ភាគ០៧៖ក្លាយជាភរិយារបស់គេ!!

306 9 0
                                    

ការទន្ទឹងរង់ចាំរបស់អាស្ទាបានមកដល់ នៅថ្ងៃស្អែកដែលហ៊ូស៊ុកបបួលនាងទៅវិមានក្រោមលក្ខខណ្ឌជាប្រពន្ធរបស់នាយ ការរៀបចំតុបតែងកាយថ្ងៃនេះពិតជាចម្លែកខុសពីសព្វមួយដង ព្រោះថាហ៊ូស៊ុកនិងអាស្ទាគឺគ្រោងឈុតជាគូរ ឆ្លុះបង្ហាញឲ្យឃើញថាពួកគេពិតជាគូរស្នេហ៍ដែលស្រឡាញ់គ្នាពិតប្រាកដមែន ។
" ពេលទៅ!!នាងកុំធ្វើឲ្យយើងអាម៉ាស់ដូចកាលចួបនាងដំបូងឲ្យសោះអាស្ទា " គេស្រដីគម្រាមនាងជាមុនទៀត ។
" ខ្ញុំដឹងហើយលោក!! " នាងធំហើយរឿងអ្វីមួយនាងចេះប្រុងប្រយ័ត្នហើយមិនចាំបាច់ដាស់តឿននាងញឹកញាប់ពេកទេ នាងក៏ចេះស្រគៀវត្រចៀកដែរ ។
" ឲ្យដូចសម្ដីរបស់នាងទៅចុះ!! " ហ៊ូស៊ុកនិយាយប៉ុណ្នឹងហើយចុះទៅជាន់ខាងក្រោមបាត់ ដោយបន្សល់ទុកនាងតូចនៅម្នាក់ឯង នាងដកដង្ហើមធំបន្ដិច តើនាងគួរនិងប្រឈមមុខនិងមនុស្សដែលមានឋានះនិងកិត្ដិយសខ្ពស់ៗដោយរបៀបណា ??
តើនាងគួររៀបឬករាក់ទាក់សាច់ញាតិរបស់ហ៊ូស៊ុកយ៉ាងណា វាពិតជាភ្លាមៗពេកហើយ រកនាងប្រុងព្រៀងមិនទាន់ រាងកាយស្ដើងគ្រោងរ៉ូបពណ៍សដោយខាងក្រោមរំលេចដោយពណ៍ក្រហមហាយឡាយ ខ្សែរ៉ូបតូចចង្កេះមួយក្ដាប់ មើលមួយជ្រុងណានាង
ស្អាតឥតខ្ចោះ ប៉ុន្ដែទាស់ភ្នែកម្យ៉ាងស្នាមជាំដុំៗនោះ ទើបធ្វើឲ្យចិត្ដរបស់នាងមានកង្វល់ ភ័យព្រួយ ។
" មិនទាន់ក្លាយជាភរិយាពេញចិត្ដរបស់គេផង!!រូបរាងកាយមួយនេះកខ្វក់ទៅហើយហ៊ឹម!!អាស្ទាអើយអាស្ទា " អាស្ទាសម្លឹងរាងកាយរបស់ខ្លួនហើយអស់អ្វីនិងវាចាមកកាន់ខ្លួនឯង សម្លឹងទៅកាន់ស្នាមដែលជនបង្កចុះទៅខាងក្រោមអម្បាញ់មិញទាំងតឹងចិត្ដ នាងអាណិតអាសូរនិងខ្លួនដែលរឿងប៉ុណ្នឹងមិនអាចថែបាននោះ ។
" តើកូននិងមករកម៉ាក់នាឆាប់ៗឬ!! " អាស្ទាអោនមុខសម្លឹងទៅកាន់ពោះរាបស្មើនោះដោយបន្លឺខ្សោះៗ កូនហ្នឹងមកនាងទេ ប៉ុន្ដែមករកហើយស្រាប់ពេលគេលេចចេញមកឃើញពន្លឺថ្ងៃប្រែគ្មានវត្ដមានរបស់នាងវិញនោះ ??
