" ពួកយើងនិងចួបគ្នា!!ពេលឆាប់ៗហ្នឹង!! " ហ៊ូស៊ុកដាក់កែវស្រាលើតុហើយដើរសម្ដៅទៅបន្ទប់ទឹក នាយទម្លាក់ឈុតរបស់ខ្លួនអស់សល់រាងកាយអាក្រាតដើរចូលបន្ទប់ទឹកនិងបើកទឹកឲ្យស្រោចលើរាងកាយ ទម្រាំនាយសម្អាតខ្លួនហើយវាចូលជិតម៉ោង១ហើយ ហ៊ូស៊ុកដើរចេញមកខាងក្រៅដោយកន្សែងញីសក់ថ្នមៗ នាយដើរទៅយកម៉ាស៊ីនផ្លុំសក់ដើម្បីឆាប់ស្ងួតនិងបានសម្រាក ។
ការងាររបស់នាងតូចធ្វើពីមួយថ្ងៃទៅមួយថ្ងៃនាងទទួលបានប្រាក់ច្រើនគួរសមផ្ញើឲ្យអ្នកផ្ទះទុកមួយចំណែកធំ ឯខ្លួនតិចតួចសម្រាប់ទិញបន្លែនិងអង្ករសម្រាប់ញុំា នាងតូចមកអង្គុយសម្លឹងទៅកាន់ទឹកទន្លេ ពេលនេះនាងបានសម្រាកមួយថ្ងៃនាងសប្បាយ ។
" ហ៊ឹម!!ពុកម៉ែតើលោកទាំងពីរសុខសប្បាយទេ!! " នាងពិតជាបារម្ភសុខទុក្ខរបស់
លោកទាំងពីរនាក់ណាស់ នៅប្អូនៗទៀតនាងដកដង្ហើមធំបន្ទុកលើស្មារបស់នាងធ្ងន់ណាស់ ។
" កុំបារម្ភអីណា!!កូនម្នាក់នេះហ្នឹងព្យាយាមធ្វើការងារឲ្យបានប្រាក់ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់យើង!! " អាស្ទានិងតាំងចិត្ដធ្វើវាឲ្យបាននាងក្រោកឈរឡើងហើយត្រឡប់មកផ្ទះដើម្បីសម្រាកយកកម្លាំងនូវថ្ងៃស្អែកបន្ដទៀត ។
ថ្ងៃថ្មីបានឈានមកដល់ ពេលនេះនាងមានការងារពេលថ្ងៃធ្វើហើយនោះគឺជាបុគ្គលិកហ្វឹកហាត់ការងារ នាងចូលមកដល់ភ្លាមមានការងារជាច្រើនដែលនាងពុំធ្លាប់បានឃើញវា ប៉ុន្ដែមិនអីទេនាងអាចធ្វើវាបាន ។
" មិនអីទេសម្រាប់ការងារនិងជាមេរៀនដំបូងរបស់ឯងហើយអាស្ទា!! " រាងស្ដើងលើកទឹកចិត្ដខ្លួនឯងក្នុងការបំពេញការងារ ដំបូងនាងរៀនវៃអក្សរសិនដើម្បីធ្វើឯកសារឲ្យគេ នាងបន្ដការងារនិងអស់មួយព្រឹកបានឯកសារចំនួនពីរ ដោយសារនាងមិនទាន់ចេះប្រើកុំព្យូទ័រនៅឡើយទេ ។
" ហ៊ឹម!!វាពិតជាពិបាកណាស់សម្រាប់អ្នកមិនចេះដូចខ្ញុំ " នាងមិនចេះកុំព្យូទ័រសោះមកចួបនិងការងារបែបហ្នឹងទៀត ។
