💐ភិរិយាក្រៅបេះដូង💐

1K 42 2
                                    

     Part2:
     
       Night:

7pm

       «សូមអភ័យទោសលេខទូរស័ព្ទរបស់លោកអ្នកមិនអាចទាក់ទងបានទេនៅពេលនេះ»
   
        ទឺត ទឺត

       "ពុទ្ធោអើយបងនៅទីណា!ហេតុអីទាក់ទងមិនបានបែបនេះ"ថេយ៉ុយម៉ួម៉ៅពេញទំហឹងពេលទាក់ទងអ្នកជាបងថ្លៃមិនបានហើយចំណេកបងប្រុសដ៏ល្អក៏មិនទាន់ឃើញមកទៀត

        "បងកុំបំភ័យខ្ញុំណា៎!"នាយពោលទាងកែវភ្នែករលីងរលោងព្រោះថាជីននាយមិនដែលទៅណាដោយមិនប្រាប់ខ្លួននោះទេរឹតតែមិនបិទទូរស័ព្វបែបនេះទៀតអារម្មណ៍ភ័យខ្លាចមិនដឹងបានមកពីណាទេ

         ទឺត ទឺត

      "ហិហិបងជី-បងប្រុសឯណាបងថ្លៃ?"ស្នាមញញឹមនៅលើផ្ទៃមុខក៏បង្ហាញឡើងខណះឮសម្លេងឡានរបស់រាងក្រាសតែក៏ត្រូវអាក់វិញនៅពេលឃើញវត្តមានស្រីណាក៏មិនដឹង

      "មិនដឹង!".នាយឆ្លើយក្របុតក្របុយព្រមទាំងកាន់ដៃនាងជើងល្អមកជាមួយផងដែរ

      "មិនដឹង?មិនដឹងយ៉ាងមិចក្រែងបងជីនគាត់ទៅក្រុមហ៊ុនមិនអញ្ចឹង?"នាយស្រាប់តែច្រលោតមកភ្លាមៗនៅពេលដែលឮសម្ដីដ៏អត់បានការមួយនេះវាចាចេញមក

      "ទៅក្រុមហ៊ុនហើយក៏ត្រលប់មកវិញហើយយ៉ាងមិច?"

      "ហ៉ឹស!ប្រហែលខឹងបងរត់តាមប្រុសណាបាត់ទៅហើយ"

    ផាច់

      "នាងគ្មានសិទ្ធមកប្រមាថបងរបស់ខ្ញុំទេ!"មួយកំភ្លៀងដាបលើថ្ពាល់ស្រីស្រា់យ៉ាងតំណម

       "ថេយ៍ឯងជ្រុលពេកហើយណានាងបានធ្វើអីខុសហាស៎?"

       "បងហ៊ានសម្លត់ខ្ញុំដោយសារស្រីលក់ខ្លួនម្នាក់នេះ?"

        "អ្ហឹកៗខ្ញុំសូមទោស"នាងក៏សសៀរចូលទៅជិតរាងតូចបំណងប្រុងនិងចាប់ដៃនាយតែក៏ត្រូវនាយក្រវាសចេញ

         "ហួសហេតុពេកហើយថេយ៍គេជាមនុស្សដែលបងស្រឡាញ់មិនមែនស្រីលក់ខ្លួនឯណាទេ!"

          "ចុះបងថ្លៃបងគិតបែបណា?គាត់ជាប្រពន្ធស្របច្បាប់របស់បងណា!"

           "ត្រឹមតែជាក្មេងតាមរំខានប្រព័ន្ធសរសៃរប្រសាទរបស់បងប៉ុណ្ណោះហើយក៏ត្រឹមជាភរិយាក្រៅបេះដូងដែលគ្មានអ្វីសំខាន់ទេ"

ភរិយាក្រៅបេះដូង🧚🏻(Short Novel)Where stories live. Discover now