" សង្ឈឹមថាកូននិងមិនខឹងម៉ាក់!!ឲ្យម៉ាក់សូមទោសណា " នាងហារស្ដីសូមទោសមុននិងមានកំណើតគេមក ដែលនាងគ្មានសិទ្ធនិងធ្វើជាម្ដាយ រង់ចាំទូន្មានប្រដៅកូន ។
" សូមទោសដែលម្ដាយរូបនេះមិនអាចកាន់តួនាទីមើលថែកូនបានណា!! " អាស្ទាគ្រាន់គិតដល់ចំនុចនេះនាងស្ទើរឆ្គួតហើយ នាងមិនប្រាថ្នាពេលវេលានោះកើតឡើងទេ ។
នាងរលើងរលោងបម្រុងនិងបង្ហូរទឹកនេត្រាចុះមកតែនាងប្រញាប់ជូតហើយញញឹមស្ងួតមុននិងចុះទៅខាងក្រោម នាងតាំងចិត្ដហើយពេលនោះមកដល់នាងនិងព្យាយាមប្រឈម ថ្វីត្បិតពេលនោះនាងពិបាកទទួលយកក៏ដោយ ។
" នាងធ្វើស្អីយូរម្ល៉េះ!! " គ្រាន់អាស្ទាមកដល់ជាន់ខាងក្រោមភ្លាម ហ៊ូស៊ុករអ៊ូដាក់នាងភ្លែត ។
" វាមិនដល់៥នាទីផងលោក!! "
" នាងតវ៉ាផង!! " នាយក្រាស់គ្រឺតជើងធ្មេញកាលនាងហ៊ានប្រកែកដូច្នេះ ។
" គ្មានទេ!! " នាងគ្រវីក្បាលដោយអោនមុខចុះ នាងមិនចង់ឈ្លោះប្រកែករកចាញ់ឈ្នះជាមួយនាយឡើយ ។
" ឆាប់មកនៅចាំដល់កាលទៀត!! "
ក្រោយពីធ្វើដំណើរយូរគួរសមមក ហ៊ូស៊ុកបានមកដល់វិមានរបស់ប៉ាម៉ាក់នាយហើយពេលនោះ គេធ្វើជាហុចដៃឲ្យនាងកាន់ពេលចុះចេញពីឡាន ។
" ឆាប់ហុចដៃនាងមក!! " ហ៊ូស៊ុកស្រដីគំហកតិចៗឲ្យនាងស្ដាប់បង្គាប់ធ្វើតាមខ្លួន ព្រោះមកដល់ត្រូវសម្ដែងឲ្យដូចមែនទែន ធ្វើឲ្យចាស់ទុំមិនអាចចាប់ចន្លោះប្រហោងណាមួយទេ ។
" ចាលោក!! "
ពួកគេបានចូលទៅខាងក្នុង អ្វីដែលប្លែកភ្នែករបស់នាងគឺការតុបតែងល្អប្រណិតរូបចម្លាក់បុរាណថ្លៃៗ និងថូរតាំងលំអង ហាក់វិមានមួយនេះប្រៀបបាននិងកន្លែងស្ដេចគង់នៅអ៊ីចឹង ។
" មកហើយមែនទេ!! " សម្លេងត្រជាក់ស្រេបបន្លឺឡើងកាត់ផ្ដាច់នៃការចាប់អារម្មណ័ពីបរិយាកាសជុំវិញផ្ដោតទៅរកម្ចាស់សម្លេងនោះភ្លាមៗ គ្រាន់ឃើញម្ចាស់សម្លេងហើយនាងតូចស្រឡាំងកាំងនិងបើកភ្នែកធំៗផងដែរ ។
" នេះ...!! " អ្វីកាន់តែនាងភ្ញាក់ផ្អើលនោះគឺវត្ដមានរបស់ណាមជូន គេចុះមកខាងក្រោមដោយឬកពារយ៉ាងមានអំណាច សូរសម្លេងធ្ងន់ៗបូករួមនិងទឹកមុខមាំរបស់នាងធ្វើឲ្យអាស្ទា ភិតភ័យ ក្នុងចិត្ដព្រួយបារម្ភភ្លាមៗ ។
" ប្រសិនមកហើយ!!ក៏ចូលអង្គុយទៅ " ណាមជូនវាចាមកម៉ាត់ៗយ៉ាងត្រជាក់ ។
