ព្រឹកថ្ងៃថ្មី..
សាគូរ៉ា ក្រោកតាំងពីម៉ោង៤ទៀបភ្លឺ រៀបចំឥវ៉ាន់ផ្ទាល់ខ្លួនដាក់ក្នុងកាបូបស្ពាយតូចមួយ រួចក៏ឆ្លៀតបើកកុំព្យូទ័រ ដើម្បីស្រាវជ្រាវពត៌មានដែលទាក់ទងនឹងយ៉ាគូសា តជំនាន់ខ្លះៗបន្ថែមទៀត។
រហូតដល់ម៉ោងជិត៥ ទើបនាងចេញដំណើរមកអង្គុយរង់ចាំឡានដឹកអ្នកដំណើរជាលក្ខណះឯកជន នៅឯចំណតក្បែរផ្ទះ... រង់ចាំអស់ពេលមិនដល់១៥នាទីស្រួលបួលផង ឡានក៏លូនចូលមកឈប់នៅចំពោះមុខតាមកាលកំណត់ ដូចអ្វីដែលបានណាត់គ្នាទុកកាលពីយប់។
~គ្រឹក~
«អរុណសួស្ដី តៃជិ»
«អរុណសួស្ដី»
រាងតូចបានឡើងមកអង្គុយលើកៅអីជួរទីពីរក្បែរគ្នានឹង តៃជិ ចាប់ផ្ដើមនិយាយរាក់ទាក់ចេញមកក្នុងភាពស្ងប់ស្ងាត់ មុននឹងលួចបង្ហួសក្រសែភ្នែក ដៀងឃើញរាងតូចរបស់អ្នកណាម្នាក់ទៀត.. កំពុងតែអង្គុយបែរខ្នងនៅកៅអីជួរមុខគេដោយឫកពាស្ងៀមធឹង មិនសូម្បីតែម្រើកខ្លួន។
...ស្រីម្នាក់នោះគឺ..?
«តៃជិ?»
«អ្ហឺម?»
«ស្រីម្នាក់នោះជាអ្នកណា?» សាគូរ៉ា កើតការសង្ស័យក្នុងចិត្ត ទើបរហ័សងាកមកខ្សឹបសួរមិត្តឲ្យឮត្រឹមតែពីរនាក់។
«នាងភ្លេចហើយឬយ៉ាងម៉េច..ក្រែងម្សិលមិញលោកមេការបានបញ្ជាក់មកថា អាមិ នឹងចូលរួមកិច្ចការមួយនេះជាមួយយើងនោះអី!»
«អ្ហា៎ ពិតមែន?»
«អឺ!»
«!!!»
អាមិ...នៅទីបំផុត នាងបានជួបអាមិហើយតើ!
រំភើបចិត្តដល់ហើយ (>\\\<)
«ឮថានាងជាមនុស្សកាច នឹងមានចរិកស្ងប់ស្ងាត់ណាស់អញ្ចឹងហើយយល់ល្អពួកយើងប្រញាប់បិទមាត់ អង្គុយស្ងៀមៗ ឬសង្ងំដេកទៅ! ក្រែងភ្លេចៗខ្លួនបានទៅដល់ ក្យូតូ!» តៃជិ និយាយដាស់តឿនដោយសំឡេងតានតឹង មុននឹងទាញយកសៀវភៅក្បួនខ្នាតនៃការហាត់ដាវសាមូរ៉ៃមកអានបន្លប់ពេលវេលា...ទុកឲ្យរាងតូចនៅអង្គុយលួចសម្លឹងមើលខ្នងរបស់នាងតែម្នាក់ឯង។
មកពី អាមិ មានចរិកលក្ខណះម៉ឺងម៉ាត់បែបនេះហើយ ទើបចេះតែបំពេញតួនាទីបានល្អ រហូតក្លាយខ្លួនជាប៉ូលិសស្រីដ៏ឆ្នើមម្នាក់នៅក្នុងក្រុម!
ហឺៗ...នៅថ្ងៃខាងមុខ នាងក៏មានបំណងចង់ឡើងសក្តិដូចគេដែរ! T-T
«អរុណសួស្ដី»
ខណៈពេលដែល សាគូរ៉ា រង៉ែរង៉ូវក្នុងចិត្ត រំពេចន៍នោះ អាមិ ក៏ស្រាប់តែបែរមុខមកនិយាយរាក់ទាក់នាងជាមុន លេងឲ្យសាម៉ីខ្លួនស្រឡាំងកាំង រហ័សស្ទុះក្រោកឈរ គោរពរាក់ទាក់តបត្រឡប់ទៅវិញ។
«អរុណសួស្ដី!»
«យកសៀវភៅទាំងនេះទៅអានទៅ»
«ចាស៎?»
នាងក្រមុំលាន់មាត់បន្តិច រួចទើបលូកដៃ ទទួលយកសៀវភៅក្បួនខ្នាតនៃការហាត់រៀនដាវសាម៉ូរ៉ៃ ព្រមទាំងសៀវភៅទំនៀមទម្លាប់របស់មនុស្សកាលពីសម័យបុរាណមកកាន់ ទាំងឫកពាស្ទាក់ស្ទើៗ ធ្វើអីមិនត្រូវ។
«អានវាទៅ»
«អាន? ដ..ដើម្បីអ្វីដែរទៅ?»
«អានដើម្បីចេះ!»
«...»
«នាងកុំភ្លេចថាដំណាក់ ហ្វូស៊ីមី មិនមែនជាកន្លែងដែលមនុស្សសាមញ្ញៗមិនចេះអីសោះចូលទៅបានដោយងាយនោះទេ»
«...»
«បន្ទាប់ពីយើងទៅដល់ទីនោះ តើនាងប្រុងយកអ្វីជាសំអាង ដើម្បីឲ្យពួកគេទទួលយកនាង?»
«...»
សំណួរភ្លាមៗរបស់អាមិ នាំឲ្យរាងស្ដើងទៅជាភាំង ព្រោះរកនឹកចម្លើយឆ្លើយតបសម្រាប់សំណួរនេះមិនទាន់បាននៅឡើយ។
រឿងនេះ វាក៏ធ្វើឲ្យនាងដេកគិត ទាំងស្មុគស្មាញពេញមួយយប់ដូចគ្នា។ តើបន្ទាប់ពីចូលទៅដល់ទីនោះ នាងនឹងប្រាប់ពួកគេថាម៉េច? ប្រាប់ថាសុំចូលធ្វើជាស្រីបម្រើ ទាំងដែលខ្លួនមិនចេះធ្វើការផ្ទះអញ្ចឹងឬ?
ហឹស ច្បាស់ជាត្រូវគេដេញឲ្យត្រឡប់មកវិញតាំងពីវិនាទីដំបូងជាមិនខាន!
«កាលពីម្សិល លោកឧត្តមសេនីយ៍បានបញ្ជាក់រួចហើយ ថាដំណាក់ ហ្វូស៊ីមី អាចនឹងត្រូវការអ្នកការពារថ្មីៗបន្ថែមទៀត.. ដូច្នេះហើយខ្ញុំក៏ត្រៀមរៀបចំដាវសាមូរ៉ៃ ដែលធ្វើពីឈើឫស្សី ព្រមជាមួយនឹងសៀវភៅក្បួនខ្នាតនៃការហាត់ដាវសម្រាប់ការពារឲ្យអ្នកទាំងពីរ... អានដោយយកចិត្តទុកដាក់ ចេះបានប៉ុណ្ណា ក៏យកប៉ុណ្ណឹងទៅ!»
«...»
«ចំណែកឯរឿងបាញ់កាំភ្លើង និងវិជ្ជាការពារខ្លួនដោយកម្លាំងបាយ នៅពេលដែលយើងចូលទៅដល់ទីនោះ វានឹងប្រែក្លាយមកជារឿងដែលគ្មានប្រយោជន៍.. ដូច្នេះហើយយើងគួរតែចេះបត់បែនខ្លួនតាមកាលៈទេសៈ តាមបែបផែនរបស់ពួកគេ! បើពួកគេតម្រូវឲ្យយើងប្រើប្រាស់សាមូរ៉ៃដើម្បីការពារ យើងក៏ផ្ដោតលើចំណុចនោះទៅ!»
«...»
ពាក្យរាយរ៉ាប់ដ៏ម៉ឹងម៉ាត់របស់ អាមិ ធ្វើឲ្យសាគូរ៉ា និងតៃជិ ប្រឹងយកចិត្តទុកដាក់ស្ដាប់ សឹងតែភ្លេចដកដង្ហើម។
នៅពេលដែល អាមិ បើកមាត់និយាយ ពិតជាឡូយខ្លាំងណាស់.. ឫកពាប្រាកដប្រជា គួរឲ្យគោរព សមជាប៉ូលិសស្រីដែលមានប្រវត្តិកំចាត់ជនល្មើសរាប់មិនអស់ពិតមែន!
«ពួកយើងនឹងប្រឹងប្រែងអានវាឲ្យដល់ទីបញ្ចប់!» តៃជិ ស្រែកប្ដេជ្ញាចិត្ត ទើបនាងក្រមុំប្រញាប់ស្រែកតាមក្រោយ។
«ត្រឹមត្រូវ! មិនថាយ៉ាងណាក៏ដោយ ត្រូវតែសម្រេចវាឲ្យបាន!»
«ល្អ! ពេលទៅដល់ទីនោះ ពួកយើងនឹងចាប់ផ្ដើមអនុវត្តន៍វាតែម្ដង»
«បាទ/ចាស៎!»
...............
៦ម៉ោងក្រោយក្នុងទីក្រុង ក្យូតូ...
