៨. ឈឺ✨ hurt

559 48 0
                                    

#gun's POV

រវល់តែញ៉ែស្រីចឹងសោះបានវាអត់ផ្ញើរអីមកថ្ងៃនេះ...
អាឆ្គួតនេះភ្លេចថាយើងជាសង្សារវាហើយហី..?
សល់6ថ្ងៃទៀតតើមិនទាន់បានបែកគ្នាផងវាទៅមានស្រីថ្មីបាត់

ហើយយើងទៅខ្វល់ស្អី
.....
វាមានអីមានទៅរឿងវាសោះ...

"អាហ្គាន់?!!!!"
"ហ្គាន់!!!!!!"

"ស្អី ស្អី ស្អី? ស្រែកលឺម៉េះហា៎" ពួកអានេះថ្ងៃនេះស្រែកដាក់ញុមរហូត.. មានថ្លង់ណាស្តាប់លឺសោះអត់យល់ពួកវា

"ហែងទៅស្រោចទឹកចេញ២-៣វត្តទៅមិត្ត មើលទៅស្ថានភាពធ្ងន់ធ្ងរណាស់ ងាកភ្លឹកៗ វាថីហែង?" 

គិតទៅញុមពិតជាដូចពាក្យពួកវានិយាយមែនតើ... ហេតុអីបានទៅជាចឹង..?
មិចបានគិតច្រើនម៉េះថ្ងៃនេះ? ខ្ញុំអត់ដែលចឹងពីមុនមកទេ..
មកពីអីទៅ

អូយយយយយយយ ឈឺខួរណាស់!!!!!!!!!!!

"ហ្គាន់ហែងមើលណ៎ក! អាទីនត្រូវអត់?"
ឈ្មោះដែលខ្ញុំមិនចង់លឺចេញមកពីមាត់អាសោនទាល់តែបាន

ហុើយយយយយ!! ឈប់សុី ឈប់អាចម៏ស្អីហើយ អញ៎ទៅហើយពួកអាដែង!

"ណ៎ែទៅណា? មិនទាន់សុីអីផងអាហ្គាន់? ហ្គាន់់!!!"

ខ្ញុំអត់ខ្វល់ពីសម្លេងស្រែកហៅពួកនឹងទេញុមដើរចេញពីកន្លែងនឹងលឿនស្ទុយដូចហោះ ញុមអត់ដឹងថាហេតុអីបានខ្ញុំធ្វើបែបនឹងទេ

តែអ្វីដែលញុមដឹងគឺ ពេលញុមឃើញវា...

ឃើញវាអង្គុយជិតស្រីផ្សេង...
ខ្សែភ្នែកវាមើលទៅកាន់ម្នាក់ស្រីនោះ
.... កាយវិការរបស់វា..
ពេលវាស្និទ្ធស្នាលជាមួយគេ...
អារម្មណ៍និងការគិតដែលគិតថាវាលែងផ្ញើរម្ហូបមកខ្ញុំទៀត...
វាលែងផ្ញើរសំបុត្រមកខ្ញុំ...
វាលែងញញឹមដាក់ខ្ញុំ..
វាឈប់មករញ៉េរញ៉ៃនឹងខ្ញុំ...
វាឈប់ឆាតហើយខលមកបំផ្លាញពេលព្រឹកខ្ញុំ
...... វាឈប់មកក្បែរខ្ញុំ


ខ្ញុំ...

ខ្ញុំឈឺ.... ឈឺកន្លែងទ្រូង វាចុក...ដូចគេដាល់ចឹង..
ហេតុអីបានទៅជាបែបនេះ???
"អាទីនអាមនុស្សឆ្គួត... ឯងធ្វើអីដាក់យើងនឹង?មិចបានយើងទៅជាបែបនេះ.."

ក្នុងខួរក្បាលខ្ញុំពេលនេះចាប់ផ្តើមទទេរ ឲ្យតែខ្ញុំនឹកដល់គេពេលណាទឹកភ្នែកចេះតែស្រក់ចុះមក...

ខ្ញុំខំប្រឹងដើរចេញពីសាលាមកក្រៅ...មិនចង់នៅកន្លែងដែលមាមវត្តមានគេទេ

*ដឹប*

"សុំទោសលោ--"
ខ្ញុំបែរភ្នែកទៅស្រាប់តែជួបនឹងមនុស្សម្នាក់ដែលក្នុងពេលនេះខ្ញុំមិនចង់ជួបគេជាទីបំផុត..

"ហ្គាន់ឯងកើតអី? គឺព្រឹកមិញយើងភ្លេចប្រាប់ឯ--"

"លែងដៃ!"

យើងប្រាប់ថាឲ្យលែង!!!!!

"ហ្គាន់ឯងខឹងយើងមែន? យើងធ្វើអីខុស? ហ្គាន់? ស្តាប់យើងសិន"

ខ្ញុំខំប្រឹងរត់ចេញឆ្ងាយពីគេ.. រត់ឲ្យបានកាន់តែឆ្ងាយកាន់តែល្អ.. ខ្ញុំមិនចង់ជួបមុខគេទេពេលនេះ.

អារម្មណ៍បែបនេះ..






រឺក៏ខ្ញុំស្រឡាញ់វា...??

អត់ទេមិនអាចទៅរួចទេ.



End of chapter 8
Thanks for reading♥️🌻

៣១ថ្ងៃនៃស្នេហាយើង 31 days (Geminifourth)Where stories live. Discover now