#ភាគទី1រាងក្រាសមានអំណាចបន្ទាប់ពីនៅសោកសង្រែកក្នុងបន្ទប់មួយសន្ទុះក៏ចាប់ចាកចេញត្រឡប់ទៅកន្លែងមួយផ្សែងទៀតដោយញេគ្រាន់តែផ្ទាត់ដៃបន្តិច
ទីនេះមើលទៅគួរអោយខ្លាចណាស់ដើមឈើរវស់ផ្សេងៗដែរយើងគិតថាគ្មានកាយវិការមើលទៅដូចជាមានចលនាតស់រវើកគួរអោយខ្លាច
ជុងគុកយល់ព្រមត្រឡប់ចូលមកវាំងម្តងទៀតបន្ទាប់ពីចាកចេញរាប់រយឆ្នាំចង់សឹងណាស់ថាម្នាក់នោះមានទឹកមុខយ៉ាងមិចពេលដែរបានឃើញគេ យល់ព្រម ចូលកន្លែងដែរគេឈប់ចង់មកជាន់ជាយូរម្តងនេះមិនដឹងថាក្នុងខ្លួនកំពុងគិតអ្វីទេទឹកមុខមិនគួរអោយទុកចិត្តសោះតែម្តង
រាងក្រាសបានដឹងច្បាស់ណាស់ថាកាលដែរហៅគេទៅនេះប្រាកដជារៀបចំគ្រប់យ៉ាងរួចរាល់ហើយអោយគេទៅចាប់គេរៀបអភិសេធតែម្តង តែទ្រង់នៅតែមានះចូលទៅខាងក្នុងទៀត
តែគេក៏នៅតែទៅឈានជើងចូលមកដល់វាំងដំបូងអ្វីដែរគេឃើញនោះគឺការរៀបចំយ៉ាងស្អាតពីកន្លែងរៀបអភិសេធមានមន្តី្រមានបិតាមាតាគេនៅចាំទីនោះជាស្រាច់ ហើយក៏ឃើញមានកូនក្រមុំនឹងគ្រួសារខាងកូនក្រមុំតែ ដូចអ្វីដែរគេគិតមិនខុស
"បុត្រមកដល់ហើយចូលមកនឹងអាលរៀបចំពិធី អភិសេធគេរងចាំតែបុត្រទេ"បិតាគេនិយាយទាំងញញឹមគិតថាគេមិនអាចគេចបានទៀតទេ តែបែកគ្នាយូរហើយមិចនឹងអាចស្មានចិត្តគ្នាត្រូវទៅពិតទេ គ្រប់យ៉ាងវាតែងតែមានការប្រែប្រួល
"អ្នកណាថាយើងមកការនោះទ្រង់ដូចជាសង្ឃឹមពេកហើយ"ជុងគុកនិយាយឡើងទាំងញញឹមចុងមាត់ទាំងកំណាចធ្វើអោយយ៉ុនហ្គីដែរឈរនៅម្ខាងនោះមានអារម្មណ៍មិនស្រួលភ្លាមៗ
"នេះបុត្រនិយាយអីនឹងឈប់លេងសើចទៅព្រះជាយារបស់បុត្រកំពុងចាំ"ទ្រង់នៅតែមិនញញើតនឹងហាមាត់ពោលពាក្យបែបនេះឡើងមកទាំងដែរបានឃើញទឹកមុខជុងគុកច្បាស់ហើយ
"ហាសហាៗអស់សំណើច ចង់ការណាស់ការខ្លួនឯងទៅហើយសូមទ្រង់ចងចាំទុកប្រពន្ធរបស់យើងមានតែ ផាក ថេយ៉ុងតែម្នាក់គត់ទោះជាគេលែងត្រឡប់មកវិញក៏យើងមិនយក់អ្នកណាទាំងអស់"គេនិយាយហើយក៏កម្ទេចកន្លែងពិធីនោះចោលផ្អើលឆូរឆរអោយអ្នកដែរនៅខាងក្នុងរត់ចេញក្រៅព្រោះទប់នឹងកម្លាំងរបស់គេមិនបាន
YOU ARE READING
꧁ঔភក្តីស្នេហ៍✼ᏉᎯℳℙℐℛℰ✼ঔৣ꧂
General Fictionការរងចាំមនុស្សម្នាក់វាពិតជាយូរណាស់ យូរសឹងតែទ្រាំមិនបាន តែនាយមិនបានគិតថានឹងបោះបងទោះដឹងថាគ្មានសង្ឃឹម ព្រោះមនុស្សម្នាក់នោះបានចាកចោលនាយទៅឆ្ងាយហើយឆ្ងាយរហូតត្រឡប់មកមិនបាន "អូនសម្លាញ់ វាយូរណាស់ហើយដែលបងចាំអូនទោះដឹងថាគ្មានសង្ឃឹមក៏បងនៅចាំទោះបីត្រូវចាំរាប់ពាន...