ភាគទី4 :

120 17 16
                                    

#ភាគទី4

"ណាលោកណាអោយខ្ញុំនៅផងទៅខ្ញុំមិនចង់ទៅវិញទេទីគួអោយខ្លាចណាស់"ថេយ៍បន្ទាប់ពីឃើញជុងគុកងាកមកវិញហើយក៏បន្តចូលតួបន្តទៀត

"ចង់នៅទីនធ្វើស្អីបានខ្លះ"ជុងគុក

"អ្វីក៏ខ្ញុំចេះធ្វើដែរធ្វើជាអង្គរក្សលោកក៏បានធ្វើអ្វីក៏បានដែរ"ថេយ៍បានឱមាសមិនអោយរំលងក៏និយាយតាមគ្រោងការដែរបានត្រៀមទុក

"មាឌល្អិតដូចជាឯងអាចធ្វើអង្គរក្សយើងបានដែរណាមួយយើងមិនដែរចេញក្រៅមិនដឹងជាយកអង្គរក្សតាមធ្វើអី"ជុងគុកញញឹមចុងមាត់និយាយតាមជាន់កែងថេយ៍ធ្វើអោយរាងតូចពេបមាត់ចង់យំបន្តិចសម្លេងសឺតសកក៏បន្លឺឡើង

"ហុឹក..ហុឺ...សឺត!....."

"ហេតុអីក៏យំយើងមិនទាន់ថាមិនអោយឯងនៅឯណា"ជុងគុកដល់ឃើញថេយ៍យំដូចចង់ស្លន់ស្លោមិញនៅនិយាយជាមួយធម្មតាសោះឥឡូវទឹកភ្នែកទឹកសម្បោរ

"ហឺ...ហឹក លោកនិយាយដូចជាមិនអោយខ្ញុំនៅ"

"បានហើយចង់នៅក៏នៅទៅហើយបន្ទប់ស្នាក់ឯងចាំអោយជំនិតយើងរៀបចំអោយ"រាងក្រាសនិយាយចប់ក៏ដើរចេញទៅជាមួយយ៉ុនហ្គីទុកអោយថេយ៍ឈរញញឹមជាមួយការជោគជ័យភារកិច្ចដំបូង

"យេស!ជោគជ័យហើយអ្នកណាថាពិបាកយើងចូលមកឡើងស្រួលតែថានាយម្នាក់មិញនេះជាម្ចាស់ជំនួញជាមហាសេដ្ឋីដែរគេមិនដែរឃើញមនុស្សហើយជាមនុស្សដែរយើងត្រូវសើបមែនទេ"

"មិនដឹងជាត្រូវមនុស្សឬក៏អត់ទេបើមិនដែរឃើញមុខផងហួយ.... ឈប់គិតៗអង្គុយចាំនាយជំនិតម្ានក់នោះវិញអាលបានទៅងូតទឹក"ថេយ៍ដើរទៅអង្គុយចាំលើសាលុងនៅក្បែរនោះ

ចំណែកឯជុងគុកវិញបន្ទាប់ពីបានចេញពីថេយ៍មកពេលនេះកំពុងតែអង្គុយអង្អែលរូបថេយ៉ុងមនុស្សជាទីស្រឡាញ់របស់នាយមិនមាត់មិនក៏អ្វីសោះ

"ទ្រង់គិតថាជាគេមែនទេ"យ៉ុនហ្គីក្រេបតែបន្តិចផ្សើមបំពង់ករហើយតម្រេតខ្លួននឹងសាលុងនោះ

"ចុះម្ចាស់បងគិតថាជាគេទេ?"រាងក្រាសមិនបានឆ្លើងសំណួរបែរជាសួរបកមកវិញ

"ភាគរយអាចវាក៏មានតែអាមិនអាចក៏មានដែរគិតមើលទៅ1000ឆ្នាំមុនបិតាកម្ចាយព្រលឹងគេហើយឯងខំតាមរកយ៉ាងណាក៏មិនឃើញឯការទៅចាប់ក៏ណើតគេក៏គ្មាននៅក្នុងបញ្ជីកើតជាថ្មីដែរមិនមែនឯងតាមរកគេមិនឃើញទេមែនទេ"យ៉ុនហ្គីនិយាយសុំហេតុសមផលខ្លាំងណាស់ព្រោះថាជុងគុកតាមរករាប់រយឆ្នាំហើយមិនឃើញផងនៅសុខៗក៏មានអ្នកមុខដូចថេយ៉ុងបង្ហាញខ្លួនទៅវិញ

꧁ঔភក្តីស្នេហ៍✼ᏉᎯℳℙℐℛℰ✼ঔৣ꧂Where stories live. Discover now