ភាគទី1 ( អ្នកជំនួស )
( សូមទោសសំរាប់ពាក្យមិនសមរម្យ )
គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់នៅការឈឺចាប់នោះទេ? គ្រប់គ្នាតែងតែទទួលបានការឈឺចាប់គ្រាន់តែការឈឺចាប់វាខុសពីគ្នាតែប៉ុណ្ណោះយើងគិតថាយើងឈឺចាប់ខ្លំាងណាស់តែមានអ្នកខ្លះគេទទួលបានការឈឺជាងយើងរាប់រយដងទៅទៀត ។
ខ្ញុំមិនដឹងថាខ្លួនរបស់ខ្ញុំឈរនៅត្រង់ចំនុចណានោះទេគ្រប់ពេលដែលនៅក្បែរគាត់តែដឹងតែម្យ៉ាងគឺដឹងខ្លួនមកគឺតែងតែបានឃើញគាត់នៅក្បែរខ្ញុំជានិច្ច ។
រយះពេលប្រាំឆ្នំាដែលខ្ញុំទាក់ទងគ្នាវាយូរណាស់យូររហូតមិនដឹងថាខ្លួនខ្ញុំជានរណាអោយប្រាកដតែដឹងថាគាត់ល្អនឹងខ្ញុំណាស់គ្រប់ពេលគាត់មើលថែខ្ញុំបានល្អតែគាត់ធ្វើបែបនេះក៏ព្រោះតែគាត់យកខ្ញុំមកជំនួសមនុស្សម្នាក់ប៉ុណ្ណោះ ។
តើខ្ញុំនៅទ្រំាដើរតួមួយនេះដ៏ពេលណាឬមួក៏ពេញមួយជីវិតរបស់ខ្ញុំតែខ្ញុំក៏មិនអាចទ្រំាឈឺចាប់រហូតដែរ.... !
" អូនធ្វើស្អីនឹង "
" សូមទោសមុននេះអូនភ្លឹកទើបមិនបានមើលវា " រាងតូចដែលកំពុងតែឈរធ្វើម្ហូបតែគេបែបភ្លឹកមិនដឹងថាសំម្លពុះហៀលតែក៏សំណាងដែលរាងក្រាស់មកឃើញទាន់ ។" តើពេលណាទើបបានញុំាទៅ "
" រួចហើយបងទៅអង្គុយទៅចំាអូនដួលអោយ " រាងតូចដែលប្រញាប់ប្រញាលក្នុងការរៀបចំអាហារអោយប្រុសម្នាក់នេះបានញុំាទាន់ពេលបើមើលតាមមុខគឺគេកំពុងតែខឹងហើយមើលទៅបានជាចងចញ្ចើមជាប់ណាស់ ។រាងតូចក៏ដួលអាហរដាក់ក្នុងចានហើយក៏ដើរទៅរកតុអាហារដែលមានមនុស្សកំពុងតែរងចំាដោយទឹកមុខស្មើ...
" អូនបានធ្វើស៊ុបហើយនឹងត្រីចំហ៊ុយអោយបងរួចអូនក៏បានដកឆ្អឹងអស់ហើយបងអាចញុំាដោយទុកចិត្តបាន " រាងតូចដែលទំម្លាក់ខ្លួនអង្គុយក្បែរហើយក៏និយាយដោយស្នាមញញឹមដាក់ទៅមនុស្សដែលខ្លួនស្រលាញ់ ។
" អរគុណហើយ "
" ថេយ៍តើបងអាចទៅចូលរួមពិធីខួបកំណើតមិត្តអូនជាមួយនឹងអូនបានអត់ " រាងតូចសួរទៅកាន់អ្នកដែលកំពុងតែញុំាអាហារតែក៏ទំម្លាក់ស្លាបពារចុះហើយក៏ងាកមកមើលមុខចំៗដូចជាមិនពេញចិត្តនឹងអ្វីដែលខ្លួនបានលឺចឹង ។
YOU ARE READING
🥀 ត្រឹមអ្នកជំនួស 🥀
Romanceក្តីស្រលាញ់វាពិតជាធំធេងណាស់តែបើអ្នកមិនប្រាកដនៅក្នុងខ្លួនថាអ្នកមិនទាន់នឹងអាចបំភ្លេចអតីតកាលបានចឹងអ្នកមិនគួរផ្តល់ក្តីសង្ឃឹមអោយទៅមនុស្ម្នាក់ទៀតនោះទេ?