មួយអាទិត្យក្រោយមក
[ ផ្ទះរបស់ លោកគ្រូពេទ្យជីអ៊ិន]ជីយ៉ុនបានត្រលប់មកដល់ ទីក្រុងសេអ៊ូលវិញបន្ទាប់ពីចាកចេញអស់រយៈពេលជាច្រើនឆ្នាំ។
< បងជីអ៊ិន ទុកឥវ៉ាន់ត្រង់នេះហេីយទុកឲ្យខ្ញុំជាអ្នករៀបចំវិញ > កំលោះសង្ហាចាប់ប្រអប់ ឥវ៉ាន់ឡាំងមកកាន់ពេលឃើញអ្នកជាបងជួយ
< Ok okay ឯងរៀបតាមសម្រួលចុះ បងទៅងូចទឹកសិនហេីយ > ជីអ៊ិននិយាយរួចក៏បេីកទ្វារចូលបន្ទប់បាត់ ចំណែកឯជីយ៉ុនក៏រៀបចំឥវ៉ាន់តាមធម្មតា រយៈពេល20នាទីកន្លងផុតទៅពួកគេក៏ចាប់ផ្តេីម ញាំអាហារពេលល្ងាចជាមួយគ្នា។
< វាប្រហែលជាប្លែកភ្នែក ប្លែកអារម្មណ៍បន្តិចហើយដែលមករស់នៅបែបនេះ ប៉ុន្តែបងសង្ឃឹមថាឯងនឹងអាចរស់នៅបាន។ > ជីអ៊ិននិយាយស្របពេលជីយ៉ុនញញឹមឡេីង ហើយក៏និយាយថាអ្វីៗគឺល្អគេអាចនឹងសម្របខ្លួនបានកុំឲ្យអ្នកជាបងបារម្ភខ្លាំងពេក។ ពួកគេបន្តស្រោបស្រូបអាហារមួយស្របក់ក្រោយមកក៏រួចរាល់ បន្ទាប់ពីនោះពួកគេក៏បន្តអង្គុយនិយាយគ្នាលេង។
< មែនហើយ បងភ្លេចប្រាប់ថាយប់នេះបងមិននៅផ្ទះទេ ព្រោះបងមានវេនយប់នៅឯមន្ទីពេទ្យឯងអាចនៅម្នាក់ឯងបានឬអត់?> ជាធម្មតាទេដែលជីអ៊ិនតែងតែមិនសូវជានៅផ្ទះ ព្រោះខ្លួនមាននាមជាគ្រូពេទ្យតែងតែស្ថិតក្នុងមន្ទីពេទ្យដែលពោរពេញដោយអ្នក
ជំងឺជាច្រេីន។< បាទ ខ្ញុំនៅម្នាក់ឯងបាន > ជីយ៉ុនឆ្លេីយ
< Okay អញ្ចឹងបងទៅមន្ទីពេទ្យហើយ មានការអ្វីខលមកបងបាន > ជីអ៊ិននិយាយដោយលេីកដៃលាអ្នកជាប្អូនរួចក៏ចាកចេញទៅ។
[ 11:54 នាទីយប់ ]
យប់យន់ត្រជាក់ ខ្យល់បក់មករំភើយៗមកប៉ះក្រណាត់វាំងនន រួមនឹងរុក្ខជាតិដែលកំពុងដេកលង់លក់ដ៏ស្រស់បំព្រងនាពេលយប់។ ជីយ៉ុនដែលក៏កំពុងតែដេកក៏ស្រាប់តែភ្ញាក់ឡេីងដោយសារតែការយល់សុបិន្តមិនល្អ។
< យល់សុបិន្តមិនល្អទៀតហេីយ > ជីយ៉ុនយកដៃមកញីក្បាល ខណៈនៅក្នុងបន្ទប់ក៏មានតែភាព ងងឹតសូន្យឈឹង។ នាយសង្ហារឈោងចាប់ទូរសព្ទមកបេីកមេីលម៉ោងក៏ឃេីញថានេះគឺពាក់កណ្តាល់យប់ រំលងអធ្រាត្រទៅហើយ ជាធម្មតាគេដេកមិនលក់វិញឡេីយប្រសិនជាបានភ្ញាក់នៅពាក់កណ្តាលយប់បែបនេះ។

YOU ARE READING
រឿង វិកលចរិត[ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ២
General Fictionរឿងរ៉ាវមិនល្អពីអតីតកាលបានបញ្ចប់ហេីយ.....បច្ចុប្បន្ននេះអ្វីៗគឺល្អណាស់ ស៊ុងហ៊ុនរស់នៅក្នុងជីវិតថ្មីក្នុងនាមជា លីជីយ៉ុន