២០.បាត់បង់ពន្លឺ✨ light.

585 50 9
                                    

មន្ទីរពេទ្យ ៩:៣០នាទី

"ហ្គាន់???"

"ទីន! ឯណាទីន?? ពួកឯងឆ្លើយនឹងយើងមកទីននៅណា???" ទឹកភ្នែកកំពុងស្រក់ចុះលើថ្ពាល់ហ្គាន់ទាំងគេនិយាយយ៉ាងត្រដាប់ត្រួលសួរទៅកាន់មិត្តពីមនុស្សដែលខ្លួនស្រឡាញ់... តើពេលនេះគេនៅឯណា? គេយ៉ាងមិចហើយ

"ហ្គាន់ឯងចិត្តត្រជាក់ចិត្ត!"

"អត់ទេ- សុំ- សុុំអង-អង្វរ...ពួ-ពួកឯងប្រ-ប្រាប់យើងមក!"

"អៃហ្គាន់!! ចិត្តត្រជាក់! ស្តាប់យើង!"

ខ្លួនប្រាណរបស់គេចាប់ផ្តើមញ័រគេមានភាពភ័យខ្លាច..គេភ័យខ្លាចថាខ្លួននឹងត្រូវទៅប្រឈមមុខនឹងរឿងដែលមិនចង់ឲ្យកើតឡើង...
តែ...

វាហួសពេលហើយ.....
គ្រែរិញអ្នកជំងឺចេញមកពីបន្ទប់សង្រ្គោះបន្ទាន់ព្រមទាំងលោកគ្រូពេទ្យមកជាមួយព្រមគ្នាមានទឹកមុខស្រពោនស្ងៀមស្ងាត់....

"លោ-លោកគ្រូ ពេទ្យ?? សង-សង្សារខ្ញុំគេ-គេយ៉ាងមិចហើយ?"
ទឹកភ្នែកគេហូរមិនព្រមឈប់នៅតែហូរមកជាបន្តបន្ទាប់ហើយក៏បានរត់ទៅចាប់ដៃមនុស្សជាទីស្រឡាញ់របស់ខ្លួន, គេគ្រាន់តែចង់បានចម្លើយ, គេសោកស្តាយដែលខ្លួនមិនអាចនិយាយពាក្យលាសូម្បីតែពាក្យថាអូនស្រឡាញ់បងមួយម៉ាត់ក៏គេគ្មានឱកាសនិយាយ

"សូមចូលរួមសោកស្តាយផង, ពួកយើងខំប្រឹងអស់ពីសមត្ថភាពហើយ"

"អត់ទេ!!!!!! អត់ទេទីនគេនៅរស់....អត់ទេ! លោកគ្រូពេទ្យ!! លោកគ្រូត្រួតពិនិត្យម្តងទៀតទៅ គេនៅរស់ទេ អត់ពិតទេ!!"

ឃើញស្ថានភាពមិត្តពិបាកបែបនេះពួកគេក៏មិនអាចឈរទ្រាំមើលបាន ពួកគេក៏ពិបាកក្នុងការធ្វើចិត្តដែរប៉ុន្តែក៏នាំគ្នាជួយដឹកដៃហ្គាន់ចេញពីសាកសពទីនព្រោះគេដឹងថាហ្គាន់គេមិនទាន់អាចធ្វើចិត្តបានទេហើយពួកគេក៏មិត្តចង់ឲ្យមិត្តធ្លាក់ក្នុងសភាពបែបនេះដែរ
...

"លែងយើង!! អត់ទេ! ទីន!! ងើបឡើង... អៃទីន!!! អាឆ្គួត!!! អត់ទេពួកឯងលែងយើង យើងទៅរកទីន"

"ទ-ទីន? ឯ-ឯងលឺយើ-យើងនិយាយទេ?"
គេយកដៃប៉ះថ្ពាល់ទីនតិចៗ..អង្រួនខ្លួនតិចៗ..តែ.
ក៏គ្មានចម្លើយតប...គេមិនបានតបនឹងខ្លួនទេ..គេទៅបាត់ហើយ...

