Episode: 5

54 11 1
                                    

មនុស្សយើងម្នាក់ៗ កើតមកតែងតែមានបញ្ហាចោទជាសំណួរត្រូវដោះស្រាយរៀងៗខ្លួន គ្រាន់តែនាក់ខ្លះបញ្ហាតិចតួច ខ្លះទៀតក៏មានបញ្ហាធ្ងន់ធ្ងរពិបាកនិងដោះស្រាយ តែគ្រប់បញ្ហាតែងតែមានដំណោះស្រាយ គ្រាន់តែយើងមិនទាន់រកវាឃើញ។

អង្គុយធ្វើការសុខៗទូរសព្ទ័របស់បៃប៊លក័បានរោទិ៍ឡើង ដែលទាក់ ទាញចំណាប់អារម្មណ៍អ្នកដែលអង្គុយក្នុងបន្ទប់តែមួយ ផ្ទៀងត្រចៀកចាំស្ដាប់។

បៃប៊ល» ហ៊ឹម!! និយាយមក............. អូខេចាំផ្ញើរពត័មានបន្ថែម ឲ្យយើងផង។។។

បៀវ» នរណាទាក់ទងមក មានអ្វីមែនទេលោកប្រុស?

បៃប៊ល» គ្មានទេ ផ្នែកទីផ្សារ និងផ្ញើរឯកសារឲ្យពិនិត្យបញ្ជាក់តែប៉ុណ្ណឹង។

បៀវ» អូរ. (ឥឡូវមានរឿងចេះលាក់បាំងជាមួយនឹងខ្ញុំផងមែនទេ ផ្នែកទីផ្សារនិងផ្ញើរឯកសារមកស្អីបើឯកសារនៅនិងដៃខ្ញុំកំពុងតែពិនិត្យហើយនឹង)។ លោកប្រុសខ្ញុំសុំចេញក្រៅទៅទិញកាហ្វេបន្ដិត លោកប្រុសត្រូវការអ្វីដែលទេ?

បៃប៊ល» អ៉ឹម ទិញឲ្យយើងមួយផង នេះយកកាតទៅ ចង់ទិញអ្វីក៏ទិញទៅ ហើយឆាប់មកវិញផង។

បៀវ» បាទ លោកប្រុសសង្ហា ចិត្តល្អជាងគេ។

បៀវ» លេខាលី ត្រូវការអ្វីដែលទេ ខ្ញុំចុះទៅក្រោម

សុំផ្ញើរទឹកត្រជាក់ៗមួយផងណា ដើម្បីឲ្យមានកម្លាំងធ្វើការ

បៀវ» បាទចាំទិញផ្ញើរ

បៀវ» អ្នកលក់យក កាហ្វេខ្មៅអត់ស្ករមួយ Ice latte មួយ និងយកទឹកត្រជាក់ពីរកំប៉ុងមក។ បន្ទាប់ពីរកម្មង់រួចរាល់បៀវក៏ទៅអង្គុយរងចាំ អាម៉ាក៏បានទាក់ទងមកប្រាប់ថាគាត់ត្រូវត្រឡប់ទៅជប៉ុនវិញហើយ ដោយសារមានការបន្ទាន់ ទើបត្រូវប្រញាប់ទៅ មិនបាននៅលារបែបនេះ។ ទឹកត្រជាក់បានហើយលេខាលី មិនបាច់ឲ្យលុយទេ ខ្ញុំភេ។

អរគុណច្រើនហើយបៀវ ចាំថ្ងៃណាទំនេរខ្ញុំអញ្ជើញហូបបាយណា ព្រោះបៀវតែងតែជួយការងារខ្ញុំរហូត បើមិនបានបៀវទេ ប្រហែលត្រូវលោកប្រធានដេញចេញតាំងពីថ្ងៃទីមួយមកម្លេះ។ លេខាលីចូលធ្វើការបានបានជិតមួយឆ្នាំហើយ តែថ្ងៃទីមួយដែលចូលធ្វើការត្រូវបៃប៊លស្ដីឲ្យសឹងតែឈរយំទៅហើយ កុំតែបានបៀវជួយសម្របសម្រួលទេ កុំអ៉ីត្រូវបែកការិយាល័យជាពីរមិនខានទេ។ ពីមុនទំនួលខុសត្រូវផ្នែកលេខា បៀវជាអ្នករ៉ាប់រង តែការងារកាន់តែច្រើនទៅៗ រហូតដល់បៀវទប់មិនជាប់ទើបសុំបៃប៊លយកលេខាមកម្នាក់ទៀត។ លេខាលីតែងតែត្រូវមាត់បៃប៊លជារឿយៗជាពិសេសថ្ងៃដែលមិនមានបៀវមកធ្វើការ។

ជម្រៅស្នេហ៍ (BBB)Where stories live. Discover now