ប្រុសឆ្គួតសម្លឹងៗស្អីម្ល៉េះ!!ធ្វើមើលតែមិនដែលឃើញអ៊ីចឹង " បបូរមាត់របស់នាង
ចាប់ផ្ដើមកម្រើកហាក់អាចទាយដឹងថានាងកំពុងជេរទៅកាន់នាយ ។
" ឆ្នាសបានប៉ុន្មានទឹកនាង!! " នាយក្រហឹមដើមកហាក់រកឃើញចំណីមាត់ថ្មីសម្រាប់នាយប្រលែងលេងហើយ មើលចុះកំណាញ់ខ្លួនប៉ុណ្ណានាយប្រាថ្នាប៉ុណ្នឹងដូចគ្នា ។
" នៅសម្លឹងទៀត!!មនុស្សប្រុសស្អី គិតតែសម្លឹងមុខគេ ភ្នែកហ្នឹងមិនចេះសម្លឹងអ្នកផ្សេងក្នុងកម្មវិធីទេស្អី!! សាំណាស់ " អាស្ទាក្ដៅចិត្ដតែម្ដង នាងបន្ដការងារទម្រាំរួចរាល់វារៀងយប់ជ្រៅដែលហើយ ចំណែកប្រាក់រង្វាន់នាងបានច្រើនគួរសម នាងទុកជាមួយចំណែកប្រាក់ឈ្មួលរបស់ខ្លួន ។
កាយស្ដើងកំពុងចេញមកខាងក្រៅដើម្បីស្វែងរកឡានដើម្បីជិះត្រឡប់ទៅបន្ទប់ជួលរបស់នាង ប៉ុន្ដែហាក់ស្ងាត់ជ្រងំខុសប្លែក គ្មានឡានមួយគ្រឿងណាឆ្លងកាត់សោះ នាងសម្លឹងមើលម៉ោងក្នុងនាឡិការបស់ខ្លួនឃើញវាខ្ទង់ម៉ោង១១យប់ទៅហើយ អ៊ីចឹងសោះទើបគ្មានឡាន នាងតូចដកដង្ហើមទាំងគ្មានសង្ឈឹម ។
" ហ៊ឹម!!តើអាចត្រឡប់ទៅវិញបានទេនេះ!!ហ៊ើយ "
តឺង តឺង សម្លេងស៊ីផ្លែរបស់នាយបន្លឺឡើង គេឈប់ឡានក្បែរកាយស្ដើងកំពុងឈរហើយខារកញ្ចក់ចុះក្រោមបន្ដិច សួរនាំនាង ។
" អេ!!នាងឈរស្អីត្រង់ហ្នឹងមិនខ្លាចទេឬ?? " ហ៊ូស៊ុកចេញពីកម្មវិធីមកឃើញស្រមោលនរណាម្នាក់កំពុងឈរនៅខាងមុខគេព្យាយាមសម្លឹងមើលមុខនាងក្រែងស្គាល់ពេលជិតមកដល់ឃើញកាន់តែច្បាស់ ។
" ខ្លាច!!នរណាថាមិនខ្លាចនោះ " យីនាងជាមនុស្សស្រីមកឈរតែម្នាក់ឯងមិនខ្លាចដោយរបៀបម៉េចទៅ លោកអើយកោតចេះហារមាត់សួរទៅរួចដែរ ។
" អ៊ីចឹងឡើងឡានមក!!យើងជូនទៅ "
" អត់ទេ!! "
" នាងមិនទុកចិត្ដយើងឬ!! "
" ប្រាកដហើយ!! " ឲ្យនាងទុកចិត្ដគេយ៉ាងម៉េចចួបគ្នាដំបូងធ្វើឲ្យនាងយំស្ទើរហើមភ្នែកហើយ មកចួបសារជាថ្មីនេះ នាងរអាមិនហ៊ានជិះជាមួយគេទេខ្លាចមានរឿងមិនល្អ
កើតឡើងក្នុងជីវិតរបស់នាង ។
" ពុទ្ធោ!!យើងចង់ធ្វើអ្វីនាង យើងធ្វើតាំងនៅកម្មវិធីម្ល៉េះ!! " ហ៊ូស៊ុកក្រពុលមុខនិងក្មេងគិតអ្វីផ្ដេសផ្ដាស ប្រសិនគេប្រាថ្នាធ្វើដូច្នោះមែន គេធ្វើវាតាំងពីដំបូងមិនមែនចប់កម្មវិធីទើបចេញសកម្មភាពទេ ។
" សម័យឥឡូវអ្វីក៏អាចទៅរួចដែល!!អ៊ីចឹងហើយខ្ញុំទុកចិត្ដលើលោកមិនកើតទេ " នាងគ្រវីក្បាលប្រកែកយ៉ាងម៉ឺងម៉ាត់ថានាងមិនអាចធ្វើដំណើររួមជាមួយនិងនាយទេ ។
" តើនាងប្រាកដទេ!!ថាមិនទៅជាមួយយើងនោះ " ហ៊ូស៊ុកមិនសាំញុំាច្រើនសួរម្ដងទៀតជាលើកចុងក្រោយ ប្រសិនមិនទៅនាយមិនអង្វរឡើយ ។
" ប្រាដកហើយ!!មិនទៅនោះទេ " អាស្ទាពើតទ្រូងឡើងបញ្ជាក់ថានាងមិនទៅទេនាងរឹងមាំអាចការពារខ្លួនឯងបានដោយគ្មានជំនួយពីនាយ ។
" អូរ!!អ៊ីចឹងយើងទៅហើយ យើងសូមផ្ដាំរឿងមួយណា " ហ៊ូស៊ុកញោចចុងមាត់លាក់គំនួច នាងមិនព្រមឡើងមកតាមសម្រួល អ៊ីចឹងមានតាសល្បិចបោកប្រាស់កុហកឲ្យនាងជឿនោះទេ ។
" តើនោះជារឿងអ្វី!! " នាងស្រដីទាំងចង់ដឹងលឺជាខ្លាំង រឿងអ្វីដែលនាយមានបំណងចង់ប្រាប់នោះ ។
" គឺលឺគេនិយាយថាផ្លូវមួយហ្នឹង!!ល្បីរឿងខ្មោចលងណាស់ណា " នាយក្រាស់ធ្វើជាសម្លឹងមើលឆ្វេងស្ដាំដើម្បីបន្លោចឲ្យនាងខ្លាច តើប៉ុណ្នឹងហើយនាងព្រមទៅតាមទៀតដែលឬទេ??