" ចា!! " អាស្ទាចូលទៅអង្គុយតាមស្ដីណាមជូន ដោយហ៊ូស៊ុកមកក្បែរ ដោយភ្នែកសម្លឹងទៅកាន់អ្នកមានគុណទាំងពីរនាក់ កំពុងសម្លឹងមកកាន់ពួកគេ ។
" អ្នកម៉ាក់លោកប៉ា!!នេះអាស្ទាឡារី អារ៉ាចន ជាអនាគតប្រពន្ធរបស់ខ្ញុំ " ហ៊ូស៊ុកមិនរង់ចាំយូរ នាយចេញមុខមកណែនាំឲ្យលោកទាំងពីរបានស្គាល់នាងតូច ។
" ជំរាបសួរលោកពូអ្នកមីង!! " អាស្ទាមិនចាំយូរក្រោកឡើងដោយអោនគោរពលោកទាំងពីរភ្លាមៗ ។
" អង្គុយចុះទៅក្មួយ!! "
" ចាអរគុណណាស់!! "
" ពួកកូនបានចួបគ្នាដោយរបៀបណា!! " អ្នកស្រីត្រូវជាម្ដាយរបស់ហ៊ូស៊ុកចេញមកសួរនាំរឿងរ៉ាងស្នេហារបស់ពួកគេទាំងពីរនាក់ តើចួបគ្នារបៀបណាហើយអ្នកណាគេដែលផ្ដើមស្នេហ៍មុនដំបូងគេ ??
" គឺពេលនោះមានកម្មវិធីមួយ!!ខ្ញុំចួបអាស្ទាដោយចៃដន្យ!!ទើបខ្ញុំចាប់ផ្ដើមមានអារម្មណ៍ចម្លែកទៅកាន់នាង " ហ៊ូស៊ុករៀបរាប់ប្រាប់ម្ដាយដោយសម្ដែងទឹកមុខសប្បាយរីករាយនូវក្នុងការចួបគ្នារបស់ពួកគេ ប៉ុន្ដែគ្មាននរណាដឹងឡើយថាកាលចួបដំបូងរបស់ពួកគេយ៉ាប់ប៉ុណ្ណា វាស្ទើរតែមានរឿងឈ្លោះទាស់គ្នាហើយ ។
" អូរ!!ចុះបន្ទាប់ " លោកទាំងពីរស្ដាប់ដោយយកចិត្ដទុកដាក់បំផុត ឯអាស្ទាវិញនាងក្ដាប់ដៃចូលគ្នាទាំងភិតភ័យ មនុស្សឆ្គួតហេតុអ្វីមកនិយាយកុហកមនុស្សចាស់អ៊ីចឹងតើដឹងថាបាបប៉ុណ្ណាដែរទេ ??
" បន្ទាប់មកទៀតខ្ញុំព្យាយាមមកតាមកន្លែងការងាររបស់នាង ទោះនាងធ្វើការងារណាក៏ដោយ!!ប៉ុន្ដែសម្រាប់ខ្ញុំគឺមិនអីទេ ម្យ៉ាងនាងគួរឲ្យស្រឡាញ់ផងដែរ!! " ហ៊ូស៊ុកញីសក់ក្បាលរបស់អាស្ទាតិចៗទាំងឬកពារខ្នាញ់ តាមពិតក្នុងចិត្ដស្ទើរមិនចង់ធ្វើកាយវិការចឹងផង ។
" មើលទៅគេស្រឡាញ់ក្មួយណាស់!! " ម្ដាយលឺហើយញញឹមញញែមកាលដែលបានឃើញកូនប្រុសច្បងចេះស្រឡាញ់មនុស្សស្រីម្នាក់ដូច្នេះ ហើយម្យ៉ាងគាត់បានឃើញអាស្ទាដំបូងគឺអាចទាយដឹងត្រួសៗបានហើយថានាងជាមនុស្សរបៀបណា ។
" ថ្ងៃហ្នឹងកូនញុំាបាយទីនេះហើយណា!! ម្យ៉ាងម៉ាក់ចង់បបួលក្មួយស្រីដើរលេងនៅឯផ្សារម្ដងបានទេហ៊ូស៊ុក!! " លោកស្រីងាកមុខមកចោទសួរកូនប្រុសតើអាចបានទែ ??