ការធ្វើដំណើរដ៏សែនវែងឆ្ងាយត្រូវបានបញ្ចប់ នៅទីបំផុតពួកយើងទាំងបីនាក់ ក៏បានមកដល់គោលដៅ នោះគឺទីក្រុងក្យូតូ នោះហើយ!
សាគូរ៉ា អាមិ ព្រមទាំង តៃជិ បានចុះធ្វើដំណើរថ្មើជើងឲ្យដូចជាប្រជាជនក្នុងក្រុងធម្មតាៗ ព្រមទាំងព្យាយាមរកសណ្ឋាគារណាមួយដែលស្ថិតនៅជិតនេះបំផុតតាមដែលអាចធ្វើទៅបាន។
«សាគូរ៉ា មានយកផែនទីមកតាម ទុកមើលទេ?» តៃជិ ងាកមកសួរ បន្ទាប់ពីគេភ្លេចវានៅឯផ្ទះហើយនោះ។
«អត់ទេ..ខ្ញុំគិតថា អាមិ ច្បាស់ជាមានហើយ ទើបខ្ជិលយកមកតាម»
«ហ៉ើយ!»
«យើងគិតប្រញាប់ដើរទៅមុខរកផ្ទះសំណាក់ចំកណ្ដាលក្រុងសម្រាកសិន..ចាំដល់កៀកថ្ងៃគេរើស សឹមធ្វើដំណើរទៅជាយក្រុងបន្តទៀត» អាមិ លើកទូរស័ព្ទមកមើល រួចក៏រហ័សស្ពាយកាបូបដើរនាំមុខ។
«ជាយក្រុង?» សាគូរ៉ា លាន់មាត់តិចៗ មុននេះគិតថាវាប្រហែលជាអាចនៅមិនឆ្ងាយពីក្នុងក្រុងនេះតើ។
«អ្ហឹម! ដំណាក់ ហ្វូស៊ីមី ស្ថិតនៅជាយក្រុងហ្នឹងហើយ» តៃជិ បកស្រាយច្បាស់ៗ ដើម្បីរំសាយចម្ងល់ក្នុងចិត្តរបស់នាង។
«ពិតមែនឬ?»
«អឺ»
«...»
«ពួកគេសាងសង់ដំណាក់នៅឯជាយក្រុង ក្នុងទឹកដីដ៏ធំល្វឹងល្វើយរាប់រយហិចតា...ណាមួយទីនោះក៏មានសភាពស្ងាត់ស្ងៀម នឹងមានផ្ទះបុរាណស្រដៀងៗគ្នាសាងសង់ច្រើន» អាមិ បកស្រាយបន្ថែមម្នាក់ទៀត។
«...»
ហឹក! គេដឹងច្បាស់គ្រប់គ្នា អត់តែនាងម្នាក់ទេ ដែលមិនចេះចាប់អារម្មណ៍សោះ! ><
«ឮថាទីនោះមានព្រៃឫស្សីដូចគ្នា ងាយស្រួលអោយពួកយើងបង្កើតទឹកដៃក្នុងការហាត់ដាវសាមូរ៉ៃបានយ៉ាងងាយស្រួល»
ពួកយើងបានបន្តដំណើរ ដោយមានអាមិ ជាអ្នកនាំមុខ រហូតដើរមកឈប់នៅចំពោះមុខផ្ទះសំណាក់បែបបុរាណមួយកន្លែង។
«សួស្ដី ខ្ញុំត្រូវការពីរបន្ទប់»
មកដល់កន្លែងសាកសួរពត៌មាន អាមិ ជាអ្នកចូលទៅនិយាយជាមួយបុគ្គលិកស្រីដោយខ្លួនឯង ព្រមទាំងដកយកកាបូបលុយ ត្រៀមរួចជាស្រេច។
«សួស្ដី សូមរង់ចាំមួយភ្លែត^^»
«សាគូរ៉ា»
«???»
«មើលទៅនាងបែបត្រូវដេករួមបន្ទប់ជាមួយ អាមិ ហើយ... តើទៅរួចដែរទេ?» តៃជិ ខ្សឹបសួរនាង។
«អ..អ្ហឹម បែបមិនអីទេដឹង ព្រោះអាមិ ក៏មិនបានកាចអីណាស់ណាដែរ»
«...»
«បាននៅរួមបន្ទប់ជាមួយនាង គឺល្អ.. ខ្ញុំនឹងអាចលួចសាកសួរពីបទពិសោធន៍ការងារខ្លះៗពីនាងនោះអី... បែបហ្នឹងមិនល្អឬ?» នាងក្រមុំនិយាយរំភើយ ស្នាមញញឹមមុមមាត់មិនរសាយ។
«ឲ្យតែអញ្ចឹង!»
ពួកយើងទាំងបី នៅបន្តរង់ចាំឲ្យខាងបុគ្គលិករៀបចំឯកសារស្នាក់នៅច្បាស់លាស់តាមច្បាប់របស់គេហើយនោះ ទើបចាប់ផ្ដើមដើរវាង ទៅតាមស្ពានឈើលម្អដោយក្បូរក្បាច់រចនាជារូបផ្កាបែបសាមញ្ញៗ តែក៏ផ្ចិតផ្ចង់គួរជាទីគាប់ចិត្ត...សំដៅរកផ្ទះឈើតូចៗនឹងទំនើបសង់ទាបផ្ទាល់ដី តាមបែបបុរាណរបស់ជនជាតិជប៉ុន។
«ជាប់នេះជាបន្ទប់របស់លោក ចំណែកខ្ញុំនៅបន្ទប់មួយនេះជាមួយនាង» អាមិ ប្រាប់ខ្លីៗ មុនដើរចូលទៅក្នុងបន្ទប់មុនបាត់ស្រមោល បន្សល់ទុកឲ្យពួកយើងទាំងពីរបាននៅឈរសម្លឹងមើលមុខគ្នាឡេឡឺៗមួយភ្លែត ទើបរាងតូចរបស់ សាគូរ៉ា រហ័សដើរចូលទៅតាមពីក្រោយ។
សាគូរ៉ា រ៊ូតកាបូប រៀបចំរើសម្លៀកបំពាក់ មកតម្រៀបនៅក្នុងទូរឈើឲ្យមានរបៀបរបៀបរយ រួចទើបឆ្លៀតឱកាសលួចដៀងកន្ទុយភ្នែកមើល អាមិ ដែលកំពុងតែរើឥវ៉ាន់ចេញពីកាបូបស្ពាយតូចមួយដាក់ទៅលើកម្រាលភួយម្ខាង ទាំងងឿងឆ្ងល់។
«...មើលទៅលើកនេះយើងបែបត្រូវបំពេញតួនាទីយូរ..ប៉ុន្តែម៉េចក៏នាងយកខោអាវមកតិចដល់ថ្នាក់នេះ?» សំណួររបស់នាង ធ្វើឲ្យអាមិ បង្អាក់សកម្មភាពមួយភ្លែត។
«ទោះយកមកច្រើនប៉ុណ្ណា...ក៏ចុងក្រោយយើងប្រើវាបានត្រឹមតែមួយរយៈពេលខ្លី»
«ហេតុអី?»
«នាងកុំភ្លេច ថាបន្ទាប់ពីបានចូលទៅក្នុងដំណាក់ ហ្វូស៊ីមី ហើយ..ខោអាវប្រភេទនេះប្រើការលែងកើតហើយ»
អ្ហា៎! OoO)!! មែនហើយនាងទើបតែនឹកឃើញ! នៅទីនោះក្រែងគេតម្រូវឲ្យស្លៀកពាក់បែបបុរាណតើ!
សំណាងល្អដែលនាងក៏យកមកត្រឹមតែបួនប្រាំកំផ្លេទុកសម្រាប់សាគួរតែប៉ុណ្ណឹង! កុំអីវីវរយ៉ាប់រកកន្លែងដាក់ទៀតហើយ។
សាគូរ៉ា ច្បូញមាត់លែងនិយាយអ្វីតទៅទៀត រាងតូចរហ័សរហួនបិទទូរខោអាវនឹងបកត្រឡប់មកអង្គុយផ្ចង់ខ្លួនលើកម្រាលពូកវិញទាំងមានសៀវភៅក្បួនដាវក្នុងដៃ។
ក្បួនដាវប្រើប្រាស់សាមូរ៉ៃឲ្យត្រូវនឹងរបៀប...បែបងាកឆ្វេងងាកស្ដាំ វិលទៅមុខ វិលមកក្រោយ ដែលនាងមើលចប់ម្ដងរួចហើយកាលពីនៅលើឡាន ឥលូវក៏យកមកមើលម្ដងទៀត បានមួយជំពូកដំបូង វាក៏ចាប់ផ្ដើមជ្រាបចូលក្នុងខួរក្បាលបន្តិចម្ដងៗ តែក៏មិនច្បាស់ព្រោះមិនទាន់បានអនុវត្តន៍ដោយផ្ទាល់។
កាប់ដាវដូចក្នុងរូបនេះឬ? ព្រះអើយ! យ៉ាងម៉េចនឹងឈ្នះកាំភ្លើងទៅ! កាំភ្លើងលឿនជាង! >0<)/
«និយាយថានាងដូចជាមិនទាន់បានឆ្លើយសំណួររបស់ខ្ញុំនៅឡើយទេ»
នៅក្នុងភាពស្ងាត់ជ្រងំ សុខៗអាមិ ក៏ចាប់ផ្ដើមនិយាយឡើង ទាក់ទាញឲ្យនាងក្រមុំអត់មិនបាននឹងងើយមុខឡើងមកសម្លឹងមើលនាងទាំងងឿងឆ្ងល់។
«???»
