១២.សារភាព✨confession

552 40 1
                                    

"ចេញឲ្យបាត់ពីជីវិតយើងទៅចឹង"

សម្តីមួយម៉ាត់យ៉ាងគំរោះគំរើយពីមនុស្សដែលគេស្រឡាញ់ មនុស្សដែលគេចង់នៅក្បែរ មនុស្សដែលគេចង់នៅជាមួយរហូត មនុស្សដែលគេខំតាមមើលរយៈពេល២ឆ្នាំ.....

សម្តីមួយម៉ាត់នោះធ្វើឲ្យទីនភាំង គិតដល់ពាក្យសម្តីដែលចេញពីមាត់បង្គាប់មិននេះធ្វើឲ្យគេទប់ទឹកភ្នែកមិនជាប់ ទឹកភ្នែកដែលខំទប់តាំងពីល្ងាចមកវាស្រាប់តែហូរស្រក់មកសន្សឹមៗ

"ឯងនិយាយពីអី? មានដឹងថាខ្លួនឯងកំពុងនិយាយពីអីអត់"

២អាទិត្យហើយដែលពួកគេស្ថិតនៅក្នុងនាមជា សង្សារ ជាមួយនឹងគ្នា..វាជាពេលវេលាដែលទីនសប្បាយចិត្តបំផុត

"យើងថាឲ្យឯងចេញឲ្យឆ្ងាយពីយើង ស្តាប់ច្បាស់នៅ?បើច្បាស់ហើយទៅៗ!"

នេះគេស្តាប់ច្រលំមែនទេ...?បង្គាប់មិនបាននិយាយពាក្យបែបនឹងទេត្រូវអត់?គេកំពុងយលសប្តិមែនទេ...
ហេតុអី?

គេតែងតែគិតមករហូតថាពួកគេអាចនឹងមានឱកាសធ្វើជាសង្សារនឹងគ្នាបានក្រោយពេលចប់២អាទិត្យនេះ...តើគេល្ងង់មែនទេ?
គេគិតតែឯងមែនទេ..??
ទីនឈរសម្រក់ទឹកភ្នែកមើលទៅភ្នែកហ្គាន់ជាមួយនឹងក្រសែភ្នែកនៃការខកចិត្ត ការឈឺចាប់ ចម្ងល់.. ហេតុអីបានពួកគេទៅជាបែបនេះកើត? ហេតុអីហ្គាន់និយាយពាក្យទាំងនោះ ? ហេតុអី?!

ហេតុអី??

សម្រឹបជើងនៃការចាកចេញរបស់ហ្គាន់ក៏បានបន្លឺឡើង...

"គេទៅហើយ..." ទីននិយាយប្រាប់ខ្លួនឯង
គេពិតជាចង់ឃាត់ហ្គាន់ហើយសួររឿងគ្រប់យ៉ាងប៉ុន្តែក្នុងគ្រានោះជើងរបស់គេហាក់ដូចជាកម្រើកមិនបានសោះ
....ហេតុអី....

នៅក្រោមដំណក់ទឹកភ្លៀងខ្លួនទីនសើមជោគ គេឈរសម្រក់ទឹកភ្នែក មិនយល់ថាមានអ្វីកើតឡើង រាប់រយសំណួរពីហ្គាន់នៅតែផុសឡើងពេញខួរក្បាលគេ...

Time skip 12:00 am

#gun's pov

"អត់ទោសលោក តើលោកជាមិត្តរបស់លោកទីនមែនទេ?"
សម្លេងចេញពីការខលមកកាន់ខ្ញុំពីលេខរបស់ទីន..

"ប-បាទ លោកជាអ្នកណា?" ខ្ញុំសួរទៅកាន់អ្នកម្ខាងនៃសម្លេងនោះ

"គឺថា..លោកទីនគាត់មកញាុំស្រានៅហាងរបស់ពួកយើងតាំងពីម៉ោង៩រហូតដល់ពេលនេះគាត់ស្រវឹងជោគ ពួកយើងមិនដឹងទាក់ទងទៅអ្នកណា តែលឺគាត់និយាយតែឈ្មោះលោក ទើបយើងយកទូរស័ព្ទរបស់គាត់ទាក់ទងទៅលោកទៅ"