" បាទអញ្ជើញដោយសប្បាយណា!!អ្នកម៉ាក់ "
" តោះក្មួយក្រោកមក!!ទៅជាមួយមីងណា "
" ចាអ្នកមីង!! "
អាស្ទានិងម្ដាយរបស់ហ៊ូស៊ុកបាននាំគ្នាមកដើរផ្សារ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកាយស្ដើងកំពុងរើសមើលបន្លែសាច់មួយចំនួនទុកចំអិនម្ហូប សកម្មភាពនេះធ្វើឲ្យអ្នកស្រីពេញចិត្ដមួយកម្រិតទៀត មើលចុះនាងទន់ភ្លន់ហើយពូកែ ពិតជាំទំនាញខាងផ្នែកអាហារមែន ។
  តាមការសង្កេតមើលរបស់នាង ម្ដាយរបស់ហ៊ូស៊ុកមិនមែនជាមនុស្សធម្មតាទេមើលតែកាយវិការនិងសម្ដីសម្ដៅគាត់ចុះ ម៉ឺងម៉ាត់ ទឹកមុខរាបស្មើ តែអំឡុងជជែកជាមួយនិង
នាងវិញគាត់រៀងញញឺមខ្លះ គ្រួសាររបស់ហ៊ូស៊ុកពិតជាមុខមាំស្ទើរទាំងអស់គ្នា ក្រោយពីបានបន្លែសាច់ហើយពួកគេត្រឡប់មកវិញចាប់ផ្ដើមចំអិនអាហារដោយនាងតូចចេញមុខខ្លាំងជាងគេនាមួយពេលហ្នឹង ។
  " ហៃយ៉ា!!ពិតជាជំនាញណាស់ក្មួយស្រី!! " គាត់ពិតជាអត់សរសើរនាងមិនបានមែនស្ទើរគ្រប់មុខនាងជាអ្នករៀបចំនិងចំអិនបានយ៉ាងល្អ ។
  " មិនជំនាញប៉ុន្មានទេអ្នកមីង!! "
  " ដាក់ខ្លួនណាស់ក្មួយ!!ឆាប់លើកវាទៅដាក់តុទៅ " គាត់បែបមុខមកប្រាប់អ្នកបម្រើឲ្យយកអាហារនេះទៅដាក់លើតុ នាពេលនេះម៉ោង១១ទៅហើយគ្រប់គ្នាក៏ឃ្លានដែលអ៊ីចឹងហើយគាត់អូសដៃនាងតូចទៅចូលតុ ដោយបបួលកូនប្រុសនិងនាងជជែកគ្នាអំឡុងពេលញុំាអាហារ ។
  " ពេលញុំាហើយ!!ហ៊ូស៊ុកនាំប្អូនទៅលេងសួននៅខាងក្រោយផងណា!! "
  " បាទអ្នកម៉ាក់!! "
  " នៅសួនរបស់មីងសំបូរផ្កានិងផ្លែឈើច្រើនណាស់ក្មួយ!! " គាត់អួតប្រាប់នាងអំពីសួនខាងក្រោយ ហើយរឿងម្យ៉ាងទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុត ទីកន្លែងណាដែលស្រស់បំព្រងនោះសំបូរដោយរឿងរ៉ាវគ្រោះថ្នាក់នៅពីខាងក្រោយ ។
  វាពិតជាមិនខុសទេនៅសួនខាងក្រោយរបស់គាត់គឺមានអ្វីដែលគួរឲ្យខ្លាចបំផុតម្យ៉ាងក្នុងចិត្ដរបស់គាត់មិនដឹងថាកំពុងគិតអ្វីទេ សូប្បីហ៊ូស៊ុកដំបូងក៏រៀងភ្ញាក់ផ្អើលនិងគាត់ដែល តែរៀបឬកធ្វើខ្លួនធម្មតាវិញ ។
