ភាគទី14
ថេយ៍ដែលបានដើរចាកចេញដោយទឹកមុខក្រៀមក្រំដោយនៅក្នុងដៃរបស់ខ្លួនអោបជាប់នៅរបស់ហូស៊ុកមកជាមួយខ្លួនដូចជាមនុស្សគ្មានវិញ្ញាសជាប់នឹងខ្លួន។
ភឹប... រាងកាយមនុស្សពីរនាក់ក៏បានមកបុកគ្នាពេញទំហឹងដោយម្នាក់នោះគឺជាមិត្តតែម្នាក់របស់ហូស៊ុកនឹងឯងគឺនាងបានទទួលដំណឹងនេះក៏រត់មកយ៉ាងលឿនដោយបានមកបុកនឹងថេយ៍ដែលកំពុងតែដើរចាកចេញតែគេបែបជាមិនខ្វល់នឹងនាងថែមទំាងដើរហួសដោយមិនបានសម្លឹងមើលនាង...
" ឯង... ហ្ហឹកៗ...ឯង...ហ្ហឹកៗ... " នៅពេលនេះនាងនិយាយអីមិនចេញក្រៅពីយំព្រោះតែនាងក៏បានគំាងស្ញើញនៅក្នុងរឿងនេះដូចគ្នាដល់ថ្នាក់បានឃើញមុខរបស់ថេយ៍គឺនាងចង់ជេរណាស់តែនាងហារមាត់មិនចេញសោះសូម្បីតែមួយម៉ាត់។
" ..... " ថេយ៍មិនខ្វល់នឹងនាងព្រោះតែពេលនេះគេក៏ឈឺចាប់ដូចគ្នាដល់ថ្នាក់ញ័រទៅហើយតែគេក៏សំរេចចិត្តចេញដោយមិនមាត់សូម្បីតែបន្តិចទោះជានាងជេរនៅពេលនេះក៏គេគ្មានអារម្មណ៍ថានឹងខឹងឬមួយក៏ស្រែកដាក់នាងដូចគ្នាដឹងតែម្យ៉ាងថាពេលនេះគេចង់ទៅផ្ទះវិញគឺចង់ទៅផ្ទះ...
នៅតាមដងផ្លូវថេយ៍មិនមាត់អីទំាងអស់គេស្ងៀមទឹកមុខរបស់គេក៏ស្លេកស្លំាងណាស់ដោយពេញមួយយប់គេគិតតែពីរងចំារាងតូចដល់ថ្នាក់ភ្នែករបស់គេឡើងរូងហើយនៅពេលដែលបានមកឃើញពីគ្រប់យ៉ាងទៀតគេកាន់តែយ៉ាប់លើសដើមទៅទៀត។
ខុនដូរ
ថេយ៍បានដើរចូលមកក្នុងផ្ទះដោយឈប់នៅកណ្តាលផ្ទះរបស់ខ្លួនហើយក៏ឈរសម្លឹងមើលជុំវិញផ្ទះទំាងមូលដោយមានស្រមោលហើយនឹងសម្លេងមនុស្សម្នាក់តែងតែស្រែកហៅហើយនឹងសើចញញឹមមកដាក់ខ្លួនគ្រប់ពេលតែពេលនេះសូម្បីតែរូបរាងក៏គ្មានហើយសម្លេងក៏លែងបានលឺ...
" បងនឹងគេងពេលភ្ញាក់ឡើងគ្រប់យ៉ាងវានឹងមកដូចដើម " ថេយ៍ក៏ដើរចូលបន្ទប់ហើយក៏ទំម្លាក់ខ្លួនគេងនៅលើគ្រែដោយនៅក្នុងដៃមានអោបរបស់ហូស៊ុកជានឹងទ្រូងទោះជាពេលនេះក្នុងទ្រូងរបស់គេវាកំពុងតែវាយប្រហាយមកគេខ្លំាងដល់កំរិតណាក៏ដោយហើយនូវអ្វីដែលបានដឹងក៏ដោយតែថេយ៍នៅតែអះអាងថារាងតូចមិនទាន់ទៅចោលខ្លួននោះទេ? គេទទួលយកមិនបានជាដាច់ខាត...
YOU ARE READING
🥀 ត្រឹមអ្នកជំនួស 🥀
Romanceក្តីស្រលាញ់វាពិតជាធំធេងណាស់តែបើអ្នកមិនប្រាកដនៅក្នុងខ្លួនថាអ្នកមិនទាន់នឹងអាចបំភ្លេចអតីតកាលបានចឹងអ្នកមិនគួរផ្តល់ក្តីសង្ឃឹមអោយទៅមនុស្ម្នាក់ទៀតនោះទេ?