" យ៉ាងណាក៏ខ្ញុំនិងជំនះវាដែរ!!ស៊ូៗអាស្ទា " នាងញុំាអាហារដែលវិចខ្ចប់មកពីផ្ទះហើយនាងត្រឡប់មកធ្វើការងារបន្ដទៀត លើកហ្នឹងនាងធ្វើបានចំនួន៥ច្បាប់ទើបបិទកុំព្យូទ័រសម្រាកពីការងារ ស្មានហ្នឹងម៉ោង៦ហើយ នាងពុតខ្លួនបន្ដិចរៀបចំសម្ភារះមុននិងបិទភ្លើងចាកចេញពីក្រុមហ៊ុន ប៉ុន្ដែជួនគ្នាល្អម្ល៉េះ!!មកចួបនិងនាយក្រាស់ ។
" នាងមកទីនេះធ្វើអ្វី!! " ហ៊ូស៊ុកដែលជាម្ចាស់ក្រុមហ៊ុនចេញមកឃើញនាងដើរចេញពីក្រុមហ៊ុនខ្លួនចាប់ផ្ដើមងឿងឆ្ងល់ ហេតុអ្វីមានបុគ្គលិកថ្មីចូលមកគ្មាននរណាម្នាក់
មករាយការណ៍ប្រាប់ចឹង ។
" ខ្ញុំមកធ្វើការ!! "
" មកធ្វើការអ៊ីចឹងឬ!!តាំងពីពេលណាដែរ " ហ៊ូស៊ុកចាប់ផ្ដើមសួរដេញដោលនាងតើនាងចូលមកក្រុមហ៊ុនហ្នឹងតាំងពីកាល ហេតុអ្វីគ្មានដំណឹងចឹង ។
" ហ៊ឹម!!ទើបតែចូលទេ ថ្ងៃនេះជាថ្ងៃដំបូងនៃការងាររបស់ខ្ញុំ "
" អរ!!ហើយនាងបម្រុងទៅណាហ្នឹង " ឃើញអាស្ទាកាន់សម្ភារះសំពឹងសំពើងអ៊ីចឹងចោទសួរនាងភ្លាមៗ ។
" ទៅធ្វើការងារបន្ដ!! " រាងស្ដើងឆ្លើយតបដោយគ្មានភាពស្ទាក់ស្ទើរ ។
" ស្អីគេ!!ធ្វើការងារមួយថ្ងៃហើយនៅមានកម្លាំងបន្ដការងារពេលយប់ទៀតឬ!! " ហ៊ូស៊ុកបើកភ្នែកធំៗកាលលឺដូច្នេះ ហេតុអ្វីមាឌតូចមួយធ្វើការងារទាំងព្រឹកទាំងថ្ងៃចឹង ។
" មានតើ!! " ទោះគ្មានកម្លាំងកំហែងក៏នាងនៅតាំងជំហរត្រូវតែធ្វើវាជាដាច់ខាត ដើម្បីគ្រួសារ កុំឲ្យពួកគាត់ចួបបញ្ហាខ្វះស្បៀងអាហារ ចង់ឲ្យគាត់និងប្អូនៗហូបឆ្អែតៗ ។
" ហ៊ឹម!!អ៊ីចឹងយើងមានការងារមួយសម្រាប់នាងនាពេលរាត្រីនាងចង់ធ្វើទេ!! "
" ការងារនោះជាអ្វី!! "
" បម្រើយើងនៅពេលយប់!! " ផ្លាច់ មួយកំផ្លៀតត្រូវអាស្ទាទះទៅលើនាយក្រាស់ភ្លាមៗក្រោយពីបញ្ចប់ប្រយោគមួយនេះ ។
" មនុស្សលោកចិត្ដសាងពីស្អីហ្អា!!ហេតុអ្វីមាក់ងាយមនុស្សស្រីម្ល៉េះ " អាស្ទាញ័រដៃខឹងគេបែកផ្សែង ហេតុអ្វីមាក់ងាយមនុស្សស្រីចឹង ទោះនាងគ្មានអ្វីសោះក៏នាងមិនលក់ខ្លួនឲ្យអ្នកណាទេ ។
" នាង!! " ហ៊ូស៊ូលគ្រឺតជើងធ្មេញកាលដែលនាងហ៊ានទះកំផ្លៀតខ្លួនដូច្នេះ តាំងពីកើតមកមិនដែលឡើយសូប្បីវៃប៉ះគេមួយដៃនោះ នាងជាមនុស្សទីមួយហើយ ។
