3 អូនប្រៀបដូចជាកម្លាំងរបស់បង!!

342 13 0
                                    

ភាគទី3"អូនប្រៀបដូចជាកម្លាំងរបស់បង"

#ភោជនីយដ្ឋាន
អាហារថ្ងៃត្រង់ក៏ឈានចូលមកដល់ ជុងហ្គុកបាននាំថេហ្យុងទៅញាំុអាហារនៅភោជនីដ្ធានមួយកន្លែងដែលស្ថិតនៅក្បែរៗក្រុមហ៊ុន ជាភោជនីយដ្ឋានលំដាប់អភិជនថែមទៀតផង ខណៈពេលនេះពួកគេទាំងពីរកំពុងតែអង្គុយនៅបន្ទប់នៃជាន់ទី2។

"អូនញាំុអីថេយ៍?"ជុងហ្គុក

"នែ៎លោក! ឈប់ហៅខ្ញុំអូនមួយថ្ងៃបានទេ?" ថេហ្យុង

"ឈប់មិនបានទេ ព្រោះអនាគតអូនជាប្រពន្ធរបស់បង!" ជុងហ្គុក ញញឹមពព្រាយដាក់ម្ចាស់កាយតូច

"ខ្ញុំដឹងហេីយ តែសំខាន់ពេលនេះពួកយេីងនៅមិនទាន់បានរៀបការជាមួយគ្នាទេ អុីចឹងហៅខ្ញុំធម្មតាៗបានហេីយព្រោះពាក្យ'អូន'នេះខ្ញុំឮហេីយវាស្រគៀត្រចៀកណាស់" ថេហ្យុង សម្លក់មុខនាយ ហាក់ដូចជាជ្រិញនឹងពាក្យដែរនាយហៅខ្លួនគេអូន2ថ្ងៃនេះណាស់ គេម៨នសូវចូលចិត្តអោយមនុស្សដែលមិនធ្លាប់ស្គាល់គ្នាហៅគេបែបនេះឡេីយ ណាមួយពាក្យនេះសមតែមនុស្សម្នាក់ប៉ុណ្ណោះហៅគេបានបន្ទាប់ពីក្រុមគ្រួសារ។

"មេីលមាត់បងកុំព្រិចហា៎ អត់ ចង់ បងចង់ហៅបែបនេះ អូនសម្លាញ់អូនថេយ៍ ប្រពន្ធសម្លាញ់ចិត្តបង" មិនត្រឹមតែមិនឈប់ហៅនោះទេថែមទាំងហៅឌឺ2_3ប្រយោគឯណោះថែមទាំងនិយាយមួយៗយឺតៗទៀតផង ជុងហ្គុកនៅតែរក្សាស្នាមញញឹមសម្រាប់ថេហ្យុងជានិច្ច គេកាន់តែហាមនាយកាន់តែធ្វេីវា តែនាយក៏រាងអន់ចិត្តបន្តិចដែរព្រោះថេហ្យុងបែជាហាមនាយមិនអោយហៅបែបនេះទៅវិញទាំងដែរគ្រាមួយនោះគេនេះហេីយជាអ្នកប្រាប់អោយនាយហៅជារាងរហូតសោះ ចុះពេលនេះម្តេចក៏នាយហៅមិនបាន? ឬថេហ្យុងស្អប់នាយហេីយ? មិនអាចនោះថេហ្យុងមិនអាចស្អប់នាយបានទេ។

"លោកឯង....ហឹុស!! " ដោយដឹងថានិយាយមិនឈ្នះនាយហេីយហាមនាយមិនបានទៀតនោះថេហ្យុងក៏បែជាអង្គុយអោបដៃធ្វេីមុខខ្មូក្រញ៉ូវមួយរំពេជ មិនដឹងថាក្នុងចិត្តខឹងយ៉ាងណានោះទេដឹងត្រឹមថាពេលនេះវាប្រៀបដូចជាភ្នំភ្លេីងរៀបផ្ទុះយ៉ាងអុីចឹង ចង់តែហក់ទៅវៃហក់ទៅដាល់អ្នកនៅចំពោះមុខខ្លាំងណាស់។

❦ គូដណ្តឹងក្លែងបន្លំ ❦Where stories live. Discover now