បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចរាល់ បៃប៊ល និងបៀវ មិនបានទៅធ្វើការទេ ដោយឲ្យខេនមើលការខុសត្រូវជំនួស ពួកគេបានចំណាយ ពេលពេញមួយថ្ងៃជាមួយនឹងអាម៉ា ព្រោះតែគាត់កម្រនឹងមានពេល មកលេងពួកគេណាស់ ភាគច្រើនពួកគេត្រូវឡើងទៅជប៉ុនដោយផ្ទាល់។ រហូតដល់ពេលល្ងាច ក្នុងផ្ទះបាយនៅផ្ទះធំ លឺតែសំឡេងជជែកគ្នា និងសើច ក្អាកក្អាយ រវាងអ្នកបម្រើនិងម្ចាស់ ដែលកំពុងជជែកគ្នាទាក់ទងនិងគ្រឿងផ្សំនៃមុខម្ហូប ហើយអាហារពេលល្ងាចថ្ងៃនេះពិសេសជាងរាល់ដង ក៏ព្រោះតែអាម៉ា ចេញមុខ នាក់រៀបចំ ដោយមានបៀវជាកូនកាំបិតជាមួយនិងអ្នកមប្រើផ្សេងទៀត ហើយអាម៉ាក៏បានសួរទៅកាន់បៀវ៖
បៀវ ចៅមានសង្សា ឬ មានមនុស្សក្នុងចិត្តហើយឬនៅ? ចៅអាចប្រាប់អាម៉ាបានណា ចាំអាម៉ាអ្នករៀបចំឲ្យ។
បៀវ '' នៅមិនទាន់មានទេអាម៉ា ណាមួយចៅនៅក្មេងនៅឡើយ ចង់ចំណាយពេលរកលុយឲ្យបានច្រើនៗសិន នឹងពេលចាស់ទៅកុំឲ្យពិបាក។''
ចៅកុំគិតបែបនេះ លុយអាចរកបាន បើខ្វះខាតប្រាប់អាម៉ាបាន អាម៉ាពេញចិត្តនឹងជួយ អាយុចៅក៏ដល់ពេលមានគូរស្រករហើយដែល។ មានមនុស្សដែលស្រឡាញ់ និងយល់ចិត្តគឺសំខាន់ណាចៅ ចៅគួរតែរកបណ្ដើរៗទៅ កុំចំណាយពេលធ្វើការច្រើនពេក ចាស់ទៅតិចពិបាករកណា។ អាម៉ានិយាយទាំងសើចទៅកាន់បៀវ។
បៀវ '' ចៅមានពេលមកពីណាទៅអាម៉ា បើគ្រាន់តែថ្ងៃសម្រាក ក៏អ្នកប្រុសនៅអូសចៅ ទៅនេះ ទៅនោះ តាមគាត់មិនឈប់បែប នេះ។ តែថាប្រសិនបើចៅចាស់ទៅ មិនមានអ្នកណាស្រឡាញ់ចៅនោះ ចៅនិងនៅម្នាក់ឯងបែបនេះចាយលុយដែលចៅរកបាន ហើយចៅនិងចំណាយឲ្យបានច្រើនជាមួយអាម៉ា។ "
ចៅកុំតាមបៃប៊លពេកអ៉ី ម្នាក់នឹងងុបការងារណាស់ តែបើចៅមិនពេញចិត្តមិនបាច់ធ្វើតាមគេទេ។ ហឺយ...... អាម៉ាមានតែចៅកម្លោះពីរនាក់នឹងទេ បើម្នាក់ៗមិនព្រមគិតគូរបែបនេះ ថ្ងៃណាទៅទើបអាម៉ាមានចៅប្រសារទៅ។
< បៀវ ញញឹមព្រោះមិនដឹងតបទៅអាម៉ាបែបណា ព្រោះតែគេមិនដែលគិតគូររឿងនិងពិតមែន>
បៃប៊ល '' បើអាម៉ាចង់ឲ្យបៀវមានសង្សា ចុះបើគេរៀបការបាត់ទៅ ចៅមិនត្រូវនៅឯការម្នាក់ឯងហើយ ចុះមាននាក់ណាជួយចៅមើលការខុសត្រូវការងារនៅក្រុមហ៊ុន បាននាក់ណាកំដរចៅឈ្លោះ បាននាក់ណាមើលថែរចៅពេលឈឺ ចៅមិនសុខចិត្តទេ ហើយក៏មិនព្រមដែល បៀវត្រូវរស់នៅជាមួយចៅជារៀងរហូត បើចាស់ទៅអត់មាននាក់យក ចាំចៅចិញ្ចឹមគេក៏បានដែល ហើយបៀវក៏មិនត្រូវមាននរណាម្នាក់ដែល មានតែចៅម្នាក់ គិតពីចៅតែម្នាក់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ (បៃប៊លមិនដឹងមកឈរស្ដាប់តាំងពីស្មាលណា និយាយយកៗ ធ្វើឲ្យបៀវ និងអាម៉ាម្នាក់ៗគាំងតែម្ដង)។
YOU ARE READING
ជម្រៅស្នេហ៍ (BBB)
Romanceក្ដីស្រឡាញ់វាជាភាពដែលស្រស់ស្អាត ខ្លាំងណាស់នៅពេលដែលបានជួប មនុស្សដែលយល់ចិត្ត 🖤💙