#
រាងតូចត្រូវធ្វើដំណើរតាមឡានជិះចូលក្នុងព្រៃម្នាក់ឯងធ្វើខ្លួនដូចជាអ្នកដើរព្រៃហើយវង្វេងចូលទៅខាងក្នុងទេដឹងថាធ្វើបែបវាប្រថុយណាស់តែគ្មានជម្រើសទេ
"ហូយ~មនុស្សឯណាមកធ្វើផ្ទះកណ្តាលព្រៃចឹងនោះផ្លូវក៏ពិបាកជិះមានឡានជិះចូលដែរមែនទេ ផ្ទះមើលទៅដូចជាសង់សម្រាប់កន្លែងចុងក្រោយមុនស្លាប់ចឹងអាយុ90ហើយទេដឹងបានជាមិនចេញមុខសោះ"ថេយ៍បើកឡានបណ្តើររអូ៑បណ្តើរពេបមាត់ពេបកមិនឈប់ព្រោះជិះឡានមួយកំណាត់ថ្ងៃហើយនៅតែក្នុងព្រៃមិនទាន់ផុតទៀត
ង៉ឺត!
ជិះបានយូរបន្តិចឡានប្រែជាឈប់ងក់គ្មានមូលហេតុដល់ថេយ៍ចុះមកមើលឃើញថាបែកកង់ទាំងបួនតែម្តងហើយសង្ស័យទ្រាំទ្រជាមួយសភាពផ្លូវមិនបាន
"ចំជាចង្រៃយ៍តែម្តងហើយបែកម្តងទាំងបួន មានតែដើរហើយ"ខ្ចិលសាំញ៉ាំច្រើនថេយ៍ក៏ទាញកាតាបរបស់ខ្លួនដើរមកមុខបន្តទៀតទាំងគ្មានគោលដៅ
កំពុងតែហត់ផងចុកជើងផងក៏ឮសម្លេងអ្វីចម្លែកនៅក្បែរៗខ្លួនទើបប្រញាប់ងាករកមើលតែមិនបានឃើញអ្វីទេថេយ៍បន្តដើរសម្លេងក៏បន្តគ្រហឹមងាកមកមើលម្តងទៀតឃើញថាមានចចកព្រៃ4_ 5កំពុងសម្លឹងមើលមកខ្លួនដោយក្តីស្រែកឃ្លានដូចជាខានបានសុីចំណីរាប់សិបឆ្នាំ
ដោយយល់ថាមិនស្រួលហើយក៏ប្រើក្បាច់ម៉ែចែកអោយដាក់មេប្រុចហុយដីត្រលោមដោយមានចចកដេញពីក្រោយយ៉ាកកិត
"ដេញមិនឈប់សោះពួកអាចចកឆ្កួយយ៎នេះមិនហត់ទេយ៉ាងមិច"ថេយ៍រត់ផងស្រែកផងទាំងខឹងចិត្តដោយមិនចង់ហត់បន្តថេយ៍ក៏ទាញយកកាំបិតស្នាតពីជើងខោមកកាន់នឹងដៃហើយរត់បកក្រោយបែរមកប្រយុទ្ធជាមួយចចកទាំងនោះវិញ
រាងតូចហក់មកចាក់ចំកញ្ចឹងកចចកមួយក្បាលធ្វើអោយវាប្រកាច់ងាប់នៅកន្លែងឯអាប៉ុន្មានក្បាលទៀតក៏រាដកថយមក្រោយប៉ុន្មានជំហានសម្លឹងមើលថេយ៍ដែរចាក់គ្នារបស់វា
ថេយ៍គិតថាពួកវាដកថយហើយតែរាងតូចគិតខុសពួកវាបែរជារត់មកវាយប្រហារថេយ៍ហើយបញ្ចេញសម្លេងលូហៅគ្នាវាមកអោយកាន់តែច្រើនឡើង
YOU ARE READING
꧁ঔភក្តីស្នេហ៍✼ᏉᎯℳℙℐℛℰ✼ঔৣ꧂
Ficción Generalការរងចាំមនុស្សម្នាក់វាពិតជាយូរណាស់ យូរសឹងតែទ្រាំមិនបាន តែនាយមិនបានគិតថានឹងបោះបងទោះដឹងថាគ្មានសង្ឃឹម ព្រោះមនុស្សម្នាក់នោះបានចាកចោលនាយទៅឆ្ងាយហើយឆ្ងាយរហូតត្រឡប់មកមិនបាន "អូនសម្លាញ់ វាយូរណាស់ហើយដែលបងចាំអូនទោះដឹងថាគ្មានសង្ឃឹមក៏បងនៅចាំទោះបីត្រូវចាំរាប់ពាន...