8 ឈឺយ៉ាងណាក៏មិនបង្ហាញ

266 15 0
                                    

ភាគទី8"ឈរមេីលទាំងឈឺ....!

ពេលល្ងាចក៏ឈានចូលមកដល់បង្ហាញអោយឃេីញពន្លឺភ្លេីងពណ៍ចម្រុះពាសពេញទីក្រុងជំនួសអោយពន្លឺព្រះច័ន្ទដែលភ្លឺប្រៀកៗនោះ ចំណែកភូមិគ្រឹះមួយនៅកណ្តាលទីក្រុងប៉ារីសកំពុងបញ្ចេញសម្រស់យ៉ាងទាក់ទាញសម្រាប់មនុស្សម្នាដែលបានធ្វេីដំណេីឆ្លងកាត់ទីនោះ បេីយេីងក្រឡេកទៅមេីលនៅក្នុងបន្ទប់អាហារដ៏ធំទូលាយប្រៀបដូចជាវាំងឯណេះវិញក៏កំពុងតែមានសមាជិក5នាក់ផងដែរកំពុងតែអង្គុយបរិភោគអារហារពេលល្ងាចជុំគ្នា។

ថេហ្យុងអង្គុយខិតជិតជុងហ្គុកព្រោះមានអារម្មណ៍ថាកំពុងតែមានកែវភ្នែកមួយគូរកំពុងតែសម្លឹងមេីលមកគេឥតឈប់ឈរវាធ្វេីអោយខ្លួននេះមានអារម្មណ៍ថាមិនស្រួលទោះមេីលមកធម្មតាៗក៏ដោយ។

"កូនថេយ៍នេះជីមីនជាកូនប្រុសច្បងក្នុងគ្រួសាផាក រាក់ទាក់ប្អូនបន្តិចទៅកូន"អ្នកស្រីផាក

"សួស្តីថេហ្យុង រីករាយណាស់ដែលថ្ងៃនេះបងបានជួបអូន!!" ជីមីន និយាយរាក់ទាក់ដោយសម្តីផ្អែមលាយស្នាមញញឹមទៅកាន់នាយតូចថែមទាំងប្រេីពាក្យសម្តីប្រៀបដូចជាគូរស្នេហ៍ថែមទៀតហាក់មិនក្រែងចិត្តជុងហ្គុកដែលជាគូដណ្តឹងទាល់តែសោះ។

"បាទ..បាទសួស្តី!" ថេហ្យុងញញឹមមិនសូវសមដាក់នាយ

"ហឹុម!! ខ្ញុំគិតថាពួកយេីងគួរតែឆាប់ញាំុវិញល្អជាង" ជុងហ្គុកក្រហឹមដេីមកររួចក៏និយាយបង្វែប្រធានបទព្រោះនាយមិនចង់ឮសម្តីសាសងជីមីនទៅកាន់ថេហ្យុងឡេីយ

"អុីចឹងឆាប់ញាំុទៅកូន..." លោផាក

វិនាទីបន្ទប់ការបរិភោគអាហារពេលល្ងាចក៏បានចាប់ផ្តេីមយ៉ាងរអាក់រអួលព្រោះថេហ្យុងញាំុបាយសឹងតែឈ្ងោកមុខចូលចានបាយទៅហេីយដោយសារតែការសម្លឹងរបស់ជីមីនមេីលមកកាន់ខ្លួន ប៉ុន្តែជុងហ្គុកក៏បានដួសនេះដួសនោះយកចិត្តថេហ្យុងចំពោះមុខគ្រប់គ្នានឹងធ្វេីអោយថេហ្យុងលេងមានអារម្មណ៍ថាភ័យខ្លាចទៀតកាបេីនាយយកចិត្តទុកដាក់ខ្វាយខ្វល់ជាមួយ មិនយូរប៉ុន្មានការញាំុអាហារដ៏សែនតឹងទ្រូងរបស់ថេហ្យុងក៏បានបញ្ចប់។

❦ គូដណ្តឹងក្លែងបន្លំ ❦Where stories live. Discover now