Part9:
"Min Min ស្ដាប់ពូសិន"នាយហក់ទៅចាប់អ្នកម្ខាងនោះដែលគិតតែប្រឹងកញ្រ្ជោលរើចេញពីនាយរហូត
"អ្ហឹកៗ លែងទៅ ហ៉ឺ ខ្ញុំប្រាប់ឲលែងខ្ញុំទៅ"
"ពូមិនលែង"
"ពូមិនស្រឡាញ់ខ្ញុំផង!គ្មានហេតុផលដែលខ្ញុំត្រូវនៅទីនេះទេ"នាយពេបមាត់យំលើសដើមនៅពេលដែលប្រុសចាស់ដែលខ្លួនបាក់ចិត្តលើមកឱបខ្លួនបែបនេះវារឹតតែធ្វើឲនាយពិបាលកាត់ចិត្តលើសដើម
"មើលមុខពូឲចំមីនទុកពេលឲពូបន្តិចទៅពូក៏មិនយល់ពីចិត្តខ្លួនឯងដែលកន្លងមកពូជាព្រាននារីមិនដែលស្គាល់អ្វីទៅភាពច្បាស់អ្វីទៅហៅថាស្នេហាពូដឹងត្រឹមតែសប្បាយមួយពេល តែនៅពេលដែលពូបានជួបមីនអារម្មណ៍ក៏ចាប់ផ្ដើមវិលវល់ចាប់ផ្ដើមមើលមីនក្នុងន័យខុសពីមនុស្សស្រីដទៃចាប់ផ្ដើមចេះប្រច័ណ្ទចេះហួងហែងចេះខ្លាចបាត់បងមីនពូមិនដឹងថាហៅថាស្នេហាឬអ្វីទេដឹងត្រឹមពូខ្វះមីនមិនបាន"ភាសាផ្អែមល្ហែមចេញពីក្រឳបេះដូងដល់ថ្នាក់ Play boy ដូចជាខ្លួនគេផ្ទាល់មិនអាចនឹកស្មានដល់ថានាយអាចនិយាយពាក្យនេះចេញពីចិត្តមកទេ
"ចឹងពូក៏យកខ្ញុំលេងសើចដូចអ្នកមុនៗដែលមែនទេ?"នាយចង់ពេបលើសដើមខណះចាប់អារម្មណ៍ប្រយោគន៍ដែលថាលោកពូសង្ហាម្នាក់នេះជាព្រាននារី
"អត់ទេ មីនពិសេសជាងគេដូចពូបាននិយាយមុននេះចឹងវាបញ្ជាក់យ៉ាងច្បាស់ហើយថាពូស្រឡាញ់មីនចង់រស់នៅជាមួយមីនចង់នៅក្បែរមីនចង់ឲមីនក្លាយជាម្ចាស់ជីវិតរបស់បងមួយនេះ!មីននិយាយបែបនេះប្រហែលជាមីនមិនស្រឡាញ់បងទេ"
"អត់ទេ!មីនមិនស្រឡាញ់ពូទេ.....!តែចង់បានពូធ្វើប្ដីទៅវិញទេហិហិ"មួយប្រយោគបំដូងធ្វើឲបេះដូងមាំក្រាសត្រូវឈឺពឺតៗដូចគេចាក់តែក៏ត្រូវរំភើបមកវិញនៅប្រយោគចុងក្រោយ
"មីន មីននិយាយជាការពិតមែនទេ?"
"និយាយលេងទេដឹងហឹស!"
"កុំធ្វើមុខបែបនេះបានតិចទ្រាំមិនបាន"
"ពូចង់ធ្វើអីខ្ញុំ?"