" ...!! "
" ...!! "
ហ៊ូស៊ុកនាំនាងត្រឡប់មកវិញដោយចាកចេញពីវិមានបានសម្រេច គេក៏មិនភ្លេចប្រាប់ម្ដាយថាថ្ងៃហ្នឹងគេមិនអាចនៅយូរបានឡើយ ក្រោយមកគេនាំនាងមកសម្រាកនៅកន្លែងរបស់ខ្លួនវិញ ។
អាស្ទាសម្ងំក្នុងបន្ទប់តាំងពីថ្ងៃត្រឡប់មកវារាប់ចូលគឺមួយថ្ងៃពេញហើយនាងមិនចេញទៅណា ឬឲ្យហ៊ូស៊ុកបានឃើញមុខរបស់នាង អ្វីដែលកាន់តែចម្លែកប្លែកអារម្មណ៍នោះបាយទឹកនាងមិនសូវស្រែក តើមកពីមូលហេតុអ្វីពីខាងក្រោយ??
" អាស្ទា!! " ហ៊ូស៊ុកចងចិញ្ចើមកាលលឺដំណឹងមួយនេះ គេប្រញាប់មកមើលនាងតើមានរឿងអ្វីបានអំពុលទុក្ខមនុស្សក្នុងផ្ទះច្រើន គ្រាន់ញុំាបាយចូលមាត់ខ្លួនឯងសោះ ។
" ...!! " នាងរក្សានូវភាពស្ងៀមស្ងាត់ដដែល ទោះដឹងអំពីវត្ដមានរបស់គេ ។
" ហេតុអ្វីចាំបាច់រំខានមនុស្សច្រើនដោយសារនាងម្នាក់!!ដឹងទេគេគ្រប់គ្នាមានការងារត្រូវបំពេញមិនមែនមកឈរមើលគ្រប់សកម្មភាពរបស់នាងទេ " ហ៊ូស៊ុកសម្លុតនាងខ្លាំងៗទាំងម៉ួម៉ៅក្នុងចិត្ដ តើវាស្អីណាស់ណាទើបរំខានការងារអ្នកដទៃដូច្នេះ ។
" ....!! " នាងនូវមិនឆ្លើយតបដដែល ។
" អាស្ទា!! " ស្អីក៏សម្បើមដៃម្ល៉េះមិនព្រមតបតហ្នឹងសម្ដីរបស់នាងមួយម៉ាត់សោះ ។
" នាងកើតស្អីហ្អា!!ឲ្យពិតប្រាកដទៅ "
" គ្មានទេ!! " អាស្ទាតបខ្លីៗទៅវិញ តើនាងប្រាប់គេហើយ តើហ៊ូស៊ុកអាចជួយរករំដោះស្រាយឲ្យនាងបានទេ វាគ្មានទេសម្រាប់នាយនោះ ចឹងឲ្យនាងសង្ឈឹមយ៉ាងណា ។
" គ្មានទេ!!ហើយចុះអាហារនោះជាស្អីហ្អា!! " ហ៊ូស៊ុកលឺចឹងក្ដៅឆេះឆួលទាញថាសមកបោកមួយទំហឹងលឺលាន់សូតែ ប្រាវ ដៃរបស់គេក្ដាប់ណែលជាប់ស្ទើរបាក់ឆ្អឹងទៅហើយ នាងដឹងទេ ។
" ខ្ញុំមិនឃ្លាន!! " នាងសម្លឹងទៅកាន់អាហារនៅលើឥដ្ឋការ៉ូទាំងទឹកមុខស្មើ ។
" មិនឃ្លាន!!អាស្ទា នាងបោកប្រាស់ខ្ញុំមិនសាកសមនោះទេ ។
" ....!! "
" មិនឃ្លានអ៊ីចឹងឬ!!បានតើ " ហ៊ូស៊ុកមិនបានអង្វរកឲ្យនាងញុំាទេ គេបោកចោលមុនហ្នឹងវាពិតជាត្រឹមត្រូវហើយ ដោយដើរចេញមិនខ្វាយខ្វល់និងនាងសោះ ។
" មនុស្សលោកគ្មានថ្ងៃយល់ពីផលលំបាករបស់អ្នកដទៃទេ!! " នាងតូចឧទានក្នុងចិត្ដ មនុស្សគេយល់ពីសុខទុក្ខអ្នកដទៃដែលទេ គ្រាន់រឿងទ្រព្យសម្បត្ដិរបស់ខ្លួនប៉ុណ្នឹងនាយអូសទាញមនុស្សដែលមិនស្គាល់មករួមទុក្ខលំបាកជាមួយនាយ ដោយគ្មានផលអ្វីទាំងអស់ តើវាមិនអត្មានិយមពេកទេ ។
" នៅពេលណាមួយ!!លោកហ្នឹងដឹងថាវាឈឺចាប់ និងរន្ធត់ប៉ុណ្ណា " អាស្ទាឧទានបណ្ដើរភ្នែករបស់នាងបាញ់សម្លឹងទៅកាន់ម្ហូបអាហារនៅលើឥដ្ឋ ថ្ងៃហ្នឹងនាងប្រហែលគ្មានបាយចូលក្នុងពោះមួយគ្រាប់នោះទេ ។
