ថ្ងៃថ្មី
អាម៉ាបានទៅសួរសុខទុកមិត្តភត្តិចាស់ៗរបស់គាត់ ហើយបៃបលបៀវ បានទៅធ្វើការតាមធម្មតា តែបៃបលនៅគិតពីភាពមិនច្បាស់លាស់របស់ខ្លួនថាមានចិត្តទៅលើបៀវឬអត់ គេនិងសាកពិសោធន៍នៅល្ងាចនេះតែម្ដង ពេលខ្លះអាចដោយសារតែគេនៅជាមួយបៀវច្រើនពេក ទើបអារម្មណ៍ល្អៗចេះតែកើតមានឡើង វាអាចថាមិនមែនជាស្នេហាក៏ថាបាន។
ពេលល្ងាចបៃប៊លបៀវនិងអាម៉ាក៏បានទៅចូលរួមក្នុងកម្មវិធីជាមួយគ្នា ហើយអាម៉ាបានណែនាំពួកគេឲ្យមិត្តភក្តិរបស់គាត់បានស្គាល់ផងដែរ តែអ្នកណាមិនស្គាល់ទៅ បៃប៊ល អាម៉ាន់ដា សេដ្ឋីវ័យក្មេងប្រាក់រាប់លាន បើអ្នកណាបានជាគូរពិតជាសំណាងណាស់ ដេកចាយលើកំនរប្រាក់ជាមិនខាន។
សួស្ដីលោកស្រីអាម៉ានដា រីករាយណាស់ដែលបានជួបលោកស្រីផ្ទាល់បែបនេះ ខានជួបគ្នាយូរហើយសម្រស់នៅតែស្រស់ស្អាតដដែល........ ។
អាម៉ា» ចា៎សួស្ដី រីករាយណាស់ដែលបានជួបលោកស្រីកេតសារ៉ា។
លោកស្រីកេតសារ៉ា» លោកស្រីអាម៉ាន់ដា មកចូលរួមតែម្នាក់ឯងទេ? បើលោកស្រីមិនយល់ទាស់ទេ ខ្ញុំអាចឲ្យកូនស្រីរបស់ខ្ញុំកំដរលោកស្រីបានណា។
អាម៉ា» ខ្ញុំចូលរួមជាមួយនិងចៅៗរបស់ខ្ញុំ ចាំតិចណាចាំណែនាំពួកគេទាំងពីរឲ្យស្គាល់។ បៃប៊លបៀវ មកនេះតិចមកចៅ។ នេះគឺលោកស្រីកេតសារ៉ា ហើយនេះគឺកូនស្រីរបស់គាត់ឈ្មោះហ្វា។
បៃប៊លបៀវ« បាទសួស្ដីលោកស្រី ហើយនិងប្អូនហ្វា ។
ចា៎សួស្ដី បងបៃបល និងបងបៀវ ពេលនិយាយដល់ឈ្មោះបៀវ នាងបញ្ចេញអាកប្បបរិយា លក្ខណះអៀនព្រាន ញញឹមញញែម ធ្វើឲ្យបៃប៊លមើលដោយអាការះមិនពេញចិត្តតែម្ដង ចេះមកញញឹមដាក់កូនឆ្មៅរបស់គេទៅកើត។
អាម៉ា« កំដរប្អូនជជែកលេងផងចៅ អាម៉ាមានរឿងនិយាយជាមួយលោកស្រីកេតសារ៉ាបន្ដិច។ បៃប៊លបៀវញញឹមហើយអាម៉ាក៏បានបណ្ដើរគ្នាចេញទៅ។
នៅឈរមួយសន្ទុះ មិនមាននរណាម្នាក់និយាយអ៉ី ហ្វាក៏បបួលពួកគេទៅអង្គុយ ដោយបៀវនៅអង្គុយចន្លោះកណ្ដាលរវាងបៃប៊លនិងហ្វា។ តែភ្នែករបស់បៃប៊លចេះតែសម្លឹងមើលទៅកាន់ហ្វារហូត ដល់បៀវបានចាប់អារម្មណ៍ បៀវគិតថាបៃបលប្រហែលជាចាប់អារម្មណ៍អ្នកនាងហ្វាហើយមើលទៅ ដោយមិនចាប់អារម្មណ៍ពីស្រកែភ្នែកដែលហ្វាមើលមកកាន់ខ្លួន សឹងតែលេបខ្លួនទាំងមូលទៅហើយ។
YOU ARE READING
ជម្រៅស្នេហ៍ (BBB)
Romanceក្ដីស្រឡាញ់វាជាភាពដែលស្រស់ស្អាត ខ្លាំងណាស់នៅពេលដែលបានជួប មនុស្សដែលយល់ចិត្ត 🖤💙