Part5:
"បងទៅខាងលើហើយ!"បម្រុងនិងក្រៀកក-យ៉ុនហ្គីអូសទៅជាមួយខ្លួនតែចៃដន្យអីក៏លេចវត្តមានមនុស្សចំនួន5អ្នកក្នុងពេលតែមួយធ្វើឲនាយភ្ញាក់ផ្អើលមិនស្ទើទេជាពិសេសម្នាក់នោះ.
"Hello everyone!!"កាយវិការឆ្មើងឆ្មៃដោះវែនតាក្រវីលេងនិយាយបោះសម្ដីទៅកាន់មនុស្សប្រុសបីនាក់នោះដូចអត់ជំពាក់នរណាមួយរៀល"Jiminie!!!!?"ថេយ៉ុងស្រែកសន្ធាប់ខ្ទរអស់ភូមិគ្រះទាំងមូលព្រោះភ្ញាក់ផ្អើលនិងវត្តមានរបស់លោកក្មួយសំណព្វរបស់ខ្លួនមើលចុះបែកគ្នា10ឆ្នាំអាល្អិតធំពេញរូបពេញរាងល្អណាស់
"ហៃយ៉ានឹកលោកពូណាស់!!"នាយតូចហក់ទៅឱបថេយ៉ុងសណព្វចិត្តទាំងគៀសស្មារាងក្រាស់យ៉ុនហ្គីដោយចៃដន្យ
"....."ចំណែកលោកបងយ៉ុនហ្គីយើងនេះវិញកំពុងតែឈរភាំងនិងកាយវិការឆ្មើងៗឆ្មៃៗរបស់នាយតូចមិនមែនភ្លឹកដោយសាររូបសម្រស់ទេតែគេកំពុងគុំក្នុងចិត្តព្រោះរត់បុកស្មាគេមិញនេះអត់ទាន់បានសុំទោសទេ(ពូឯងទ្រង់មេះៗ😑)
"Ji-Jin Jinie??"នាយយល់សប្តិមែនទេ?នេះជា Jinie ពិតឬក្លែងក្លាយ?ក្រែងJinស្លាប់បាត់ហើយមិនចឹង?នាយវិលវល់អស់ហើយ
"....."ចំណែកអ្នកម្ខាងទៀតឈរធ្មឹងគ្មានកម្រើកទោះបីអ្នកខាងនោះហៅយ៉ាងណាក៏ដោយ
ផឹប
"អ្ហឹកៗ jin ជាអូនមែនទេអ្ហឹកៗ បងនឹកអូនណាស់"នាយស្ទុះទៅឱបអ្នកខាងនោះសឹងដាច់ផ្ងារទៅហើយតែក៏ទប់ខ្លួនជាប់
"លែងខ្ញុំ!!"ពាក្យសម្ដីដ៏រឹងកំព្រឹលបណ្ដេញនាយក្រាសឲប្រលែងដៃចេញពីការឱប
"បងថ្លៃ?"ថេយ៉ុងនាយភ្ញាក់មិនស្ទើទេរនេះវត្តមានបងថ្លៃនាយទេតើ៎
"ប្រលែងដៃចេញពីចង្កេះខ្ញុំទៅស្មោគគ្រោកណាស់"នាយទាញកញ្ឆក់ដៃរាងក្រាស់មួយទំហឹងមុននិងស្រដីចាក់ដោត
"Jinie!!!!!"នាយឧទានឈ្មោះរបស់រាងតូចដែលកំពុងយកដៃបោសអាវខ្លួនដូចខ្ពើមរអើមណាស់
"ប៉ាម៉ាក់លោកយាយរឿងវាយ៉ាងមិច?"ថេយ៉ុងសួរទៅកាន់លោកទាំងបីក្នុងចិត្តត្រេកអរ-ណាស់តែនៅពេលឃើញរឹកពាររបស់អ្នកជាបងថ្លៃមានអារម្មណ៍ថាដូចមនុស្ស2អ្នកផ្សេងគ្នា