🍃 ត្រឹមអ្នកជំនួស 🍃ភាគទី9+10
ថ្ងៃថ្មី...
ម៉ោងដប់ព្រឹក
រាងតូចដែលគេងនៅលើគ្រែក៏បើកភ្នែកឡើងមកតែក៏ងាករកមើលអ្នកដែលតែងតែគេងនៅក្បែរខ្លួនតែយប់នេះបែបជាមិនឃើញសូម្បីតែកាយហើយនឹងស្រមោល...
" ខឹស...ខឹស... " រាងតូចដែលចុះពីគ្រែដោយទ្រុនទ្រាមជាខ្លំាងហើយក៏មានសម្លេងក្អួតមកជាមួយដោយសារតែពីយប់មិញគេបានឈរហារភ្លៀងទើបធ្វើអោយគេមានអារម្មណ៍ថាធីងធោងវិលមុខជាខ្លំាងតែក៏ប្រឹងដើរចូលក្នុងបន្ទប់ទឹក...
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយរាងតូចក៏ចេញមកទំាងទឹកមុខស្លេតស្លំាងជាខ្លំាងមុននឹងអង្គូយលើសាឡុងដោយភ្នែកចេញតែសម្លឹងមើលទៅមាត់ទ្វាររបស់ខ្លួនជានិច្ច...
ត្របកភ្នែកដែលបើកដោយភាពហត់នឿយក៏បិទម្តងបន្តិចៗរហូតដល់គេងលក់បាត់ដោយខ្លួនទើបតែភ្ញាក់សោះតែបែបជាគេងលក់ម្តងទៀតដោយមិនដឹងខ្លួនដោយសារតែមានអារម្មណ៍ថាមិនស្រួលខ្លួនទើបគេចង់គេង...
រាងកាយដែលគេងនៅលើសាឡុងដោយមានញើសហូរចេញមកឡើងជោកខ្លួនទៅហើយជាពិសេសនៅលើមុខរបស់ខ្លួនតែក៏ត្រូវភ្ញាក់ឡើងពេលដែលមានមនុស្សម្នាក់មកដាល់...
" ស៊ុកៗ... ស៊ុកអូនយ៉ាងមិចហើយ "
" ថេយ៍... នេះបងមកហើយម៉ោងប៉ុន្មានហើយ " រាងតូចដែលងើបស្ទុះយ៉ាងលឿនតែក៏យកដៃមកទប់ក្បាលរបស់ខ្លួនដោយការឈឺហើយនឹងធីងធោងជាខ្លំាងតែក៏ប្រឹងមើលអ្នកដែលអង្គុយនៅក្បែរ។
" ម៉ោងប្រាំហើយ ! "
" ហេតុអីក៏មិនដាល់អូនចឹងនេះបងញុំាអីនៅចាំអូនទៅធ្វើអោយ " ហូស៊ុកដែលគិតថាវាទើបតែព្រឹកតែក៏ភ្ញាក់ពេលដែលដឹងថាវាលើសម៉ោងហើយទើបប្រញាប់ដោយគិតថានឹងទៅចំម្អិនអាហារអោយគេតែក៏បានតែមើលមុខអ្នកដែលនៅក្បែរខ្លួន..." បងញុំារួចហើយ ! តែអូនមិនស្រួលខ្លួនមែនទេ? ហើយបានលេបថ្នំានៅ ហើយថ្ងៃនោះអូនមិចក៏ចាកចេញដោយមិនប្រាប់បងចឹងបងតេក៏មិនព្រមទទួលទៀត "
" អូនមិនស្រួលខ្លួនហើយក៏មើលទៅបងដូចជារីករាយទើបអូនមិនចង់នំាភាពលំបាកអោយបងអូនមកផ្ទះមុខទៅណាមួយគ្មានអូនបងក៏អាចបញ្ចប់ដោយរលូនដែរ "
YOU ARE READING
🥀 ត្រឹមអ្នកជំនួស 🥀
Romanceក្តីស្រលាញ់វាពិតជាធំធេងណាស់តែបើអ្នកមិនប្រាកដនៅក្នុងខ្លួនថាអ្នកមិនទាន់នឹងអាចបំភ្លេចអតីតកាលបានចឹងអ្នកមិនគួរផ្តល់ក្តីសង្ឃឹមអោយទៅមនុស្ម្នាក់ទៀតនោះទេ?