1 គូដណ្តឹង

1.2K 33 0
                                    

ភាគទី1 "អាឆ្កួតជ្រូក......"

ផ្ទៃមេឃខៀវស្រងាត់ ពពករសាត់ពេញវេហាខ្យល់ត្រជាក់បក់ផោយផាត់បង្កេីតបានជាអាកាសធាតុដ៏ត្រជាក់ត្រជុំមួយសម្រាប់មនុស្សរស់នៅលេីផែនដី បេីយេីងក្រឡេកទៅមេីលប្រទេសកូរ៉េខាងត្បូងនៃទីក្រុងសែលអ៊ូលវិញ កំពុងមានការអភិវឌ្ឍយ៉ាងជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃសម្បញទៅដោយអគាខ្ពស់ៗគ្រប់លំដាប់ញឹកស្អេកដូចផ្សិតដុះក្នុងព្រៃទៅហេីយ ជាពិសេសមានផ្លូវខ្វាត់ខ្វែងច្រេីនបេីស្គាល់ផ្លូវមិនច្បាស់ទេអាចវង្វេងបាន ឡានតូចធំគ្រប់ជាន់ថ្នាក់ក៏បេីកបរលេីផ្លូវជាច្រេីនរាប់មិនអស់ ហេីយក្នុងនោះក៏មានឡានទំនេីបរបស់មហាសេដ្ធីម្នាក់ដែលមាន កេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គមនរណាៗអោយតែឮឈ្មោះក៏គេស្គាល់ដែរ ហេីយឡាននោះគឺជាឡានរបស់ត្រកូលគីម ជាមហាសេដ្ធីមានជាងគេនៅក្នុងទីក្រុងមួយនេះ។

ឡានខ្មៅរលេីបរលោងក៏បានបេីកឆ្ពោះទៅខាងមុខឥតឈប់ឈរ រហូតដល់កន្លះម៉ោងជាងក៏ឈប់ចតនៅខាងមុខផ្លូវចូលប្រលានយន្តហោះ ហាក់ដូចជាកំពុងតែរោងចាំនរណាម្នាក់។

"នៅទីនេះហេីយទុកអោយបងជាអ្នកទៅទទួលអនាគតប្អូនថ្លៃបងដោយខ្លួនឯង" នាយសង្ហាមាននាមជាបងប្រុសក៏និយាយញ៉ោះប្អូនប្រុសពៅលេងអោយមុខក្រញ៉ូវភ្លាម រាងអស់សំណេីចបន្តិចដែរមុនពេលមកប្អូនប្រុសរបស់នាយយំមិនព្រមមកទទួលគូរដណ្តឹងខ្លួនឯងឡេីយ ទម្រាំបានមកនាយអូសផង ចាប់ផងអង្វរ លួងផងអីផងទេីបព្រមមកជាមួយនាយ ។

"យ៉ាក៎!! បងជុនចង់ត្រូវមែនទេហាស៎?" សម្លេងស្រួយផ្អែមក៏បញ្ចេញហា៎ស្តីគម្រាមអ្នកជាបងអោយឈប់និយាយទៀត គេនៅមិនទាន់បាត់ខឹងលោកប៉ាផងមកនិយាយចឹងៗទៀតក្តៅក្រហាយណាស់ចង់តែហក់ទៅច្របាច់ ក អាបងឆ្កួតនឹងទេមិនចេះជួយហេីយថែមទាំងជួយបញ្ជួសលោកប៉ាថែមទៀត ខឹងណាស់ៗ។

"សុំខ្លាចហេីយ លោកប្អូនខ្លា" ថាចប់នាយក៏ដេីរចូលទៅខាងក្នុងប្រលានបាត់ទុកអោយនាយល្អិតនៅអង្គុយក្នុងឡានធ្វេីមុខខ្មូតែម្នាក់ឯងទាំងមិនសុខចិត្ត។

"មិនដឹងជាអីទេលោកប៉ាហ៎! គេមិនទាន់ចង់បានប្តីផងមកចាប់ឯងភ្ជាប់ពាក្យជាមួយអាឆ្កួតណាតាំងពីពេលណាក៏មិនដឹង ហឹុកៗហា៎ៗ អាថេយ៍អេីយឯងកេីតមកកម្សត់ពេកហេីយ" នាយតូចពេបមាត់និយាយរៀបរាប់តែម្នាក់ឯងយំផងអីផងដូចជាមនុស្សឆ្កួតទៅហេីយ មិនអោយយំយ៉ាងម៉េចនេះគេជិតបានប្តីហេីយដល់ពេលនោះគេប្រាកដជាបាត់បង់សេរីភាព ដេីរលេងសប្បាយជាមួយមិត្តភក្តិទៀតក៏មិនបានដែលព្រោះរវល់នៅផ្ទះមេីលចិត្តយល់ចិត្តជាមួយលោកគូដណ្តឹងមិនស្គាល់មុខនោះអី ។

❦ គូដណ្តឹងក្លែងបន្លំ ❦Where stories live. Discover now