«បន្ទាប់ពីយើងចូលទៅដល់ទីនោះហើយ..តើនាងគិតប្រុងសាកល្បងលើផ្នែកអី?»
«ផ្នែកអី?»
«ឮថាមិនមែនមានតែផ្នែកអ្នកការពារមួយមុខទេ... ពួកគេដូចជាត្រូវការមនុស្សច្រើនផ្នែកផ្សេងទៀត អញ្ចឹងហើយយើងត្រូវតែសម្រេចចិត្តឲ្យហើយ»
«...»
«ឬមួយក៏នាងប្រុងសាកល្បងផ្នែកការពារ.. កាន់ដាវសាមូរ៉ៃអ្វីបែបនោះពិតមែន?»
អាមិ ជ្រិមភ្នែក សម្លឹងមើលលើមើលក្រោម... ឃើញច្បាស់ថារាងកាយរបស់សាគូរ៉ា មិនបានរឹងមាំដូចនាងសូម្បីតែបន្តិច។
«ខ្ញ..ខ្ញុំក៏មិនទាន់ច្បាស់ដូចគ្នា... សំខាន់ដាវខ្ញុំមិនចេះ ចំណែកផ្នែកផ្សេងទៀតក៏មិនដឹងជាអាចទៅរួចឬអត់..»
«ណ្ហើយចុះ អ្វីក៏បាន... កុំស្មុគស្មាញអី សំខាន់ឲ្យតែនៅវិនាទីចុងក្រោយ មានម្នាក់ក្នុងចំណោមពួកយើងបានជាប់ឈ្មោះទៅ គឺបានហើយ!»
«ចាស៎» សាគូរ៉ា តបទទួល មុននឹងទម្លាក់ខ្លួនដេកចុះទៅលើកម្រាលពូកស្ដើង ទាំងមានសៀវភៅគ្របលើមុខ។
ភាពហត់នឿយ បន្ទាប់ពីធ្វើដំណើរអស់ពេលជាច្រើនម៉ោងបូកផ្សំនឹងការដេកមិនលក់ពេញមួយយប់ នាំឲ្យខួរក្បាលរបស់នាងស្ពឹកស្រពន់ គិតអ្វីក៏មិនត្រូវ។
បើមានពេលសម្រាកក៏សម្រាកសិនទៅ... ចាំពេលទៅដល់ទីនោះ ចាំរកនឹកបន្ថែមទៀត..
........
រសៀលថ្ងៃដដែល...
«សុំទោស នៅក្បែរៗនេះមានមីនីម៉ាតដែរទេ?»
សាគូរ៉ា ដើរចេញមកសាកសួរកន្លែងសួរពត៌មាន បន្ទាប់ពីនាងភ្លេចយករបស់របរប្រើប្រាស់ជាចាំបាច់មកតាមខ្លួនហើយនោះ។
«ចាស៎មាន នៅឆ្វេងដៃនេះ រំលងប្រហែលបួនប្រាំផ្ទះ គឺមានមីនីម៉ាតមួយ^^»
«អ៎កៀននេះទេឬ? អរគុណច្រើន^^»
«មិនអីទេ^^»
បុគ្គលិកស្រីក្នុងឈុតយូកាតាពណ៌ស្អាតៗ តបទទួលទាំងស្នាមញញឹមស្រទន់ ធ្វើឲ្យសាម៉ីខ្លួនឃើញហើយ ក៏ញញឹមតបទៅវិញជាលើកចុងក្រោយ មុននឹងបង្វែរខ្លួនកាន់កាបូបលុយតូចមួយចេញមកតាមការបង្ហាញ។
រាងស្ដើងដើរបត់ឆ្វេងតាមការបង្ហាញ ចេញមកទើបតែបន្តិចប៉ុណ្ណោះ នាងក៏ប្រទះឃើញមីនីម៉ាតតូចមួយសមដូចបំណង។ មិនរង់ចាំយូរ នាងក្រមុំក៏ប្រញាប់ប្រញាល់ដើរចូលទៅ ចាប់យករបស់របរដែលខ្លួនត្រូវការ ដាក់ក្នុងកន្ត្រកយួរ មួយហើយមួយទៀតឡើងញាប់ដៃឆ្មេរ ដល់ថ្នាក់កន្ត្រកពេញអស់ រកកន្លែងដាក់លែងបាន។
អ្វីដែលនាងត្រូវការពេលនេះ គឺមានត្រឹមតែកន្សែងសើមពីរប្រអប់ សំឡីសម្រាប់មនុស្សស្រី ព្រមជាមួយចំណីកញ្ចប់និងភេសជ្ជៈខ្លះៗប៉ុណ្ណោះ... យ៉ាងណាបើជ្រុលជាមកដល់ទីនេះទៅហើយ មិនត្រូវឲ្យខាតពេលរកចំណីមកកំដរមាត់នោះទេ ^-^)
រាងតូចដើរក្រវែលៗ ម្ដុំៗកញ្ចប់នំដំឡូងបារាំងធំៗមួយសន្ទុះ ទើបដាច់ចិត្តបកត្រឡប់មកលើកកន្ត្រក ដាក់ឲ្យគេគិតលុយកាក់ឲ្យរួចរាល់ ទើបយួរថង់ដោយដៃទាំងពីរ ដើរត្រឡប់ចូលមកក្នុងផ្ទះសំណាក់វិញ។
«អស់ទោស សូមចៀសផ្លូវជូនចៅហ្វាយរបស់ខ្ញុំបន្តិច»
«???»
«អ្នកនាង!?»
«មិនអីទេ ឲ្យនាងដើរមុនចុះ»
សំឡេងគ្រលមុតមាំរបស់មនុស្សប្រុស បន្លឺឡើងមកពីខាងក្រោយខ្នង ទាក់ទាញឲ្យ សាគូរ៉ា អត់មិនបាននឹងងាកក្រោយ សម្លឹងមើលបុរសមាឌធំៗ ស្ថិតក្នុងឈុតអាវធំ ទំណងជាអ្នកធ្វើការធ្វើងារ.. តែជុំវិញខ្លួនក៏ពោពេញដោយចំហាយនៃភាពគ្រោះថ្នាក់ មិនគួរឲ្យចូលជិត។
មនុស្សនៅពីក្រោយនាងពេលនេះមានមុខមាំៗ ដូចអង្គរក្ស..ចំណែកម្នាក់ដែលឈរនៅកណ្ដាលនោះ អាចជាមេគេ..ស្អីបែបនោះ..
«សុំទោស» នាងនិយាយទុកជាកាគួរសម មុនពេលបង្ខំចិត្តបន្ថែមល្បឿនជើងដើរនាំមុខសំដៅរកបន្ទប់របស់ខ្លួន យ៉ាងលឿនស្លេវ ចំណែកគេក៏មិនថាអី... មុមមាត់មានស្នាមញញឹមជាមិត្ត។
ឲ្យនាងធ្វើម៉េច បើផ្លូវដើរនៅក្នុងផ្ទះសំណាក់នេះវាតូចចង្អៀត! =_=)^
«...»
សាគូរ៉ា លួចរង៉ែរង៉ូវក្នុងចិត្ត ភ្នែកដៀងមើលផែនខ្នងរបស់បុរសទាំងបីដែលកំពុងតែដើរចេញទៅមិនទាន់ផុតពីក្រសែភ្នែកផង ភ្លាមនោះទ្វាបន្ទប់របស់ តៃជិ ក៏ស្រាប់តែបើកឡើង។
«អ្ហេ៎ សាគូរ៉ា? មកឈរអីត្រង់នេះ?»
«ជួនគ្នាល្អណាស់.. មុនហ្នឹងខ្ញុំឆ្លៀតទៅមីនីម៉ាតទិញចំណីបន្តិចបន្តួច.. នេះលោកឆាប់យកនំហើយភេសជ្ជៈទៅកំដរភ្លាមទៅ»
«វ៉ាវ នាងគិតបានដិតដល់ពិតមែន! កំពុងតែឃ្លានផង»
«ខឹៗ»
នាងក្រមុំសើចលាន់ខឹៗទាំងសមចិត្ត ដៃចាប់យកនំបីបួនកញ្ចប់ ព្រមជាមួយកូកានឹងកាហ្វេចេញមកញាត់ក្នុងដៃរបស់គេ។
«អរគុណ សាគូរ៉ា»
«មិនអីទេ ខ្ញុំចូលទៅបន្ទប់វិញហើយ»
«កុំទាន់អាល ខ្ញុំមានរឿងចង់បង្ហាញនាង..ឆាប់ចូលមកខាងក្នុងសិនមក»
«???»
នាងក្រមុំកើតការងឿងឆ្ងល់ ទើបដើរតាមពីក្រោយ សំដៅចូលទៅក្នុងបន្ទប់របស់ តៃជិ។
«នាងមកមើលនេះ អម្បាញ់មិញខ្ញុំរកឃើញវានៅលើប្រព័ន្ធអ៉ីនធឺណេត»
ប្រុសកំលោះលើកទូរស័ព្ទទំនើបមកបង្ហាញ ទំំណងជាមានរឿងសំខាន់នៅក្នុងនោះ។
«អ្វីហ្នឹង?»
«ដំណាក់ ហ្វូស៊ីមី ហ្នឹងហើយ»
«ដំណាក់ ហ្វូស៊ីមី?»