" ខ្ញុំទះលោក!!ទះឲ្យស្វាង ដើម្បីថ្ងៃក្រោយកុំឲ្យលោកពូកែមាក់ងាយអ្នកដទៃពេក " នាងតូចវាចាទាំងញ័របបូរមាត់ អារម្មណ៍នាពេលនេះនាងខឹងលាយឡំនិងភាពភ័យខ្លាចនាងដឹងខ្លួនថាមិនគួរប្រើអំពើហឹង្សាលើនរណាម្នាក់ទេ ប៉ុន្ដែស្ដាប់សម្ដីរបស់គេចុះ បម្រើគេមួយយប់ នោះហាក់គ្មានឲ្យតម្លៃមកកាន់ខ្លួននាងបាត់ហើយ ។
" នាងប្រហើនណាស់!! " ករបស់នាយឡើងសរសៃ ស្រដីទាំងញ័រសម្លេងព្រោះគេមិនអាចទប់កំហឹងរបស់នាយកំពុងមាននាពេលនេះឡើយ នាងពិតជាហ៊ានដែលលើកដៃមកទះកំផ្លៀតខ្លួន ។
" យ៉ាងម៉េច!!មនុស្សលោកសាកសមនិងត្រូវបែបហ្នឹងទើបសាកសម " នាងមិនបានញញើតនាយក្រាស់សូប្បីបន្ដិច ថែមតតាំងសម្ដីនិងនាយគ្មានជ្រុះពាក្យបន្ដិច ។
" ល្អ!!យើងនិងចាំមើលថានាងនិងក្លាហានដល់ពេលណាទៀត " ទោះកំហឹងនាយពុះកញ្រ្ជោលប៉ុណ្ណាក៏ដោយ នាយទប់វាដើម្បីកុំឲ្យខូចផែនការ ។
" ខ្ញុំនិងក្លាហានដល់ទីបញ្ចប់នៃជីវិត!! " អាស្ទាពើងទ្រូងដាក់នាយ ទាំងក្នុងចិត្ដរបស់នាងភិតភ័យខ្លាចគេធ្វើអ្វីអាក្រក់ដាក់ខ្លួន ។
" អូ!!នាងក្លាហានដែលតើ!! " ហ៊ូស៊ុកញោចស្នាមញញឹមឡើងមកហាក់ចូលចិត្ដមនុស្សស្រីរបៀបហ្នឹង គេរិតចង់បាននាងមកក្រោមអំណាចរបស់ខ្លួន ។
" យ៉ាងម៉េចរបស់លោក!! " នាងថយក្រោយពីមួយជំហានទៅមួយជំហាន ឯនាយវិញបន្ដទៅមុខជារឿយៗ ។
" គ្រាន់តែយើងចូលចិត្ដ!!យ៉ាងម៉េចថយក្រោយហ្នឹងខ្លាចយើងហើយឬ!! " នាយអស់សំណើចកាលឃើញប្រតិកម្មនៃការភ័យខ្លាចរបស់នាង ក្រែងអម្បាញ់មិញនាងក្លាហានណាស់មិនអ៊ីចឹង ។
" ខ្ញុំមានបានខ្លាចលោកឯណា!! " នាងងើយសម្លឹងមុខរបស់នាយចំៗ ដើម្បីបញ្ជាក់នៅពាក្យសម្ដីរបស់គេវាចាចេញមកមុនហ្នឹង វាមិនដូចនឹងអ្វីដែលគេស្រដីឡើយ ។
" មិនខ្លាចប៉ុន្ដែនាងកំពុងឈានថយក្រោយ!!ហើយណា "
" លោកនិយាយតែផ្ដាស!! "
" តែផ្ដាស!!យើងនិយាយអ្វីតាមការមើលឃើញជាក់ស្ដែង!! " ភ្នែកទាំងគូររបស់នាយនៅឃើញច្បាស់ឡើយទេ គ្មានបានព្រិលភ្នែកឯណាឡើយ ចង់មកប្រកែកជាមួយគេម៉េចហ្នឹងអាចឈ្នះនោះ ។
" លោក!! " នាងក្ដាប់ដៃខាំបបូរមាត់ខាងក្រោម នាងគួរតបតនិងមនុស្សម្នាក់នេះដោយរបៀបណា ។
" យ៉ាងម៉េច!!ហៅយើងធ្វើអ្វី!! "
