< ជីអ៊ិនមកលេីកនេះគឺដេីម្បីមកយកជីយ៉ុនទៅសេអ៊ូលវិញហេីយលោកតា អរគុណសម្រាប់ការមើលថែប្អូនប្រុសរបស់ខ្ញុំកន្លងមក " ជីអ៊ិនអង្គុយទល់មុខនឹងលោកតាសីុម និយាយយ៉ាងទន់ភ្លន់
<យើងរីករាយនឹងមេីលថែជីយ៉ុន >ស្របពេលដែលលោកតាសីុុមនឹងជីអ៊ិនកំពុងនិយាយគ្នា ក្មេងៗទាំងបីរួមមាន ហឺុស៊ុង ជេយ៉ុននឹងជីយ៉ុនក៏ដេីរចូលមក។
< សួរស្តីបងជីអ៊ិន > នាក់ទាំងបីនិយាយសួរស្តីឡេីងដោយអោនក្បាលគោរពរជាការគួរសមតាមបែបទំនៀមទម្លាប់។ រួចក៏ដេីរមកអង្គុយលេីសាឡុងក្បែរនោះ
< យ៉ាងម៉េចដែល ជីយ៉ុន? សុខភាពល្អប្រសើរដែលទេ? > ជីអ៊ិននិយាយទៅកាន់ប្អូនទាំងញញឹម
< ក្បាលរបស់ខ្ញុំមិនសូវឈឺដូចមុនទេ ប៉ុន្តែបេះដូងខ្ញុំឈឺជាងក្បាលទ្វេរដង> នូវពេលដែលឮសម្តីរបស់ជីយ៉ុន ជេយ៉ុនដែលអង្គុយក្បែរនោះក៏សេីចឡេីងហេីយក៏និយាយដោយក្នុងមាត់មានផ្លែប៊ឺរីញាត់ពេញមាត់
< ហាហាសស!!! ចេះមកនិយាយកំប្លែងទៀត ខ្លួនឯងបាត់ការចងចាំទៅឈឺបេះដូងវិញ..ចម្លែកដ៏ហេីយបងជីយ៉ុន > រាងតូចសេីចឡេីងខ្លាំងៗ ទាំងឈ្លក់នឹងប៊ឺរីដែលមានក្នុងមាត់ ចំណែកឯលោកតាសីុមឃេីញចៅប្រុសនិយាយលេងសេីចបែបនេះក៏យកឈេីច្រត់មកវាយក្បាល ដែលធ្វើឲ្យជេយ៉ុនស្រែកឡេីងហេីយទម្លាក់ទឹកមុខពីសេីចមករកយំវិញ។
< អាចៅកំហូច ឯងល្មមឈប់និយាយហេីយ ចាស់ៗកំពុងនិយាយគ្នាឯងគិតតែពីតបមិនឈប់> លោកតាសីុមកំពុងតែស្តីឲ្យជេយ៉ុន ឯងហឺុស៊ុងក៏ចាក់បណ្តោយតាម។
< ត្រូវហើយឯងនៅក្មេងកុំចេះលូកមាត់ ហើយមេីលចុះញាត់ប៊ឺរីពេញមាត់ធ្វេីដូចក្មេងមិន
ដែលបានញាំ >ហឺុស៊ុង< ឆីស អាងតែខ្ញុំជាកូនពៅម្នាក់ៗធ្វេីបាបខ្ញុំម្ល៉េះ? > ជេយ៉ុនតបដោយទឹកមុខក្រមិចក្រម៉ូវដាក់ហឺុស៊ុង
< ជេយ៉ុននៅតែជាក្មេងក្បាលខូចដូចមុនចិង> ជីអ៊ិនដែលអង្គុយក្បែរនោះក៏និយាយឡេីងទាំងសេីចទៅកាន់ជេយ៉ុន ដែលក៏ធ្វេីឲ្យបរិយាកាសបង្កើតបានជាស្នូរសម្លេងសេីចក្អាកក្អាយនៅក្នុងបន្ទប់ទទួលភ្ញៀវ។

YOU ARE READING
រឿង វិកលចរិត[ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ២
Fiksi Umumរឿងរ៉ាវមិនល្អពីអតីតកាលបានបញ្ចប់ហេីយ.....បច្ចុប្បន្ននេះអ្វីៗគឺល្អណាស់ ស៊ុងហ៊ុនរស់នៅក្នុងជីវិតថ្មីក្នុងនាមជា លីជីយ៉ុន