«អឺ មិនដឹងជាអ្នកណាជាអ្នកបង្ហោះវាទេ! មើលៗវាមានសរសេរពីការបែងចែកតួនាទី រើសអ្នកបម្រើចូលថែមទៀត»
«ស្អីខ្លះទៅ?» សាគូរ៉ា លាន់មាត់ រួចក៏អើតកមើលអេក្រង់ទូរស័ព្ទទាំងចង់ដឹងចង់ឮ។
«ពួកគេត្រូវការរើសចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ... នៅមានផ្នែកការពារ ផ្នែកអ្នកបម្រើផ្ទាល់ខ្លួនរបស់ក្រុម ហើយនឹងផ្នែក..» តៃជិ អានសុខៗក៏បង្អាក់ទៅវិញបន្តិចពេលភ្នែករបស់គេក្រឡេកមកឃើញប្រយោគអក្សរចុងក្រោយ។
«???»
«ផ្នែកស្រីបម្រើ..ស្អីអញ្ចេះ..?»
«ឯណា? មើលឲ្យជិតបន្តិចមើស៎» នាងដណ្ដើមទូរស័ព្ទមកមើលឲ្យប្រាកដនឹងភ្នែក។
ផ្នែកស្រីបម្រើស្មោះស្ម័គ្រ...មួយនឹងមួយ???
«មានន័យថាម៉េច? ខ្ញុំអានមិនយល់»
«ខ្ញុំក៏មិនដឹងដូចគ្នា»
ពួកយើងចាប់ផ្ដើមស្មុគស្មាញជាមួយនឹងអត្ថន័យនៃតួនាទីចុងក្រោយ...មិនដឹងជាគេចង់សំដៅដល់អ្វីអោយពិតប្រាកដ?
គ្រាន់តែផ្នែកបម្រើសោះ ចាំបាច់បែងចែកជាពីរជាបី នាំតែរញ៉េរញ៉ៃរកស្អីក៏មិនដឹង..
«គិតមិនឃើញទេ បែបត្រូវប្រញាប់ទៅសួរ អាមិ សាកមើលហើយក្រែងល៎នាងដឹង..»
«អឺមែនតើ»
យោបល់របស់ តៃជិ ធ្វើឲ្យរាងតូចស្ទុះវឹង ប្រញាប់រត់ត្រឡប់មកបន្ទប់ ស្របគ្នានឹង អាមិ កំពុងតែកាន់សាមូរ៉ៃមុតស្រួចមួយ នឹងធ្វើឫកហាក់ដូចជាចង់ដើរល្មម។
«អាមិ! ពួកយើងមានរឿងចង់សួរ»
«???»
«តួនាទីអីដែលហៅថាស្រីបម្រើស្មោះស្ម័គ្រមួយនឹងមួយ?» សំណួរភ្លាមៗរបស់សាគូរ៉ា ទាក់ទាញឲ្យអាមិ លើកចិញ្ចើម នឹងសម្លឹងមើលមកនាងដោយក្រសែភ្នែកងឿងឆ្ងល់។
«ខ្ញុំក៏មិនដឹងដូចគ្នា..ប្រហែលជាគេចង់សំដៅដល់អ្នកបម្រើផ្ទាល់ខ្លួនដែលមានភាពស្មោះត្រង់.. អ្វីបែបនោះទេដឹង»
«ប៉ុន្តែក្នុងនេះគេដូចជាមានអ្នកបម្រើផ្ទាល់ខ្លួនរបស់ក្រុមមួយរួចហើយ»
«ផ្ទាល់ខ្លួនរបស់ក្រុមផ្សេង..ផ្ទាល់ខ្លួនមួយនឹងមួយគឺផ្សឹង»
«???»
«???»
«អាចជាអ្នកបម្រើផ្ទាល់ខ្លួន មានម្ចាស់តែម្នាក់..»
អាមិ ចាប់ផ្ដើមវិភាគពាក្យប៉ុន្មានម៉ាត់នេះទៅមកៗ ដោយភាពប្រាកដប្រជា ខណៈដែលសាគូរ៉ានិងតៃជិ មើលមុខគ្នាឡេឡឺៗ។
បម្រើក្រុមហើយបម្រើផ្ទាល់ខ្លួនមានអីខុសគ្នា? ចុងក្រោយវាក៏នៅតែបម្រើហើយនឹងបម្រើដដែល(?)
«...»
«ហ៉ើយ យើងកុំទាន់អាលគិតរឿងហ្នឹងអី ពេលទៅដល់ក្នុងនោះ ពួកគេច្បាស់ជារៀបរាប់ប្រាប់យើងមិនខាន» សាគូរ៉ា រហ័សសម្របសម្រួល បន្ទាប់ពីលួចប្រើខួរក្បាលគិតចុះគិតឡើង... តែចុងក្រោយនៅតែមិនអាចរកចម្លើយឃើញហលយនោះ។
«អ្ហេ៎! ដាវនោះនាងបានវាមកពីណា? ដូចជាដាវមែនទែនផងនេះ!» តៃជិ លាន់មាត់ រួចក៏បោះជំហានមកជិត...សម្លឹងមើលដាវមុតស្រួចក្នុងដៃ អាមិ ទាំងមិនព្រិចភ្នែក។
«មុននេះពេលដែលខ្ញុំរៀបនឹងចូលមកក្នុងបន្ទប់ គាប់ជួនឃើញបុគ្គលិកម្នាក់បានដើរកាន់ដាវនេះចេញមក.. លុះពេលទៅសួរ នាងក៏ប្រាប់ថាមានភ្ញៀវម្នាក់ភ្លេចដាវក្នុងបន្ទប់.. ដូច្នេះហើយខ្ញុំក៏បញ្ជាក់ថាខ្លួនឯងជាប៉ូលិសដើម្បីយកវាមកត្រួតពិនិត្យមើល»
«ប្រាប់គេថាជាប៉ូលិស!!?» សាគូរ៉ា ស្រែកលាន់ តៃជិ ថ្លោះទឹកមុខ អាការៈស្រឡាំងកាំងមិនចាញ់គ្នា។
«កុំបារម្ភ.. ខ្ញុំបានចរចា ដោយយកទោសមកដាក់គំនៀបនាងរួចហើយ.. ខ្ញុំបញ្ជាក់ហើយថារឿងនេះមិនអាចឲ្យជនទីបីដឹងឮបានទេ មិនអញ្ចឹងនាងនឹងត្រូវមានទោស ពីបទបំផ្លាញ់ផែនការរបស់ប៉ូលិស»
«...»
ស្ដាប់ឮអញ្ចឹង ល្អវិញ! ><
«អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ នោះគឺនៅលើដាវនេះមានឆ្លាក់ឈ្មោះរបស់ដំណាក់ ហ្វូស៊ីមី»
«ហា៎? អីក៏គាប់ជួនដល់ថ្នាក់នេះ»
វាប្រាកដជាប្រផ្នូលអ្វីមួយមិនខានឡើយ! ឥលូវនេះមានគេមកភ្លេចដាវ ស្របពេលដែលពួកយើងក៏កំពុងតែមានគោលដៅក្នុងចិត្ត គិតចង់ទៅទីនោះល្មម!
«មនុស្សម្នាក់នោះទំណងជាមនុស្សរបស់ដំណាក់ ហ្វូស៊ីមី..មើលទៅនេះប្រហែលជាសញ្ញាដែលពួកយើងគួរតែសម្រុកទៅជាយក្រុងឲ្យបានកាន់តែឆាប់ហើយ»
«ល្អណាស់!» តៃជិ តបទទួល ចំណែក សាគូរ៉ា ក៏បន្តសំណួរ។
«ចុះយើងប្រុងទៅពេលណា?»
«ខ្ញុំបានCheck-in សណ្ឋាគារនេះចំនួន២ថ្ងៃ.. ផុតកំណត់ពេលណា ចាំយើងចេញដំណើរទៅទីនោះតែម្ដង!»
«...»
............
២ថ្ងៃក្រោយ...
រយៈពេលធ្វើដំណើរមិនយូរមិនឆាប់តាមរយៈឡានក្រុងដឹកអ្នកដំណើរ... នៅទីបំផុតពួកយើងទាំងបីក៏បានបោះជំហានចូលមកដល់ទឹកដីជាយក្រុង... ទីកន្លែងដែលសម្បូរដោយផ្ទះបុរាណស្អាតៗ ប្រជាជនស្លៀកសម្លៀកបំពាក់ យូកាតា និងគីម៉ូណូ ចម្រុះពណ៌ លាយឡំសម័យទំនើប ដើរខ្វែងទៅខ្វែងមក ឡើងដូចជារឿងធម្មតាទៅហើយ។
«ពួកយើងនៅទីណា?»
«ព្រៃឫស្សី» អាមិ ងាកមកឆ្លើយខណៈដែលដៃក៏កាន់ទូរស័ព្ទមើលផែនទីជុំវិញទីនេះជារឿយៗ។
«កន្លែងទេសចរណ៍ឬ? ស្អាតដល់ហើយ!» សាគូរ៉ា លាន់មាត់ ឈ្លក់វង្វេងជាមួយនឹងធម្មជាតិពិតៗដែលស្ថិតនៅជុំវិញខ្លួន។
ព្រៃឫស្សីខ្ពស់ៗពណ៌ខៀវស្រងាត់ដុះអមសងខាងនៃផ្លូវតូចមួយ គួរជាទីជាប់ចិត្ត មនុស្សច្រើនគ្រប់វ័យ ច្រើនជាតិសាស្ត្រដើរកំសាន្តឆ្លាស់គ្នាទៅមកៗមិនដាច់សូរ..ក្នុងនោះរាងកាយតូចស្ដើងរបស់របស់ សាគូរ៉ា ក៏កំពុងតែដើរបញ្ច្រាស់គេឯងយឺតៗខុសគ្នាពី តៃជិ និង អាមិ ដែលបានដើរនាំមុខទៅមុនបាត់ទៅហើយនោះ។
«សាគូរ៉ា ដើរឲ្យលឿនបន្តិចមក» ប្រុសកំលោះងាកមកតឿនពេលឃើញនាងក្រមុំនៅរំកិលជើងគើមៗសឹងតែមិនទៅមុខទាល់តែសោះ។
«ខ្ញុំកំពុងតែខំឡើងហើយ»
ការពិតគឺខំផ្ដិតយកទិដ្ឋភាពទៅវិញទេ! ងាយបានមកលេងកន្លែងបែបនេះតាំងពីពេលណាមក!
