.......................................................................បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចរាល់ បៃប៊ល ចំណាយ ពេលក្នុងបន្ទប់ធ្វើការរបស់ខ្លួន ក៏ចាំបៀវត្រឡប់មកវិញនិងបានដោះស្រាយឲ្យរួចរាល់ជាមួយបៀវតែម្ដង។ តែចាំយូរទៅៗ ប្រហែលខ្ទង់ម៉ោង 10 ក៏សម្រេចចិត្តដើរទៅបន្ទប់គេងរបស់បៀវ ដែលនៅផ្ទះតូចក្រោយវិមាន តែផ្ទះនឹងបៀវរស់នៅតែម្នាក់ឯងទេ ហើយអ្នកបម្រើ និងអង្គរក្សផ្សេងទៀតក៏នៅផ្ទះមួយទៀត ដែលនៅឈានខាងក្រោយមិនឆ្ងាយប៉ុន្មានពីវិមាន។ បៃប៊ល ក៏ធ្លាប់ឲ្យបៀវទៅនៅវិមានជាមួយខ្លួនដែល តែបៀវមិនព្រម ដោយសារផ្ទះតូចមានភាពស្ងប់ស្ងាត់។
បៀវ៖
ខ្ញុំចេញពីវិមានតាំងពីល្ងាចមកម្លេះ ខ្ញុំមិនបានទៅណាឆ្ងាយទេ គ្រាន់តែចង់ចេញមកលំហែអារម្មណ៍ខ្លះ តែក៏ទទួលបានការហៅចូលពីនរណាម្នាក់តែពេលពិនិត្យមើលទើបដឹងថាអាម៉ា:បៀវ៖ ជម្រាបសួរបាទអាម៉ា អាម៉ាសុខសប្បាយទេ?
អាម៉ាសុខសប្បាយទេចៅ អាម៉ាតេទៅរំខានចៅដែលទេនឹង ដោយសារវាយប់ដែរហើយ?
បៀវ៖ អត់ទេបាទ ខ្ញុំចេញមកដើរលេងខាងក្រៅ អាម៉ាមានអ្វីមែនទេបាទ? បៀវរាងឆ្ងល់ព្រោះរាល់ដង អាម៉ាតេមកតែពេលថ្ងៃប៉ុណ្ណោះ។
អាម៉ាមកដល់ព្រលានយន្ដហោះហើយ ចៅអាចមកទទួលអាម៉ាបានទេ?
បៀវ៖ អាម៉ានៅប្រលានយន្តហោះមែនទេ? បានណាចាំខ្ញុំទៅទទួលអាម៉ាណា អាម៉ាចាំខ្ញុំបន្តិចណា តិចទៀតខ្ញុំទៅដល់ហើយ។
ចា៎ចៅ អាម៉ាចាំណា,
តាមពិតទៅអាម៉ាមកជាមួយនិងអង្គរក្សប៉ុន្មាននាក់ដែល តែដោយសារគាត់នឹកបៀវ ទើបចង់ឲ្យបៀវមកទទួល។ គាត់ត្រូវជាយាយរបស់បៃប៊ល តែគាត់ទៅរស់នៅប្រទេសជប៉ុនតាំងពីគាត់ចូលនិវត្តន៍មកម្លេះ បើគិតទៅគាត់មានភាពស្និតស្នាល និងស្រឡាញ់បៀវជាងចៅបង្កើតគាត់ទៅទៀត។
បៀវចំណាយពេលប្រហែល20នាទី បានមកដល់ព្រលានយន្តហោះ ហើយក៏ឆ្លៀតតេទៅប្រាប់ម៉ែដោះឲ្យជួយរៀបចំបន្ទប់ទទួលអាម៉ាផង។ ពេលបានជួបជាមួយអាម៉ាហើយ ក៏បានចេញដំណើរទៅវិមាន នៅតាមផ្លូវលឺតែសំឡេងសន្ទនាគ្នារវាងបៀវនិងអាម៉ា មើលទៅត្រូវរូវគ្នាសម្បើមណាស់។ ពេលមកដល់វិមានអាម៉ា និងបៀវក៏បំបែកគ្នាទៅសម្រាករៀងខ្លួន។
YOU ARE READING
ជម្រៅស្នេហ៍ (BBB)
Romantiekក្ដីស្រឡាញ់វាជាភាពដែលស្រស់ស្អាត ខ្លាំងណាស់នៅពេលដែលបានជួប មនុស្សដែលយល់ចិត្ត 🖤💙