Episode 1:

140 14 1
                                    

Short Story (imagine)

💙🖤

---------------------------------------------------------

បៃប៊ល អាម៉ាន់ដា (Bible Amanda) អាយុ 27ឆ្នាំ ជាសេដ្ឋីប្រាក់ពាន់លានខាងពាណិជ្ជកម្មនាំចូល- នាំចេញទំនិញ ដែលឈាន មុខគេក្នុងប្រទេស  ហើយចាយ 10ជាតិទៀតក៏មិនអស់ផង បូករួមជាមួយនិងរូបសម្បតិ្ត ដែលអំណោយផងពីធម្មជាតិផងនោះ ធ្វើឲ្យស្រីៗ ទាំងតារា កូនអ្នកជំនួញធំៗ មួយចំនួនធំតាមតោងទាម ឥតឈប់ឥតឈរ។ គេជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយស្ដីតាំង ពីម្ដាយលាចាកលោកទៅ ដោយសារគ្រោះថ្នាក់ចរាចរ តែគេបានបានផ្លាស់ប្ដូរពេលមនុស្សម្នាក់បានចូលមកក្នុងជីវិតគេ។

--------

< សំឡេងគោះទ្វារដែលគោះពីខាងក្រៅ ជាច្រើនលើក ច្រើនសារ តែអ្នកក្នុងបន្ទប់មិនព្រមចេញទៅបើកសោះ។ មកពីយប់មិញមានកម្មវិធីជប់លៀង ជា មួយមិត្តជិតស្និត ទំរាំតែបំបែកគ្នាទាបភ្លឺទៅហើយ  ដែលជាហេតុធ្វើឲ្យគេគេង ព្រឹកឡើងមិនចង់ងើប។>

"អ្នកប្រុសៗ អ្នកប្រុសងើបពីគេងហើយឬនៅបាទ" គោះច្រើនដងពេក បែរជាមិនទទួលបានការឆ្លើយតបពីអ្នកខាងក្នុង ទើបសម្រេចចិត្តរុញចូលតែម្ដង ណា មួយក៏គ្មាននរណាម្នាក់មានសិទ្ធិចេញចូលបន្ទប់នឹងដោយសេរីក្រៅពីគេដែល ថ្ងៃនឹងក៏មានប្រជុំមួយម្ចាស់ ភាគហ៊ុនផ្សេងទៀតដែលមិនអាចខកខានបាន។ ចូលមកដល់ក៏ឃើញម្ចាស់របស់ខ្លួន គេងធ្វើមិនដឹងទៅវិញ"

"អ្នកប្រុសៗ ក្រោកឡើងជិតដល់ម៉ោងចូលប្រជុំហើយ មិចអ្នកប្រុសគេងដូចគ្មានរឿងអ្វីចឹង ក្រោកៗ។ ឈរហៅមួយសន្ទុះធំហើយនៅតែគ្មានការឆ្លើយតប បៀវក៏និយាយឡើងមិនក្រោកមែនទេ? បាន....
ដោយអស់ជម្រើស វិធីចុងក្រោយគឺ៖

<ដឹប>

'' អួយ '' សំឡេងធ្លាក់អ្វីម្យ៉ាង មកជាមួយនិងសំឡេងស្រែកដោយការឈឺចាប់។

''​ សុំទោសៗ អ្នកប្រុស ខ្ញុំគ្មានចេតនាទេ '' តែការសុំទោសរបស់គេ បែរជាភ្ជាប់ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ ជាការលួងលោមខ្លាចម្ចាស់របស់ខ្លួនស្ដីបន្ទោស ហើយជួយលើកឲ្យអង្គុយលើគ្រែវិញ។

ជម្រៅស្នេហ៍ (BBB)Where stories live. Discover now