ពេលវេលាបានកន្លងផុតទៅមួយអាទិត្យ ស៊ុននូភ្ញាក់ឡេីងពីដំណេកនាព្រឹកប្រលឹមទាំងអារម្មណ៍ស្រស់ស្រាយ ព្រោះនេះជាថ្ងៃទីមួយដែលនាយតូចចូលទៅធ្វេីការនៅក្រុមហ៊ុនអ្នកនិពន្ធ P.S គ្រុបដែលជាក្រុមហ៊ុនផលិតខ្សែរភាពយន្តដ៏ធំបំផុតនៅជុំវិញ3ប្រទេសគឺ កូរ៉េ ជប៉ុននិងចិន។ ដែលក្រុមហ៊ុននេះគឺស្ថិតក្រោមការគ្រប់គ្រងមួយភ្នែកធំនៃគ្រួសារត្រកូលផាក។
ចំណែកជីយ៉ុនដែលកំពុងតែដេកស្តូកស្តឹងនៅលេីគ្រែឯនេះវិញ កំពុងតែគិតពីហេតុការណ៍ដែលបានកេីតឡេីងកាលពីមួយអាទិត្យមុនដែលគេបានជួបស៊ុននូ។
" តេីគេស្គាល់យេីងមែនទេ? មេីលទៅគេហាក់ដូចជាច្រលំយេីងជាមួយមនុស្សសំខាន់ម្នាក់!!!" ជីយ៉ុ យកដៃគងថ្ងាស គិតអំពីវាយ៉ាងយកចិត្តទុកដាក់។ ខណៈដែលកំពុងតែដេកគិតតែម្នាក់ឯងយ៉ាងយូរ មួយស្របក់ក្រោយមកជីអ៊ិនក៏មកគោះទ្វារបន្ទប់។
តុតុ!!!
នៅពេលដែលឮសំឡេងគោះទ្វារហើយជីយ៉ុនក៏រហ័សក្រោកទៅបេីកទ្វារបន្ទប់។
" បងមានការអីមែនទេ? " ជីយ៉ុនសួរពេលបងប្រុសដេីរចូលមកអង្គុយលេីពូក
" បងដឹងថាឯងនៅផ្ទះប្រាកដជាអផ្សុក ដូច្នេះបេីឯងមិនថាអីទេអាចទៅធ្វេីការងារស្ម័គ្រចិត្តនៅ មន្ទីរពេទ្យរបស់បងបាន...ការងារនេះមិនទទួលបានប្រាក់កំរៃទេប៉ុន្តែឯងនឹងអាចញាំុបាយបានបីពេល នឹងអាចសម្រាកបានពេលបាយថ្ងៃត្រង់រួច។ " ជីអ៊ិន និយាយទៅកាន់ប្អូនប្រុស ពេលឮសម្តីរបស់បងប្រុសបែបនេះហេីយ ជីយ៉ុនគិតបន្តិចមុនឆ្លេីយ។" អឹមមម...អូខេ " ជីយ៉ុនឆ្លេីយ
" នេះទេីបសមជាប្អូនប្រុសរបស់បង ការងារចាប់ពីឥឡូវនេះទៅ ឆាប់ប្តូរសម្លៀកបំពាក់ទៅ " ជីអ៊ិននិយាយហេីយក៏ដេីរចេញទៅ មុននឹងចាកចេញក៏ទះស្មាអ្នកជាប្អូនមួយដៃ។
ក្រុមហ៊ុនP.S គ្រុប
" ពួកយើងពិតជាមាន កិត្តិយសណាស់ដែលអ្នកប្រុសស៊ុនជ្រេីសរេីសក្រុមហ៊ុនមួយនេះដេីម្បីចូលរួមជាអ្នកនិពន្ធ " ដេអូដែលជា អនុប្រធានក្រុមហ៊ុនមួយនេះបាននិយាយទៅកាន់ស៊ុននូទាំងអារម្មណ៍រីករាយជាពន់ពេក។
![](https://img.wattpad.com/cover/340816932-288-k913274.jpg)
YOU ARE READING
រឿង វិកលចរិត[ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ២
General Fictionរឿងរ៉ាវមិនល្អពីអតីតកាលបានបញ្ចប់ហេីយ.....បច្ចុប្បន្ននេះអ្វីៗគឺល្អណាស់ ស៊ុងហ៊ុនរស់នៅក្នុងជីវិតថ្មីក្នុងនាមជា លីជីយ៉ុន