ភាគទី26 គម្រោងចាប់ផ្ដើម

103 23 0
                                    

        នៅអារ៉ា
" ពួុកឯងចាំផង " ខៃស្រែកផងរត់តាមពួុកគេបណ្ដើរ

"ហើយបងស្រែកធ្វើអី មិចក៏មិនរត់មកឲលឿន"និគី

"ឯងមិនឃើញទេអី ថាវាជើងខ្លី នេះរត់តាម ក៏មិនទាន់ ចុះទម្រាំតែដើរទៀត មិនដឹងដើរដល់ឆ្នាំក្រោយក៏មិនទាន់ពួុកយើងដែរ"ប៊មហ្យូ ដែរដើរក្បែរសូនូនោះក៏ លូកម៉ាត់ដៀលមិត្តបន្ដិច

"យ៉ា... ប៊មហ្យូឯថាឲអ្នកណា"ខៃក៏ស្រែកទៅវិញទាំងរត់

"មានអ្នកណាទៀតក្រៅពីបងទៅ ពិតអត់បង"សូនូ និយាយបណ្ដើរក៏ងាកកទៅសួុរជេយបណ្ដើរ

"មែន"ប៊មហ្យូ / និគីក៏ឆ្លើយជំនួុស ព្រោះជេយគិតតែពីដើរ មិនព្រមនិយាយអ្វីទេ

"ឆាប់មកឲលឿនទៅ ខ្ញុំមានរឿងត្រូវធ្វើ"ជេយ ក៏និយាយឡើង ឃើញបែបនេះ ពួុកគេក៏ស្ងាត់ ហើយក៏ដើរទៅរករាជវាំង

" ជេយបុត្រមកទីនេះធ្វើអី មានអីមែនទេ "បិតាជេយ ក្រោយពីឃើញជេយដើរចូលមក បិតាជេយ ក៏សួរ ព្រោះជេយមិនងាយនឹងចូលរាជវាំងទេ ជាទូទៅគេនៅតែក្នុងសាលារៀនតែប៉ុណ្ណោះ ទាល់តែមានរឿងទើបគេមករកដើមហេតុនៃរឿង ពីបិតាខ្លួុន

"ហេតុអីក៏កញ្ចក់វេទមន្ត ស្រាប់តែប្រេះបែកចឹង"ជេយ ក៏សួុរទៅបិតាខ្លួុនភ្លាមពេលចូលមកដល់

"..."

"ហេតុអ្វីក៏ទ្រង់ស្ងាត់ "ជេយ

" តើមានរឿងអ្វីនៅក្រោយនេះមែនទេព្រះបិតា"ជេយ

" វាគ្មានអ្វីទាក់ទងនឹងបុត្រទេ សំខាន់អាចតែបុត្រត្រៀមខ្លួនដើម្បីចូលរៀននៅក្នុងសាលាណាកូ ទៅបានហើយ"

" សាលាណាកូ តើព្រះបិតាមានរឿងអ្វីលាក់បាំងនិងទូលបង្គំមែនទេទៅបានជាព្រះបិតាបង្វែរសាច់រឿងបែបនេះ?"

" កុំចង់ដឹងអ ពីរអាទិត្យទៀតឯងត្រូវចូលទៅរៀននៅសាលាណាកូហើយ ដើម្បីធ្វើដោយខ្លួនកាន់តែរឹងមាំហើយពួកឯងក៏ដូចគ្នា មិនថា ប៊មហ្យូ សូនូ និគី  និង ខៃទេដាច់ខាតត្រូតែទៅនៅសាលាណាកូទាំងអស់"  បិតាជេយក៏និយាយឡើងហាក់ដូចនិងលាក់បាងអ្វីចឹង រីឯ គ្នានិគីវិញឈរស្ងាត់ម៉ាត់យ៉ាងខ្លាំង ព្រោះសាលា ណាកូ គឺជាសាលាដែលខ្លាំងបំផុតនៅក្នុងពិភពវេទមន្តនេះ ដែលបង្កើតឡើងដោយអាណាចក្រទាំងបីរួមបញ្ចូលគ្នា ដើម្បីឲ្យសិស្សនៅក្នុងអាណាចក្ររៀងខ្លួនចូលរៀននៅទីនេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន

ពិភពអារ៉ា និង អារ៉ាប៊ីWhere stories live. Discover now