តាំងពីនៅតូចរហូតដល់ធំ នាងរស់នៅជាមួយប៉ាហើយនឹងម៉ាក់ នៅឯចក្រភពអង់គ្លេស.. ទើបតែ២ឆ្នាំក្រោយនេះទេដែលនាងមកជប៉ុនជាមួយម៉ាក់ នឹងសម្រេចចិត្តធ្វើជាប៉ូលិសស្រីដើររបាតនៅទីក្រុងតូក្យូ។ សំណាងល្អដែលម៉ាក់ជាជនជាតិជប៉ុន នឹងជាអ្នកដែលស្រលាញ់ប្រទេសជាតិ.. អញ្ចឹងហើយទើបគាត់អនុញ្ញាតឲ្យនាងធ្វើការងារនេះ ចំណែកប៉ាក៏មិនហ៊ានជំទាស់ដូចគ្នា។
«នាងដើរយឺតដូចអណ្ដើកពេលណាទើបឡើងដល់ខាងលើទៅ!»
«ទៅហើយៗ!»
អាប៉ិនេះរហន់ទៅណា! >0<)/ ក្រែងពួកយើងមិនទាន់ដល់ថ្ងៃត្រូវធ្វើការឲ្យប្រាកដប្រជាឯណា!
នាងក្រមុំជ្រួញមុខមិនពេញចិត្ត មុននឹងរហ័សដើរឡើងទៅតាមផ្លូវឫស្សីជារឿយៗតាមគេតាមឯងរហូតដល់ខាងលើដែលមានកូនផ្ទះបុរាណមួយសាងសងឡើងយ៉ាងល្អប្រណិត នឹងមានមនុស្សម្នាឈរផ្ដិតយករូបភាពមិនឈប់ឈរ។
«តាមដំណឹងរបស់លោកឧត្តមសេនីយ៍ គាត់ប្រាប់ថានៅលើនេះមានប្រុសម្នាក់ចាំឲ្យក្រដាស់ដាក់ពាក្យចូលធ្វើការងារបីសន្លឹក... អញ្ចឹងហើយពួកយើងប្រញាប់បំបែកផ្លូវគ្នាដើររកគេទៅ»
«បំបែកគ្នា? តិចវង្វេង»
«ដើរហួសទៅមុខមានផ្លូវចុះទៅក្រោមហើយ..ទៅចាំគ្នានៅមាត់ច្រកនោះទៅ» អាមិ និយាយដូចមិនបានខ្វល់ខ្វាយ រួចទើបដើរកាន់ទូរស័ព្ទចេញទៅបាត់ ចំណែ តៃជិ ក៏ដើរបំបែកទៅទិសផ្សេងដើម្បីរកមើលដូចគ្នាទុកឲ្យ សាគូរ៉ា នៅឈរវិលវល់តែម្នាក់ឯង។
ហឺៗ ពួកគេហ៊ានទុកនាងចោលពិតមែន...
«ទៅរកគេនៅឯណា បើកន្លែងហ្នឹងធំម្លឹងៗ!»
នេះជាសម័យស្អីទៅហើយ បានជានៅឲ្យដើររកគ្នាដូចសម័យមុនទៀត...ម៉េចមិនព្រមឲ្យលេខទូរស័ព្ទដើម្បីតេរកតែម្ដងទៅ!
ឱ! លោកឧត្តមសេនីយ៍អើយយ!
នាងក្រមុំដើរស្ពាយកាបូបតូចមួយរបស់ខ្លួន រង៉ែរង៉ូវបណ្ដើរ ជើងក៏ឈានទៅខាងមុខបណ្ដើរ ក្រសែភ្នែកមានពន្លឺឆ្លៀតសម្លឹងរកសព្វទិស មើលពីម្នាក់ទៅម្នាក់ ឆ្លាស់គ្នាទៅមកៗ ចុងក្រោយក៏យកជាការមិនបានដដែល។
មនុស្សច្រើនណាស់! អ្នកណាអ្នកណីទៅ! តើប្រុសម្នាក់នោះ គេជាជនជាតិជប៉ុន ឬមួយក៏ជាជនបរទេស!?
«ហ៉ើយ!»
កំឡុងពេលដែលនាងក្រមុំខំប្រឹងស្វែងរកទាំងប្រាកដប្រជា រំពេចន៍នោះកន្ទុយភ្នែកក៏ជំពប់គ្នាជាមួយនឹងរាងកាយខ្ពស់ស្រឡះរបស់អ្នកណាម្នាក់ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី យូកាតា ពណ៌ស្វាយស្រអាប់ កំពុងតែឈរបែរខ្នងក្រោមដើមឫស្សី ស្ងៀមធឹងត្រឹមតែម្នាក់ឯង។
តើគេ...គេអាចជាមនុស្សម្នាក់ដែលពួកយើងកំពុងតែស្វែងរកឬអត់?
សាគូរ៉ា កើតការសង្ស័យក្នុងចិត្ត ទើបនាងប្រញាប់ប្រញាល់ដើរលបៗពីចំហៀង សំដៅចូលឲ្យកាន់តែជិតទៅៗ មុននឹងកែវភ្នែកមូលក្លំផ្លាស់ប្ដូរមកជាមានពន្លឺភ្លឺផ្លេកៗ បន្ទាប់ពីបានក្រឡេកឃើញមុខសង្ហាពីចំហៀង បូករួមនឹងសរសៃសក់ខ្មៅក្រឹប វែងហួសពាក់កណ្ដាលខ្នងរបស់គេរួចមក។
មិនអាចទេ...តើនៅលើលោកនេះពិតជានៅសល់មនុស្សប្រុសសង្ហាដូចរូបគំនូរមែនឬ!!?
«..?»
រូបភាពស្រស់ស្អាតកម្របានឃើញកើតឡើងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ...ហាក់ដូចជាសាម៉ីខ្លួនប៉ះដឹងថាកំពុងតែត្រូវបានអ្នកណាម្នាក់លបលួចសម្លឹងមើលខ្លួនជាសម្ងាត់ ទើបពេលនោះឯងរង្វង់មុខសង្ហាមានពន្លឺមុតមាំស្ងប់ឈឹងដូចទឹក តែក៏គួរឲ្យខ្លាចរអែងក្នុងពេលតែមួយ ងាកមកសម្លឹងមើលនាងបកត្រឡប់មកវិញចំៗដូចគ្នា ធ្វើឲ្យពួកយើងទាំងពីរជ្រុលប្រសព្វភ្នែកគ្នាពីចម្ងាយដោយអចេតនា។
«...»
~ឌឹបឌាក់ៗ~
សាគូរ៉ា បង្ហាញឫកពាស្រឡាំងកាំងចេញមកម្ដងទៀតបិទបាំងមិនជិត ក្នុងចិត្តកើតការរំជើបរំជួល ញាប់ញ័រទាំងប្រាប់មិនត្រូវ ពេលក្រសែភ្នែកមួយគូរស្អាតសែនស្អាតសម្លឹងឆ្កឹងមកខ្លួននឹងបញ្ឈប់ពេលវេលាទាំងអស់ឲ្យនៅត្រឹងត្រឹមនេះ។
«លោក..»
«…»
ប្រុសកំលោះគេចភ្នែក ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបង្ហាញនូវភាពមិនពេញចិត្ត រួចក៏ងាកខ្លួនបោះជំហានដើរ
គេចចេញទៅផ្លូវម្ខាងទៀតយ៉ាងលឿនស្លេវ។
«ឈ..ឈប់សិន..»
«...»
សាគូរ៉ា ស្រែកហាមនឹងគិតចង់រត់ទៅតាម ប៉ុន្តែកំឡុងពេលនោះក៏ស្រាប់តែមានរាងកាយមាឌធំរបស់បុរសពីរនាក់ក្នុងឈុតដូចគ្នានឹងគេ ដើរចូលមកពាំងពីមុខផ្លូវ។
«តើអ្នកនាងចង់ធ្វើអី?»
«គឺខ្ញុំ...ខ្ញុំចង់ចូលសួរប្រុសម្នាក់នោះបន្តិចបានទេ..» នាងនិយាយហើយក៏ធ្វើកាយវិការចង្អុលដាក់រាងខ្ពស់ដែលកំពុងតែដើរទៅបានឆ្ងាយនឹងរៀបតែបាត់ស្រមោលទៅហើយនោះ។
តើគេអាចជាមនុស្សម្នាក់ដែលលោកឧត្តមសេនីយ៍បានប្រាប់ឬអត់!?
«លោកម្ចាស់មានការរវល់..អញ្ចឹងហើយគាត់មិនជួបនិយាយជាមួយអ្នកណាផ្ដេសផ្ដាស់ទេ សុំអភ័យទោសផង»
«អឺ បើអញ្ចឹង..ខ្ញុំ...»
«ពួកយើងសុំលាសិនហើយ»
«ចាស៎ ប៉ុន្តែ...?»