" ពិតមែនឬ!!ហ៊ឹម!! ចៃដន្យខ្ញុំមិនបានខ្លាចខ្មោចផងដូច្នេះ ព្យាយាមម្ដងទៀតណាពេលនេះយូរពេកហើយក្នុងការចំណាយពេលវេលាជាមួយលោក លាហើយ!!បាយ " នាងប្រញាប់ប្រញាល់ចាកចេញពីមនុស្សប្រុសគ្រោះថ្នាក់នេះឲ្យលឿនទើបបានព្រោះតាមការសង្កេតមើលហាក់មិនទំនងជាបុរសល្អប៉ុន្មានទេ រឿងរ៉ាវលើកមុនដែលចួបគ្នាវាជូរចត់ណាស់ រឿងប៉ុណ្នឹងគេបំភ្លេចចោលគ្មានការសងសឹកនោះ ហាក់ដូចមិនសាកសម ។
" ខ្ញុំមកទីនេះដើម្បីរកចំណូលគ្រួសារ!!ហើយខ្ញុំមិនត្រូវជឿទៅនរណាឡើយ " នាងតូចឧទានក្នុងចិត្ដ ដើម្បីដាស់តឿនខ្លួនកុំឲ្យឆាប់ទន់ចិត្ដនិងសម្ដីបុរសមួយចំនួន ។
" ឆើស!!គ្រាន់បើសិនចុះ!!គង់មានថ្ងៃទេ " នាយក្រាស់ញញឹមញញែមគិតថាទង្វើរបៀបហ្នឹងធ្វើឲ្យគេឈប់តោងទាមនាងនោះ គិតខុសហើយ គេហ្នឹងតាមនាងដល់ទីបញ្ចប់ គ្មានថ្ងៃប្រលែង ។
អាស្ទាបានត្រឡប់មកវិញដោយជិះតាក់ស៊ី ទម្រាំបានតាក់ស៊ីជិះនាងឈរស្ទើរក្លាយជាដុំទឹកកកហើយ វាពិតជាត្រជាក់ណាស់នាពេលរាត្រីនោះ ម្យ៉ាងបានចួបលោកអ៊ំចិត្ដធម៍ គាត់ជូននាងមក កុំអីមិនដឹងថាស្មានណាបានត្រឡប់មកទេ ហើយគាត់ផ្ដាំទៀតថាឲ្យនាងប្រុងប្រយ័ត្ន មិនដូច្នោះទេជីវិតនាងនិងកម្សត់គ្មានថ្ងៃចួបសេចក្ដីសុខ ។
ចិញ្ចើមស្រស់ស្អាតចងចូលគ្នាសញ្ជឹងគិតនូវពាក្យពេចន៍របស់គាត់ តើគាត់ចង់សម្ដៅលើអ្វីទៅ ហើយពាក់ពន្ធ័និងអ្វីសុភមង្គលនាពេលអនាគតនោះ ។
" តើអ្វីឲ្យប្រាកដទៅ!!ដែលលោកអ៊ំសម្ដៅលើនោះ " នាងអង្គុយនៅចុងគ្រែគិតនូវសម្ដីរបស់គាត់មួយសន្ទុះធំទើបសម្រេចចិត្ដសម្អាតខ្លួនចូលសម្រាក ចំណែកហ៊ូស៊ុកវិញគឺមិនខុសពីនាងប៉ុន្មាន ។
" នាងកាន់តែគេចមុខយើង!!យើងកាន់តែធ្វើឲ្យចួបរាល់ពេល អាស្ទា!! " រាងក្រាស់ដឹងច្បាស់ពីមូលហេតុដែលនាងបធិសេធមិនព្រមឡើងឡានជាមួយខ្លួន ហើយដឹងថានាងកំពុងគិតនិងចង់ធ្វើអ្វី តាមសង្កេតមើលក្រសែភ្នែករបស់នាងហាក់គេចវេសមិនឲ្យនាងបានចួបមុខខ្លួនប៉ុណ្នឹង ។រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
ដោយ៖ម៉ូ
YOU ARE READING
ទឹកភ្នែកភរិយា
Action( ចាប់តាំងពីស្គាល់បងមកជីវិតខ្ញុំមិនដែលស្គាល់ពាក្យថាមានសេចក្ដីសុខនោះឡើយ គឺវេទនារាល់ថ្ងៃទឹកភ្នែកជោគខ្នើយរាល់យប់ តើពេលណាទើបអូនទទួលបានក្ដីសុខ ) សរសេរដោយ៖ម៉ូឬម៉ូយូអ៊ី