"ចុះពេលនេះគេនៅឯណា?" ខ្ញុំសួរទាំងមានការបារម្ភព្រោះខ្ញុំអត់ដែលដឹងពីមុនទេថាទីនគេចេះផឹក..មនុស្សដូចជាគេស្តាប់បង្គាប់ម៉ាក់ គោរពវិន័យចង់ស្លាប់

"បាទគឺនៅ xxxxxx xxxx xxxx"
"បាទអរគុណណាចាំខ្ញុំទៅយកគេ"

12:15am

ពេលទៅដល់ក៏ឃើញទីនដេកស្តូកនៅលើតុ ញុចាប់អារម្មណ៍វាកាន់ទូរស័ព្ទ....
ក្នុងទូរស័ព្ទនោះមានរូបខ្ញុំដែលពួកយើងថតកាលពីទៅដេតលើកមុន...
គេលួចថតខ្ញុំហ៎??

"ហ្គាន់កុំទៅចោលយើង.....ហ្គា-" វាយំហ៎?? ភ្នែកឡើងក្រហមរឺមួយក៏ដោយសារស្រា...

"ហ្គាន់យើងនឹកឯង!!!"
អឺយើង មកហើយៗ  ងើបមកយើងជូនទៅផ្ទះវិញ
អឹបបបប! ធ្ងន់ដូចក្របីចឹង ងើបមក

"ហ្គាន់យើងស្រឡាញ់ឯង...."

........
..........
.......
"យើងស្រឡាញ់ឯងខ្លាំងណាស់..កុំដេញយើងអី"

សម្លេងនិយាយតិចៗរបស់ទីនបន្លឺឡើងកៀនត្រចៀកខ្ញុំ
...វាអោនមកជិតត្រចៀកខ្ញុំណាស់

នេះ.. វានិយាយថាស្រឡាញ់ញុមមែន? ខ្ញុំស្តាប់ច្រលំតើហី..
វាស្រឡាញ់ញុមដែរហ៎?

"អាទីនឯងនិយាយស្អី?"

"យើងស្រឡាញ់ឯង, ស្រឡាញ់មករហូត, ស្រឡាញ់អស់២ឆ្នាំហើយ... យើងតាមមើលឯងរហូត... យើងសប្បាយចិត្តណាស់ពេលឯងព្រមធ្វើសង្សារយើង២អាទិត្យវាជាពេលដែលយើងសប្បាយចិត្តបំផុតក្នុងជីវិតយើង.
ពេលពួកយើងទៅដើរលេងជាយំគ្នាយើងសប្បាយចិត្តណាស់ តែហេតុអី? យើងនៅតែមិនមែនជាជម្រើសរបស់ឯង...ហេតុអីឯងមិនដែលមើលឃើញយើង? ហេតុអីឯងមិនបើកឱកាសឲ្យយើង..? ហេតុអីឯងដេញយើង? ហេតុអីឯងមិនស្រឡាញ់យើង ហឹក ហឹក..."

វានិយាយផងយំផងដង្ហក់ខ្យល់ទៀត..វាស្រឡាញ់ខ្ញុំដែរ..ខ្ញុំគិតតែខ្លួនឯងថាវាគ្រាន់តែប្រើប្រាស់ខ្ញុំដើម្បីដេញពួកស្រីៗតែតាមពិតវាក៏ស្រឡាញ់ញុមវិញដែរ...បេះដូងញុមលោតញាប់ម៉េះ?

"យើងក៏ស្រឡាញ់-"

អ៎ួកកកកក

"អាឆ្គួត!!" ញុមនិយាយមិនទាន់ចប់ផងវាក្អួតដាក់ខ្ញុំពេញនឹង...អានេះរកតែពេលស្វីតវិញបន្តិចអត់បាន

តែយ៉ាងណាក៏ញោមសប្បាយចិត្តដែរ...ទីបំផុត..
វាក៏សារភាព
វាក៏ស្រឡាញ់ខ្ញុំដែរ...

ញុមមិនចង់ជឿសោះ....



ទីនស្រឡាញ់ញុមដែរហ៎?♥️




_end of chapter 12
Thanks for reading✨🌻

៣១ថ្ងៃនៃស្នេហាយើង 31 days (Geminifourth)Where stories live. Discover now