🍃 ត្រឹមអ្នកជំនួស 🍃
ភាគទី8
ស្នេហាមួយដែលលាក់កប់ក្នុងចិត្ត គ្មានរូបរាង គ្មានសំឡេង តែធ្វើឲ្យមនុស្សម្នាក់ចង់ឆ្កួតចង់ជាពេលដែលដឹងថាយើងបានលង់ស្រលាញ់គេតែម្នាក់ឯងហើយក៏ដឹងថាស្នេហានេះយើងក៏ជាអ្នកប្រឹងប្រែតែម្នាក់ឯង។
ពេលដែលចិត្តស្រលាញ់កាន់តែខ្លាំង ក៏កាន់តែឈឺចាប់ខ្លាំងដូចគ្នា អារម្មណ៍បែបនេះគឺឈឺខ្លាំងបំផុត ព្រោះតែមិនមានសង្ឃឹមថាគេក៏ស្រលាញ់យើងវិញ ចឹងហើយទើបចង់ចាកចេញឲ្យឆ្ងាយពីជីវិតគេតែចិត្តមួយក៏ចង់ដឹងថា បើយើងចាកចេញទៅ តើគេនឹកយើងដែរទេ? ហើយគេនឹងតាមរកយើងឬមួយក៏អត់...
ពេលដែលគេនៅក្បែរគឺជាពេលដែលមានក្ដីសុខបំផុត ទោះជាយើងដឹងថាវាគ្រាន់តែជាតំរូវការរបស់គេក៏ដោយតែយើងក៏មានអារម្មណ៍ថាកក់ក្ដៅ តែភាពកក់ក្តៅមួយនោះបែបជាធ្វើអោយយើងឈឺចុកចាប់ណាស់ដល់ថ្នាក់ហូរទឹកភ្នែក។
មួយខែក្រោយ
ក្នុងសណ្ឋាគារដែលមានរៀបចំពិធីខួបកំណើតរបស់លោកអគ្គនិយកគីម ដែលមានភ្លៀវចូលរួមជាច្រើនតែម្ខាស់ខួបដូចគ្នាមិនស្រស់បោះបែបជាមានតែស្នាមក្រញៅជាប់នឹងមុខរបស់ខ្លួន...
ថេយ៍ដែលស្រងូតស្រងាត់ជាខ្លំាងដល់ថ្នាក់មិនតំាងនិយាយរកនរណានោះទេ? សូម្បីតែក្មេងប្រុសដែលស្រស់ស្អាតដែលកំពុងតែឈរនៅក្បែរក៏គេមិនមាត់រកផងដូចជាគេកំពុងតែរកចំានរណាម្នាក់ចឹងឬមួយក៏គេដឹងថាថ្ងៃនេះមានរឿងអីនឹងកើតឡើង...
ប្រុសម្នាក់ដែលដើរចូលក្នុងសណ្ឋាគារដោយស្លៀកពាក់ថ្លៃថ្នូរអមនឹងរូបរាងសង្ហារបស់ខ្លួនដែលបោះជំហានចូលទៅខាងក្នុងដោយស្នាមញញឹមមានជាប់នឹងមុខរបស់ខ្លួន...
" បងថេយ៍... "
" ឆាល.... " សម្លេងមួយបន្លឺឡើងអមនឹងមនុស្សគ្រប់គ្នាងាកមកមើលរួមទំាងហូស៊ុកដែលឈរថ្មឹងគំាងគ្រប់យ៉ាង...
" សូមទោសដែលអូនមកយឺតពេល "
" បងដឹងថាអូននឹងមកវិញអូនមិនភ្លេចសន្យានោះទេ ? វាជាកាដូដ៏ធំសំរាប់បង "
" .... " តំណក់ទឹកភ្នែកដែលកប់ជ្រៅនៅក្នុងប្រឡះភ្នែកវាក៏ហូរចេញមកដោយមិនអាចហាមបានដោយកែវភ្នែកទំាងគូរបានតែសម្លឹងមើលទៅមនុស្សពីរនាក់ដែលកំពុងតែសាលសងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅចំពោះមុខរបស់ខ្លួន....
YOU ARE READING
🥀 ត្រឹមអ្នកជំនួស 🥀
Romanceក្តីស្រលាញ់វាពិតជាធំធេងណាស់តែបើអ្នកមិនប្រាកដនៅក្នុងខ្លួនថាអ្នកមិនទាន់នឹងអាចបំភ្លេចអតីតកាលបានចឹងអ្នកមិនគួរផ្តល់ក្តីសង្ឃឹមអោយទៅមនុស្ម្នាក់ទៀតនោះទេ?