រឿងរ៉ាវមិនល្អពីអតីតកាលបានបញ្ចប់ហេីយ ឥឡូវនេះអ្វីៗក៏ប្រែជាល្អស៊ុននូមានការងារជាគ្រូបង្រៀនហេីយទំនាក់ទំនងគេនឹងនីគីក៏កាន់តែជិតស្និត។ ស៊ុននូចាស់ទុំជាងមុនឆ្ងាយណាស់ ប្រាំឆ្នាំបន្ទាប់ពីការស្លាប់របស់ស៊ុងហ៊ុនអ្វីៗក៏ផ្លាស់ប្តូរដែល ពិភពលោកជឿនលឿនជាងមុនទំនេីបជាងមុន ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរគឺ បេះដូងរបស់គីមស៊ុននូ។
ហាងកាហ្វេ~~~
" គិតៗទៅពេលវេលាដេីរលឿនណាស់ មួយពព្រិចភ្នែកសោះអ្វីៗក៏ប្រែជាល្អ " ជីអ៊ិនអង្គុយគង់ទាក់ខ្លាផឹកកាហ្វេជាមួយនឹងនីគី។
" បេីកុំតែស៊ុងហ៊ុនស្លាប់ រឿងក៏វាមិនប្រែជាល្អដែល " នីគីអេីយ មនុស្សស្លាប់ហើយនៅដៀមដាមទៀត ដោយឮសម្តីរបស់នីគីបែបនេះហេីយអ្នកតូចជាងដែលអង្គុយទល់មុខក៏ស្រែកជេរឡេីងផ្អេីលពេញហាង" អាមនុស្សឆ្កួត ស៊ុងហ៊ុនជាប្អូនយេីងណា? ទោះជាគេស្លាប់ឬរស់ក៏មិនបានធ្វេីឲ្យជីវិតលោកក្លាយជាអ្នកមានមហាសាលដែល ចង្រៃមែនខ្ញុំមិនគួរណាមកអង្គុយផឹកការហ្វេជាមួយមនុស្សដូចលោកទេ " ជីអ៊ិនស្រែកជេររ៉េបដូចម៉ាសីុន ឯអ្នកដែលនៅក្នុងហាងកាហ្វេក៏ងាកមកសម្លឹងរាងតូចគ្រប់ៗគ្នា ចំណែកនីគីក៏ស្ទុះយកដៃទៅខ្ទប់មាត់រាងតូចជាប់។
" កុំមាត់ៗ ខ្មាសគេណាស់ឈប់ស្រែកទៅ " នីគីនិយាយទាំងងាកទៅអោនសុំទោសអ្នកដែលនៅក្នុងហាង " សុំទោសៗ "
" តែថា មានរឿងមួយចង់សួរ....ស៊ុននូគេយ៉ាងម៉េចហេីយប្រាំឆ្នាំមកនេះបាត់ដំណឹងឈឹង " ជីអ៊ិនសម្រួលអារម្មណ៍មកវិញរួចក៏សួរនាំពីស៊ុននូ។
" ស៊ុននូគេត្រៀមមកប្រទេសកូរ៉េវិញហេីយ " នីគី
" មេីលទៅបែបកាត់ចិត្តរឿងនោះបានហេីយ ប៉ុន្តែទិភាពកាលពីប្រាំឆ្នាំមុននោះនៅតែធ្វេីឲ្យខ្ញុំមានអារម្មណ៍មិនស្រួលសោះ " ជីអ៊ិននិយាយដោយដកដង្ហេីមធំ
" ពេលនោះស៊ុននូយំខ្លាំងណាស់ " នីគី
" ត្រូវហើយ ខ្ញុំអាណិតគេបន្តិចដែលខ្ញុំចាំបានកាលនោះស៊ុននូក្រាបខ្លួននឹងឥតពីមុខពិធីបុណ្យសពរបស់ស៊ុងហ៊ុនយំសសាក់ " ជីអ៊ិន
YOU ARE READING
រឿង វិកលចរិត[ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ២
General Fictionរឿងរ៉ាវមិនល្អពីអតីតកាលបានបញ្ចប់ហេីយ.....បច្ចុប្បន្ននេះអ្វីៗគឺល្អណាស់ ស៊ុងហ៊ុនរស់នៅក្នុងជីវិតថ្មីក្នុងនាមជា លីជីយ៉ុន