ភាគ4

409 56 6
                                        

+អាកាសយានដ្ឋានសេអ៊ូល

រាងតូចច្រឡឹងដេីរចេញពីអាកាសយានដ្ឋានដោយមានកាន់វ៉ាលីធំមួយ។ ខណៈដែលទូរស័ព្ទក៏បន្លឺសំឡេងរោទ៍ឡើង

< អាឡូ...នីគីបងមិនបាច់មកយកអូនទេណា> រាងតូចខណៈដេីរចេញមកដល់មាត់ទ្វារនៃអាកាសយានដ្ឋាន ក៏ហូតទូរស័ព្ទចេញពីកាបូបសិមនិងទទួលទូរស័ព្ទ។

< ប៉ុន្តែបងមកដល់បាត់ទៅហើយ >ស្របពេលដែលឮនីគីនិយាយបែបនេះ ស៊ុននូក៏បង្វិលខ្លួនបែរក្រោយបន្តិច ទេីបប្រលះភ្នែកឃេីញនីគីឈរញញឹមពព្រាយមកកាន់ខ្លួន។

< សឺត....នឹកណាស់ > ស៊ុននូរត់មកអោបអ្នកធំជាងហាក់នឹកគ្នាមកជាយូរ ចំណែកនីគីក្រសោបកាយតូចអោបនឹងថេីបមួយខ្សឺតដេីម្បីឲ្យបាត់នឹក។

< ប្រាប់ហើយថាបេីបងរវល់មិនបាច់មកទទួលទេ >

< អីយ៉ាមនុស្សសំខាន់ត្រលប់មកប្រទេសកំណេីតវិញទាំងមូល មិនឲ្យបងមកទទួលយ៉ាងម៉េច?> នីគីនិយាយទៅលេីកដៃទៅញីថ្ពាល់ប៉ោងៗរបស់ស៊ុននូ

< តោះឆាប់ឡើងទៅផ្ទះ អូនហត់នឿយហើយ > ស៊ុននូនិយាយឡេីងខណ:ដែលដៃក្រសោបនីគីជាប់ បន្ទាប់ពីនិយាយគ្នាហើយពួកគេក៏បណ្តេីរគ្នាមកឡាន ដេីម្បីចេញដំណើរទៅគេហដ្ឋាន។

នៅតាមដងផ្លូវមកផ្ទះវិញ ស៊ុននូហាក់នៅស្ងៀមស្ងាត់បន្តិច កែវភ្នែកសម្លឹងមេីលទៅទិដ្ឋភាពខាងក្រៅកញ្ចក់ឡាននារដូវស្លឹកឈេីជ្រុះ។

< កំពុងគិតអ្វីមែនទេ> ដោយឃើញស៊ុននូស្ងាត់ពេក នីគីក៏សួរឡេីង

< កំពុងតែគិតថាពេលវេលាដេីរលឿនណាស់ កន្លងផុតទៅប្រាំឆ្នាំហេីយ។ > ស៊ុននូនិយាយដល់ត្រឹមនេះក៏ងាកមកមេីលនីគីបន្តិច ឯនីគីហាក់ដឹងថាស៊ុននូចង់និយាយអ្វីក៏តបវិញទាំងញញឹម។ < និយាយមក បងចាំស្តាប់ >

< អូនកំពុងតែឆ្ងល់ថាពេលនេះ មនុស្សម្នាក់នោះយ៉ាងម៉េចហេីយ...រស់នៅទីកន្លែងដែលគ្មានមនុស្សនៅតេីសុខសប្បាយដែលទេ...អូននឹកគេខ្លាំងណាស់ > ស៊ុននូបន្លឺពាក្យពេចន៍ឡេីងទាំងឆួលច្រមុះ។

< អូននៅតែបំភ្លេចផាក ស៊ុងហ៊ុនមិនបានមែនទេ?> នីគីសួរសំណួរមួយនេះទៅកាន់ស៊ុននូ ដែលធ្វើឲ្យស៊ុននូគាំងបន្តិច។ រួចក៏តប

រឿង វិកលចរិត[ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ២Where stories live. Discover now