រកនិយាយហាមមិនទាន់ពួកគេក៏រហ័សបែរខ្លួនដើរចេញទៅតាមផ្លូវដែលរាងខ្ពស់ដើរចេញទៅមុននេះភ្លាមៗ បន្សល់ទុកឲ្យ សាគូរ៉ា នៅឈរលើកចិញ្ចើមមានចម្ងល់..តែក៏មិនបានសួរចេញមកតែម្នាក់ឯង។
មុននេះគេឈរនៅត្រង់នោះ...តែនៅពេលគេក្រឡេកឃើញនាងភ្លាមគេក៏ដើរចេញភ្លែត ថែមទាំងមានកូនចៅនៅអមសងខាង ហៅថាលោកម្ចាស់ពេញៗមាត់ទៀត។
មានន័យថាគេមិនមែនជាមនុស្សដែលលោកឧត្តមសេនីយ៍រចាត់ឲ្យមកនៅរង់ចាំពួកយើងទេ។
ប៉ុន្តែ..បើទោះជាមិនមែនជាមនុស្សស្គាល់គ្នាក៏ដោយ ក៏គេមិនគួរបង្ហាញឥរិយាបទបែបហ្នឹងចេញមកដែរ!
«ប្រុសសង្ហាៗអស់នេះ(><!) ពិបាកយល់ដល់ហើយ!»
ស្រីក្រមុំឈរគ្រវីក្បាលម៉ួម៉ៅមួយភ្លែត ក៏ងាកខ្លួនបម្រុងដើរចេញទៅរកមនុស្សបន្ត ប៉ុន្តែគាប់ជួនភ្នែកក៏ប្រទះឃើញវត្ថុមានតម្លៃអ្វីម្យ៉ាងជ្រុះនៅលើដី ទើបរាងស្ដើងមិនគិតច្រើន ក៏ដើរទៅឈ្ងោកមើលវាឲ្យកាន់តែជិត។
អ្ហេ៎ស.. បន្តោងមាសដែលមានរំយោលរូបនាគ? ប្រាកដជារបស់ប្រុសម្នាក់នោះមិនខាន!
«សាគូរ៉ា? នាងកំពុងតែឈរធ្វើអីត្រង់នោះ?» សំឡេងរាបស្មើរបស់ អាមិ បន្លឺសួរមកពីក្រោយខ្នង។
«មិនបានធ្វើអីទេ ខ្ញុំគ្រាន់តែដើរមករើសរបស់ដែលមានគេធ្វើឲ្យជ្រុះនៅម្ដុំនេះប៉ុណ្ណោះ»
នាងឆ្លើយបណ្ដើរ ដៃតូចប្រញាប់ស្រវ៉ាចាប់យកបន្តោងមកញាត់ចូលក្នុងហោប៉ៅអាវបណ្ដើរ។
«អម្បាញ់មិញខ្ញុំបានរកឃើញមនុស្ស នឹងយកសំបុត្រអនុញ្ញាតមកហើយ ឥលូវពួកយើងរហ័សត្រឡប់ទៅរកផ្ទះសំណាក់សម្រាកសិនទៅ»
«ចាស៎»
............
ធ្មេចបើកៗ ថ្ងៃដាក់ពាក្យ ចូលធ្វើជាអ្នកបម្រើក្នុងដំណាក់ ហ្វូស៊ីមី ក៏បានមកដល់..
សាគូរ៉ា ព្រមទាំង តៃជិ និង អាមិ ដើរស្ពាយកាបូបតូចមួយរៀងៗខ្លួន ចូលមកឈរតម្រង់ជាជួរ រង់ចាំឲ្យបុរសវ័យកណ្ដាលដែលត្រូវជាមេការ បានត្រួតពិនិត្យកូនសំបុត្រដាក់ពាក្យក្នុងដៃរួចហើយ ទើបពួកយើងត្រូវបានអនុញ្ញាតឲ្យបោះជំហានឈានចូលមកក្នុងទីធ្លាដ៏ធំល្វឹងល្វើយ ពោពេញដោយធម្មជាតិគួរឲ្យឈ្លក់វង្វេង។
ទីនេះជាដំណាក់ ហ្វូស៊ីមី ដែលនាងធ្លាប់តែឮតៗគ្នានោះហើយ...
ផ្ទះឈើបុរាណធំៗសង់តម្រៀបជាជួរយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងដាច់ដោយឡែកពីគ្នា ដើមឈើដើមឫស្សីនឹងដើមផ្កាចម្រុះពណ៌ដុះនៅតាមទីធ្លាយ៉ាងល្អប្រណិត ចំណែកនៅចំកណ្ដាលគេក៏មានផ្ទះឈើធំលើសគេបង្អស់ព្រមជាមួយនឹងផ្លាកឈ្មោះដែលបញ្ជាក់ថាផ្ទះនោះហើយដែលគេហៅឈ្មោះថាជាដំណាក់ ហ្វូស៊ីមី នោះ។
«នៅទីនេះមិនបានអនុញ្ញាតឲ្យប្រើគ្រឿងអេឡិចត្រូនិចទេ!» បុរសចំណាស់និយាយដាស់តឿនទៅស្រីម្នាក់ដែលប្រហែលជាចូលមកដាក់ពាក្យធ្វើស្រីបម្រើដូចគ្នា ដោយសំឡេងកាចៗ នាំឲ្យនាងប្រញាប់ប្រញាល់បិទទូរស័ព្ទញាត់ទុកក្នុងកាបូបវិញសឹងតែមិនទាន់។
«សូមទោស»
«...»
មានច្បាប់បែបនេះផង?
«លើកក្រោយសូមកុំឲ្យមានរឿងបែបហ្នឹងកើតឡើងតទៅទៀត! ឥលូវឆាប់ចូលមកតាមខ្ញុំ លោកម្ចាស់ធំកំពុងតែរង់ចាំចួបអ្នកទាំងអស់គ្នានៅខាងក្នុង!»
«ចាស៎ លោកមេការ»
ពួកយើងតបទទួលស្រុះស្រួលគ្នាមុននឹងបោះជំហានដើរទៅតាមការណែនាំ សំដៅចូលទៅក្នុងដំណាក់ធំ ដែលពេលនេះកំពុងតែរុញទ្វាក្រដាស់បើកចំហរធំៗ រង់ចាំស្វាគមន៍រួចជាស្រេច។
«ឥលូវមានគ្នាសរុប២០នាក់..ពេលចូលដល់ខាងក្នុង ត្រូវអង្គុយបែងចែកជាជួរ»
«ចាស៎»
ច្បាប់ទម្លាប់កន្លែងគេម៉េចក៏ត្រឹមត្រូវខ្លាំងម៉្លេះ? ហ៉ឺៗ សមណាស់ដែលទីនេះជាប់ឈ្មោះថាជាដំណាក់យ៉ាគូសាផ្ដាច់ការនោះ។
មិនយូរប៉ុន្មាន សាគូរ៉ា ហើយនិង អាមិ ក៏ត្រូវគេចាប់ញែកចេញ ឲ្យឈរជាជួរស្រីៗនៅផ្នែកម្ខាង ចំណែក តៃជិ ក៏ឈរនៅផ្នែកម្ខាងទៀត ព្រមជាមួយនឹងប្រុសៗដូចគ្នា។
«លោកម្ចាស់ នេះគឺជាអ្នកដែលមកដាក់ពាក្យថ្មីចំនួន២០នាក់ សូមលោកពិនិត្យពិច្ច័យ»
«ល្អណាស់»
សំឡេងគ្រលមុតមាំរបស់បុរសចំណាស់តបទទួលបន្លឺមកពីខាងក្នុង មុននឹងអ្នកទាំងអស់គ្នា ប្រញាប់ដើរចូលទៅអង្គុយនៅលើទ្រនាប់ពូកតូចៗដែលដាក់តម្រៀបនៅខាងក្រោមព្រមៗគ្នា។
«...»
«សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលមានចិត្តចង់ចូលមកបម្រើក្នុងដំណាក់របស់យើង»
លោកម្ចាស់ដំណាក់ ខាយ៉ាដា ហាឈីរ៉ូ ដែលអង្គុយនៅចំកណ្ដាលចាប់ផ្ដើមនិយាយឡើងមកតែម្នាក់ឯងដោយសំឡេងប្រាកដប្រជា ធ្វើឲ្យមនុស្សអ្នករាល់គ្នាខំប្រឹងស្ដាប់ទាំងមិនមាត់មិនក រហូតដល់ដំណាក់ទាំងមូលមានសភាពស្ងាត់ជ្រងុំដោយខានមិនបាន។
«...»
«ដូចដែលដឹងស្រាប់ហើយថាដំណាក់របស់យើងមិនមែនចេះតែឲ្យមនុស្សមិនស្គាល់ប្រវត្តិច្បាស់លាស់ បានចូលមកនោះទេ..អញ្ចឹងហើយយើងគិតថាដែលអ្នករាល់គ្នាបានមកទីនេះ គឺប្រាកដជាបានដំណឹងពីមនុស្សជំនិតរបស់យើងព្រមជាមួយនឹងសំបុត្រដាក់ពាក្យនោះជាមិនខាន»
«...»
ហុហុហុ មិនពិតទេ! តាមពិតនាងបានសំបុត្រមកពីមនុស្សរបស់លោកឧត្តមសេនីយ៍តើ! ^^
សាគូរ៉ា លួចឆ្លើយបដិសេដក្នុងចិត្តហើយក៏ខំអោនមុខតាមគេតាមឯង ស្ដាប់អ្នកមានអំណាចនិយាយបន្ត។
«យើងសង្ឃឹមថាមនុស្សទាំងអស់នឹងមានចិត្តអំណត់អត់ធន់ នឹងមានភាពស្មោះត្រង់ បម្រើមើលថែរឲ្យដូចជាគ្រួសារតែមួយ!»
