ភាគទី19

104 25 0
                                    

"បានហើយពួុកយើងឆាប់ទៅ"ជេយថាហើយក៏និគី សូនូ និងប៊មហ្គូដើរទៅតាមបាត់

"មិនគួុរណាខ្ញុំមានសត្រូវស្នេហាចឹងសោះ"ខៃ ថាហើយក៏ដើរទៅបាត់

     នៅក្នុងបន្ទប់ព្យាបាលរបស់ជេគ យើងក៏ឃើញថាសៀវវីកំពុងតែព្យាបាលជំងឺឲជេគ យ៉ាងប្រញាប់ប្រញាល់ រីឯជុងវ៉ុននៅក្បែរនោះក៏សួរឡើង

" តើគាត់យ៉ាងម៉េចហើយ បងសៀវី"ជុងវ៉ុន

" គេមិនអីទេគ្រាន់តែសម្រាកតែបន្តិចក៏អស់អីហើយ គិតតែឯងទៅល្មមទៅសម្រាកបានហើយជុងវ៉ុន"សៀវីមើលទៅកាន់ជុងវ៉ុន ទាំងក្រសែភ្នែកស្រទន់

" ឯងហត់ហើយសៀវីអញ្ចឹងឯងទៅសម្រាកទៅ ទុកឱ្យយើងជាអ្នកមើលថែជេគវិញ ឯងដូចគ្នាជុងវ៉ុនឆាប់ទៅសម្រាកទៅ ទុកទីនេះឱ្យបងជាអ្នកមើល បានហើយ"ថេយ៉ុនក៏និយាយឡើង ព្រោះស្អែកដល់វេនថ្នាក់ដាវជាអ្នកប្រកួតម្ដងហើយ

" អញ្ចឹងបងមើលគាត់ជំនួសខ្ញុំផង ខ្ញុំទៅហើយណាបង"ជុងវ៉ុន

"អឹម"ថេយ៉ុន

" មើលផងឯងចឹងយើងទៅហើយ។"សៀវី ពួុកគេទាំងពីរនាក់គេដើរចេញទៅសម្រាកបាត់ទៅ នៅតាមផ្លូវ

" ជុងវ៉ុន ថ្ងៃស្អែកជូនពរឱ្យឯងសំណាងល្អ"សៀវី និយាយទៅកាន់ជុងវ៉ុនទាំងស្នាមញញឹម

" អរគុណហើយបង អញ្ចឹងខ្ញុំចូលទៅបន្ទប់សិនហើយណា លាហើយ"ជុងវ៉ុនថារួុចក៏ចូលបន្ទប់បាត់ បន្ទាប់ពីសៀវីចាកចេញទៅបាត់ ទាំងមិនដឹងទេថាកំពុងមានមនុស្សរួចតាមដានខ្លួន

" ពិតជាដូចពេកហើយ... មិនអាចទេគេគ្រាន់តែជាក្មេងកំព្រាម្នាក់ប៉ុណ្ណោះ..  តែខ្សែកដែលគេពាក់នោះពិតជាដូចនិងខ្សែករបស់និងលោកម្ចាស់ណាស់ តើអាចអត់ដែលគេគឺ...." គិតរួចបុរសនោះក៏បើកស្លាបហោះចេញទៅបាត់ ដែលបញ្ជាក់បានថាគេជាពូជពង្សរបស់នាគដែលមកពីអាណាចក្រម៉ូកូម៉ូ

តើគេមកទីនេះធ្វើអី?

  នៅអគាខាងអាណាចក្របីសាច

"នែ... ពេលណាទើបព្រះអង្គអញ្ជើញផ្ទំ មេម្ចាស់?"សូប៊ីន ដែរឃើញស៊ុងហ៊ុនដើរទៅដើរមករហូតក៏សួុរ ទាំងពេលនេះម៉ោង10:11នាទីទៅហើយ

ពិភពអារ៉ា និង អារ៉ាប៊ីWhere stories live. Discover now