" អត់បាយមួយមួយថ្ងៃវាមិនអីទេ!! " នាងតូចដកដង្ហើមធំហើយប្រមូលបាយនិងថាសចានដែលបែកទុកវាឲ្យស្អាត នាងសម្អាតកន្លែងហ្នឹងស្អាតរួចសម្អាតខ្លួនប្រាណមុននិងឡើងទៅសម្រាក នាងហត់ណាស់ចង់សម្រាកហើយ ។
ក្រោយពីដើរចេញពីបន្ទប់របស់នាងហើយ គេក្ដៅក្រហាយមួយរំពេចមនុស្សស្រីស្អីក៏រឿងច្រើនសម្បើមម្ល៉េះ គ្រាន់ចួបហេតុការណ៍បន្ដិចបន្ដួច ទាក់ទាញចំណាប់អារម្មណ៍ទាំងរឿងហ្នឹងតូចមួយសោះ ចូលចិត្ដធ្វើឲ្យក្លាយជារឿងធំ រំខានអ្នកដទៃ ។
" រឿងច្រើនគួរឲ្យធុញ!! "
" ហ៊ើយ!!មិនដឹងកាលទេអាចបញ្ចប់រឿងហ្នឹងបានដោយរលូននោះ " ហ៊ូស៊ុកញីសក់ក្បាលទាំងតានតឹងចិត្ដ តើគួរធ្វើរបៀបណាទើបសាកសមទៅ??
" រញ៉ែរញ៉ៃគួរឲ្យឈឺក្បាល!! " ហ៊ូស៊ុកងើយមុខឡើងលើបន្ដិច រួចដកដង្ហើមធំតើគួរធ្វើរបៀបណាទៅ!!ហ៊ឹម!!តឹងទ្រូងសម្បើមណាស់ នាយដើរចាកចេញពីផ្ទះដើម្បីទៅកន្លែងបន្ធូរអារម្មណ៍ខ្លះទេ?? ឬទៅប្រណាំងឡានកាត់បន្ថយស្រ្ដេស ។
" គួរទៅលេងកន្លែងចាស់ម្ដងហើយ!! " នាយក្រាស់ស្រដីប៉ុណ្នឹងនាយបោះជំហានសម្ដៅទៅកាន់ចំណាតឡានដែលបានចតនោះមិនឆ្ងាយពីផ្ទះប៉ុណ្ណា គ្រាន់ឡានរបស់គេបើកចេញបន្ដិច នាងតូចចាប់ផ្ដើមចុកសៀកពោះ ឈឺអួលពេញពោះនាងខ្ទប់ពោះខ្លួនឯងដោយដើរមកជាន់ខាងក្រោមទាំងដំណើរពិបាកមើល ។
" សឺត!!ចុកណាស់ " ពោះរបស់នាងចុកឡើងស្ទើរសន្លប់ហើយតើនាងកើតអ្វីទៅគ្រាន់មកដល់កាំជណ្ដើរភ្លាម នាងចាប់ចុកគុណទ្វេពិបាក នាងព្យាយាមទប់លំនឹងណាស់ប៉ុន្ដែកន្លែងស្ដួចស្ដើងរបស់នាងធ្វើយ៉ាងម៉េចអាចទប់ទល់និងទម្ងន់ខ្លួនឯងបានតោងបានមួយភ្លែតស្រាប់តែរបូតដៃធ្លាក់ចុះមកខាងក្រោមលឺសូរសម្លេងតែឌឹប ធ្វើឲ្យមនុស្សម្នានាំគ្នាមកមើល អ្វីដែលឃើញនោះគឺអាស្ទាបានដេកក្នុងថ្លុះឈាមទៅហើយ ។
" អ្នកនាងអាស្ទា!! " ពួកគេមិនអាចឈរសម្លឹងមើលគ្មានចិត្ដបានទេម្នាក់តេទៅហៅឡានពេទ្យ ម្នាក់ទៀតក៏នាំគ្នាយកកន្សែងមកខ្ទប់កន្លែងឈាមកុំឲ្យវាហូរចេញមកខ្លាំងពេក ទម្រាំពេទ្យមកដល់រាងកាយស្រស់ស្អាតពណ៍ក្រហមប្រែជាស្លេកស្លាំងអស់ ។
" ទ្រាំសិនណាអ្នកនាង!! "
" តេទៅលោកម្ចាស់ឲ្យលឿន!! " រឿងធំប៉ុណ្នឹងហើយ លាក់បាំងចៅហ្វាយមិនកើតទេអ៊ីចឹងទាក់ទងទៅគាត់ប្រាប់អំពីដំណឹងមួយនេះ ។
ឡានដែលចាកចេញមុនហ្នឹង ក៏ឈប់នៅកៀនម្ខាងនៃផ្លូវ ហ៊ូស៊ុកចងចិញ្ចើមកាលឃើញលេខផ្ទះទាក់ទងមក គេចុចទទួលទាំងទឹកមុខក្រញ៉ូវ ។
