១៩. អតីតសង្សារ✨ ex

589 48 4
                                    

#gun's POV

"យើងហត់ហើយ...បែកគ្នាទៅ!"  សុំតោសទីនយើងសុំទោសពិតមែន... យើងមិនគួរណាធ្វើឲ្យឯងឈឺបែបនេះទេ...

"បើអស់រឿងអីហើយយើងទៅហើយរវល់!"

"ឈប់!! ហ្គាន់! ឈប់សិន!"

ញុមដើរចេញមកមិនញុមខំទប់ទឹកភ្នែកខ្លាំងណាស់ ញុមអត់ចង់ទីនគេឃើញញុមក្នុងសភាពបែបនេះទេ...

យើងសុំទោសណាទីន... សុំទោសពិតមែន

#flashback បកក្រោយទៅ១អាទិត្យមុនយប់សុំរៀបការ
(ក្នុងមន្ទីរពេទ្យ)

"អ្នកជំងឺឈ្មោះ ហ្គាន់ តាផុល អញ្ជើញចូលបាន!"

ខ្ញុំដើរចូលទៅក្នុងបន្ទប់តាមការណែនាំរបស់អ្នកគ្រូស្រីម្នាក់
ប៉ុន្មានថ្ងៃនេះខ្ញុំចេះតែឈឺក្បាលរកតែដួលរហូតទើបខ្ញុំសម្រេចចិត្តមកពិនិត្យមើលពីមូលហេតុ ញុមមកពេទ្យជាមួយអាវីន វាជាអ្នកជូនញុមមកថ្ងៃនេះដោយសារអ្នកផ្សេងទៀតរវល់រៀន អរគុណវាហើយដែលធ្វើជាគ្នាមកជាមួយខ្ញុំ

"អឺជម្រាបសួរលោកគ្រូពេទ្យ!"
"ជម្រាបសួរបាទ!" លោកគ្រូពេទ្យតបមកខ្ញុំហើយសួរនាំពីរឿងអាការៈខ្ញុំ
គាត់សួរនាំចុះឡើងរួចក៏ឲ្យខ្ញុំចូលទៅស្កេនក្នុងបន្ទប់ស្កេន..

ញុមគិតថាជំងឺញុមគ្មានអីធំដុំទេគ្រាន់តែេជួនកាលវិលមុខចឹងអ្នកណាក៏ធ្លាប់ឈឺចឹងដែរត្រូវអត់??

តែ....
តាមពិតវាផ្ទុយពីអ្វីដែលញុមគិត... ១អាទិត្យក្រោយគាត់បានណាត់ខ្ញុំជួបម្តងទៀតពិគ្រោះពីស្ថានភាពជំងឺញុម

"បើតាមការពិនិត្យរបស់ខ្ញុំ ម៉ៃគ្រេនរបស់លោកមិនមែនជាម៉ៃគ្រេនធម្មតាទេ... វាអាចមានគ្រោះថ្នាក់និងមានហនិភ័យខ្ពស់ទៅដល់ខួរក្បាលរបស់លោក"

នៅពេលលឺលោកគ្រូនិយាយទើបខ្ញុំចាំថាកាលពីតូចម៉ាក់ក៏ធ្លាប់ប្រាប់ដែលថាញុមធ្លាប់ឈឺធ្ងន់...តែញុមអត់នឹកស្មានថាវាធ្ងន់ធ្ងរដល់ឥឡូវវារើឡើងមកវិញទៀតចំពេលដែលខ្ញុំកំពុងគិតថានឹងទៅឆ្លើយតបនឹងទីនរឿងគេសុំខ្ញុំរៀបការទៀត...ហើយរឿងជំងឺនេះទីនគេមិនដែលដឹងទេ

ចុះបើគេដឹង? គេនឹងខឹងញុមទេ? ចុះបើខ្ញុំប្រាប់គេញុមខ្លាចគេបារម្ភ..ញុមខ្លាចគេខ្វល់ខ្វាយច្រើន ញុមខ្លាចគេគិតច្រើន..ញុមគិតថាញុមិនគួរប្រាប់គេល្អជាង

៣១ថ្ងៃនៃស្នេហាយើង 31 days (Geminifourth)Where stories live. Discover now