អារម្មណ៍អត់មូលទេបានតែប៉ុណ្ណឹងឯង😥😢
🍃 ត្រឹមអ្នកជំនួស 🍃
ភាគទី11
បន្ទាប់ពីមានរឿងកើតឡើងនៅអាងទឹកពេលនេះថេយ៍ក៏បានយកឆាលមកដល់បន្ទប់តែក្នុងចិត្តរបស់ខ្លួនក៏បារម្ភពីមនុស្សម្នាក់ទៀតដូចគ្នា...
" អូនប្តូរសំម្លៀកបំពាក់ហើយក៏សំរាកចុះ "
" បងថេយ៍... គឺរឿងមុននេះ... " ឆាលដែលតោងដៃរបស់ថេយ៍ជាប់ដោយទឹកមុខគួរអោយអាណិត។
" បងដឹងហើយអូនប្រញាប់ទៅងូតទឹកទៅនៅទទឹកខ្លួនបែបនេះវាអាចនឹងផ្កាសាយបាន "
" អូនដឹងហើយ "ដំណើរបោះជំហានវែងៗដោយសំដៅទៅបន្ទប់មួយទៀតទំាងទឹកមុខមំាជាខ្លាំងមុននឹងបើកទ្វារចូលទៅខាងក្នុង...
" ស៊ុក... មុននេះមានរឿងអី... ទៅណាបាត់ហើយ " សម្លេងស្រែកដោយមិនទាន់នឹងចូលមកដល់ផងតែក៏បិតមាត់ដោយការហួសចិត្តព្រោះតែបន្ទប់ទំាងមូលប្រែជាស្ងាត់គ្មានសូម្បីតែស្រមោលទើបខ្លួនចុចតេរកតែទាក់ទងវាមិនបាន...
" នេះហ៊ានបិទទូរស្ទព៍ផង "អារម្មណ៍របស់ថេយ៍ក៏កាន់តែមួមៅឡើងមុននឹងចាកចេញពីបន្ទប់របស់ខ្លួនទំាងមុខស្មើដោយទៅតាមរករាងតូចដោយមិនដឹងថាគេទៅណានោះទេ?
" អត់ទោសមានបានឃើញពីក្មេងប្រុសម្នាក់ដែលធ្លាក់ទឹកមុននេះគេទៅណាហើយ " ថេយ៍សួរទៅកាន់បុគ្គលិកដែលនៅក្បែរនោះដោយដឹងថាគេប្រហែលជាបានឃើញ។
" មុននេះឃើញគេឡើងតាក់ស៊ីចាកចេញបាត់ហើយ "
" អរគុណ "គ្រាន់តែបានលឺថេយ៍ក៏ដើរចេញដោយកំហឹងមកជាមួយនឹងខ្លួនភ្លាមព្រោះរាងតូចដែលធ្វើអោយគេខឹងណាស់សឹងតែកំហឹងនោះផ្ទុះចេញមកក្រៅទៅហើយមុននឹងដើរទៅបន្ទប់របសខ្លួន។
( ថ្លើមធំណាស់មែនទេ? ហ៊ានធ្វើអីដោយចិត្តខ្លួនឯង )
ថ្ងែស្អែកមកដល់
រាងតូចដែលត្រលប់មកដល់ផ្ទះរបស់ខ្លួនវិញមុននឹងបោះជំហានដើរចូលហើយក៏ដើរទៅគេងនៅលើគ្រែរបស់ខ្លួនដោយគ្មានសូម្បីតែកំលំាងកំហែលសោះដូចជាខ្លួនធ្វើការហត់នឿយណាស់ចឹងឬមួយក៏រត់ចំម្ងាយរាប់រយយោតណាស់នៅពេលនេះ។
YOU ARE READING
🥀 ត្រឹមអ្នកជំនួស 🥀
Romanceក្តីស្រលាញ់វាពិតជាធំធេងណាស់តែបើអ្នកមិនប្រាកដនៅក្នុងខ្លួនថាអ្នកមិនទាន់នឹងអាចបំភ្លេចអតីតកាលបានចឹងអ្នកមិនគួរផ្តល់ក្តីសង្ឃឹមអោយទៅមនុស្ម្នាក់ទៀតនោះទេ?