  " ចាអ្នកមីង!! " អាស្ទាលឺថាសួនខាងក្រោយមានផ្កានាងសប្បាយរីករាយមួយរំពេចភ្លេចអស់អ្វីដែលត្រូវប្រុងប្រយ័ត្ន ក្រោយពីបរិភោគអាហារហើយនាងត្រូវបានហ៊ូស៊ុកនាំមកសួនខាងក្រោយតាមសម្ដីម៉ាក់របស់ខ្លួន ។
  " សុទ្ធតែផ្កាច្រើនណាស់!!តើម៉ាក់របស់លោកចំណាយពេលប៉ុន្មានឆ្នាំទើបបានច្រើនថ្នាក់ហ្នឹង!! " អាស្ទាឃើញហើយចំហរមាត់តែម្ដងគឺផ្កាច្រើនថ្នាក់សម្លឹងមើលមិនឃើញនៃរបងដីខណ្ឌទុកនោះទេ គឺសម្លឹងទៅដាច់កន្ទុយភ្នែក នាងឈ្លក់វង្វេងនិងផ្កាដោយបោះជំហានរឿយៗរហូតដល់ចំនុចមួយដែលគ្រោះថ្នាក់ ។
  " អាស្ទា!! ប្រយ័ត្នផង!! " ហ៊ុស៊ុកឃើញអាស្ទាប៊ិះនិងធ្លាក់ចុះរណ្ដៅមួយដែលវាជាមាត់អាងក្រពើ នាយក្រសោបចង្កេះនាងហើយទាញមួយទំហឹងដោយដួលទៅទាំងពីរនាក់ ។
  " អួយលោក!!ឈឺណា មនុស្សស្អីមកទាញគេទាំងកម្រោលចឹង " នាងតូចរអ៊ូតិចៗទាំងម៉ួម៉ៅកើតឆ្គួតស្អីបានមកទាញនាងមួយទំហឹងចឹង ។
  " លោកមិនសមជាមនុស្សសោះ!!មកបង្ករឿងឲ្យខ្ញុំមានរបួសឥតអំពើ!! "
  " របៀបណាថាយើងមិននមែនជាមនុស្សហ្អា!! " នាយក្រាស់ទប់អារម្មណ៍ខ្លួនកុំឲ្យឆេះឆួលក្នុងចិត្ដ ដោយស្រដីសម្លុតនាងតិចៗដេលហ៊ានប្រហើនហារស្ដីមកចោទប្រកាន់គ្នាដូច្នេះ ប៉ុន្ដែក្រែងនាយពីមុនហ្នឹងបន្ដិចនាយជាមនុស្សតែម្នាក់ដែលហ៊ានប្រថុយជីវិតទៅជួយសង្រ្គោះនាងចេញពីអាងក្រពើ ។
  " មនុស្សឈាមខ្មៅ!!មនុស្សឥតកេរ្ដិ៍ខ្មាស់ មនុស្សគ្មានបេះដូងចិត្ដមេត្ដាចំពោះអ្នកដទៃ មនុស្សយល់តែចិត្ដឯងប៉ុណ្ណោះ!! " អាស្ទាប្រឹងក្រោកទាំងរដាប់រដួសមកតវ៉ានិងគេ ដោយរៀបរាប់ពីចំនុចមួយៗដែលនាងបានចួបប្រទះកន្លងមក ។
  " អូ!!អ៊ីចឹងឬ!!ពុទ្ធោអ្នកនាងអាស្ទា ក្រែងមុននិងនាងជិតចូលទៅខាងក្នុងអាងក្រពើហើយមិនចឹង!!សម្ដីនូវថ្លោះគ្រាន់បើដែរតើ!! " នាយញញឹមចុងមាត់ដោយអស់សំណើចនិងការបូរបាច់របស់អាស្ទា ទាំងហួសចិត្ដប្រសិនគេគ្មានចិត្ដម្ល៉េះឃើញនាងប៊ិះចូលអាងក្រពើនោះគេមិនខ្វល់ឡើយ!!ឯដៃមាំរុញស្មារបស់នាងតិចៗដោយជំហានរបស់នាងរំកិលទៅខាងក្រោយជារឿយៗរហូតទៅដល់ក្បែរអាងក្រពើ ។
