12 ថ្ងៃដែលបងមិនចង់ជួប

271 12 0
                                    

12"មិនចង់ចាកចេញ"

យប់បន្តិចទេីបពួកគេទាំងពីរទៅដល់ផ្ទះថេហ្យុងបានភ្ញាក់រួចម្តងហេីយតែគេងលក់នៅពេលធ្វេីដំណេីតាមឡានម្តងទៀតទេីបជុងហ្គុកបីយកទៅគេងនៅខាងលេីបន្ទប់នាយល្អិតសិន រួចក៏ចុះមកក្រោមវិញដេីម្បីនិយាយជាមួយគ្រួសារចន នឹងបានយករបស់ដែលអ្នកស្រីផាកផ្ញេីមកអោយផងដែរ។

"កូនថេយ៍កេីតអីមែនទេកូន?" អ្នកស្រីចន ឃេីញមុខកូនដូចស្លេកៗពេកក៏ចោទសួរនាយក្រាសើតែម្តងទៅ ធម្មតាថេហ្យុងមិនមែនខ្សោយដល់ថ្នាក់ហ្នឹងទេ ប្រហែលជាគេឈឺអ្វីមួយហេីយ។

"ថេហ្យុង មិនសូវស្រួលខ្លួនតាំងពីយប់មិញមកម្លេះ ប៉ុន្តែកូនបានយកថ្នាំអោយថេយ៍ញាំុរួចហេីយ ឥឡូវក៏បានធូច្រេីនដែរ អ្នកម៉ាក់កុំបារម្ភអីណា"

"ម៉ាក់មិនសូវបារម្ភពេកទេ ព្រោះអីម៉ាក់មានកូនប្រសារល្អជួយជំនួសដៃម៉ាក់ក្នុងការមេីលថែក្មេងកាចឆ្នាស់រួចទៅហេីយ "គាត់និយាយទាំងសេីចតិចៗ

"បាទអ្នកម៉ាក់.." នាយក៏បានត្រឹមញញឹម

"កូនជុងប្រហែលជាហត់ហេីយ ប៉ាគិតថាកូនគួរតែឡេីងទៅសម្អាតខ្លួនសិនទៅ ចាំមកញាំុអីជុំគ្នា" លោកចន មេីលទៅឃេីញថានាយដូចជាហត់ក៏មិនតិចដែរ មិនហត់មិមបានទេព្រោះនេះនាយមេីលថែកូនរបស់គាត់តាំងពីិព្រឹកដល់យប់ណា មិនដឹងថាកូនគាត់នេះស្តាប់តាមនាយឬអត់នោះទេ បេីក្បាលរឹងហេីយកាចម្លឹងៗ តែគាត់មិនដឹងទេថាឥឡូវនេះថេហ្យុងមិនសូវដូចពីមុនពេកទេ ។

"បាទលោកប៉ា អ្នកម៉ាក់នេះជារបស់អ្នកម៉ាក់កូនផ្ញេីមកអោយ" នាយក៏ហ៊ុចកញ្ចប់ថង់មួយដែលក្បាច់រចនាល្អមេីលក៏ដឹងថាវាមិនមែនជារបស់ថោកនោះទេ

"ម៉ាក់អគុណណា ចុះជាអ្វីទៅកូន?" គាត់ទទួលយកទាំងញញឹមពព្រាយ

"កូនគិតថាជាខ្សែកពេជ្រ"

"ខ្សែកពេជ្រ!! អុីចឹងម៉ាក់ទៅលេីសិនហេីយ" ថាចប់អ្នកស្រីចនក៏យករបស់ហេីយប្រញាប់ទៅខាងលេីបាត់ទុកអោយលោកគីមនឹងនាយក្រាស់នាំគ្នាសេីចនឹងដំណេីរបស់គាត់រត់។

"លោកប៉ា នេះជារបស់ដែលលោកប៉ាកូនផ្ញេីមកអោយលោកប៉ា "

"អូ៎!! អាផាកមានរបស់អោយប៉ាទៀត អគុណកូនហេីយណាដែរយកមកអោយប៉ា"

❦ គូដណ្តឹងក្លែងបន្លំ ❦Where stories live. Discover now