" ហាយឡូ!! "
" លោកម្ចាស់!!មានរឿងធំហើយទាន "
" មានរឿងអ្វី!! "
" អ្នកនាងអាស្ទាធ្លាក់ពីលើកាំជណ្ដើរទាន "
" ហ្អា!!ថាយ៉ាងម៉េច?? អ៊ីជឹងឡានពេទ្យមុនហ្នឹងដឹកអាស្ទាត្រូវទេ " ហ៊ូស៊ុកចោទសួរភ្លាមៗទាំងអារម្មណ៍រំជួលចិត្ដកាលលឺរឿងហ្នឹង នាយស្មានថាឡានពេទ្យនោះដឹកអ្នកជំងឺផ្សេង នរណាស្មានត្រូវប្រែមកក្លាយជាអាស្ទាទៅវិញ ។
" ឥឡូវប៉ុណ្នឹងបានហើយ!! " ហ៊ូស៊ុកមិននិយាយអ្វីច្រើនចុចបិទហើយប្រញាប់បើកឡានទៅតាមឡានពេទ្យ ដៃរបស់នាយញ័រអស់ហើយតើវាជាអារម្មណ៍ស្អីឲ្យប្រាកដ។
ចម្ងល់ជាច្រើនដែលកំពុងផុសឡើងក្នុងផ្ទះរបស់ហ៊ូស៊ុក តើមូលហេតុអ្វីទើបអាស្ទាដល់ថ្នាក់ធ្លាក់មកខាងក្រោមដូច្នេះ តើពិតជាចម្លែកតើមាននរណាម្នាក់លួចធ្វើឃាតនាងទេដឹង ។
" ឆ្គួតនរណាថា!!ទាំងក្នុងផ្ទះនេះតឹងរឹងសឹងស្លាប់ហើយ មាននរណាហ៊ានមកលួចធ្វើឃាតអ្នកនាងអាស្ទានោះ!! " អ្នកបម្រើម្នាក់ចេញមុខមកប្រកែក វាសឹងតែមិនអាចទៅរួចព្រោះ ផ្ទះនេះសំបូរដោយកូនចៅការពារពេញហ្នឹង ។
" យើងក៏គិតចឹងដែរ!! "
—
ហ៊ូស៊ុកប្រញាប់ប្រញាល់ដោយបើកឡានយ៉ាងលឿនដើម្បីសម្ដៅទៅមន្ទីរពេទ្យដែលអាស្ទាកំពុងធ្វើដំណើរទៅ ចិត្ដរបស់នាយមិនស្ងប់សោះ ដោយក្នុងចិត្ដងឿងឆ្ងល់តើអ្វីទៅទើបបណ្ដាលឲ្យអាស្ទាមានគ្រោះថ្នាក់ ។
" វាពិតជាចម្លែកណាស់ " កុំថាឡើយអ្នកបម្រើ សូប្បីនាយក្រាស់ក៏ចាប់ផ្ដើមមានមន្ទិលសង្ស័យចំពោះកើតហេតុហ្នឹងដែរ ។
" វាជាអ្វីឲ្យពិតប្រាកដ!! "
" ប្រាកដជាមានរឿងអ្វីហើយ!! " ហ៊ូស៊ុកចាប់ផ្ដើមរិះគិតនូវមូលហេតុពីក្រោយនៃការកើតហេតុរបស់អាស្ទា នាយក៏ដកទូរស័ព្ទចេញមកខាងក្រៅដើម្បីទំនាក់ទំនងទៅកូនចៅដើម្បីបំពេញការងារមួយចំនួន ។
" ដាច់ខាត!!ត្រូវតែស៊ើបឲ្យដឹងពីមូលហេតុឲ្យពិតប្រាកដមកយើង " ហ៊ូស៊ុកបានបញ្ជាក់ច្បាស់ៗប្រាប់ទៅកូនចៅ គេមិនត្រូវការពាក្យប៉ាន់ស្មានឡើយ នាយត្រូវការតែចម្លើយដែលច្បាស់លាស់ប៉ុណ្ណោះ ។
" បាទចៅហ្វាយ!! "
ហ៊ូស៊ុកចុចបិទទូរស័ព្ទ ហើយបត់ឡានចូលទៅតាមផ្លូវមួយដែលឡានពេទ្យបានបត់អ្វីដែលនាយបានគិតបានច្រាស់ចោល ព្រោះនាពេលនេះតួនាទីរបស់នាយគឺផ្ដោតទៅលើសុវត្ថិភាពរបស់អាស្ទាជាពិសេស ។
YOU ARE READING
ទឹកភ្នែកភរិយា
Action( ចាប់តាំងពីស្គាល់បងមកជីវិតខ្ញុំមិនដែលស្គាល់ពាក្យថាមានសេចក្ដីសុខនោះឡើយ គឺវេទនារាល់ថ្ងៃទឹកភ្នែកជោគខ្នើយរាល់យប់ តើពេលណាទើបអូនទទួលបានក្ដីសុខ ) សរសេរដោយ៖ម៉ូឬម៉ូយូអ៊ី