  " លោក...!! " នាងតូចហៅនាយទាំងញ័រសព្វប្រាណព្រោះនាងស្ទើរតែជិតទៅដល់មាត់អាងទៅហើយនូវខ្វះតែពីរជំហានប៉ុណ្ណោះ ។
  " យ៉ាងម៉េច!!នាងខ្លាចហើយឬ " ហ៊ូស៊ូកលឺសម្លេងញ័រទទ្រើតរបស់នាងតូចហើយគេអស់សំណើចភ្លាម ។
  " សូមមេត្ដា!!ឈប់ទៅលោក!! "
  " មនុស្សគ្មានសេចក្ដីមេត្ដាដូចយើង!!ឲ្យលើកលែងនាងដោយរបៀបណា!!យើងកំពុងប្រព្រឹត្ដដូចទៅនិងសម្ដីនាងមុនហ្នឹងហើយទេតើ!! "
  នាយក្រាស់កំពុងធ្វើតាមការនិយាយរបស់នាងមុនហ្នឹងហើយតើ!!ថានាយជាមនុស្សគ្មានចិត្ដមេត្ដា ។
  " ហ៊ឹកៗ ហ៊ឹកៗ!!លោក " ដៃរបស់នាងក្រសោបអោបចង្កេះរបស់នាយជាប់មិនប្រលែងខ្លាចគេរុញខ្លួនចូលអាងក្រពើ ។
  " យំផង!! " អូ!!នាយគ្រាន់បន្លោចបន្ដិចសោះហ្នឹង យំបាត់ទៅហើយ ។
  " ហ៊ឹកៗ ហ៊ឹកៗ!!លោកកុំរុញខ្ញុំអីណា " នាងយំបណ្ដើរអង្វរគេបណ្ដើរ ។
  " ហេតុអ្វីយើងត្រូវស្ដាប់នាង!! "
  " ហ៊ឹកៗ ហ៊ឹកៗ " នាងយំកាន់តែលឺទៅៗឡើងនាយក្រាស់ហឹងត្រចៀងហើយគេក៏ក្រសោបចង្កេះនាងវិញដោយដៃអង្អែលលួងលោមនាងថ្នមៗ និងប្រើពាក្យយ៉ាងសោះកក្រោះខុសពីទង្វើឆ្ងាយដាច់ ។
  " ប្រសិននាងមិនឈប់យំទៀត!!យើងនិងរុញនាងចូលអាងមែនទែនហើយ "
" ថ្ងៃក្រោយកុំជឿទុក្ខចិត្ដអ្នកដទៃពេក!!ហើយកុំត្រចៀកស ប្រសិននាងចង់រស់នៅបានយូរនោះ " ហ៊ូស៊ុកនិយាយដាស់តឿនរាងស្ដើង កុំជឿទុកចិត្ដនរណាលឿនពេកឃើញទេស្ដាប់តាមនរណាម្នាក់ជីវិតរបស់នាងបិះនិងអស់ដោយសារសួនខាងក្រោយហ្នឹង ក្មេងលឺអ្វីបន្ដិចចាំផ្ដើមជ្រួលជ្រើមចង់ឃើញ ទាំងមិនដឹងថាទីនោះវាគ្រោះថ្នាក់ប៉ុណ្ណា ។
  " ខ្ញុំដឹងហើយ!! " នាងងក់ក្បាល ទាំងអស់ចង់មើលអ្វីឃើញនៅក្នុងសួនច្បារ គ្រាន់តែឃើញនាងក៏រអាចិត្ដមុនទៅហើយ ។
  " ហ៊ើយ!!មកទៅវិញ "
  " ចា!! " អាស្ទាដើរតាមហ៊ូស៊ុកពីក្រោយត្រុកៗរហូតមកដល់ខាងក្នុងផ្ទះនាងតូចលើដៃមកទាញជ្រាយអាវរបស់នាយ ។
  " យ៉ាងម៉េចឬ!! " នាយងាកមកសួរកើតអ្វីឬ??