" លោកចេញឲ្យឆ្ងាយពីខ្ញុំទៅ!! "
" ហេតុអ្វីត្រូវចេញ!!ក្រែងនាងមិនខ្លាចយើងឯណា!! អ៊ីចឹងមានរឿងអ្វីយើងចេញនោះ " ហ៊ូស៊ុកបានដៃញ៉ោះនាងតូចពេញទំហឹងហើយ គិតឬថាគេបណ្ដោយឲ្យនាងរួចខ្លួនបានដោយងាយៗនោះ គ្មានផ្លូវទេ ។
" លោកឯង!! " នាងតូចគេចទៅជ្រុងម្ខាងហើយសម្លក់មុខគេ យ៉ាងណាម៉េចនិងអាចគេចផុតបានដោយងាយៗនោះ ។
" កុំសង្ឈឹមថានាងអាចទៅណារួច!! " លើកហ្នឹងនាយលេងមែនទែនហើយគេមិនបណ្ដោយមនុស្សស្រីប្រហើនហ៊ានតតាំងសម្ដីហ្នឹងនាយទេ ។
" លោកដោះលែងខ្ញុំទៅ!!សូមមេត្ដា " នាងពិតជាទល់ច្រកហើយ មានតែលើកដៃសំពះអង្វរកគេប៉ុណ្ណោះ នាងមកទីក្រុងដើម្បីធ្វើការរកចំណូលឲ្យគ្រួសារ មិនមែនមកលក់ខ្លួនទៅឲ្យនរណាម្នាក់ទេ ខ្លួនរបស់នាងមានតម្លៃណាស់ ។
" មិនឡើយ!!ព្រមតាមសម្រួលឬឲ្យយើងប្រើអំពើហឹង្សា!! " ហ៊ូស៊ុកស្រដីបម្រាមមុនដើម្បីគម្រាមកំហែងនាងកុំធ្វើអ្វីផ្ដេសផ្ដាសមិនចង់ស៊ីរំពាត់ផ្ដៅរបស់នាយ ។
" សូមមេត្ដាក្មេងម្នាក់នេះផងលោក!! " អាស្ទាទល់គំនិត ភ្នែករលើងរលោងតើនាងគេចទៅណារួច នៅខាងក្រោយសុទ្ធតែមនុស្សរបស់ហ៊ូស៊ុកទាំងអស់ ។
" ព្រមតាមសម្រួលមកក្មេងតូច!! "
" អត់ទេលោក!! "
អួយ សម្លេងថ្ងូរនៃការឈឺចាប់បានបន្លឺឡើងមកនោះគឺអាស្ទាត្រូវមួយដៃត្រូវចំពោះរក្រោមស្នាដៃរបស់ហ៊ូស៊ុក នាងតូចសម្រូតខ្លួនអង្គុយចុះផ្ទាល់និងឥដ្ឋដៃក្ដាប់អោបពោះជាប់នាងចុកឆ្អល់ គ្មានកម្លាំងកំហែងនិងតទល់ជាមួយរូបគេបានឡើយ ។
" ឃើញទេយើងនិយាយ!!ហើយមិនស្ដាប់ឲ្យចឹងទៅចុះ!! " ហ៊ូស៊ុកចូកសក់ឡើងលើបន្ដិចហើយ ទាញដៃនាងមួយទំហឹងឲ្យក្រោកឈរតែអ្វីៗមិនបានដូចបំណងនាងដួលសារជាថ្មីម្ដងទៀត ។
" ចង្រៃយ៍!! " បបូរមាត់របស់នាយបន្លឺឡើងទាំងក្ដៅក្រហាយហើយក៏ក្រសោបលើនាងតូចបីត្រឡប់ទៅក្នុងឡានដោយមានកាយស្ដើងចុកឆ្អល់លួចបង្ហូរទឹកនេត្រាស្ងាត់ៗគ្មានសូរសម្លេង ទឹកថ្លាៗនោះធ្លាក់មកប៉ះដៃរបស់ហ៊ូស៊ុកតក់ៗ ។
" អូ!!យំផងឬ " ហ៊ូស៊ុកដឹងច្បាស់ថាទឹកនោះជាអ្វី គេញញឹមចុងមាត់ទាំងអំនួត ។
