17" នរណាប្តីនាងមីស្រីមុខចាស់"

380 18 0
                                    

ភាគទី17"ជួបជុំ"

"កូនរបស់ពួកយេីងឬ??" នាយសង្ហាចនជុងហ្គុក ឈរស្ងៀមធ្មឹងដូចរូបចម្លាក់អារម្មណ៍ច្របូកច្របល់ក៏រត់ត្របាញ់ពេញខួក្បាលរបស់នាយ មានកូន? ថេហ្យុងមានកូនជាមួយនាយឬ ចុះបងប្រុសនោះគិតយ៉ាងម៉េច? តេីមានរឿងអ្វីកេីតឡេីងទៅ។

"ពិតមែនហេីយ គឺថេវ៉ុនជាកូនរបស់ពួកយេីង ហឹុកៗ!" ថេហ្យុងយំងក់ក្បាលរួចក៏ចូលទៅអោបនាយខ្ទប់មុខនឹងដេីមទ្រូងហាប់ណែនទាំងខ្សឹបខ្សួល ជុងហ្គុកមិននិយាយតែបែមុខសម្លឹងមេីលទៅក្មេងតូចដែរអង្គុយលេីកៅអីទាបនោះប្រកបដោយក្តីអាណិតអាសូ ។

"គឺ...."

"នែ៎!! ឯងជាអ្នកណាមកអោបប្តីរបស់យេីងហ្នឹង ផាច់!!" ស្រីស្រស់បបូមាត់ក្រហមឆេះប្រឹងតែងខ្លួនដេីម្បីទាក់ប្រុសក៏ចូលមកចាប់នាយតូចចេញហេីយហានលេីកដៃអាប់ប្រឡាក់ទះទៅលេីថ្ពាល់ក្រពុំយ៉ាងពេញទំហឹងទៀតផង នាំអោយផ្ទៃមុខរលោងត្រូវងាកទៅម្ខាង។

"ថេយ៍... លីណា ហេតុអីនាងហានទះភ្ញៀវរបស់ខ្ញុំ " ជុងហ្គុក ក៏ស្រែកកំហកដាក់ស្រីស្រស់ព្រោះខឹងនាងដែរទះថេហ្យុងរបស់នាយ សម្លេងរបស់នាយធ្វេីអោយគ្រប់គ្នាខ្លាចរអា បុគ្គលិកវិញនាំគ្នាស្ងាត់មាត់ជ្រាបចំណែកភ្ញៀវផ្សេង2_3នាក់ទៀតក៏ងាកមកមេីលផងដែរ។

"ជាភ្ញៀវហេស៎? ភ្ញៀវដែរមកអោយដៃអោយជេីងបងហ្នឹងហេស៎!! វាមកទាក់បងណាជុងហ្គី" លីណា មិនបានខ្លាចនាងរិតតែខឹងក្រោយពេលជុងហ្គុកការពារនាយល្អិត បានជានាងហៅនាយថាជុងហ្គីព្រោះជុងហ្គុកបានប្រាប់អ្នកដែរមកឬសួរនាំនាយអោយហៅនាយថាជុងហ្គីព្រោះនាយចង់លាក់អត្តសញ្ញាណមិនចង់អោយនរណាគេរកនាយឃេីញឡេីយ ។

ផាច់ !! ថេហ្យុងដោយអត់ទ្រាំពុំបានក៏លេីកដៃទះនាងមួយកំភ្លៀងវិញទុកជាការសងសឹក ក៏ដឹងថាគីមថេហ្យុងអាចបត់បែនចរឹកបានគ្រប់កាលៈទេសៈនោះអី។

"មួយកំភ្លៀងនេះទុកជាការដាស់តឿននាង បេីនាងហានយេីងមិនទុកមុខអោយនាងឡេីយមីស្រីមុខចាស់" ថេហ្យុង ឈរអោបដៃ បោះពាក្យសម្តីមួយចុកៗទៅកាន់ស្រីស្រស់ឥតខ្លាចអ្វី ខ្លាចអីទៀតតែមានទៅគឺវាមានមកវិញហេីយ។

❦ គូដណ្តឹងក្លែងបន្លំ ❦Where stories live. Discover now