  " ទៅវិញទៅណាលោក!! " នាងតូចអង្វរកហ៊ូស៊ុកឲ្យនាំនាងត្រឡប់ទៅវិញ ព្រោះទីនេះពិតជាគ្រោះថ្នាក់ណាស់ នាងគ្រាន់មកលើកទីមួយបែបជាចួបប្រទះនូវរឿងរ៉ាវរន្ធត់ប៉ុណ្នឹងហើយ ចុះតទៅមុខទៀតតើនាងហ្នឹងចួបអ្វីទៀត ??
  " ហេតុអ្វីត្រឡប់ទៅវិញលឿនម្ល៉េះ?? " នាយក្រាស់វាចាសួរនាងវិញ តើមូលហេតុអ្វីទើបនាងចង់ទៅវិញយ៉ាងឆាប់រហ័សដូច្នេះ ?
  " ខ្ញុំខ្លាច!! " នាងតូចឆ្លើយទាំងអោនមុខចុះទាំងភ័យខ្លាច នាងរអាណាស់ ខួរក្បាលរបស់នាងដិតដាបដោយរឿងអម្បាញ់មិញមិនទាន់រលុបនៅឡើយទេ ។
  " ខ្លាច!!នាងឆាប់ចុះចាញ់ម្ល៉េះ វាគ្រាន់ជាដំណាក់កាលដំបូងប៉ុណ្ណោះ!! " នាយក្រាស់តបទាំងម៉ួម៉ៅ ក្នុងចិត្ដរបស់គេក្ដៅដូចបាយពុះហ្នឹងនាង មិនទាន់បានឈានចូលក្នុងផែនការរបស់នាយផង បែបសុំលើកទង់សមុនបាត់ហើយ ។
  " ខ្ញុំពិតជាខ្លាចមែនលោក!! "
  " បានហើយ!!ឈប់គិតបំភ្លេចវាចោលហើយដើរមកតាមយើងមកវាមិនស្អីទេ!! " នាយក្រាស់ចូកសក់ឡើងលើបន្ដិចដោយដកដង្ហើមធំបន្ដិច ។
  " លោក!! "
  " ....!!! "
  " ពិតជាមិនអាចត្រឡប់ទៅវិញតើពិតមែនទេ?? " តើប្រាកដទេដែលនៅទីនេះបន្ដទាំងកន្លែងមួយនេះពេញដោយកន្លែងគ្រោះថ្នាក់ដល់ជីវិត ក្រែងមុនហ្នឹងហ៊ូស៊ុកបានឃើញហើយមិនអ៊ីចឹង ឬគេចង់យកជីវិតរបស់នាងមកលេងសើច ??