" មិនបាច់យំទេ!!នាំតែហើមភ្នែកឥតប្រយោជន៍ទេ!!នាងដឹងទេនាងសំណាងណាស់ដែលយើងនាំមកនោះ ចំណែកស្រីផ្សេងទៀតតាមតោងយើង!!យើងមិនដែល
យកភ្នែកមើលសោះ!! " ហ៊ូស៊ូកកំពុងអួតប្រាប់នាងតូចដែលកំពុងយំនោះ ទាំងអំនួតយ៉ាងក្រអើតក្រទើង គេសង្ហាមានមនុស្សស្រីតាមតោងទាមច្រើន នាងសំណាងហើយដែលគេរើសមកធ្វើជាមនុស្សស្រីនោះ ។
" មនុស្សចង្រៃ!!អ្អាយៗ ហ៊ឹក ហ៊ឹកៗ " នាងតូចស្រែកមួយទំហឹងហើយយំយ៉ាងសស្រាក់សស្រាំ ដោយសារហ៊ូស៊ុកខាំងកញ្ចឹងកនាងឡើងជាំចេញឈាម ។
" ស្ងាត់មាត់ទៅ!! " នាយសម្លុតកាយស្ដើងមួយទំហឹង ឯរាងតូចស្ងាត់ដូចគេជុបចឹង ទឹកភ្នែកហូរមកឥតឈប់ចឹង ។
" .... "
" នាងស្ងាត់អ៊ីចឹងវាស្រាលត្រចៀកយើងខ្លះ!! " ហ៊ូស៊ុកពេញចិត្ដកាលបរិយាកាសជុំវិញប្រែជាស្ងាត់ជ្រងំដូច្នេះ ។
" ដោះលែងខ្ញុំទៅ!! "
" ដោះលែងឬ!! កំប្លែងពេកហើយ!! " ហ៊ូស៊ុកអស់សំណើចនិងពាក្យសម្ដីរបស់នាង តើគង់ដោះលែងដដែល ម៉េចក៏នាយចាប់នាងមកនោះ ។
" មេត្ដាដោះលែងខ្ញុំទៅ!! " នាងនិយាយខ្សោះៗទាំងគ្មានកម្លាំងកំហែង ពោះចុកឆ្អល់ប៉ុណ្ណាក៏ត្រដរសូមក្ដីមេត្ដាចេញពីមាត់នាយដែរ ។
" គ្មានថ្ងៃឡើយ!! " ហ៊ូស៊ុកតាំងចិត្ដយ៉ាងមួតមុតថាគ្មានថ្ងៃប្រលែងឲ្យក្មេងសាច់ក្រអូបស្រស់ស្អាតដូចនាងរបូតចេញពីដៃឡើយ ។
" លោក!! "
" បិទមាត់នាងទៅ!! "
" ខ្ញុំមិនបិទមាត់ដរាបណា!!ខ្ញុំនៅមានដង្ហើមដក "
" នាងក្បាលរឹងណាស់!! "
" ដោះលែងខ្ញុំទៅខ្ញុំមានបន្ទុកគ្រួសារត្រូវដោះស្រាយទៀត!! "
" នាងទៅជាមួយយើង!!យើងគុណទ្វេ "
" ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនមែនជាស្រីលក់ខ្លួននោះទេ!! "
" មិនមែនជាស្រីលក់ខ្លួនអ៊ីចឹងឬ!! កំប្លែងពេកទេដឹង "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
ដោយ៖ម៉ូ
YOU ARE READING
ទឹកភ្នែកភរិយា
Action( ចាប់តាំងពីស្គាល់បងមកជីវិតខ្ញុំមិនដែលស្គាល់ពាក្យថាមានសេចក្ដីសុខនោះឡើយ គឺវេទនារាល់ថ្ងៃទឹកភ្នែកជោគខ្នើយរាល់យប់ តើពេលណាទើបអូនទទួលបានក្ដីសុខ ) សរសេរដោយ៖ម៉ូឬម៉ូយូអ៊ី