«ពិតជាត្រូវណាស់លោកម្ចាស់»
«លោក តាកា ឆាប់និយាយមកមើលថាតើពេលនេះស្រីៗមានចំនួនសរុបប៉ុន្មាននាក់?» គាត់ងាកទៅសួរនាំមេការ មុននឹងលើកពែងតែមកផឹកសន្សឹមៗទាំងចិត្តត្រជាក់។
«ស្រីៗមានចំនួន៩នាក់..ចំណែកប្រុសៗគឺ១១នាក់លោកម្ចាស់»
«ល្អ..ឆាប់យកតួនាទីព្រមទាំងកិច្ចសន្យាចេញមកឲ្យពួកគេរើសយកតាមចិត្តប៉ងប្រាថ្នាម្នាក់មួយទៅចុះ»
«បាទទាន»
ចប់ពាក្យបញ្ជា លោកតាកា ក៏ចាប់យកក្រដាស់រមូលអ្វីម្យ៉ាងមកលាចេញពីគ្នាបង្ហាឲ្យអ្នករាល់គ្នាបានឃើញនៅតួនាទីសរសេរជាអក្សរត្រេៗព្រមជាមួយក្រដាស់ចុះកិច្ចសន្យាម្នាក់មួយសន្លឹក។
«អស់ទោសលោកម្ចាស់...ខ្ញុំសូមមានសំនួរបន្តិចបានទេ?» សាគូរ៉ា លើកដៃឡើងខ្ពស់ជាសញ្ញា ហើយក៏ចាប់និយាយឡើងមកក្នុងភាពស្ងៀមស្ងាត់ទាំងមានភាពក្លាហានខុសប្លែកពីអ្នកដទៃ។
«បាន សួរមកចុះ»
«ផ្នែកស្រីបម្រើស្មោះស្ម័គ្រមួយនិងមួយមានន័យថាម៉េច?»
«នាងឆ្ងល់ផ្នែកចុងក្រោយនោះឬ?» លោកម្ចាស់ ខាយ៉ាដា លើកចិញ្ចើមនឹងសម្លឹងមើលនាងក្រមុំដោយក្រសែភ្នែកមានពន្លឺ។
«ចាស៎»
«ក៏បាន យើងបកស្រាយប្រាប់នាងទៅចុះ..ផ្នែកស្រីបម្រើស្មោះស្ម័គ្រមួយនិងមួយមានន័យថាធ្វើជាស្រីបម្រើផ្ទាល់ខ្លួនដែលបម្រើស្មោះស្ម័គ្រម្ចាស់ បានត្រឹមតែម្នាក់ប៉ុណ្ណោះ ក៏មិនចាំបាច់ត្រូវរវីរវល់នឹងអ្នកផ្សេងទៀតដែរ...ខ្លីៗប៉ុណ្ណឹងនាងយល់ហើយឬនៅ?»
«អញ្ចឹងទេឬ? ចុះលោកម្ចាស់...អឹ..អត់ទេ ខ្ញុំយល់ហើយ» នាងចង់សួរបន្តទៀត ប៉ុន្តែលោកកាតា ដែលជាមេការក៏ងាកមកបញ្ជូនក្រសែភ្នែកហាមប្រាមមកពីចម្ងាយ ជាហេតុធ្វើឲ្យនាងរហ័សបិទមាត់អោនមុខចុះទៅវិញដូចដើម។
ផ្ដាច់ការ! គ្រាន់តែចង់សួរលើសពីមួយសំណួរក៏មិនបាន! >_<)/
«បើគ្មានអីទៀតទេ អញ្ចឹងពេលនេះអ្នករាល់គ្នាអាចចាប់ផ្ដើមរើសអ្វីដែលគិតថាសាកសមសម្រាប់ខ្លួនឯងបានហើយ»
«...»
នៅក្នុងភាពតានតឹង នាងក្រមុំអង្គុយជ្រួញចិញ្ចើម សម្លឹងមើលក្រដាស់កិច្ចសន្យាអស់ពេលទៅមួយសន្ទុះធំ ហើយក៏រេប៊ិចចុះឡើងៗ មិនដឹងថាគួរជ្រើសរើសយកមួយណាឲ្យពិតប្រាកដ។
ផ្នែកអ្នកការពារនាងមិនចេះ..ចំណែកផ្នែកបម្រើផ្ទាល់ខ្លួនរបស់ក្រុម នឹងផ្ទាល់ខ្លួនមួយនិងមួយ..មើលទៅនាងប្រាកដជាអាចទៅរួច..
«អាមិ យកមួយណា?» សាគូរ៉ា ងាកទៅនិយាយខ្សឹបសួររាងតូចដែលអង្គុយនៅក្បែរខ្លួនឲ្យឮត្រឹមតែពីរនាក់។
«ផ្នែកការពារ»
«...»
«ចុះនាង?»
«ខ្ញុំកំពុងពិចារណា...»
«តាមសម្រួលទៅ»
«សូមស្វាគមន៍អ្នកប្រុសទាំងបីមកដល់ដំណាក់ធំ»
ស្ថិតនៅក្នុងការសម្រេចចិត្តដ៏សែនស្មុគស្មាញ់របស់អ្នករាល់គ្នា ភ្លាមៗនោះលោកតាកា ក៏ស្រាប់តែលាន់មាត់ឡើងមក បន្ទាប់ពីក្រឡេកភ្នែកឃើញរាងកាយខ្ពស់ស្រឡះរបស់មនុស្សប្រុសបីនាក់បានបោះជំហានដើរមកឈប់នៅនឹងមាត់ទ្វារចូល។
«...»
«លោកម្ចាស់..អ្នកប្រុសបានមកដល់ចំពេលហើយទាន»
«កូនប្រុសរបស់យើងមកដល់ហើយឬ? ឯណា? ឆាប់ចូលមក»
លោកម្ចាស់ញញឹម ព្រមទាំងបក់ដៃតិចៗជាសញ្ញា ទើបពួកគេរហ័សដើរសំដៅរកទីកន្លែងសម្រាប់ខ្លួនតាមទម្លាប់។
«នេះជាថ្ងៃអី? ម៉េចក៏មានមនុស្សច្រើនបែបនេះ?»
ឈិនជិ ហាឈីរ៉ូ អ្នកប្រុសទីបីនៃត្រកូល បោះសំណួរឡើងមកជាអ្នកដំបូង ក្រោយពេលប្រទះជាមួយនឹងភាពណែនណាន់ទៅដោយមនុស្សប្រុសស្រីប្លែកមុខ។
«បន្ទាប់ពីអស់អ្នកចាស់ទៅ ថ្ងៃនេះប៉ាសម្រេចចិត្តបើកទទួលអ្នកបម្រើចូលថ្មី»
«អ្នកបម្រើ?»
រៀវតាក់ ហាឈីរ៉ូ អ្នកប្រុសទីពីរ ផ្ទួនប្រយោគនេះឡើងវិញ ទាំងចាប់អារម្មណ៍ ហើយក៏ក្រវាសភ្នែក សម្លឹងមើលមនុស្សស្រីឆ្លាស់គ្នាទៅមកៗ រហូតទាល់តែជំពប់នឹងរាងកាយតូចស្ដើងរបស់សាគូរ៉ា។ ប្រុសកំលោះកើតអាការៈភ្ញាក់ផ្អើលឲ្យឃើញបន្តិចបន្តួច ខណៈដែលសាម៉ីខ្លួន ក៏មិនបានចាប់អារម្មណ៍ដឹង ព្រោះរវល់តែសម្លឹងមើលក្រដាស់កិច្ចសន្យាយ៉ាងយកចិត្តទុកដាក់បំផុត។
«ប៉ាបានឲ្យលោកតាកា ប្រកាសនាំយកអ្នកដែលអាចទុកចិត្តមកទីនេះទាំងអស់»
«...»
«សៃតុ មើលលេងៗទៅ...តើកូនមានត្រូវការអ្នកបម្រើផ្ទាល់ខ្លួនបន្ថែមទៀតដែរទេ?» គាត់បកស្រាយហើយក៏ងាកត្រឡប់ទៅសួរកូនប្រុសច្បងគេបង្អស់ ដែលកំពុងតែអង្គុយផឹកតែយ៉ាងស្ងៀមស្ងាត់ មិនរវីរវល់នឹងបរិយាកាសជុំវិញខ្លួន។
«អត់ទេ»
«បងប្រុសមិនត្រូវការ តែខ្ញុំត្រូវការ» រៀវតាក់ និយាយ មុខសង្ហាមានស្នាមញញឹមមុមមាត់ ដែលបង្ហាញពីភាពមិនគួរឲ្យទុកចិត្ត។
«ល្អ កូនអាចរើសយកបាន យ៉ាងណាថ្ងៃនេះប៉ាទទួលអ្នកបម្រើឲ្យចូលមកបម្រើក្នុងដំណាក់បានត្រឹមតែ៤ទៅ៥នាក់ប៉ុណ្ណោះ»
«!!!»
សាគូរ៉ា មមាញឹករិះគិតពិចារណា ឆ្លៀតស្ដាប់ឮសន្ទនាមួយប្រយោគនេះហើយ នាងក៏ងើយមុខឡើង មើលលោកម្ចាស់ ខាយ៉ាដា ហើយក៏ងាកមកមើលអាមិ...ដែលនាងក៏សម្លឹងមើលមកវិញដូចគ្នា។
ងាប់! មនុស្សមានដល់ទៅ២០នាក់ ដល់ពេលទទួលយកអ្នកបម្រើ គឺយកត្រឹមតែ៤ទៅ៥នាក់អញ្ចឹងឬ? មិនបានទាំងពាក់កណ្ដាលផង!