  " ស្ដាប់តាមយើង!!វាមិនអីទេឲ្យតែនាងនៅក្បែរយើង " ហ៊ូស៊ុករៀងធុញទ្រាន់និងនាងកាលដែលធ្វើឬកពារសាំញុំាដូច្នេះ ។
  " ពិតទេ!! "
  " នាងមិនទុកចិត្ដយើងឬ!! "
  " ទេ!!ខ្ញុំគ្រាន់រអាទីនេះប៉ុណ្ណោះ!! "
  " ហ៊ឹម!! "
អ្វីៗក៏ប្រែប្រួលទៅស្ងៀមស្ងាត់គ្មាននរណាមាត់កអ្វីលឺតែសម្លេងខ្យល់ដកដង្ហើម
" លោក!! " នាងគ្រាន់ដឹងថាធ្វើដំណើរជិតដល់ផ្ទះនាងទាញអាវរបស់នាយ ។
" កើតអ្វីឬ!! "
" តើអាចទេ!!ខ្ញុំសុំនិងទៅចួបគាត់នាពេលក្រោយបានទេ!! " អាស្ទាអោនមុខចុះដោយទឹកភ្នែកហូរចុះមកម៉ាត់ៗទាំងអួលណែល តើឲ្យនាងធ្វើចិត្ដដោយរបៀបណាក្នុងការប្រឈមមុខនិងមនុស្សដែលអូសទាញនាងមកដល់កន្លែងគ្រោះថ្នាក់តើនាងគួរនិងប្រឈមមុខ តទល់សម្ដីមនុស្សម្នាក់នោះបានដោយយ៉ាងណា ??
  " ហ៊ើយ!!យើងប្រាប់ប៉ុន្មានសារហើយអាស្ទា!! " ហ៊ូស៊ុកឈរច្រត់ចង្កេះសម្លឹងទៅកាន់នាងទាំងហួសចិត្ដ ហេតុអ្វីយកវាមកគិតអ៊ីចឹង នាងគួរបំភ្លេចវា ។
  " ហ៊ឹក ហ៊ឹកៗ " ទឹកនេត្រារបស់នាងហូរម៉ាត់ៗ តើគួរត្រៀមចិត្ដយ៉ាងម៉េច ??
  " មួយថ្ងៃនាងយំប៉ុន្មានសារហើយ!!នាងមិនទាន់ត្រៀមចិត្ដទប់ទល់និងវាសោះ "
  " នរណាអាចបំភ្លេចបាននោះ!! ហ៊ឹកៗ ហ៊ឹកៗ!! " នាងតូចយំមួយទំហឹងដោយដៃជូតទឹកភ្នែកហូរមកជូតគ្មានចេះរីងស្ងួត ។
  " ហ៊ើយ!!មើលសភាពរបស់នាងទៅចុះ!! " ហ៊ូស៊ុកតឹងទ្រូង នាងចួបរឿងប៉ុណ្នឹងទើបរន្ធត់រអាចិត្ដនិងមនុស្សក្នុងវិមាន នាយសម្រេចចិត្ដនាំនាងត្រឡប់ទៅវិញ ណ្ហើយថ្ងៃហ្នឹងគេចេញមុខជួយនាងម្ដងទៅចុះ វាមិនថ្វីទេ ។
  " ឈប់យំទៅ!!យើងព្រមនាំនាងត្រឡប់ទៅវិញ!!ប៉ុណ្នឹងបានហើយ " ហ៊ូស៊ុកដកដង្ហើមធំបណ្ដើរនិយាយប្រាប់នាងបណ្ដើរ ដោយដៃជូតទឹកភ្នែករបស់នាង រឿងលើកហ្នឹងគេសឹងមិនជឿខ្លួនឯងដែលទន់ភ្លន់ដាក់នាងចឹងទេ ។
  " ហ៊ឹក ហ៊ឹកៗ!! " រាងស្ដើងងក់ក្បាលបានហ៊ូស៊ុកសម្ដីអាក្រក់លួងម្ដងនាងសប្បាយអរក្នុងចិត្ដ នាងស្មានមនុស្សដូចនាយសម្ដៅអាក្រក់មិនចេះពាក្យលួងលោមនិងសម្ដីស្រទន់សោះ ។
  " ម៉ោះ!! " ហ៊ូស៊ុកហុចដៃឲ្យនាងកាន់ គេនិងដឹកដៃនាងត្រឡប់ទៅវិញកុំឲ្យចួបបញ្ហាដូចកាលមុននេះ ។
  " ចា!! " នាងចាប់ដៃរបស់គេ ដោយតាមពីខាងក្រោយរបស់ហ៊ូស៊ុក ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ដោយ៖ម៉ូ

ទឹកភ្នែកភរិយាWhere stories live. Discover now