"ឯងកុំ-កុំទៅចោ-ចោលយើងទីន អត់ទេ....សុំអង្វរ....កុំទៅណា....!!"

ពួកគេក៏ចាប់ផ្តើមបែងសាកសពទីនចេញហើយនាំហ្គាន់ទៅក្នុងបន្ទប់សម្រាក..
ពួកគេឱបលើកទឹកចិត្តមិត្តដែលកំពុងមានសភាពដូចមនុស្សស្ទើរតែបាត់បង់ស្មារតី រាងកាយគេញ័រខ្លាំង គេយំរហូតសឹងតែស្តាប់សំលេងលែងលឺ..
ពួកគេឱបហ្គាន់យ៉ាងណែន....

"ពួកឯង? ទីនគេមិនអីទេត្រូវអត់? ឆ្លើយប្រាប់យើងមករឺក៏ល្ងាចមិញមកពីគេខឹងយើង? ចាំយើងទៅសុំទោសគេវិញគេអាចនឹងលែងខឹងយើងហើយត្រូវអត់? យើងគួរតែទ-"

"ហ្គាន់.... ទីនវាទៅបាត់ហើយ...វាទៅមែនទែនហើយ"

ខ្លួនគេធ្លាក់ទៅលើឥដ្ឋគេយំ...យំសឹងតែឆ្គួតទៅហើយ..ហេតុអីបានជាទីនៅដាច់ចិត្តយ៉ាងនេះ? ហេតុអីបានជាទៅសូម្បីតែពាក្យលាមួយម៉ាត់ក៏មិនមាន...

យើងត្រូវរស់នៅធ្វើអីទៀតបើគ្មានវត្តមានឯងក្នុងនឹង..?ទីនឯងពិតជាដាច់ចិត្តមែន...
យើងមិនទាន់បាននិយាយថាស្រឡាញ់ឯងទេឆាប់ងើបមកវិញមក...ងើបមកស្តាប់យើងសិន...ងើបមកឈ្លោះជាមួយយើងទៀត..ងើបមកឱប ងើបមកថើបយើងដូចមុនទៀតមក
..
យើងសុំទោស...យើងសុំទោសពិតមែនដែលយើងសុំបែកពីឯង...
យើងសប្បាយចិត្តខ្លាំង...យើងសប្បាយចិត្តពិតមែនដែលមានឯងក្នុងជីវិតយើង..យើងពិតជាស្រឡាញ់ឯងណាស់ទីន....ឲ្យយើង...ឲ្យ..ឲ្យយើងសុំទោស...ដែលយើងមិនបានប្រាប់ឯងគ្រប់គ្រាន់ថាយើងស្រឡាញ់ឯង...
វាពិតជាហួសទៅលឿនណាស់...១០នាទីដែលយូរបំផុតក្នុងជីវិតខ្ញុំ..១០នាទីដែលធ្វើឲ្យខ្ញុំស្ទើរប្រេះបែកបេះដូងជាពីរ...១០នាទីដែលយើងត្រូវទទួលស្គាល់ថាជីវិតយើងនឹងលែងមានឯងទៀត..
ហេតុអី?....

មនុស្សគ្រប់គ្នាតែងប្រាប់យើងថានៅខាងចុងផ្លូវក្រោវាតែងតែមាន្លឺ...ប៉ុន្តែហេតុអីពេលនេះ..យើងមកដល់ខាងចុងហើយ...មកដល់ខាងចុងនៃរឿងរបស់ពួកយើង...ហេតុអីបានជាវាគ្មានពន្លឺសោះ។

End of chapter 20🌻❤️
Thanks for reading😓

៣១ថ្ងៃនៃស្នេហាយើង 31 days (Geminifourth)Where stories live. Discover now