ទេៗ! ភារកិច្ចលើកនេះមានសារៈសំខាន់ណាស់! ក្នុងចំណោមគ្នាយើងបីនាក់គឺ អាមិ មានសមត្ថភាពនិងឈ្លាសវៃជាងគេ! ដូច្នេះហើយអាមិ ត្រូវតែជាប់ជាដាច់ខាត! ចំណែកនាងនិង តៃជិ ចាំគិតពេលក្រោយបន្តទៀតក៏មិនអីដែរ!!
«...»
«...»
សាគូរ៉ា ខាំមាត់គិតបានតែប៉ុណ្ណឹង នាងក៏រហ័សចុះទទួលយកផ្នែកបម្រើផ្ទាល់ខ្លួនរបស់ក្រុមទាំងមិនបានគិតច្រើន ហើយទើបបត់ក្រដាស់នឹងងើយមុខឡើង មើលមនុស្សក្នុងដំណាក់ទាំងប្រាកដប្រជា។
«រួចរាល់ហើយ»
«ចុះរួចហើយឬ?»
«បាទ/ចាស៎»
«អញ្ចឹងសូមអ្នករើសយកផ្នែកការពារទាំងអស់ចេញទៅឈរនៅខាងក្រៅ ដើម្បីរង់ចាំការស្វែងរកអ្នកខ្លាំងចូលការពារក្នុងក្រុម!» លោកមេការ ចេញបទបញ្ជាយ៉ាងម៉ឺងម៉ត់ហើយ អាមិ និង តៃជិ ព្រមទាំងប្រុសៗក្នុងក្រុមទាំងអស់ក៏បានដើរចេញទៅខាងក្រៅបាត់ ទុកឲ្យ សាគូរ៉ានិងស្រីៗប្រហែល៧នាក់ទៀត បាននៅអង្គុយប្រឈមមុខនឹងលោកម្ចាស់ដំណាក់បន្ត។
«...»
«អ្នកណារើសផ្នែកបម្រើក្នុងក្រុមសូមមកក្បែរខ្ញុំ»
«ខ្ញុំ»
ស្ដាប់ឮពីផ្នែកដែលខ្លួនបានរើស រាងតូចក៏រហ័សក្រោកឡើងដើរមកឈរក្បែរកំលោះវ័យកណ្ដាលតាមការស្នើ មុននឹងមានស្រីបីនាក់ផ្សេងទៀតដើរមកឈរទន្ទឹមនឹងគ្នា។
«បួននាក់នេះឬ?»
«ចាស៎»
«តើលោកម្ចាស់ដំណាក់គិតយ៉ាងណាដែរ?»
«គ្នាច្រើនពេកយើងពិបាកសម្រេចចិត្តណាស់»
«...
«សៃតុ.. ក្នុងចំណោមពួកនាងទាំងបួន តើកូនគិតថាម្នាក់ណាដែលសាកសមចូលមកផ្នែកបម្រើផ្ទាល់ខ្លួនរបស់ក្រុមយើងបំផុត?» លោកម្ចាស់ដែលត្រូវជាឪពុកងាកសួរនាំកូនប្រុសច្បងម្ដងទៀត...ប៉ុន្តែសាម៉ីខ្លួនបែរជាងើបមុខឡើងមកសម្លឹងមើលពួកនាងដោយឫកពាស្ងៀមធឹងមិនបង្ហាញអារម្មណ៍ដូចដើម។
«ខ្ញុំក៏មិនដឹង ទុកឲ្យ រៀវតាក់ ជាអ្នកជ្រើសរើសទៅចុះ» សៃតុ ច្រានការសម្រេចចិត្តទៅឲ្យប្អូនប្រុស រួចហើយក៏បន្តលើកពែងតែមកក្រេប។
«...»
រាងកាយតូចស្ដើងឈរស្រាក់ដៃ ជ្រិមភ្នែកមើលមនុស្សប្រុសត្រជាក់ដូចទឹកកកដូចជា ’សៃតុ’...អ្នកដែលនាងទើបតែបានចួបនៅឯព្រៃឫស្សីកាលពីប៉ុន្មានថ្ងៃមុនមិនដាក់ភ្នែក។
ការចងចាំដែលនាងទទួលបាន វាតែងតែស្ថិតនៅក្នុងការគិតមិនរសាយ..នាំឲ្យនាងធ្លោយខ្លួនមើលគេទាំងឈ្លក់វង្វេងយូរហើយយូរទៀត..យូររហូតទាល់តែគេដឹងខ្លួន នឹងងើបមុខមកសម្លឹងមើលនាងត្រឡប់មកវិញ។
អ្ហឹម... ទីបំផុតពួកយើងទាំងពីរក៏ធ្លោយប្រសព្វភ្នែកគ្នាម្ដងទៀត ឲ្យទាល់តែបាន!
«...»
សាគូរ៉ា ប្រសព្វភ្នែកគ្នាជាមួយប្រុសកំលោះពីចម្ងាយ តែរំពេចន៍នោះឯងនាងក៏ភ្លេចខ្លួនងាកភ្នែកគេចចេញពីគេជាមុន នៅពេលដែល រៀវតាក់ ចាប់ផ្ដើមបន្លឺសំឡេងឡើងមក..ដែលវាក៏ទាក់ទងនឹងនាង!
«ប៉ា.. ខ្ញុំពេញចិត្តស្រីអាវសម្នាក់នោះ»
«???»
អាវស?? នៅទីនេះអ្នកដែលពាក់អាវស...មានត្រឹមតែនាងប៉ុណ្ណោះ!!
គឺនាងពិតមែន!! O_O)?
«តើបងកំពុងតែសម្លឹងឃើញភាពស្រស់ស្អាតរបស់នាងមែនទេ?» ឈិនជិ បោះសម្ដីហើយក៏ក្រឡេកភ្នែកមើលបងប្រុសទីពីរទំណងជាតាមទាន់។
«បងគិតថានាងអាចនឹងចេះការងារជាច្រើន..ដែលពួកយើងគ្រប់គ្នាត្រូវការនៅពេលអនាគត»
«!!!»
នែ៎..! (OoO)? និយាយចង់មានន័យយ៉ាងម៉េចឲ្យពិតប្រាកដ? ម៉េចក៏មួយប្រយោគហ្នឹង ស្ដាប់ទៅវាដូចជាជ្រៅដល់ថ្នាក់នេះ?
«អ្ហឹម ល្អតើ..ប៉ាមើលដឹងតាំងពីដំបូងថានាងតូចនេះក្លាហាន ហ៊ានសួរនាំ ចេញមុខចេញមាត់ជាងអ្នកដទៃ អញ្ចឹងប៉ាព្រមទទួលយកនាងទៅចុះ»
«...»
«...»
«លោកម្ចាស់យល់ព្រមទទួលយកនាងហើយ ម៉េចក៏មិនឆាប់អរគុណភ្លាមទៅ» លោកមេការងាកមកណែនាំពេល សាគូរ៉ា គិតតែពីរឈរឡេងឡង់ៗមួយកន្លែង ធ្វើអ្វីមិនត្រូវ។
«អ.. អរគុណលោកម្ចាស់ដំណាក់» នាងក្រមុំប្រញាប់អោនលំទោនតាមសុជីវធម៌ មុននឹងមានស្រីក្នុងឈុតយូកាតាពីរនាក់ ដើរចូលមកលំទោនខ្លួនពីខាងក្រោយ។
«ពេលនេះនាងបានជាប់ឈ្មោះជាស្រីបម្រើរបស់ក្រុមហើយ..ប្រញាប់នាំនាងទៅរកកន្លែងគួរសម នឹងប្ដូរសម្លៀកបំពាក់តាមច្បាប់ទម្លាប់របស់យើងភ្លាមទៅ»
«ចាស៎»
«អរគុណ»
សាគូរ៉ា និយាយពាក្យដដែលៗបានតែប៉ុណ្ណឹង រាងតូចក៏បែរខ្លួនដើរតាមពីក្រោយស្រីបម្រើជារឿយៗ រហូតមកឈប់នៅមុខផ្ទះតូចមួយ ដែលមានម៉ូតបែបបុរាណ សង់ទាបផ្ទាល់ដី។
«ទីនេះនឹងក្លាយជាកន្លែងផ្ទាល់ខ្លួនរបស់នាងហើយ... នៅខាងក្នុងនោះមានឈុតយូកាតាបួនប្រាំ ទុកសម្រាប់ឲ្យនាងផ្លាស់ប្ដូរ...»
«ឈ..ឈប់សិន..»
«នៅមានអីទៀត?»
«គឺខ្ញុំមិនដឹងថាឈុតយូតាកាត្រូវស្លៀកបែបណា..អញ្ចឹងហើយសូមពឹងឲ្យពួកនាងជួយស្លៀកវាឲ្យខ្ញុំផង..តើបានទេ?»
__________
~ចប់ភាគទី១~

VOUS LISEZ
តំណក់ឈាមយ៉ាគូសា
Roman d'amour-ប្រលោមលោកមនោសញ្ចេតនា ស្នេហា ប៉ូលិសស៉ើបអង្កេត -សម្រាប់មនុស្សធំ (18+) -និពន្ធដោយ : ខារ៉ាមេល -ចេញផ្សាយក្នុងពេលឆាប់ៗនេះ